Menu Close

ឯកសារបន្ថែម H៖ របៀប​ទទួល​បាន​សេវា​ពី​​មជ្ឈមណ្ឌលថ្នាក់​តំបន់​តាម​រយៈ IPP របស់អ្នក

ឯកសារបន្ថែម H៖ របៀប​ទទួល​បាន​សេវា​ពី​​មជ្ឈមណ្ឌលថ្នាក់​តំបន់​តាម​រយៈ IPP របស់អ្នក

ការសម្រេច​ពី​សេវាដែលអ្នកត្រូវ​ការ និង​ចង់បាន អ្នក​ដែលនឹង​ផ្តល់សេវាទាំងនេះ និង​ពេលវេលានោះ ​ត្រូវបានធ្វើឡើង​​​នៅក្នុង​កិច្ច​ប្រជុំ​ផែនការ​កម្មវិធី​ជាលក្ខណៈ​បុគ្គលរបស់អ្នក (IPP)។ ឯកសារបន្ថែមនេះ​ពន្យល់ពី៖

  • ភាព​​ញឹកញាប់​នៃ​ការប្រជុំ IPP ដែលត្រូវធ្វើឡើង​
  • របៀប​ទទួល​បាន​ការប្រជុំ IPP
  • របៀប​ត្រៀម​សម្រាប់ការ​ប្រ​ជុំ IPP​ របស់អ្នក និង​
  • អ្វីដែល​ត្រូវធ្វើ​ប្រសិន​បើអ្នក​មិនអាច​ទទួល​បានសេវាដែល​អ្នកត្រូវការ។

តើការប្រជុំ IPP របស់ខ្ញុំធ្វើឡើងនៅពេលណា?

ប្រសិនបើអ្នក​ជាអតិថិជនថ្មីរបស់មជ្ឈ​មណ្ឌល​ថ្នាក់តំបន់ មជ្ឈ​មណ្ឌល​ថ្នាក់​​តំ​បន់​​ត្រូវ​អភិវឌ្ឍ​ IPP របស់អ្នកក្នុង​រយៈ​ពេល 60ថ្ងៃ។ ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​ដំណឹង​ពី​មជ្ឈ​មណ្ឌលថ្នាក់តំបន់ក្នុង​រយៈ​ពេល 2 សប្តាហ៍ទេ សូមទូរសព្ទ​ទៅ​កាន់​ពួកគេ។

ប្រសិនបើអ្នក​បានទទួល​ IPP របស់អ្នកហើយ ប៉ុន្តែ​អ្នកប្តូរទៅ​រស់នៅក្នុង​តំបន់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់ថ្មី សូម​ស្នើសុំ​​ការ​ប្រ​ជុំ​ការ​ផ្លាស់ប្តូរ​មួយ​ជាមួយ​នឹង​មជ្ឈ​មណ្ឌល​ថ្នា​ក់​តំបន់ទាំងពីរ។ ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ថ្មីរបស់អ្នក ត្រូវ​អនុវត្តទៅតាម IPP បច្ចុ​ប្ប​ន្នរបស់អ្នករហូតដល់​ការប្រជុំ IPP បន្ទាប់របស់អ្នក​​ត្រូវ​បាន​ធ្វើ​ឡើង​។ ប្រសិនបើ IPP បច្ចុប្បន្នរបស់អ្នក​មានរាយ​នូវសេវាទាំងឡាយ​ដែលអ្នក​មិន​មាន​ផ្តល់ដល់អ្នកនៅក្នុង​តំបន់ថ្មីទេនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ថ្មី​របស់អ្នក​ត្រូវ​​តែ​រៀប​ចំការប្រជុំ IPP​មួយ​ក្នុង​រយៈ​ពេល 30ថ្ងៃ​និង​ផ្តល់​សេវាជំនួស​ដល់អ្នក​រហូតដល់​ពេលនោះ។

​អ្នក​នឹង​មាន​ការ​ប្រ​ជុំ IPP មួយ​ជា​រៀង​រាល់​ឆ្នាំ ប្រសិនបើ៖

  • អ្នក​ទទួល​បានសេវា​ស្ថិត​ក្រោម Medi-Cal Home និង​ ការលើកលែង សេវាតាម​សហគមន៍ (HCBS) ឬ​
  • អ្នក​រស់នៅក្នុង​អគារដែលមាន​អាជ្ញាប័ណ្ណជា​ “កន្លែង​ផ្តល់ការថែទាំ​មធ្យម” (ICF-DD, ICF-DD/H, ICF-DD/N, ICF-DD/CN)។

សម្រាប់​គ្រប់គ្នា​ផ្សេងទៀត ការ​ប្រជុំ​ IPP របស់អ្នក​នឹង​​ធ្វើ​ឡើង​ម្តង​រៀង​រាល់​បី​ឆ្នាំ លើក​លែង​តែ​តម្រូវការរបស់អ្នក​ប្រែប្រួល ឬ ប្រសិនបើ​អ្នក​ស្នើ​សុំ​ឱ្យ​មានការប្រជុំ។

តើ​ពេល​ណា​ដែល​ខ្ញុំ​អាច​ស្នើសុំ​​​ឱ្យ​មានការ​ជុំ IPP បាន​?

