Menu Close

(11.11) តើប្រភពចំណូលនិង​ធនធាន​របស់​ឪពុកម្តាយជាធម្មតា ​រាប់​ធៀប​ទៅនឹង​សិទ្ធិទទួលបានកម្មវិធី Medi-Cal របស់កូនទេ?

(11.11) តើប្រភពចំណូលនិង​ធនធាន​របស់​ឪពុកម្តាយជាធម្មតា ​រាប់​ធៀប​ទៅនឹង​សិទ្ធិទទួលបានកម្មវិធី Medi-Cal របស់កូនទេ?

បាទ/ចាស។ សម្រាប់សិទ្ធិទទួលបានកម្មវិធី Medi-Cal ទូទៅ (មិនមែន DD Waiver) កូន​ជា​ធម្មតា​នៅក្នុង​បន្ទុក​របស់​ឪពុក​របស់​គេ។​ កម្មវិធី Medi-Cal ហៅបន្ទុក​គ្រួសារថា “Medi-Cal Family Budget Unit” ឬ MFBU។ នៅពេលកូនស្ថិតនៅក្នុង​បន្ទុក​គ្រួសា​រ (MFBU) ជាមួយ​ឪពុកម្តាយ ប្រាក់​ចំណូល និង​ធន​ធាន​របស់​ឪពុកម្តាយ​ត្រូវបានរាប់​បញ្ចូល​សម្រាប់​សិទ្ធិទទួល​បាន​ Medi-Cal របស់កូន។

​សម្គាល់​៖ អ្នក​ជា​ “កូន” ដែលត្រូវទទួលបានកម្មវិធី Medi-Cal ប្រសិនបើអ្នក​មានអាយុក្រោម 18 ឆ្នាំ ឬ ប្រសិនបើករណីទាំងពីរនេះ​ពិត៖

  •  អ្នក​មាន​អាយុ 18 ឆ្នាំ ឬ ច្រើនជាង ប៉ុន្តែ​ក្រោម 21ឆ្នាំ និង​
  •  ឪពុកម្តាយ​របស់​អ្នក​អះអាង​ថា​អ្នក​ជាមនុស្សក្នុង​បន្ទុក​ត្រូវ​ទទួល​បាន​ឥណទាន​ពន្ធ​ ឬ ការកាត់កងពន្ធ​សម្រាប់​គោលបំណង​ពន្ធលើប្រាក់​ចំ​ណូលត្រូវបង់​ជូន​រដ្ឋ ឬ សហពន្ធ។ [1]22 CCR § 50060 and § 50351(c).

អ្នក​អាច​ដាក់ពាក្យ​សុំកម្មវិធី DD Waiver បានតាមរយៈការវាយតម្លៃ​ពីសិទ្ធិទទួលបានដោយកំណត់​ថារស់នៅក្នុង​ស្ថាប័ន​​ប្រសិនបើ​អ្នក​មានអាយុក្រោម 21ឆ្នាំ ហើយ​ឪពុកម្តាយ​របស់អ្នក​អះ​អាង​ថា​អ្នក​ជាមនុស្សក្នុង​បន្ទុក​នោះ។​ [2]ACWDL 00-59. នេះ​មានន័យ​ថា​​អ្នក​ជា​កូន​ដែលទទួលបានកម្មវិធី Medi-Cal។ ឪពុកម្តាយ​របស់អ្នក​នឹង​ត្រូវផ្តល់​ព័ត៌​មាន​ពី​ប្រាក់ចំណូលនិង​ធនធាន​របស់​ពួក​គេ​សម្រាប់​ការដាក់ពាក្យ​សុំ។​ សូមមើល​ សំណួរលេខ​ 12

References
1 22 CCR § 50060 and § 50351(c).
2 ACWDL 00-59.