Menu Close

(7.19) តើធ្វើដូចម្តេច​ប្រសិនបើ​ការរៀបចំការរស់នៅ​ដែលខ្ញុំ​ចង់​បាន​មិន​មាន?

(7.19) តើធ្វើដូចម្តេច​ប្រសិនបើ​ការរៀបចំការរស់នៅ​ដែលខ្ញុំ​ចង់​បាន​មិន​មាន?

ជួនកាល​ការរៀបចំការរស់នៅ​ដែលអ្នក​និង​ក្រុម​ធ្វើផែនការរបស់អ្នក​​បាន​ឯកភាព​គ្នា​មិនមាន។​ ករណីនេះ​អាចកើតមានឡើង​ពីព្រោះ (1) ពុំមានកន្លែង​នៅ​ផ្ទះ ឬ នៅមណ្ឌល (2)​មិន​មាន​នរណាម្នាក់ទំនេរ​ដើម្បីផ្តល់​សេវាគាំពារការរស់​នៅ​ដែលអ្នក​ត្រូវការ ឬ (3) ពុំ​មាន​ផ្ទះ​គ្រួសារមនុស្សពេញវ័យ​ទំនេរ​ដែលអ្នក​ចង់រស់នៅជាមួយ។

ប្រសិនបើការរៀបចំការរស់នៅ​មានក្នុង IPP របស់អ្នកមិន​មាននោះ បុគ្គលិក​មជ្ឈមណ្ឌលថ្នាក់តំបន់​គួរអភិវឌ្ឍឡើងនូវការរៀបចំការរស់នៅ​ដែល​អ្នក​ចង់បាន។

ប៉ុន្តែ​ធ្វើបែបនេះត្រូវការប្រើពេលយូរ។ អ្នក​អាចនឹង​ត្រូវការ​ប្តូរទៅរស់នៅ​តាមជម្រើសការរស់នៅផ្សេង ឬ ទៅតាមផ្ទះ ឬ មណ្ឌល​ឆ្ងាយពី​ផ្ទះក្នុងសហគមន៍​របស់​អ្នក​​មួយ​រយៈ​សិន។​ ប្រសិនបើ​មានករណីនេះកើតឡើងចំពោះអ្នកមែន ច្បាប់ចែងថា​អ្នក​អាច​ស្នើសុំឱ្យ​មជ្ឈមណ្ឌលថ្នាក់តំបន់៖

  • ស្វែងរក​មនុស្ស ឬ ទីភ្នាក់ងារ​​ផ្តល់ឱ្យ​អ្នក​នូវ​សេវា​ដែល​អ្នក​ត្រូវ​ការ។​ ដំណើរការនេះ​ត្រូវបានគេហៅថា “សំណើស​ម្រាប់ការស្នើសុំ” (RFP)។ ​[1]បញ្ញត្តិ 4648(e) (1). ប្រសិនបើ​សេវានិងការគាំពារ​ដែលអ្នកត្រូវការ​មានលក្ខណៈពិសេសខុស​គេ RFP អាចនឹង​ចែងថា​មជ្ឈមណ្ឌលថ្នាក់តំបន់​អាច​រៀបចំ​ថវិកាពិសេសមួយ​បាន។​
  • ជួលអ្នក​ផ្តល់សេវាឱ្យផ្តល់ជូនសេវាជូន​​អ្នក​តាមតម្រូវការ។ ប្រសិនបើ​អត្រាបង់ប្រាក់​មិន​ត្រូវបាន​ធ្វើឡើង​ដោយ DDS សម្រាប់សេវាកម្មទេ មជ្ឈមណ្ឌលថ្នាក់តំបន់​អាចនឹងចរចាកិច្ច​សន្យា​សម្រាប់​សេវាកម្ម​ដែលអ្នក​ត្រូវការ​មួយ​រយៈ​ពេលបាន។​ [2]បញ្ញត្តិ 4648(a)(3).
  • ផ្តល់សេវាបន្ថែម រួមទាំង​បុគ្គលិកបន្ថែមលើសពី​កិច្ចសន្យាបច្ចុប្បន្ន​របស់​អ្នក  ផ្តល់សេវា ប្រសិនបើក្រុមការងារ IPP របស់អ្នក​សម្រេចថាសេ​វា​បន្ថែម​មាននៅក្នុង​ផែនការ IPP របស់អ្នក។​ បុគ្គលិកបន្ថែម​អាចជួយដល់​អ្នក​ឱ្យ​រស់នៅដោយជោគជ័យ​នៅ​តាម​ផ្ទះ​ដែល​មាន បើទោះបីនោះមិនមែនជាផ្ទះដែលជាធម្មតាអ្នក​នឹងស្នាក់នៅ​ក៏ដោយ​ចុះ។ [3]បញ្ញត្តិ 4648(a)(9)(F).

អ្នក​មិន​គួរ​ត្រូវតែទៅ​រស់នៅ​តាមស្ថាប័ន​ដោយគ្រាន់តែ​ពុំមានការរៀប​ចំ​ការរស់នៅ​តាម​សហគមន៍​ទំនេរនោះទេ។​

References
1 បញ្ញត្តិ 4648(e) (1).
2 បញ្ញត្តិ 4648(a)(3).
3 បញ្ញត្តិ 4648(a)(9)(F).