សុំឱ្យ​មាន​ការ​ប្រ​ជុំ​ IPP បាននៅគ្រប់ពេលដែល៖

  • តម្រូវការរបស់អ្នក​ផ្លាស់ប្តូរ
  • ការសម្រេច​លទ្ធផល​របស់អ្នក​ធ្វើ​ឱ្យ​អ្នក​ត្រៀម​បានសម្រាប់​អ្វីដែលថ្មី​
  • អ្នក​ត្រូវ​ការ​សេវាថ្មី ឬ ខុសពីមុន​
  • អ្នក​ត្រូវការជំនួយ​ពី​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ដើម្បីទទួល​បាន​សាច់​ប្រាក់ ឬ សេវាក​ម្ម​ពី​ទីភ្នាក់ងារមួយ​ផ្សេងទៀត

នៅពេលដែល​អ្នក​សុំសេវាឬជំនួយ​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ អ្នក​តាម​ពិត​ទៅ​កំពុង​តែ​សុំ​ឱ្យ​កែ IPP របស់អ្នក​ដើម្បី​ដាក់បញ្ចូល​នូវ​សេវវា ឬ ជំនួយ​ដែល​អ្នក​កំពុង​ស្នើសុំ។ ប្រសិនបើអ្នក​ស្នើសុំ​ឱ្យ​មាន​ការ​ប្រ​ជុំ IPP ការប្រជុំ​ត្រូវ​តែ​ធ្វើឡើង​ក្នុង​រយៈ​ពេល 30ថ្ងៃ។

តើ​​ខ្ញុំ​អាច​ស្នើសុំ​​​ឱ្យ​មានការ​ជុំ IPP បាន​ដោយរបៀបណា?

អ្នក​អាច៖

  • ទូរសព្ទ ឬ សរសេលិខិត​ទៅកាន់​អ្នក​សម្របសម្រួលសេវារបស់អ្នក និង​សុំ​ឱ្យ​មានការប្រជុំ​មួយ ឬ​ដើម្បីកែ IPPរបស់អ្នក។ ប្រសិនបើអ្នក​ចង់បានសេវាអ្វីមួយ សូមលើក​ឡើងពីសេវាដែលអ្នក​ចង់បាន នៅពេលដែលអ្នកទូរសព្ទ ឬ សរសេរលិខិត​ទៅនោះ។ ពេលខ្លះ​មជ្ឈ​មណ្ឌលថ្នាក់តំបន់ឯកភាព​ផ្តល់​ ឬ បង់ថ្លៃ​សេវា​ដោយ​ពុំ​មាន​ការ​ប្រ​ជុំ IPP ។ ប្រសិនបើ​ករណី​នេះ​កើត​ឡើង សូមសុំ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​បន្ថែមវា​ទៅ​ក្នុង​ IPP របស់អ្នក ហើយ​ផ្ញើ​វា​មួយ​ច្បាប់​ទៅ​ឱ្យអ្នក​។
  • សុំឱ្យ​ក្រុម​គ្រួសារ ឬ មិត្តភក្តិជួយដល់អ្នក​សរសេរលិខិត​ស្នើសុំការប្រជុំ​IPP ។
  • ផ្ញើលិខិត​ទៅកាន់​មជ្ឈ​មណ្ឌលថ្នាក់តំបន់ ឬ អ្នក​សម្របសម្រួលសេវារបស់អ្នក។​

នេះ​គឺ​ជា​ឧទាហរណ៍​​៖

គោរពជូន​មជ្ឈ​មណ្ឌលថ្នាក់តំបន់៖

ខ្ញុំ​ចង់​ចាប់ផ្តើម​ការងារ និង​រកប្រាក់ចំណូល។ ខ្ញុំចង់​ឱ្យ​មានការប្រជុំ IPP មួយ​អំពី​ជំនួយ​ដែល​ខ្ញុំ​ត្រូវការដើម្បី​ធ្វើការងារ។

​ឬ៖

គោរពជូន​មជ្ឈ​មណ្ឌលថ្នាក់តំបន់៖

ខ្ញុំ​ចង់​រៀន​ពីរបៀប​ប្រើប្រាស់រថយន្តក្រុង​​ធ្វើដំណើរចេញពីផ្ទះ​របស់ខ្ញុំ​ទៅ​កាន់ bowling alley។ ខ្ញុំ​ចង់ឱ្យបន្ថែម​វា​នេះ​ទៅក្នុង​ IPP របស់​ខ្ញុំ។​

​ឬ៖

គោរពជូន​មជ្ឈ​មណ្ឌលថ្នាក់តំបន់៖

ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ព្រោះ​សន្តិសុខសង្គម​កំពុងពិនិត្យមើល SSIរបស់ខ្ញុំ។ ខ្ញុំចង់​ឱ្យ IPP របស់ខ្ញុំនិយាយថា អ្នកនឹង​ជួយ​ខ្ញុំ​រក្សា​ទុក SSI ឱ្យ​ខ្ញុំ។

តើ​ខ្ញុំ​គួរ​ធ្វើដូចម្តេច​មុន​នឹង​ខ្ញុំ​ទៅ​ចូលរួម​ប្រ​ជុំ IPP របស់ខ្ញុំ?

