Menu Close

(11.9) តើវាជារឿង​ល្អ​ទេដែលត្រូវទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើខ្ញុំមានសិទ្ធិនោះ?

(11.9) តើវាជារឿង​ល្អ​ទេដែលត្រូវទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើខ្ញុំមានសិទ្ធិនោះ?

បាទ/ចាស។ ប្រសិនបើអ្នក​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ដើម្បីទទួលបានសេវា​ពី​កម្មវិធី DD Waiver នោះ អ្នក​នឹង​ទទួល​បាន​ប្រយោជន៍តាម​មធ្យោបាយ​ទាំង​នេះ​៖

សេវាកម្មវិធី DD Waiver មិន​អាច​ត្រូវបានកម្រិត។មជ្ឈមណ្ឌលថ្នាក់តំបន់​មិន​អាច​កម្រិត​សេវាលើកលែងនានា​ដែលគេផ្តល់។​ នេះ​ពីព្រោះ​តែ​សេវា Medi-Cal ដែលមាន​នៅ​ម្ខាង​នៃ​រដ្ឋ ត្រូវ​តែ​មាន​នៅ​គ្រប់​ទីកន្លែង​ក្នុងរដ្ឋ។​ ករណីនេះហៅថាលក្ខ​ខណ្ឌ​តម្រូវ “ពង្រីកវិសាលភាព​ទូទាំងរដ្ឋ”។ [1]42 U.S.C. § 1396a(a)(1) (លក្ខខណ្ឌ​តម្រូវ​ពង្រីកវិសាលភាពទូទាំងរដ្ឋ). ដូច្នេះ​ មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវតែផ្តល់សេវាទាំង​អស់​ដូចគ្នា​ទៅ​នឹង​សេវា​ពីកម្មវិធី DD Waiver ទៅដល់អ្នក​ប្រើប្រាស់។

មជ្ឈមណ្ឌលថ្នាក់តំបន់​មិនអាច​ប្រើ​ប្រាស់គោលការណ៍ណែនាំ​ស្តីពីការទិញសេវា (POS) ដើម្បី​កំណត់​ចំនួនទឹកប្រាក់​នៃ​ប្រភេទសេវា​ដែលអ្នក​ទទួល​បាន​ក្រោម​កម្មវិធី DD waiver បានទេ។មជ្ឈមណ្ឌលថ្នាក់តំបន់​នីមួយៗ​មាន​គោលការណ៍​ណែនាំ​ POS ប៉ុន្តែ​គោល​ការណ៍​ណែនាំ​មិន​អាច​ត្រួតត្រាទៅលើសេវាកម្មដែលទទួល​បាន​ទេ។​ អ្នកមានសិទ្ធិ​ទទួល​បានសេវាកម្មនិង​ការគាំពារ​ដែលអ្នក​ត្រូវការ និង​ដែល​មានរាយនៅក្នុង​ផែនការកម្មវិធី​ជាលក្ខណៈ​បុគ្គល​ (IPP) របស់អ្នក​បាន។​ មិន​មែន​គោលការ​ណ៍​ណែនាំ POS ទេ តែវាជា កម្មវិធី IPP របស់អ្នក ដែលត្រួត​ត្រាទៅលើ​សេវាដែលអ្នក​អាចទទួល​បាន​ស្ថិត​ក្រោម​ទាំង​កម្មវិធី DD Waiver និង​ច្បាប់ Lanterman Act។ [2]Williams v. Macomber 226 Cal.App.3d 225, 233 (1990).

