Menu Close

(1.3) តើច្បាប់ Lanterman បម្រើ​និងការពារសិទ្ធិ​របស់បុគ្គល​ទាំងឡាយ​ដែលមានពិការភាពផ្នែក​លូត​លាស់ ដោយរបៀប​ណា​?

(1.3) តើច្បាប់ Lanterman បម្រើ​និងការពារសិទ្ធិ​របស់បុគ្គល​ទាំងឡាយ​ដែលមានពិការភាពផ្នែក​លូត​លាស់ ដោយរបៀប​ណា​?

ច្បាប់នេះចែងថា បុគ្គល​ទាំងឡាយ​ដែលមានពិការភាពផ្នែក​លូត​លាស់ មានសិទ្ធិ​ដូច​ប្រជាជន​នៅ​ក្នុងរដ្ឋកាលីហ្វ័រញ៉ាដទៃទៀត។ [1]ផ្នែក 4502(a).

ច្បាប់នេះក៏ធានានូវសិទ្ធិដទៃទៀតផងដែរ ដោយរួមមានសិទ្ធិ៖

  • ធ្វើការជ្រើសរើសនៅក្នុងជីវិតរបស់អ្នកផ្ទាល់ [2]ផ្នែក​ 4502.1.
  • ទទួលបានព័ត៌មានដែលអ្នកអាចយល់បាន ​ដើម្បីជួយអ្នក​ក្នុងការធ្វើការ​សម្រេ​ច​ចិត្ត  [3]ផ្នែក​ 4502.1.
  • ទទួលបានសេវានិងជំនួយគាំទ្រ ​តាមរបៀបមួយដែលមាន​ការកំហិត​តិចបំផុត ​ដើម្បីជួយអ្នក​បញ្ចេញ​សក្ដានុពល​​របស់អ្នកឲ្យបានល្អបំផុត។ [4]ផ្នែក​ 4502(b)(1).

នៅក្នុងច្បាប់នេះ អង្គនីតិប្បញ្ញត្តិ សម្រេចថា សេវាដែលបុគ្គល​​ដែលមាន​ពិការភា​ពផ្នែ​ក​លូត​លាស់ត្រូវការ គឺមានលក្ខណៈពិសេស​និងផ្ដាច់មុខ។ ច្បាប់នេះ​ចែងថា ប្រសិនបើសេវានិងជំនួយគាំទ្រទាំងនេះមិនត្រូវបាន​ផ្ដល់ជូន​យ៉ាងល្អដោយ

​ទីភ្នាក់ងារ​រដ្ឋាភិបាលប្រចាំរដ្ឋ នោះទីភ្នាក់ងារឯកជន នៅសហគមន៍​ដែល​មិន​ស្វែងរក​ប្រាក់​ចំណេញ គួរផ្ដល់សេវា​ទាំងនេះ។​ [5]ផ្នែក​ 4620(b). ច្បាប់នេះ បានបង្កើតប្រព័ន្ធមួយដែលមានមជ្ឈមណ្ឌលតំបន់​ដែលមិនស្វែង​រកប្រាក់ចំណេញចំនួន 21 នៅពាសពេញរដ្ឋកាលីហ្វ័រញ៉ា។ មជ្ឈមណ្ឌលតំបន់នីមួយៗ គឺជាទីភ្នាក់ងារថ្នាក់មូលដ្ឋាន ដែលធានាថា បុគ្គលទាំងឡាយដែលមានពិការភាពផ្នែក​លូត​លា​ស់ ដែលកំពុងរស់នៅ​ក្នុងតំបន់​ទទួលខុសត្រូវ​របស់មជ្ឈមណ្ឌលតំបន់នោះ នឹងទទួលបាន​សេវា​ និងជំនួយគាំទ្រដែលពួកគេត្រូវការ។ ច្បាប់នេះក៏តម្រូវឲ្យនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) នៃរដ្ឋ​កាលីហ្វ័រញ៉ា ត្រួតពិនិត្យ​មជ្ឈមណ្ឌល​ប្រចាំតំប​ន់ ដើម្បីធានាថាមជ្ឈមណ្ឌល​ទាំងនោះ អនុវត្ត​ច្បាប់នេះនៅក្នុងតំបន់នីមួយៗនៃរដ្ឋកាលីហ្វ័រញ៉ា។ [6]ផ្នែក​ 4620.