  1. ដឹងពីគោលដៅរបស់អ្នក។ ប្រើ​សៀវភៅ​ធ្វើផែនការ IPP នៅក្នុង​ឯកសារបន្ថែម J និង K ឬ​ឯកសារបោះពុម្ព​ទាំង​ឡាយ​នៅក្នុង​ជំពូកទី 4 ដើម្បីជួយដល់អ្នក​គិត​អំពី​គោលដៅរបស់អ្នក។ គោលដៅ​អាចជា​កន្លែង​ដែលអ្នក​រស់នៅ និង​អ្វី​ដែល​អ្ន​ក​ចង់ធ្វើ​នៅ​ក្នុង​ថ្ងៃនីមួយៗ។ សៀវភៅធ្វើផែនការ​នឹង​ជួយអ្នក​ឱ្យ​រិះរក​នូវសេវាកម្ម​និង​ការគាំពារ​ទាំង​ឡាយ​ដែលអ្នក​ត្រូវការ​ដើម្បី​ឈានទៅ​ដល់​គោលដៅរបស់អ្នក​។
  2. ពិនិត្យឡើងវិញទៅលើ IPP បច្ចុប្បន្នរបស់អ្នក។ គិត​អំពី សេវាកម្មនិង​ការគាំពារ​ដែល​អ្នក​កំពុង​ទទួលបាន។ ប្រាប់ក្រុមគ្រួសារ​ មិត្តភក្តិ និង​អ្នកតស៊ូមតិតិ​ឱ្យ​ជួយអ្នក​បំពេញ​សៀវភៅ​ធ្វើ​ផែនការ ឬ បង្កើត​នូវ​តារាង​ផ្ទាល់ខ្លួន​របស់អ្នក។ សួរ​ខ្លួន​ឯង​នូវ​សំណួរទាំងនេះ៖
  3. ​តើអ្នក​ចង់​រក្សាទុកសេវាកម្ម​ដែលអ្នកកំពុង​ទទួលបាន​ខ្លះ ឬ ទាំង​អស់?
  4. ​តើអ្នក​​ឈប់​ត្រូវការសេវាមួយ​ចំនួន​ដែល​អ្នកកំពុង​ទទួលបានទេ?
  5. តើ​អ្នក​ត្រូវការ​សេវាផ្សេងទេ?
  6. តើ​អ្នក​ចង់​ផ្លាស់ប្តូរ​អ្នក​ផ្តល់សេវា​របស់អ្នក​ទេ?
  7. តើ​អ្នក​ចង់ផ្លាស់ប្តូរទីលំនៅទេ?
  8. តើមាន​សេវា​ពីទីភ្នាក់ងារផ្សេងទៀត ដែលអ្នក​ត្រូវការ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ជួយ​អ្នក​ដើម្បី​ទទួលបាន​ ឬ រក្សាវាទុក​ទេ?
  9. ប្រាប់ទៅដល់​មជ្ឈ​មណ្ឌលថ្នាក់តំបន់​ពីសេវាកម្មដែលអ្នក​ចង់បាននាពេលបច្ចុប្បន្ន

ប្រាប់​មជ្ឈ​មណ្ឌលថ្នាក់តំបន់ពី​អ្វីដែល​អ្នក​នឹ​ងស្នើសុំ​នៅ​មុន​ការ​ប្រ​ជុំ។ ​ធ្វើបែបនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្តនៅ​ក្នុងកិច្ចប្រជុំ​។​សុំឱ្យ​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​​មាន​អ្នក​ធ្វើ​សេចក្តីសម្រេច​ចូលរួមក្នុង​កិច្ច​ប្រជុំ​របស់អ្នក​។​ អ្នក​ធ្វើ​​សេចក្តីសម្រេច​​​គឺ​ជា​មនុស្ស​ម្នាក់​មក​ពី​មជ្ឈ​មណ្ឌលថ្នាក់​​តំ​បន់​ដែល​តំណាង​ឱ្យ​មជ្ឈ​មណ្ឌលថ្នាក់​តំបន់ក្នុង​ការ​សម្រេចិត្ត “យល់ព្រម” ឬ “បដិសេធ” ទៅលើ​សេវាកម្ម​និង​ការ​គាំ​ពារ​របស់​អ្នក​។ ច្បាប់ចែងថា​អ្នក​សម្រេចចិត្ត​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​ប្រ​ជុំ IPP ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយទៅលើ​សេវាកម្មនិង​ការ​គាំ​ពារ។

អ្នក​អាច​ប្រើ​លិខិត​គំរូ​នៅ​ក្នុង​ឯកសារ​បន្ថែម N ដើម្បី​សរសេរ​លិខិត​ទៅ​កាន់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់។ លិខិតរបស់អ្នក​គួរ​តែ​បញ្ចូលនូវ៖

  • សៀវភៅ​ធ្វើ​ផែនការ IPP ដែល​ធ្វើចប់
  • បញ្ជី​រាយ​សេវាកម្ម​ដែល​អ្នក​កំពុង​ទទួលបាន
  • IPP ចុង​ក្រោយ​របស់អ្នក​ដោយ​មាន​ការ​កែប្រែ​ដែលអ្នក​ចង់បាន
  • សំណើរបស់អ្នក​សម្រាប់​អ្នក​​ធ្វើ​សេចក្តីសម្រេច

