Menu Close

(7.3) តើប្រភេទ​នៃ​សេវា​របស់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​អាច​ជួយ​ឱ្យ​ខ្ញុំ​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ក្នុង​ផ្ទះ​ដែល​ខ្ញុំ​មានជាកម្មសិទ្ធិ ឬ ជួល?

(7.3) តើប្រភេទ​នៃ​សេវា​របស់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​អាច​ជួយ​ឱ្យ​ខ្ញុំ​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ក្នុង​ផ្ទះ​ដែល​ខ្ញុំ​មានជាកម្មសិទ្ធិ ឬ ជួល?

សេវាទីមួយ​របស់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ផ្តល់ដល់អ្នក​ដើម្បី​រស់​នៅ​បាន​ដោយ​ឯករាជ្យ គឺការបណ្តុះ​បណ្តាល​ “បំណិនជីវិតឯករាជ្យ” និង “សេវារស់នៅ​ដោយ​គាំពារ។”​

បំណិនជីវិតឯករាជ្យ

បំណិនជីវិតឯករាជ្យ (ហៅកាត់ខ្លីថា ILS) ជាបំណិន​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ​ដើម្បី​រស់​ដោយ​ឯករាជ្យ​ក្នុង​សហគមន៍​របស់អ្នក។​ កម្មវិធី ILS អាចបង្រៀនបំណិន​ទាំង​នេះ ដូចជាការ​ធ្វើម្ហូប ការសម្អាត​ផ្ទះ ការថែទាំផ្ទាល់ខ្លួន និង​ការ​គ្រប់គ្រង​លុយ។ [1]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302(a)(35). មជ្ឈមណ្ឌល​ថ្នាក់តំបន់​ត្រូវ  ផ្តល់​បំណិន ILS ប្រសិនបើ​វា​មាន​នៅក្នុង IPP របស់អ្នក។​ គ្រូបង្រៀនពីបំណិន ILS ជួយដល់អ្នក​ឱ្យ​ទទួលបាន ឬ រក្សាទុក​បាននូវ​បំណិន​ទាំង​ឡាយ​ដើម្បី​រស់នៅ​ដោយ​ឯករាជ្យ​នៅ​ក្នុង​ផ្ទះ​ជាកម្មសិទ្ធិខ្លួន​ឯង ឬ ដើម្បី​ឱ្យ​កាន់តែឯករាជ្យ​ជាងមុន​ក្នុង​ខណៈពេលរស់នៅ​កន្លែង​ណា​មួយ​ផ្សេង។ [2]បញ្ញត្តិ​ 4688.05. អ្នក​នឹង​ទទួល​បាន​រួចហើយ​នូវ​បំណិន​ជួយ​ខ្លួនឯង​ជា​មូលដ្ឋាន ប៉ុន្តែ​នៅ​តែ​ត្រូវការបំណិន ILS នៅតាមតំបន់​ជាក់លាក់​ដើម្បី​ឱ្យ​នៅ​ឯក​រាជ្យ​បាន។​ ឧទាហរណ៍ អ្នក​អាច​នឹង​ត្រូវការ​ជំនួយ​បង់ប្រាក់វិក្កយបត្រ ឬ រៀបចំ​អាហាររបស់អ្នក។​

អ្នក​អាច​ទទួល​បាន​បំណិន ILS នៅក្នុង​ផ្ទះ​ឪពុក​ម្តាយ​របស់អ្នក ផ្ទះ​សាច់​ញាតិ​របស់អ្នក មណ្ឌលដែល​មាន​អាជ្ញាប័ណ្ណ ឬ អាផាតម៉ិន​ផ្ទាល់​ខ្លួន​របស់អ្នក។​ អ្នក​គួរ​ទទួល​បាន​បំណិន ILS រហូត​ដល់អ្នក​រៀន​បំណិន​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ​ដើម្បី​រស់​ដោយ​ខ្លួន​ឯង​បាន។​ អ្នក​ក៏​អាច​ប្រើ​ប្រាស់​បាន​ផង​ដែរ​នូវបំណិន ILS និង​គ្រប់គ្រង​ទៅ​លើ​នរណា​ម្នាក់​ដើម្បី​ជួយ​ដល់អ្នក​មើលថែខ្លួនឯង ឬ សកម្មភាព​ដែល​អ្នក​មិន​អាច​ធ្វើបានដោយ​ខ្លួន​ឯង ដែល​មិន​ត្រូវ​បាន​ផ្តល់​ដោយ​ទី​ភ្នាក់​ងារ​ផ្សេង​ទៀត។​