ច្បាប់នេះក៏តម្រូវឲ្យមជ្ឈមណ្ឌលប្រចាំតំបន់ បង្កើតផែនការកម្មវិធី​ដែលមាន​លក្ខណៈ​បុគ្គល (IPP) ដោយផ្អែកលើតម្រូវការរបស់អ្នក។ [7]ផ្នែក 4646. IPP រៀប​រាប់​អំពី​សេវា​កម្ម​និង​ការគាំទ្រ​ដែលអ្នក ​និង​មជ្ឈមណ្ឌលក្នុងតំបន់​យល់ស្រប​ថាអ្នក​ត្រូវការ​និង​ជ្រើស​រើស​​យក​។​ មជ្ឈមណ្ឌលប្រចាំតំបន់នឹងបង់ប្រាក់ទូទាត់សេវា IPP មួយចំនួន។ មជ្ឈមណ្ឌលប្រចាំតំបន់នឹងចាត់តាំងអ្នកសម្របសម្រួលសេវាម្នាក់សម្រាប់​អ្នក។ បុគ្គលរូបនេះនឹងជួយអ្នកឲ្យ​ទទួលបានសេវាដែលត្រូវបានរៀបរាប់នៅក្នុង IP​P របស់អ្នក។ ច្បាប់នេះផ្ដល់ជូនអ្នកនូវវិធីជាច្រើនដើម្បីអនុវត្តសិទ្ធិរបស់អ្នក ដោ​យរួម​ទាំងសិទ្ធិទទួលបានសេវានិងជំនួយគាំទ្រដែលអ្នកត្រូវការនិងជ្រើសរើស។ នៅ​ពេ​ល​អ្នកស្នើសុំ មជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកឲ្យបង់ប្រាក់ទូទាត់សេវាអ្វីមួយ ដូចជាម៉ោ​ងថែទាំជំនួសច្រើនជាងមុន នេះមានន័យថាអ្នកកំពុង​ស្នើសុំ​មជ្ឈមណ្ឌល​តំបន់របស់អ្នកឲ្យធ្វើការផ្លាស់ប្ដូរ IPP របស់អ្នកដើម្បី​រួមបញ្ចូល​​ម៉ោងថ្មីៗបន្ថែមទៀត។​ ប្រសិ​នបើមជ្ឈមណ្ឌលប្រចាំតំបន់បដិសេធសំណើរបស់អ្នក ហើយអ្នកគិតថា មជ្ឈមណ្ឌ​លប្រចាំតំបន់ធ្វើខុស នោះអ្នកអាចប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដី សម្រេចនោះបាន។ កិច្ចដំណើរការនៃបណ្ដឹងឧទ្ធរណ៍ ចាប់ផ្ដើមនៅពេលអ្នកស្នើសុំ​ឲ្យមាន​សវនាការប្រកបដោយយុត្តិធម៌មួយ។​ [8]ផ្នែក​ 4710 និង​ផ្នែកបន្តបន្ទាប់​

វិធីសាស្រ្តម្យ៉ាងទៀតដើម្បីអនុវត្តសិទ្ធិរបស់អ្នក គឺតាមរយៈ​កិច្ចដំណើរការ​បណ្ដឹងតវ៉ា​។ ជូនកាល​ នេះ​ត្រូវបាន​ហៅថា ពាក្យបណ្តឹងផ្នែក 4731។ [9]“បណ្ដឹងតវ៉ា ផ្នែក 4731” ត្រូវបានដាក់ឈ្មោះតាម ផ្នែកនៅក្នុងច្បាប់ Lanterman … Continue reading អ្នកអាចដាក់ពាក្យប្ដឹងតវ៉ា ប្រសិនបើអ្នកគិតថា មជ្ឈមណ្ឌលប្រចាំតំបន់ ឬទីភ្នាក់ងារណាមួយ​ដែលត្រូវបានឧបត្ថ​ម្ភ ដោយមជ្ឈមណ្ឌលប្រចាំតំបន់ រំលោភសិទ្ធិរបស់អ្នក។ ជាឧទាហរណ៍ ប្រសិ​ន​បើអ្នកសើ្នសុំកិច្ចប្រជុំ IPP មួយ ហើយមជ្ឈមណ្ឌលប្រចាំ​តំបន់ បដិសេធមិនព្រមរៀបចំពេលវេលាដើម្បីរៀបចំកិច្ចប្រជុំនោះ អ្នកអាចដាក់ពាក្យប្ដឹងតវ៉ាបាន។

អ្នកអាចប្រើប្រាស់សេវាតស៊ូមតិឯករាជ្យដើម្បីទទួលបានដំបូន្មាន ឬជំនួយ។

ទីភ្នាក់​ងារទាំងនេះ អាចជួយធ្វើឲ្យអ្នកយល់ដឹង និងអនុវត្តសិទ្ធិរបស់អ្នក៖

  • ការិយាល័យការតស៊ូមតិសិទ្ធិរបស់អតិថិជន (OCRA)៖
    • Northern California 1-800-390-7032 (TTY 877-669-6023)
    • Southern California 1-866-833-6712 (TTY 877-669-6023)
  • Disability Rights California: 1-800-776-5746

References
1 ផ្នែក 4502(a).
2 ផ្នែក​ 4502.1.
3 ផ្នែក​ 4502.1.
4 ផ្នែក​ 4502(b)(1).
5 ផ្នែក​ 4620(b).
6 ផ្នែក​ 4620.
7 ផ្នែក 4646.
8 ផ្នែក​ 4710 និង​ផ្នែកបន្តបន្ទាប់​
9 “បណ្ដឹងតវ៉ា ផ្នែក 4731” ត្រូវបានដាក់ឈ្មោះតាម ផ្នែកនៅក្នុងច្បាប់ Lanterman ដែលព័ត៌មានទាក់​ទ​ង​នឹងកិច្ចដំណើរការពាក្យបណ្ដឹងមាននៅក្នុងផ្នែកនោះ។