នេះ​គឺ​ជា​លិខិត​គំរូ៖

គោរពជូន​មជ្ឈ​មណ្ឌលថ្នាក់តំបន់៖

នេះ​ជា​សៀវភៅផែនការដែល​ត្រូវ​បាន​បំពេញ​នៅ​ក្នុង​កិច្ច​​ប្រ​ជុំ​IPP ។ ខ្ញុំពិតជា​ចង់​រៀន​ប្រើ​ប្រាស់​​កុំព្យូទ័រ។ ​សូម​ស្នើ​សុំ​ឱ្យ​ Becky មក​ពី​កម្មវិធី​ពេលថ្ងៃ​ដើម្បី​មក​ចូល​រួម​ប្រ​ជុំ IPP របស់ខ្ញុំ។
សូមឱ្យ​មាន​អ្នក​ធ្វើ​សេចក្តី​សម្រេច​នៅក្នុង​ការ​ប្រ​ជុំ IPP។

តើនរណា​ដែល​ខ្ញុំ​គួរ​សុំ​ឱ្យ​​ចូលរួម​ក្នុង​ក្រុម​ការងារ​ធ្វើ​ផែនការ IPP របស់ខ្ញុំ?​

អ្នក​អាច​អញ្ជើញ​នរណា​ម្នាក់​ដែលអ្នក​ចង់​​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ការ​ងារ​ធ្វើ​ផែនការ​ IPP របស់អ្នកបាន។ សុំឱ្យ​អ្នក​ដែល​ស្គាល់អ្នក និង​អ្នកដែលអាច​ចូលរួម​ក្នុង​ក្រុម​ការងារ​របស់អ្នក​នៅក្នុង​កិច្ច​ប្រជុំ។ អ្នក​អាច​អញ្ជើញ​គ្រួសារ​របស់អ្នក នរណាម្នាក់ពីកន្លែង​ដែលអ្នក​រស់នៅ ពី​កម្មវិធី​ពេលថ្ងៃ​របស់អ្នក ពី​សាលាកូនរបស់អ្នក ឬ នរណាម្នាក់ផ្សេងទៀត​ចូលរួមក្នុង​ក្រុម​ការងារនេះបាន។ សុំ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​របស់អ្នក​អញ្ជើញពួកគេ។ អ្នក​ទាំង​ឡាយ​ដែលអ្នក​អញ្ជើញ និង​អ្នក​ទាំង​ឡាយ​ដែល​មក​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​រួមគ្នា​បង្កើត​បាន​ជាក្រុមការងារ IPPរបស់អ្នក។

​គន្លឹះ! អ្នក​​ខ្លះចាប់​ផ្តើមកម្មវិធី “ជួយមិត្ត” ដែល​ពួកគេ​ម្នាក់ៗ​ចូល​រួម​ក្នុង​ការ​ប្រជុំ IPP របស់អ្នកផ្សេង​ដើម្បី​ជា​ការគាំទ្រ​និង​ផ្តល់ជាគំនិត។

តើ​ខ្ញុំ​អាច​សុំអ្នក​បក​ប្រែ​ភាសានៅក្នុង​កិច្ចប្រជុំ IPP របស់ខ្ញុំបានទេ?

​បាទ/ចា។ ការទំនាក់ទំនង​នៅ​ក្នុង​កិច្ច​ប្រជុំ IPP របស់ខ្ញុំ​មានសារសំខាន់ណាស់។​ប្រសិនបើអ្នក​មិន​និយាយ​ ឬ​យល់​ភាសាអង់គ្លេស​បាន​ល្អទេ ឬ ប្រសិនបើអ្នក​មានអារម្មណ៍​កក់ក្តៅជាង​ក្នុង​ការ​និយាយភាសាផ្សេងនោះ សូមសុំអ្នក​បកប្រែភាសា។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ផ្តល់​​អ្នក​បក​ប្រែ​ភាសា​នៅក្នុង​កិច្ច​ប្រជុំ IPP។ ពួកគេ​​ក៏​គួរតែ​បក​ប្រែ​ IPP និង​ឯកសារ​ផ្សេងទៀត​របស់អ្នក។ ឯកសារ​បន្ថែម T បង្ហាញពី​របៀប​ដែល​អ្នក​ស្នើ​សុំ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ផ្តល់​​អ្នក​បកប្រែភាសា។

តើ​ការ​ធ្វើ​ផែនការ​ផ្តោ​តទៅលើ​បុគ្គល​មានន័យ​ដូចម្ដេច​នៅ​ក្នុង​ការ​ប្រ​ជុំ IPP?

IPP របស់អ្នក​គឺ​និយាយពីអ្នក និង​ជម្រើសរបស់អ្នក។ “ផ្តោតទៅលើបុគ្គល” មានន័យ​ថា​អ្នក​ជា​បុគ្គលសំខាន់​បំផុត​នៅ​ក្នុង​កិច្ចប្រជុំ។ ការប្រជុំ​គឺ​អំពី​ការសង្ឃឹមរបស់អ្នក ការចូលចិត្តនិង​ការ​មិន​ចូលចិត្ត​របស់អ្នក ដែលអ្នកត្រូវការ​ជំនួយ សេវាកម្មដែលអ្នក​ត្រូវការ និង​អ្វីដែល​អ្នក​គិត​ថាជាសេវាកម្ម​និង​ការ​គាំពារសំខាន់បំផុត​នៅក្នុង​ IPP របស់អ្នក។​ ​វាមិនមែន​​អាស្រ័យ​ទៅលើ​សេវាដែលមានផ្តល់ឱ្យ ឬ ត្រូវបានផ្តល់ជា​ធម្មតា​សម្រាប់​មនុស្សដូចអ្នកនោះទេ។

