មជ្ឈមណ្ឌលប្រចាំតំបន់ ផ្ដល់ជូនអ្នកនូវសេវានិងជំនួយគាំទ្រដែលអ្នកត្រូវការ ដោយសារតែពិការភាពផ្នែកលូតលាស់របស់អ្នក។ ប្រាក់ចំណូលរបស់អ្នកមិនប៉ះពាល់ដល់ការទទួលសេវានោះឡើយ។ ច្បាប់ Lanterman មិនបានចែងថាអ្នកត្រូវបង់ប្រាក់ទូទាត់សេវានិងជំនួយគាំទ្រនៅក្នុង IPP របស់អ្នកនោះឡើយ។ ប៉ុន្តែ នៅក្នុងស្ថានភាពខ្លះ ច្បាប់ Lanterman តម្រូវឲ្យគ្រួសាររបស់អ្នកបង់ទូទាត់សេវានៅក្នុង IPP របស់កុមារ។