Menu Close

(1.4) តើច្បាប់ Lanterman កំណត់និយមន័យ “សេវានិងជំនួយ​គាំទ្រ” សម្រាប់បុគ្គល​ទាំងឡាយ​ដែលមានពិការភាពផ្នែកលូតលាស់ ដោយរបៀបណា?

(1.4) តើច្បាប់ Lanterman កំណត់និយមន័យ “សេវានិងជំនួយ​គាំទ្រ” សម្រាប់បុគ្គល​ទាំងឡាយ​ដែលមានពិការភាពផ្នែកលូតលាស់ ដោយរបៀបណា?

“សេវានិងជំនួយគាំទ្រ” មានន័យថាជាជំនួយដែលអ្នកជ្រើសរើសនិងត្រូវការ​សម្រាប់ពិការភាពផ្នែក​លូត​លាស់របស់អ្នក ដើម្បីរស់នៅក្នុងជីវិត​ដែលមាន​​ផលិតភាពពេញលេញនៅក្នុងសហគមន៍។ សេវានិងជំនួយគាំទ្រអាចជួយអ្នកក្នុងការសិក្សារៀនសូ​ត្រ​បំណិនថ្មីៗ កែលម្អ​ការបំពេញមុខងាររបស់អ្នក និងជួយធ្វើឲ្យអ្នករស់នៅក្នុងជីវិតធម្មតា​​និងឯករាជ្យ។ [1]ផ្នែក 4512(b). ជាឧទាហរណ៍ អ្នកអាចត្រូវការការព្យាបាលស្ដារសកម្មភាព ដើម្បីជួយ​ឲ្យអ្នក​អាចលេបអាហារបាន ដែលនឹងជួយកាត់បន្ថយការពឹងផ្អែករបស់អ្នក​ទៅលើ​បំពង់បញ្ច្រកអាហារ។ ឬ អ្នកអាចត្រូវការការបណ្ដុះបណ្ដាលដើម្បីប្រើប្រាស់ប្រព័ន្ធរថយន្តក្រុងនៅក្នុង​មូលដ្ឋាន។

មជ្ឈមណ្ឌលប្រចាំតំបន់ និងទីភ្នាក់ងារដទៃទៀត ផ្ដល់សេវានិងជំនួយគាំទ្រ​ដោយផ្អែកលើ IPP របស់អ្នក។ មជ្ឈមណ្ឌលប្រចាំតំបន់ បង់ប្រាក់ទូទាត់សេវាមួយចំនួន និងជួយអ្នក​ឲ្យទទួល​បាន​​សេវាមួយចំនួនពីទីភ្នាក់ងារដទៃទៀត។ បើទោះបីជាសេវាឬជំនួយគាំទ្រណាមួយមិនត្រូវបានចែងយ៉ាងជាក់លាក់នៅក្នុងច្បាប់ Lanterman ក៏ដោយ អ្នកនៅតែអាចទទួលសេវាឬជំនួយគាំទ្រ​នោះ ប្រសិនបើអ្នកមានភ័ស្តុតាងបង្ហាញថាអ្នកត្រូវការវា។

References
1 ផ្នែក 4512(b).