អ្នក​ទាំងឡាយ​ដែល​នៅក្នុង​កិច្ច​ប្រជុំ គួរតែ​ធ្វើ​ការងារ​ជា​ក្រុម​ដើម្បីផ្តល់នូវ​មធ្យោ​បា​យ​​ឆ្លើយ​តបទៅនឹង​គោលដៅ​និង​ក្តីសុបិន្តរបស់អ្នក។ ពួកគេត្រូវការ​ប្រើពេល​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា អ្នក​យល់អ្វីៗ​គ្រប់យ៉ាង។ ក្រុម​ការងារ​គួរស្តាប់​គំនិត​របស់អ្នកគ្រប់គ្នា​។​ សូមកុំខ្លាចក្រែងក្នុង​ការសួរនរណា​ម្នាក់ពីអ្វី​មួយ​ឡើង​វិញ ឬ ​សួរសំណួរទាំង​ឡាយ​នោះ។ សំណួររបស់អ្នក​នឹង​ជួយ​អ្នកគ្រប់គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​យល់ពី​ជម្រើស​និង​តម្រូវការរបស់អ្នក។

តើខ្ញុំ​អាច​មានការ​ប្រជុំ IPP ដែល​មាន​តម្លៃ​បំផុត​តាម​របៀប​ណា?​

​ត្រូវធ្វើ​ឱ្យ​ប្រាកដថា​ អ្នក​ធ្វើសេចក្តីសម្រេចចិត្ត មានវត្តមាននៅក្នុង​កិច្ច​ប្រជុំ​របស់អ្នក​។​ ​ពេលខ្លះ ក្រុម​ធ្វើផែនការ​នឹង​គ្រាន់តែ “ណែនាំ​ពី​ការ​ផ្តល់មូលនិធិ” សម្រាប់​សេវាក​ម្ម និង​ប្រាប់អ្នក​​ថា​អ្នក​ផ្សេង​នឹង​ធ្វើ​សេចក្តី​សេចក្តី​សម្រេចិត្ត​ជាក់ស្តែង​ដើម្បីបន្ថែម​សេវាទាំងនោះ​ទៅក្នុង​ IPP របស់អ្នក ឬ អត់។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​នឹង​និយាយថាគណកម្មាធិការ​ POS (សេវាបញ្ជាទិញ) ឬ គណកម្មាធិការ​​ផ្សេងទៀត​ត្រូវ​តែ​អនុម័ត​ទៅលើ​សំណើ​របស់អ្នក។ អ្នក​​មាន​សិទ្ធិ​ជួប​ជា​មួយ​នឹងបុគ្គល​ដែល​អាច​សម្រេច​ថា “ឯកភាព” ឬ “បដិសេធ” ទៅលើ​សំណើររបស់អ្នកបាន​។

លើកលែងតែ​អ្នក​ធ្វើ​សេចក្តីសម្រេចិត្ត​នៅក្នុង​កិច្ចប្រជុំ​នេះ ពុំ​មាន​នរណា​ម្នាក់​នៅ​ក្នុង​កិច្ចប្រជុំ​អាច​សម្រេចថា “ឯកភាព” ឬ “បដិសេធ” អំពីអ្វី​ដែល​ត្រូវដាក់បញ្ចូលទៅក្នុង​ IPP របស់អ្នក។​ នៅពេល​ការប្រជុំ​ចាប់ផ្តើមឡើង សូមធ្វើឱ្យ​ប្រាកដថា​មានបុគ្គលម្នាក់​មកពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ជា “អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត” – នរណា​ម្នាក់ដែល​សម្រេចថា “ឯកភាព” ឬ “បដិសេធ” ដើម្បី​ផ្តល់សេវា​ក្នុង​ខណៈ​ដែល​អ្នក​ជួប​ជាមួយ​នឹង​មជ្ឈ​មណ្ឌលថ្នាក់តំបន់។ ប្រសិនបើ​អ្នក​ធ្វើសេចក្តីសម្រេចចិត្ត​មិន​មាន​វត្តមានទេ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​តែ​មាន​ការ​ប្រជុំលើកទីពីរ​នៅក្នុង​រយៈ​ពេល 15 ថ្ងៃ (លើកលែង​តែ​អ្នក​ឯកភាព​ទៅនឹង​ពេលយូរជាងនេះ) ដែល​អ្នក​សម្រេចចិត្ត​ត្រូវ​តែ​មាន​វត្តមា​ន។ អ្នក​នៅតែអាច​និយាយ​បាន​អំពី​សេវាកម្ម​ដែលអ្នក​ត្រូវការនិង​ចង់បាន។​ ប៉ុន្តែ​ពុំមាន​ការ​ធ្វើ​សេចក្តីសម្រេចិត្តត្រូវបានធ្វើឡើងទេ។

ក្នុង​នោះដែរ សូម​សុំឱ្យ​នរណា​ម្នាក់​​កត់ត្រា​​នៅ​លើ​ក្រ​ដាស​ផ្ទាំង​ធំ​​បិត​នៅលើ​ជញ្ជាំង​សម្រាប់​ឱ្យ​អ្នក​គ្រប់គ្នា​មើលឃើញ។ សុំឱ្យពូកគេសរសេរចុះ​នូវអ្វីៗ​ដែលអ្នក​បានឯកភាពនិង​មិនឯកភាព​។ ក្រោយកិច្ចប្រជុំ អ្នក​កត់ត្រា​អាច​អាន​បញ្ជី​កត់ត្រាទៅកាន់​ក្រុម​ការងារ និង​ត្រូវតែធ្វើឱ្យ​ប្រាកដថា​អ្នក​គ្រប់គ្នា​ឯកភាព​ជា​មួយនឹង​អ្វី​ដែល​បាន​សរសេរ។

តើ​ឯកសារ IPP ពេញលេញ​មានលក្ខណៈ​ដូចម្តេច​?