អ្នក​ប្រើប្រាស់​ដែលទទួល​បាន​សេវាពីកម្មវិធី DD Waiver ទទួលបាន​ការពិនិត្យ​ឡើង​វិញលើ​ IPP របស់គេជារៀង​រាល់ឆ្នាំ។​ស្ថិតក្រោមច្បាប់ Lanterman Act អ្នក​មាន​សិទ្ធិទទួលបាន IPP ថ្មី​ជារៀង​រាល់ បី ឆ្នាំ ឬ នៅពេលណាដែលអ្នក​ស្នើសុំ។​ ប៉ុន្តែ​ជា​មួយនឹងកម្មវិធី DD Waiver វា​ជារៀងរាល់ឆ្នាំ​តែម្តង។ [3]សូមមើលទំព័រ 22 នៃកម្មវិធី DD Waiver Primer និង Policy Manual … Continue readingសូមមើល​ ជំពូក 4 អំពី IPPs។សូមកុំភ្លេច​រាយ​សេវាទាំង​អស់​ដែល​អ្នក​ត្រូវការនៅក្នុង IPP របស់អ្នក។​

កុមារដែលទទួល​បានកម្មវិធី Medi-Cal ក្រោម​កម្មវិធី DD Waiver មាន​ការ​ការពារបន្ថែម​ទៀត។​

ប្រសិនបើកុមារ​លែង​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​ទទួ​ល​បាន​សេវាកម្មពីកម្មវិធី DD Waiver តទៅទៀតហើយនោះ កម្មវិធី Medi-Cal ត្រូវតែធ្វើ “ការកំណត់ឡើងវិញ” ដើម្បី​ឱ្យ​ដឹង​ថា​តើពួកគេ​មានសិទ្ធិទទួល​បានកម្មវិធី​ Medi-Cal ក្រោម​កម្មវិធីផ្សេងទេ មុននឹង​លុបកម្មវិធី Medi-Cal ចេញពីពួកគេ។ [4]Welf. & Inst. Code § 14005.37(d).

កុមារទាំង​ឡាយ​ក៏ត្រូវបានការពារ​ដោយវិធាន “ធ្វើការបន្តសិទ្ធិទទួល​បាន​សម្រាប់កុមារ” របស់កម្មវិធី Medi-Cal ដែរ។​ នេះ​មានន័យថា ការការពារ​របស់កម្មវិធី Medi-Cal ត្រូវតែបន្ត​ដោយ​ឥតគិត​ថ្លៃ​រហូតដល់ 12 ខែក្រោយពីកុមារ​ត្រូវបានរកឃើញ​ថា​លែងមានសិទ្ធិទទួលបាន​ការការពារ​ក្រោមកម្មវិធី​ Medi-Cal.ទៀតហើយ [5]Welf. & Inst. Code § 14005.25; DHCS ACWDL No. 14-05.

អ្នក​ប្រើប្រាស់​មាន​សិទ្ធិ​ទទួលបានសេវាពីកម្មវិធី DD Waiver អាចទទួល​​ការលើកលែងលើយានយន្តបន្ថែមបាន។​Medi-Cal ជាធម្មតា​អនុញ្ញាត​ដល់អ្នក​មិន​ឱ្យ​រាប់​មួ​យ​ក្នុង​ចំណោ​មយានយន្តរបស់​អ្នក​ជា​ធន​ធានបានឡើយ។​ ស្ថិតក្រោមកម្មវិធី DD Waiver​ អ្នក​​ទទួល​បាន​ការ​លើក​លែង​លើ​យាន​យន្តបន្ថែម។​ កម្មវិធី Medi-Cal អនុញ្ញាត​ឱ្យ​មាន​យានយន្ត​ទីពីរ​ដែល​មិនត្រូវ​​រាប់បញ្ចូល​ ប្រសិនបើវា​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​សម្របទៅតាម​តម្រូវការផ្នែក​រាងកាយ ឬ វេជ្ជសាស្រ្ត​របស់​អ្នក។ ACWDL No. 01-67.

References
1 42 U.S.C. § 1396a(a)(1) (លក្ខខណ្ឌ​តម្រូវ​ពង្រីកវិសាលភាពទូទាំងរដ្ឋ).
2 Williams v. Macomber 226 Cal.App.3d 225, 233 (1990).
3 សូមមើលទំព័រ 22 នៃកម្មវិធី DD Waiver Primer និង Policy Manual នៅ៖ https://www.dds.ca.gov/wp-content/uploads/2019/02/HCBS_WaiverPrimerPolicy_20190212.pdf.
4 Welf. & Inst. Code § 14005.37(d).
5 Welf. & Inst. Code § 14005.25; DHCS ACWDL No. 14-05.