មជ្ឈមណ្ឌលប្រចាំតំបន់ គឺជាកន្លែងទំនាក់ទំនងនៅក្នុងសហគមន៍របស់អ្នក ដើម្បីទទួលបានសេវានិងជំនួយគាំទ្រដែលអ្នកចង់បាននិងត្រូវការ។ ដោយមានជំនួយរបស់អ្នក មជ្ឈមណ្ឌលប្រចាំតំបន់បង្កើត IPP មួយ សម្រាប់បង់ប្រាក់ ទូទាត់សេវាមួយចំនួននៅក្នុង IPP របស់អ្នក។
អតិថិជនម្នាក់ៗរបស់មជ្ឈមណ្ឌលប្រចាំតំបន់ ទទួលបានអ្នកសម្របសម្រួលសេវាម្នាក់ ដែលត្រូវគេហៅថាជាអ្នកគ្រប់គ្រងករណី ឬបុគ្គលិកសង្គម។ អ្នកសម្របសម្រួលសេវារបស់អ្នក ជួយអ្នកឲ្យទទួលបានសេវាដែលត្រូវបានរៀបរាប់នៅក្នុង IPP របស់អ្នក ដោយរួមទាំងសេវាពីទីភ្នាក់ងារដទៃទៀត ដូចជា កម្មវិធី Medi-Cal ឬមណ្ឌលសិក្សាធិការ។ ប្រសិនបើសេវាណាមួយដែលត្រូវបានកត់ត្រានៅក្នុង IPP របស់អ្នក មិនមាននៅកន្លែងណាផ្សេងទៀត មជ្ឈមណ្ឌលប្រចាំតំបន់ត្រូវបង់ប្រាក់ទូទាត់ សេវាបែបនោះ។
មានមជ្ឈមណ្ឌលប្រចាំតំបន់ ចំនួន 21 ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មជ្ឈមណ្ឌលប្រចាំតំបន់នីមួយៗ បម្រើសេវាសម្រាប់តំបន់ខុសៗគ្នានៅក្នុងរដ្ឋ។ ដើម្បីស្វែងរកមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់តំបន់របស់អ្នកនៅក្នុងរដ្ឋនេះ សូមចុចទីនេះ។ នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ ហៅកាត់ថា DDS ត្រួតពិនិត្យមជ្ឈមណ្ឌលប្រចាំតំបន់ទាំងអស់ និងធ្វើឲ្យប្រាកដថាមជ្ឈមណ្ឌលប្រចាំតំបន់ទាំងនោះ អនុវត្តច្បាប់ Lanterman។ [1]ផ្នែក 4416, 4434.
នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) គឺជាទីភ្នាក់ងាររបស់រដ្ឋ។ មជ្ឈមណ្ឌលប្រចាំតំបន់ គឺជាទីភ្នាក់ងារឯកជនដែលមិនស្វែងរកប្រាក់ចំណេញដែលស្ថិតនៅក្រោមកិច្ចសន្យាជាមួយនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS)។ មជ្ឈមណ្ឌលប្រចាំតំបន់ ផ្ដល់សេវាមួយចំនួនជូនដល់បុគ្គលទាំងឡាយដែលមានពិការភាពផ្នែកលូតលាស់ ហើយពួកគេរៀបចំឲ្យទីភ្នាក់ងារដទៃផ្ដល់សេវា។ DDS មិនផ្តល់សេវាកម្មដោយផ្ទាល់បានទេ។ [2]ARC v. DDS (1985) 38 Cal.3d 384, 388-389 (ប្រភពឯកសារយោង … Continue reading
អង្គនីតិប្បញ្ញត្តិ ថ្លែងថា នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) “មានយុត្តាធិការលើការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការថែទាំ ការឃុំគ្រង បីបាច់ថែរក្សា និងការព្យាបាលបុគ្គលដែលមានពិការភាពនៃការលូតលាស់។” [3]ផ្នែក 4011. មជ្ឈមណ្ឌលថ្នាក់តំបន់ ផ្តល់ឲ្យបុគ្គលដែលមានពិការភាពផ្នែកលូតលាស់នូវ “លទ្ធភាពទទួលបានគ្រឿងបរិក្ខារនិងសេវាដែលសមស្របបំផុតសម្រាប់ពួកគេនៅក្នុងជីវិតរស់នៅរបស់ពួកគេទាំងមូល។” [4]ផ្នែក 4620(a).