មជ្ឈមណ្ឌល​ថ្នាក់​តំបន់​មួយ​ចំនួន​និយាយ​ថា អ្នក​អាច​តែ​ទទួល​បាន​បំ​ណិន ILS នូវចំនួន​ម៉ោង​ជាក់លាក់។​ ច្បាប់​ចែង​ថា អ្នក​មាន​សិទ្ធិ​ទទួល​បាន​បំណិន ILS បានយូរ​ដរាបណា​អ្នក​នៅ​តែ​ត្រូវការ និង​អាច​បង្ហាញ​ដល់​អ្នក​នូវ​អត្ថប្រយោជន៍។ [3]In Williams v. Macomber, 226 Cal. App. 3d 225 (1990), តុលាការ​រកឃើញថា … Continue reading អ្នក​អាច​នឹង​ត្រូវ​ឱ្យ​មាន​ការ​វាយ​តម្លៃ​ពីកម្រិត​បំណិន​របស់អ្នក​បង្ហាញ​ថា​អ្នក​ត្រូវការសេវាកម្ម​ទាំងនេះ​។​

សេវាគាំ​ពារការរស់នៅ​

សេវាគាំ​ពារការរស់នៅ​​ (ហៅកាត់ខ្លី​ថា​ SLS) គាំ​ទ្រ​​ដល់​អ្នក​ទាំង​ឡាយ​ដែល​មាន​ពិការភាពផ្នែក​ការ​លូតលាស់​ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​ក្នុង​ផ្ទះ​ ឬ​អាផាត​ម៉ិន​​ផ្ទាល់​ខ្លួនរបស់​ពួកគេ​បាន​។​ SLS មិន​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​ចង់​រស់នៅ​ជា​មួយ​នឹង​ឪពុក​ម្តាយ ឬ អ្នក​ថែទាំ។ [4]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(a)(2)(B).​​ ប៉ុន្តែ អ្នក​អាច​នឹង​មានលទ្ធភាពទទួល​បាន​បំណិន SLS ប្រសិន​បើ​ឪពុក​ម្តាយ​របស់​អ្នក​រស់នៅ​ជាមួយ​។​

អ្នក​មិន​គួរ​ត្រូវបានបដិសេធ​ការរស់នៅ​ដែលមាន​ការ​គាំពារតែ​មួយ​មុខ​​ដោយសារ​តែ​កម្រិត​នៃ​ប្រភេទ​ពិការភាព​ដែល​អ្នក​មាន។​ អ្នក​គួរ​ទទួល​បាន​​នូវ​សេវាគាំពារ​ដែលអ្នក​ត្រូវការ​ញឹកញាប់​និង​យូរ​តាម​ដែល​អ្នក​ត្រូវការ​វា​ដើម្បី​ឱ្យ​អ្នក​អាច៖

  • រស់នៅ​ក្នុង​ផ្ទះ ឬ អាផាតម៉ិនដែលអ្នក​មានជាកម្មសិទ្ធិ ឬ​ជួល​
  • ជ្រើសរើស​និង​កសាង​ទំនាក់ទំនង​នៅក្នុង​សហគមន៍% និង​            
  • រស់​នៅ​ដូចមនុស្ស​ពុំមានពិការភាព ច្រើន​តាមដែល​អាច​ធ្វើទៅបាន។

[5]បញ្ញត្តិ 4689.

សេវារបស់អ្នក​អាស្រ័យ​ទៅ​លើ​តម្រូវការរបស់អ្នក​និង​ការពេញចិត្ត។​ ផែនការ SLS នីមួយៗ​មាន​លក្ខណៈ​ខុសគ្នា។​  SLS អាច​ជា​សេវា​ទាំង​ឡាយ​ណា​ដែល​អ្នក​ត្រូវការ​ដើម្បី​រស់នៅ​​​​ដោយ​ខ្លួន​អ្នក​បាន។​ ឧទាហរណ៍ អ្នក​អាច​ប្រើ​ប្រាស់ SLS ដើម្បីជួយ​ដល់អ្នក៖

