នៅរៀងរាល់ប្រាំឆ្នាំម្ដង ក្រុមប្រឹក្សាប្រចាំរដ្ឋស្ដីពីពិការភាពផ្នែកលូតលាស់ ធ្វើ “ការវាយតម្លៃអំពីតម្រូវការ” ដែលពិនិត្យមើលប្រភេទ និងបរិមាណនៃសេវានិងជំនួយគាំទ្រដែលគេត្រូវការ ប៉ុន្តែមិនទាន់មាននាពេលបច្ចុប្បន្ននេះនៅឡើយ។ ការវាយតម្លៃអំពីតម្រូវការ ត្រូវរាយការណ៍អំពីតម្រូវការសេវានិងជំនួយគាំទ្រថ្មីៗ ឬដែលប្រសើរជាងមុន។ ការវាយតម្លៃ ត្រូវពិនិត្យមើលថាតើគម្លាតក្នុងការផ្ដល់សេវា ប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងក្រុមមនុស្សមួយចំនួនដោយរបៀបណា។ ក្រុមមនុស្សទាំងនោះ រួមបញ្ចូលមនុស្សដែលមានពិការភាព អាយុ ជាតិពន្ធុ បញ្ហាប្រឈមជាក់លាក់ណាមួយ ឬរស់នៅក្នុងតំបន់ជាក់លាក់ណាមួយ។ ការវាយតម្លៃក៏ត្រូវផ្ដោតទៅលើគំរូផ្ដល់សេវាដែលមានភាពច្នៃប្រឌិតជាជម្រើសផ្សេងមួយទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ការវាយតម្លៃអំពីតម្រូវការ ត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ [1]ផ្នែក 4677.
ការវាយតម្លៃអំពីតម្រូវការរបស់ក្រុមប្រឹក្សារដ្ឋ គឺផ្អែកលើព័ត៌មានដែលត្រូវបានផ្ដល់ជូនដោយមជ្ឈមណ្ឌលប្រចាំតំបន់ទាំងអស់។ ការវាយតម្លៃក៏អាចរួមបញ្ចូលព័ត៌មានមកពី៖
- សវនាការសាធារណៈ
- ការវាយតម្លៃសូចនាករស្នូលថ្នាក់ជាតិ (ដែលតម្រូវចាំបាច់ក្រោមផ្នែក 4571) [2]ប្រព័ន្ធធានាគុណភាព … Continue reading
- របាយការណ៍របស់មជ្ឈមណ្ឌលប្រចាំតំបន់ស្ដីពីការផ្ដល់សេវាជម្រើសផ្សេងដែលត្រូវបានដាក់ជូននាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) ដែលតម្រូវដោយ ផ្នែក 4669.2(c)។
- របាយការណ៍ពីមជ្ឈមណ្ឌលប្រចាំតំបន់ ស្ដីពីប្រភេទ និងបរិមាណនៃសេវានិងជំនួយគាំទ្រដែលគេត្រូវការ ប៉ុន្តែមិនអាចស្វែងរកបាន (ដែលតម្រូវដោយ ផ្នែក 4677(b)(1).)
- របាយការណ៍ប្រចាំឆ្នាំស្ដីពីសេវាដែលគ្រប់គ្រងដោយខ្លួនឯង (ដែលតម្រូវដោយផ្នែក 4685.7(v).)
ការវាយតម្លៃទាំងនេះ និងរបាយការណ៍ទាំងនេះ ត្រូវបានរួមបញ្ចូលទៅក្នុង ផែនការថ្នាក់រដ្ឋរបស់ក្រុមប្រឹក្សា និងត្រូវផ្ញើទៅកាន់នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) និងអង្គនីតិប្បញ្ញត្តិ។ ក្រុមប្រឹក្សា ពិភាក្សាពិគ្រោះយោបល់ជាមួយ នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) និងផ្ដល់អនុសាសន៍ឲ្យផ្ដល់មូលនិធិទៅកាន់នាយកដ្ឋានហិរញ្ញវត្ថុ។ ការផ្ដល់មូលនិធិនេះ គឺជាការផ្ដល់មូលនិធិសម្រាប់ថវិការបស់ រដ្ឋាភិបាលសម្រាប់បង្កើតកម្មវិធី ដោយផ្អែកលើការវាយតម្លៃ។ [3]ផ្នែក 4677(b)(6). សាធារណជនអាចរកបានឯកសារទាំងអស់នេះ។ មូលនិធិពិសេសមួយ (មូលនិធិអភិវឌ្ឍកម្មវិធីសម្រាប់ពិការភាពផ្នែកលូតលាស់) ផ្ដល់ធនធានដើម្បីចាប់ផ្ដើមកម្មវិធីថ្មីៗនិងពង្រីកឬបំប្លែង កម្មវិធីដែលមានស្រាប់។ [4]*ផ្នែក 4677. ប្រាក់កាសសម្រាប់មូលនិធិនេះ បានមកពីថ្លៃសេវាដែលប្រមូលបានពីក្រុមគ្រួសារដែលកូនៗរបស់ពួកគេត្រូវបានដាក់បញ្ចូលទៅក្នុងទីកន្លែងនៅខាងក្រៅផ្ទះ។ [5]ផ្នែក 4784. មូលនិធិនេះឧបត្ថមគាំទ្រកម្មវិធីដែលបានធ្វើសមាហរណកម្មសេវាសម្រាប់ទីកន្លែងដែលបុគ្គលទាំងឡាយ រស់នៅ ធ្វើការ លេង រៀនសូត្រ ធ្វើការទំនាក់ទំនងសង្គម និងស្ម័គ្រចិត្ត។សកម្មភាពទាំងអស់នេះ បង្កើនសមត្ថភាពគ្រប់គ្រងជោគវាសនាដោយខ្លួនឯង និងឯករាជ្យភាពរបស់បុគ្គលដែលមានពិការភាពនៃការលូតលាស់។ [6]ផ្នែក 4677(a). ការឧបត្ថម្ភគាំទ្រនេះ គោរពតាមអាទិភាពដែលត្រូវបានអនុម័តសម្រាប់ការអភិវឌ្ឍកម្មវិធី នៅក្នុងផែនការថ្នាក់រដ្ឋរបស់ក្រុមប្រឹក្សា។
↑1 | ផ្នែក 4677. |
---|---|
↑2 | ប្រព័ន្ធធានាគុណភាព ត្រូវបានបង្កើតឡើងដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនឹង ការពេញចិត្តរបស់គ្រួសារ និងអ្នកប្រើប្រាស់ ការផ្ដល់សេវា និងលទ្ធផលផ្ទាល់ខ្លួន។ នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) បានផ្ដល់កិច្ចសន្យានេះជូនទៅវិទ្យាស្ថានស្រាវជ្រាវ សេវាសម្រាប់មនុស្ស (HSRI)។ វិទ្យាស្ថានស្រាវជ្រាវ សេវាសម្រាប់មនុស្ស (HSRI) អនុវត្តការវាយតម្លៃសូចនាករស្នូលថ្នាក់ជាតិ ជាមួយអ្នកប្រើប្រាស់របស់មជ្ឈមណ្ឌលប្រចាំតំបន់។ ការអនុវត្តបែបនេះ ជួយប្រៀបធៀបព័ត៌មានអំពីសេវានៅក្នុងរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងព័ត៌មានដែលត្រូវបានប្រមូលបាននៅក្នុងរដ្ឋផ្សេងទៀត។ |
↑3 | ផ្នែក 4677(b)(6). |
↑4 | *ផ្នែក 4677. |
↑5 | ផ្នែក 4784. |
↑6 | ផ្នែក 4677(a). |