ឋានៈជាជនអន្តោប្រវេសន៍របស់អ្នក មិនប៉ះពាល់ទៅដល់ភាពមានសិទ្ធិទទួលបានសេវារបស់មជ្ឈមណ្ឌលប្រចាំតំបន់នោះឡើយ។ ប៉ុន្តែច្បាប់ Lanterman ចែងថាអ្នកចាំបាច់ត្រូវតែអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ((ច្បាប់រដ្ឋាភិបាល រដ្ឋកាលីហ្វ័រញ៉ា ផ្នែក 244 រៀបរាប់អំពីវិធាននានាដែលត្រូវពិចារណានៅក្នុងការសម្រេចចិត្តពីទីកន្លែងដែលការស្នាក់នៅរបស់អ្នកស្ថិតនៅ)) ជាទូទៅ អ្នកគឺជាអ្នកតាំងទីលំនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ប្រសិនបើអ្នករស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងមានផែនការថានឹងស្នាក់នៅ។ អ្នកអាចរស់នៅតែមួយកន្លែងប៉ុណ្ណោះនៅពេលតែមួយ។ វាមិនមានបញ្ហានោះទេ ប្រសិនបើអ្នកចាកចេញពីរដ្ឋកាលីហ្វ័រញ៉ាក្នុងរយៈពេលខ្លី ដរាបណាអ្នកមានផែនការនឹងវិលត្រឡប់មកវិញ។ ចំពោះកូនដែលមិនទាន់រៀបការដែលមានអាយុក្រោម 18 ឆ្នាំ ទីកន្លែងស្នាក់នៅរបស់ពួកគេ ជាទូទៅ គឺដូចទៅនឹងទីកន្លែងស្នាក់នៅរបស់ឪពុកម្ដាយរបស់ខ្លួន។
ប្រសិនបើអ្នកស្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយផ្អែកលើទិដ្ឋាការបណ្ដោះអាសន្ន វាលំបាកនឹងបង្ហាញភស្តុតាងថាអ្នកគឺជាអ្នកតាំងទីលំនៅ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ទិដ្ឋាការបណ្ដោះអាសន្នបញ្ជាក់ថាអ្នកកំពុងស្នាក់នៅក្នុងប្រទេសនេះជាបណ្ដោះអាសន្ន មិនមែនជាអចិន្ត្រៃយ៍នោះឡើយ។ មជ្ឈមណ្ឌលប្រចាំតំបន់ អាចនឹងជឿអ្នក ប្រសិនបើអ្នកនិយាយថាអ្នកមានផែនការស្នាក់នៅទីនេះដោយប្រើប្រាស់ទិដ្ឋាការបណ្ដោះអាសន្ន។ ចូរពិគ្រោះពិភាក្សាជាមួយមេធាវីផ្នែកអន្តោប្រវេសន៍ មុនពេលអ្នកធ្វើបែបនេះ។ វាអាចប៉ះពាល់ដល់ឋានៈអន្តោប្រវេសន៍របស់អ្នក។