ឯកសារ IPP ត្រូវដាកបញ្ចូលនូវ៖

  • គោលដៅនិង​វត្ថុបំណង​របស់អ្នក​
  • សេវាកម្មនិង​ការគាំ​ពារ​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ​និង​ចង់បាន (ប្រភេទនិង​ចំនួន)
  • អ្នកដែល​នឹង​ផ្តល់​សេវាកម្ម (ទីភ្នាក់ងារ “ទូទៅ” មួយផ្សេងទៀត ឬ អ្នក​ផ្តល់​ជាក់លាក់ ឬ​ប្រភេទនៃអ្នក​ផ្តល់) និង​
  • ពេលវេលាដែលសេវាចាប់ផ្តើម។

ប្រសិនបើ​សេវាមិនអាចចាប់ផ្តើមបាន​ភ្លាមៗ ដោយសារតែ​បុំ​មាន​អ្នក​ផ្តល់​​ ឬ​ ដោយ​សា​រតែ​អ្នក​ត្រូវ​សុំ Medi-Cal ឬ ផែនការ​សុខភាព​ជា​មុន​នោះ​ IPPរបស់អ្នក​ត្រូវតែចែង៖

  • ពីជំហានទាំង​ឡាយ​ដែល​នឹង​ត្រូវអនុវត្តដើម្បី​ឱ្យ​សេវាអាចចាប់ផ្តើមបាន
  • ​អ្នក​ទទួលខុសត្រូវតាម​ជំហាននីមួយៗ
  • ពេលវេលាកំណត់​សម្រាប់ការបញ្ចប់ជំហាននីមួយៗ និង​
  • សេវាអ្វី​ខ្លះ​ដែលនឹង​ត្រូវផ្តល់​ក្នុងពេលនេះ​។

តើខ្ញុំនឹង​ទទួល​បាន IPP របស់ខ្ញុំ​មួយច្បាប់​ភ្លាមៗ​នៅ​ក្រោយ​ប្រ​ជុំ​ទេ?

ទេ ប៉ុន្តែ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​ផ្តល់ដល់អ្នក​នូវ​បញ្ជី​មួយនៃ​សេវាកម្មនិង​ការគាំ​ពា​រ​ទាំង​ឡាយ​ដែល​បាន​ឯកភាព​គ្នា​នៅក្រោយ​ការ​ប្រជុំ។ បញ្ជី​អាច​ត្រូវបាន​សរសេរជាលាយលក្ខណ៍​អក្សរ ឬ ជា​អេឡិចត្រូនិក។ ​​ប្រសិនបើអ្នក​ដឹង បញ្ជី​ក៏ត្រូវដាក់បញ្ចូល​ផង​ដែរ​ នូវភាពញឹកញាប់ និង​រយៈ​ពេល និង​ឈ្មោះអ្នក​ផ្តល់សេវានិង​ការគាំពារទាំងឡាយ។

នៅពេល​ណាដែលខ្ញុំ​គួរតែ​ចុះហត្ថលេខាលើ IPP (ឬ បញ្ជី​នៃ​កិច្ចព្រមព្រៀង​ដែល​បានធ្វើឡើង) នៅក្នុង​កិច្ចប្រជុំ?

IPP ដែលអ្នក​ត្រូវចុះហត្ថលេខា គួរតែ​រាយ​នូវ​គោលដៅ និង​វត្ថុបំណង សេវាកម្ម​ទាំ​ង​ឡាយ​ដែលជួយ​ដល់​អ្នក​ឱ្យ​ឈានទៅដល់គោលដៅទាំងនោះ អ្នក​ដែល​នឹង​ផ្តល់​​សេវាកម្ម និង​នៅ​ពេលដែលសេវាកម្ម​នឹង​ចាប់ផ្តើម។ ប្រសិនបើ​មជ្ឈ​មណ្ឌលថ្នាក់តំបន់​នឹង​មិន​សរសេរ​ IPP ទាំងមូលនៅក្នុង​កិច្ច​ប្រជុំទេ សូមធ្វើ​បញ្ជី​សរសេរដោយដៃ​នៃ​កិច្ចព្រមព្រៀង​ដែល​អ្នក​បានធ្វើ​ឡើង​​ដើម្បី​ឱ្យ​អ្នក​គ្រប់គ្នា​អាច​ចុះហត្ថលេខាលើ​បញ្ជីនោះបាន។ យក​មួយ​ច្បាប់​នៃ​បញ្ជី​ដែល​បាន​ចុះ​ហត្ថលេខា​ទៅផ្ទះ​ជាមួយអ្នក។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​បន្ទាប់មក​វាយ​បញ្ជី​នៅ​លើទម្រង់​​ដែល​វា​ប្រើ​សម្រាប់ IPPs និង​ផ្ញើវាទៅឱ្យ​អ្នក។