  • អភិវឌ្ឈន៍ “រង្វង់នៃការគាំពារ” [6]“រង្វង់នៃការគាំពារ” មានន័យ​ថាជា​ក្រុម​មនុស្ស​មិនផ្លូវការ … Continue reading
  • ទទួល​បាន​ការបណ្តុះបណ្តាលនិង​ការគាំពារ​ជាបំណិន​សង្គម ឥរិយាបថ និង​ការរស់នៅ​ប្រចាំថ្ងៃ។
  • ជ្រើសរើស ជួល និង​បណ្តុះបណ្តាល​អ្នក​ទាំង​ឡាយ​ដើម្បី​ជួយ​ដល់អ្នក​ក្នុង​ការ​ថែទាំផ្ទាល់ខ្លួន
  • រៀន​បំណិនថ្មីៗ​ទាំងឡាយ​
  • ត្រូវចូលរួមក្នុង​សកម្មភាព​កែកម្សាន្ត លំហែរអារម្មណ៍ ស្មារតី ឬ សកម្មភាពទាំង​ឡាយផ្សេងទៀត​នៅ​ក្នុង​សហគមន៍​ក្នុង​មូលដ្ឋាន​របស់អ្នក។
  • គ្រប់គ្រង ដឹកនាំ និង​បញ្ឈប់អ្នក​ដែល​ទុកចិត្តបំផុត។​
  • ទទួល​បាន​ការថែទាំ​វេជ្ជសាស្រ្ត ឬ​ការ​គាំពារផ្សេងទៀត​ដែលអ្នក​ត្រូវការ​ដើម្បីធ្វើ​សមាហរ័ណកម្មចូល​ក្នុង​សហគមន៍​របស់អ្នក និង​
  • អភិវឌ្ឍន៍​គោលដៅការងារ។ [7]បញ្ញត្តិ 4689(c).

SLS ដែលអ្នក​ទទួល​បាន​អាច​នឹង​ផ្លាស់ប្តូរ​នៅ​ពេល​ដែល​តម្រូវការ​របស់អ្នក​ប្រែប្រួល។

References
1 មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302(a)(35).
2 បញ្ញត្តិ​ 4688.05.
3 In Williams v. Macomber, 226 Cal. App. 3d 225 (1990), តុលាការ​រកឃើញថា “ការ​ពឹង​ផ្អែក​របស់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​ទៅ​លើ​គោល​នយោបាយ​មិន​ប្រែប្រួល​​មិន​មាន​សុគតភាព​ជា​មួយ​គោល​បំណង​ចែង​ដោយ​​ច្បាប់​នៃ​ការ​ផ្តល់​សេវា​​ ​បំ​ពេញ​បាន​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​បុគ្គល​​ដែល​មាន​ពិការភាព​ផ្នែកការលូត​លាស់​ម្នាក់ៗ’ [បញ្ញត្តិ​ 4501]។” ដូច្នេះ គោល​មធ្យោបាយ​​ថ្នាក់​តំបន់​ដែល​រឹតបន្តឹ​ង​​កំណត់​ពេល​វេលា​ទទួល​បាន​សេវាកម្ម​បំណិន ILS ធ្វើមិនដឹង​មិន​ឮពីតម្រូវការ​ជា​លក្ខណៈ​បុគ្គល​របស់អ្នក​ផ្ទុយ​ទៅ​នឹង​ច្បាប់ Lanterman Act.
4 មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58613(a)(2)(B).​
5 បញ្ញត្តិ 4689.
6 “រង្វង់នៃការគាំពារ” មានន័យ​ថាជា​ក្រុម​មនុស្ស​មិនផ្លូវការ ប៉ុន្តែ​ជាក្រុម​ដែលអាចកំណត់បាន​និង​ជឿ​ទុក​ចិត្ត​បាន​នៃ​អ្នក​ដែល​បំពេញ​បាន​ និង​ទំនាក់ទំនង​ញឹកញាប់​ទៅ​តាម​​ការ​ចាំបាច់ ដើម្បី​ផ្តល់ការគាំពារ​ដល់​អ្នក​ប្រើ​ប្រាស់​សម្រាប់​អត្ថ​ប្រយោជន៍របស់អ្នកដែលរង្វង់​កើតមានឡើង។​ មាត្រា 17, ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, បញ្ញត្តិ 58601(a)(1)។
7 បញ្ញត្តិ 4689(c).