ដើម្បីទទួលបាន SLS អ្នកត្រូវតែមានអាយុយ៉ាងហោចណាស់ 18ឆ្នាំ ហើយចង់រស់នៅក្នុងផ្ទះ ឬ អាផាតម៉ិនដែលអ្នកមានជាកម្មសិទ្ធិ ឬ ជួលគេ។ [1]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(a). ប្រសិនបើអ្នកនឹងមានអាយុចូល 18 ឆាប់ៗ អ្នកអាចស្នើសុំការវាយតម្លៃ SLS នៅឯកិច្ចប្រជុំ IPP បានដើម្បីចាប់ផ្តើមដំណើរការ ដូច្នេះអ្នកអាចប្តូរចូលបាននៅពេលអ្នកមានសិទ្ធិទទួលបាន SLS។
ចំណុចសំខាន់ ! គ្រប់គ្នាមានសិទ្ធិទទួលបាន SLS។ វាប្រឆាំងទៅនឹងច្បាប់ចំពោះការបដិសេធមិនផ្តល់ SLS ដល់នរណាម្នាក់ពីព្រោះតែពួកគេអាចនឹងត្រូវការការជួយគាំពារច្រើននោះ។ [2]បញ្ញត្តិ 4689(a)(8) និង មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(b).
ដូចគ្នាទាំងស្រុងទៅនឹងការទទួលបាន ILS ដែរ អនុវត្តទៅតាមជំហានទាំងនេះដើម្បីទទួលបាន SLS៖
- ប្រាប់ដល់ក្រុមការងារ IPP ថាអ្នកចង់បាន SLS
- សុំឱ្យមានការប្រជុំ IPP មួយឡើង
- ស្នើសុំឱ្យមានអ្នកធ្វើសេចក្តីសម្រេចចិត្ត ដែលដឹងអំពី SLS ឱ្យមានវត្តមាននៅក្នុងការប្រជុំ IPP។
សូមមើល ឯកសារបន្ថែម H អំពីរបៀបស្នើសុំការប្រជុំ IPP ។
មជ្ឈមណ្ឌលថ្នាក់តំបន់ខ្លះនឹងសុំឱ្យអ្នកទៅចូលរួមវគ្គតម្រង់ទិសអំពី SLS នៅមុនការប្រជុំ IPP ត្រូវធ្វើឡើង។ ធ្វើបែបនេះអាចជួយដល់អ្នកឱ្យយល់កាន់តែច្បាស់អំពី SLS និងពីរបៀបដែលវាត្រូវផ្តល់ឱ្យ។ ការដែលត្រូវទៅចូលរួមក្នុងវគ្គតម្រង់ទិសនោះ មិនគួរពន្យារដល់ការប្រជុំ IPP របស់អ្នកយូរហួសពេកទេ។
នៅពេលដែល SLS មាននៅក្នុង IPP របស់អ្នកហើយ អ្នកចាំបាច់ត្រូវតែជ្រើសរើសអ្នកផ្តល់ SLS ។ អ្នកមានជម្រើស៖
- អ្នកអាចណែនាំដល់សាច់ញាតិ មិត្តភក្តិ ឬ អ្នកផ្តល់ SLS ដែលអ្នកស្គាល់។ ឬ សម្របសម្រួលសេវាកម្មដោយខ្លួនអ្នកផ្ទាល់។
- អ្នកអាចនឹងស្នើសុំមជ្ឈមណ្ឌលថ្នាក់តំបន់នូវឈ្មោះរបស់ទីភ្នាក់ងារផ្តល់សេវា SLS បាន។ អ្នកអាចសម្ភាសន៍ពួកគេដើម្បីសម្រេចថាតើទីភ្នាក់ងារមួយណាដែលអ្នកពេញចិត្ត។ សូមមើល ឯកសារបន្ថែម O សម្រាប់សំណួរដើម្បីសួរទៅកាន់ទីភ្នាក់ងារ SLS នៅពេលដែលអ្នកសម្ភាសន៍ពួកគេ។
- ប្រសិនបើអ្នកផ្តល់ការអនុញ្ញតរបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងផ្ញើព័ត៌មានអំពីអ្នកទៅកាន់ទីភ្នាក់ងារ SLS មួយចំនួនដើម្បីឱ្យដឹងថាតើទីភ្នាក់ងារមួយណាដែលអាចនិងចាប់អារម្មណ៍ផ្តល់សេវាដល់អ្នក។ អ្នកអាចសម្ភាសន៍ទីភ្នាក់ងារទាំងនោះបាន។