ចំណុចសំខាន់៖ សូមកុំចុះហត្ថលេខា​លើ​ក្រដាស​ដែល​និយាយថា​អ្នក​ឯកភាព​ដោយ​​មាន​ផែន​ការ​ដែលបាន​ស្នើ​ឡើង​។

អ្នក​អាច​ឯកភាពទៅ​លើ​ផ្នែក​នៃ​ IPP និង​មិន​ឯកភាព​​ទៅលើ​ផ្នែក​ទាំង​ឡាយ​ផ្សេងទៀ​​តបាន។ មានតែផ្នែក​នៃ IPP ដែលអ្នក​ឯកភាពទេ អាច​ត្រូវបាន​យក​ទៅ​អនុវត្ត​។​ ប្រសិន​បើអ្នកត្រូវ​បាន​​បដិសេធ​​សេវាថ្មី​ដែល​អ្នក​ចង់បាន​ និង​សេវាជំនួស​ដែលត្រូវបាន​សរសេរ​ចូលទៅក្នុង IPP របស់អ្នកនោះ អ្នក​អាច​មិន​ឯកភាព​ ឬ ឯកភាព​​ជា​បណ្តោះ​អាសន្នបាន។​ ទាំងនេះ​ជា​ឧទាហរណ៍​ទាំង​ឡាយ​នៃ​អ្វីដែលអ្នក​អាច​នឹង​សរសេរ​សម្រាប់​ហេតុផលនោះ៖

ខ្ញុំ​មិន​ឯកភាព​ជា​មួយ​នឹង​ការ​បដិសេធ​នៃ [សេវាដែលបានស្នើសុំ]។ ​ខ្ញុំឯកភាព​ទទួល​យក [សេវាជំនួស]ក្នុង​ខណៈ​ដែល​ខ្ញុំ​ព្យាយាម​ដើម្បី​ទទូល​បាន​នូវ​ [សេវាដែលបានស្នើសុំ]។ ​សូម​ផ្តល់​ឱ្យខ្ញុំ​នូវ​ការ​ជូនដំណឹង​ពី​ការបដិសេធ​នៃ [សេវាដែលបានស្នើសុំ]។ ដើម្បី​ខ្ញុំ​អាច​ប្តឹង​ជំទាស់បាន។

​ឬ៖

ខ្ញុំ​មិន​ឯកភាព​ជា​មួយ​នឹង​ការ​បដិសេធ​នៃ [សេវាដែលបានស្នើសុំ]។ ​ខ្ញុំ​ទទួល​យក​ [សេវាជំនួស] ដោយប្តឹង​ជំទាស់។​ ខ្ញុំ​ជឿថា [សេវាដែលបានស្នើសុំ]នឹង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ខ្ញុំ​បាន​ប្រ​សើ​រជាង ហើយ​ខ្ញុំ​ចង់ឱ្យ​មាន​ការ​ប្រជុំ​ IPP មួយទៀត​ក្នុង​រយៈ​ពេល 15 ថ្ងៃ ដើម្បី​បន្ត​ពិភាក្សា​ការ​ដាក់​បន្ថែម [សេវាដែលបានស្នើសុំ]ចូលទៅក្នុង​ IPP របស់ខ្ញុំ។

អ្នក​អាច​រង់ចាំ​ការជូនដំណឹង​ពីការ​ជំទាស់​របស់មជ្ឈ​មណ្ឌលថ្នាក់តំបន់ និង​ដាក់​ពា​ក្យ​ប្តឹង​ជំទាស់ ឬ អ្នក​អាច​សុំ​ឱ្យ​មាន​ការ​ប្រជុំ IPP មួយ​ទៀត​ក្នុង​រយៈ​ពេល 15 ថ្ងៃ ដើម្បី​បន្ត​ការ​សន្ទនា​របស់អ្នក​ជា​មួយនឹង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​រ។

តើមជ្ឈ​មណ្ឌលថ្នាក់តំបន់​ត្រូវតែផ្តល់​ឱ្យ​ខ្ញុំ​នូវ​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ពីការបដិសេធ ការ​កាត់បន្ថយ ឬ ការលុបចោល​សេវាណាមួយ​ទេ?

ប្រសិនបើ​​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ “បដិសេធ” ទៅនឹង​សេវាថ្មី​ដែល​អ្នក​ស្នើ​សុំ​នោះ ពួកគេត្រូវតែ​ផ្ញើ​ការ​ជូន​ដំណឹងពីការបដិសេធ​ជាលាយលក្ខណ៍​អក្សរក្នុង​រយៈ​ពេល 5 ថ្ងៃ។ ប្រសិនបើ​ពួកគេនិយាយថាពួក​គេ​ចង់​ផ្លាស់ប្តូរ​ ឬ បិទបញ្ចប់សេវាកម្ម​ដែល​អ្នក​បានទទួលនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវតែផ្តល់​ដល់អ្នក​នូវ​ការ​ជូនដំណឹងជាលាយលក្ខណ៍​អក្សរ​ក្នុង​រយៈ​ពេល 30ថ្ងៃ មុន​ការ​ផ្លាស់ប្តូរ ឬ​ការ​កាត់ផ្តាច់កើតឡើង​។​ ការ​ជូនដំណឹង​នេះ​ ត្រូវ​ប្រាប់​អ្នក​ពីព័ត៌​មាន​និង​ច្បាប់​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ផ្អែកទៅលើនៅក្នុង​ការ​សម្រេច​ចិត្ត​របស់គេនោះ មូលហេតុសម្រាប់ការ​សម្រេចចិត្តរបស់គេ និង​របៀប​ដែលអ្នក​អាចប្តឹង​ជំទាស់។​ ​ប្រសិនបើមជ្ឈ​មណ្ឌលថ្នាក់តំបន់​ចង់​កាត់បន្ថយ ឬ លុបចោល​សេវាណាមួយ​ដែល​បានទទួល​ហើយនោះ ការ​ជូនដំណឹង​​ត្រូវតែ​ប្រាប់​អ្នក​ពី​ពេលវាល​ដែល​ការផ្លាស់ប្តូរនឹង​កើតឡើង។

