Menu Close

(1.5) តើអ្នកណាអាចទទួលសេវានិងជំនួយគាំទ្រនៅក្រោមច្បាប់ Lanterman?

(1.5) តើអ្នកណាអាចទទួលសេវានិងជំនួយគាំទ្រនៅក្រោមច្បាប់ Lanterman?

មនុស្សបួនក្រុមអាចទទួលសេវានៅក្រោមច្បាប់ Lanterman៖

  1. បុគ្គលដែលបំពេញតាមនិយមន័យពិការភាពផ្នែក​លូត​លាស់របស់ច្បាប់ Lanterman។ [1]ផ្នែក​ 4512(a) និង (l). អ្នកទាំងនេះគឺជាបុគ្គលដែលមានពិការភាពធ្ងន់ធ្ងរ ដោយសារតែពួកគេ​មាន​​ពិការភាពខួរក្បាល ជំងឺឆ្កួត​ជ្រូក​ ជំងឺអូទីស្សឹម ពិការភាពបញ្ញា និង​ស្ថានភាពដទៃទៀត​ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធ​ជាមួយនឹង​ពិការ​ភាព​បញ្ញា ឬដែលតម្រូវឲ្យមានការព្យាបាលស្រដៀងគ្នានោះ។ “ពិការភាពធ្ងន់ធ្ងរ” ត្រូវលើកយកមកពិភាក្សាយ៉ាងលម្អិតនៅក្នុងជំពូ​ក​ទីពីរ​នៃសៀវភៅ​ណែនាំនេះ។ ជំពូក​ទីពីរ​ នៃ​សៀវភៅណែនាំ​នេះ​។
  2. បុគ្គល​ដែល​មានការប្រឈម​ខ្ពស់​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ដែល​មាន​ពិការភាពផ្នែក​​លូត​លាស់ ឪពុកម្តាយ​ និង​ទារក​ទើបកើត​នៅក្នុងប្រភេទក្រុមនេះ អាចទទួលបានសេវា​វាយតម្លៃ​ និងសេវាបង្ការ។ [2]ផ្នែក​ 4642 និង​ 4644.
  3. ទារ​ក​ដែលមាន​​អាយុ​ក្រោម​ 3ឆ្នាំ​​កំពុង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្លាក់​ខ្លួន​ពិការ​ផ្នែក​លូត​លាស់​។ ឪពុកម្ដាយ​ និង​ទារក​​នៅ​ក្នុង​ក្រុម​នេះ​​ អាច​ទទួល​បាន​សេវា​វាយ​តម្លៃ​ និង​សេវា​បង្ការ​បាន​។ [3]ផ្នែក​ 4642 និង 4644.
  4. កុមារដែល​មានអាយុ​ 3 ឬ 4ឆ្នាំ​ អាច​នឹងមាន​ “សិទ្ធិ​ទទួលបានជាបណ្តោះអាសន្ន​”។ នេះ​មានន័យថា​​ពួកគេ​មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​មាន​ “ពិការភាព​ផ្នែកលូតលាស់​”។ ប៉ុន្តែ តាមរយៈសិទ្ធិទទួលបានជាបណ្តោះអាស​ន្ន​ ពួកគេអាច​ទទួលបាន​សេវានៃ​មជ្ឈមណ្ឌល​ក្នុង​តំបន់​ពេញលេញ​ ខណៈដែល​ពួកគេ​មានអាយុ​ 3 និង​ 4ឆ្នាំ​។ [4]ផ្នែក​ 4512(a)(2) មើល​ ជំពូក​ពីរ​ សម្រាប់​សិទ្ធិទទួលបាន​របស់​មជ្ឈមណ្ឌល​ក្នុង​តំបន់​។

បុគ្គល នៅក្នុងប្រភេទទីពីរ និងទីបី​ខាងលើ​ អាចទទួលបានសេវា​វាយតម្លៃ ​និងសេវាបង្ការការពារ។

References
1 ផ្នែក​ 4512(a) និង (l).
2 ផ្នែក​ 4642 និង​ 4644.
3 ផ្នែក​ 4642 និង 4644.
4 ផ្នែក​ 4512(a)(2)