នៅពេលអ្នកជ្រើសអ្នកផ្តល់ SLS ហើយ មជ្ឈមណ្ឌលថ្នាក់តំបន់គួរចាត់ចែងឱ្យអ្នកនូវការវាយតម្លៃ SLS មួយ។ អ្នកផ្តល់ SLS ដែលអ្នកជ្រើសរើសនឹងជាធម្មតាធ្វើការវាយតម្លៃ។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួននឹងមានមនុស្សម្នាក់ផ្សេងធ្វើការវាយតម្លៃនេះ។ ក្រុមការងារ IPP ជាដំបូងនឹងបំពេញ “កម្រងសំណួរវាយតម្លៃស្តង់ដា” នៅពេលធ្វើការអភិវឌ្ឍ ពិនិត្យឡើងវិញ ឬ កែសម្រួលដល់ IPP។ [3]បញ្ញត្តិ 4689(p)(1). នេះគឺដើម្បីឱ្យប្រាកដថាអ្នកនឹងទទួលបាននូវចំនួនទឹកប្រាក់និងប្រភេទនៃការគាំពារដែលសមស្រប។ កម្រងសំណួរមាននៅលើគេហទំព័រ DDS សូមចុចនៅទីនេះ។
ការវាយតម្លៃ SLS អាចស៊ីពេល ដោយសារតែអ្នកនិងអ្នកវាយតម្លៃត្រូវតែស្គាល់គ្នាជាមុនសិន។ អ្នកវាយតម្លៃនឹងមើលទៅលើសេវាកម្មនិងការគាំពារដែលអ្នកត្រូវការនិងចង់បានដើម្បីរស់នៅក្នុងផ្ទះរបស់អ្នកនិងធ្វើសមាហរ័ណកម្មចូលទៅសហគមន៍របស់អ្នក។ ពួកគេនឹងធ្វើការវាយតម្លៃដ៏ទូលាយមួយដើម្បីឱ្យស្គាល់អ្នកនិងអភិវឌ្ឍផែនការ។ [4]បញ្ញត្តិ 4689(p)(2).
អ្នកផ្តល់ SLS នឹងសម្របសម្រួលសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីរស់នៅក្នុងផ្ទះខ្លួនឯង។ សេវានិងការគាំពារទាំងនេះត្រូវបានរាយនៅក្នុងផែនការ IPP និង SLS រួមទាំងសេវាកម្មទាំងឡាយចេញពីទីភ្នាក់ងារទូទៅនានា ឬ ការគាំពារជាលក្ខណៈធម្មជាតិ។ អ្នកផ្តល់មិនត្រូវការអាជ្ញាប័ណ្ណពិសេសដើម្បីផ្តល់ SLS។ អ្នកផ្តល់អាចជាទីភ្នាក់ងារគាំពារការរស់នៅ ឬ សមាជិកក្រុមគ្រួសារ ឬមិត្តភក្តិ។ [5]17 Cal. Code Regs. បញ្ញត្តិ 58616. អ្នកអាចនឹងសម្របសម្រួលសេវាខ្លួនឯងបាន។
នៅពេលផែនការ SLS បញ្ចប់ភ្លាម អ្នកអាចនឹងត្រូវការការប្រជុំ IPP មួយ។ ប្រសិនបើផែនការ SLS ត្រូវបានអនុម័តនោះ ទីភ្នាក់ងារ SLS អាចជួយអ្នកស្វែងរកទីកន្លែងដើម្បីរស់នៅ ស្វែងរកអ្នកស្នាក់នៅរួមជាមួយ ប្រសិនបើអ្នកត្រូវការ ឬ ចង់បានពួកគេ និងជួលអ្នកគាំពារផ្ទាល់ខ្លួន។ វាអាចប្រើពេលរហូតដល់ទៅប្រាំមួយខែពីពេលដែលអ្នកស្នើសុំ SLS ជាលើកដំបូងរហូតដល់អ្នកប្តូរចូលទៅរស់នៅតាមផ្ទះរបស់អ្នកវិញ។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងមើលថាតើសេវាកម្មរបស់អ្នកល្អប៉ុណ្ណា និងពួកគេដំណើរការបានល្អប៉ុណ្ណា – ថាតើអ្នកផ្តល់នោះជាក្រុមគ្រួសារ មិត្តភក្តិរបស់អ្នក ឬ ជាទីភ្នាក់ងារ SLS ។ [6]បញ្ញត្តិ 4689(e).