តើមានអ្វី​មួយ​ដែលខ្ញុំអាច​ធ្វើ​បានដើម្បីរក្សា​សេវា​ដែលខ្ញុំមានក្នុង​ខណៈ​ដែល​ខ្ញុំ​កំពុង​ដាក់បណ្តឹងជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​កាត់​បន្ថយ ឬ​បិតបញ្ចប់​សេវារបស់ខ្ញុំទេ?

ប្រសិនបើអ្នក​ចង់តតាំង​ទៅនឹង​ការបដិសេធ​​ហើយ​ចង់រក្សាទុក​នូវ​សេវាដែលអ្នក​កំពុង​ទទួលបាន​នាពេលបច្ចុប្បន្ននោះ សូម​ដាក់បណ្តឹង​ជំទាស់​ក្នុងរយៈ​ពេល 10ថ្ងៃ​នៃ​ការ​ការជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ពី​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់ ហើយអ្នក​អា​ច​​រក្សា​ទុ​ក​នូវ​សេវាកម្ម​បច្ចុប្បន្ន​របស់​អ្នក​ក្នុង​អំ​ឡុង​ដំណើរការ​ប្តឹង​ជំទាស់បាន។ នេះ​ហៅ​ថា​ “​ការរង់ចាំ​ជំនួយ​ដែល​បាន​បង់ប្រាក់​រួច​”​។​ ប្រសិនបើ​អ្នក​មិន​ដាក់បណ្តឹង​ជំទាស់របស់អ្នក​ក្នុង​រយៈពេល 10 ថ្ងៃទេ វា​មិន​មែនមានន័យ​ថា​ការប្តឹងជំទាស់របស់អ្នក​យឺតពេលនោះទេ។ អ្នក​មានពេលរហូតដល់ទៅ 30 ថ្ងៃ​ដើម្បី​ដាក់បណ្តឹង​ជំទាស់​។​ប៉ុន្តែ ប្រសិនបើអ្នក​ដាក់បណ្តឹងជំទាស់ក្រោយរយៈ​ពេល 10ថ្ងៃបន្ទាប់ពីអ្នក​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់នោះ អ្នក​មិនអាច​រក្សា​សេវាបច្ចុប្បន្ន​របស់អ្នក​ក្នុង​អំឡុង​ដំណើរ​ការប្តឹងជំទាស់បានឡើយ។

តើធ្វើដូចម្តេច​ប្រសិនបើ​មជ្ឈមណ្ឌលថ្នាក់តំបន់​មិនដែលផ្តល់ការជូន​ដំណឹង​ដល់អ្នក?​

អ្នកអាច​ប្តឹង​ជំទាស់​បាន​បើទោះបីជា​អ្នក​មិនដែលទទួលបានការ​ជូន​ដំណឹង​ក៏ដោយ​។​ សួររកការជូនដំណឹង ពីព្រោះការជូនដំណឹង​ផ្តល់​នូវព័ត៌​មានសំខាន់​អំពី​មូលហេតុ​ដែលមជ្ឈមណ្ឌលថ្នាក់តំបន់​សម្រេច​បដិសេធ កាត់បន្ថយ ឬ លុបសេវារបស់អ្នកចោល ហើយ​ច្បាប់​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​កំពុង​ផ្អែក​លើ​ដើម្បីធ្វើរឿងនេះ។​ ព័ត៌មាននេះ​មានសារសំខាន់ខ្លាំងណាស់​ដល់​ការ​ប្តឹង​ជំទាស់របស់អ្នក ដូច្នេះ​សូម​ព្យាយាម​ឱ្យ​ទទួល​បាន​​នូវ​ព័ត៌​មាននេះ​មុន​នឹង​អ្នក​ត្រូវឆ្លង​កាត់ដំណឹរការប្តឹងជំទាស់។​ប្រសិនបើ​អ្នក​មិន​ទទួល​បាន​ការ​ជូន​ដំណេងទេ សូម​ទាក់ទង​ទៅកាន់អ្នក​សម្របសម្រួលសេវារបស់អ្នក។ ប្រសិនបើអ្នក​នៅ​តែមិនទទួល​បាន​វាទេ អ្នក​អាច​ដាក់បណ្តឹង​ផ្នែករដ្ឋបាល​ (បណ្តឹងក្នុងផ្នែក 4731) ដើម្បីបង្ខំ​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ផ្តល់​ដល់អ្នក​នូវ​ពេលវេលាគ្រប់គ្រាន់​នៃ​ការ​ជូនដំណឹង​អំ​ពី​ការ​សម្រេច​របស់ពួកគេ។​