Menu Close

(7.13) តើ Intermediate Care Facilities (ICFs) ជាអ្វី?

(7.13) តើ Intermediate Care Facilities (ICFs) ជាអ្វី?

ICFs ជា​មណ្ឌល​ដែល​អ្នក​មានពិការភាពផ្នែកការលូតលាស់​រស់នៅ​និង​ទទួល​សេវាថែទាំសុខភាព ការបណ្តុះបណ្តាលបំណិន​ជិវិត និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលគេត្រូវការ។ [1]សម្រាប់និយមន័យ​នៃ​ប្រភេទ ICFs ផ្សេង, សូមមើល សុខភាព និង សុវត្ថិភាព Code … Continue reading ពីព្រោះតែពួក​គេ​ផ្តល់​នូវ​ការថែទាំខ្លួនប្រាណនិង​ការថែទាំផ្នែកវេជ្ជសាស្រ្ត​នៅនឹងកន្លែងនោះ ICFs នឹង​ទទួលបានអាជ្ញាប័ណ្ណផ្តល់ដោយ Department of Health Care Services។

មាន​ ICFs បួនប្រភេទខុសគ្នា​សម្រាប់អ្នក​ដែលមានពិការភាពផ្នែកការលូតលាស់៖

  1. ICF/DD [2]សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(g); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.
  2. ICF/DD-Habilitation [3]សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.1.
  3. ICF/DD-Nursing [4]សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(h); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.2.
  4. ICF/DD-Continuous Nursing Care [5]Welfare & Institutions Code បញ្ញត្តិ 14495.10.

ICFs ភាគច្រើនមានទំហំតូច ដោយមាន​អ្នក​ស្នាក់នៅ​ប្រាំមួយ​នាក់ ឬ តិចជាងនេះ។

ប៉ុន្តែ ICFs អាចមានទំហំធំជាងនេះ ជួនកាល​មាន​អ្នក​ស្នាក់នៅ​រាប់​រយ​នាក់។​

យើង​ពិភាក្សា​តែ ICF/DD-Habilitation, ICF/DD-Nursing, និង ផ្ទះ ICF/DD-Continuous Nursing Care។ ផ្ទះ ICF/DD ធំជាងនេះ​មិនត្រូវបានចាត់ទុកថាជា​ជម្រើសរស់នៅក្នុង​សហគមន៍​ទេ ពីព្រោះ​វាច្រើនតែធំជាមណ្ឌលមានលក្ខណៈ​ប្រមូលផ្តុំគ្នា។

ផ្ទះ ICF/DD-Habilitation ភាគច្រើន​ជា​ផ្ទះ​ដែល​មាន​មនុស្ស​ស្នាក់នៅ​ប្រាំមួយ​នាក់ ប៉ុន្តែ​វាមានរហូតដល់ 15 នាក់។ ផ្ទះទាំងនេះផ្តល់​សេវា​ថែទាំផ្ទាល់ខ្លួន​ 24ម៉ោង ការស្តារនីតិសម្បទា ផ្នែកលូតលាស់ និង​សេវាគាំពារសុខភាព​។ ផ្ទះទាំងនេះ​សម្រាប់មនុស្ស​ដែល​ត្រូវការ​សេវាថែទាំខ្លួន​ប្រាណ​មួយ​ចំនួន ប៉ុន្តែ​មិន​ត្រូវការ​ជាប់ជាប្រចាំទេ។​ អ្នក​ស្នាក់នៅ​ក៏​ត្រូវបានបញ្ជាក់​ដោយ​អ្នក​រូបវិជ្ជាវេជ្ជសាស្រ្ត និង​គ្រូពេទ្យ​វះកាត់​ដោយ​មិនត្រូវការ​ការថែទាំខ្លួន​ប្រាណ​ដែលមានជំនាញ​ជាប្រចាំ​ទេ។ [6]សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302​(a)​(42); … Continue reading

ផ្ទះ ICF/DD-Habilitation ភាគច្រើន​ជា​ផ្ទះ​ដែល​មាន​ទំហំ​តូច​សម្រាប់​មនុស្ស​ស្នាក់នៅ​ប្រាំមួយ​នាក់ ប៉ុន្តែ​វាអាច​មានរហូតដល់ 15 នាក់។ ផ្ទះទាំងនេះផ្តល់​សេវា​ថែទាំផ្ទាល់ខ្លួន​ 24ម៉ោង ការស្តារនីតិសម្បទា ផ្នែកលូតលាស់ និង​សេវាគាំពារសុខភាព​។

ផ្ទះទាំងនេះ​គឺ​សម្រាប់អ្នក​ដែល​ត្រូវការ​សេវាថែទាំ​ខ្លួនប្រាណ​ជាជាង​អ្នក​ដែល​រស់នៅ​តាម ICF/DD-Habilitation។​ អ្នក​ដែលស្នាក់នៅតាមផ្ទះ​ទាំង​នេះ​ត្រូវ​ការការគ្រប់គ្រង​ការ​ថែទាំខ្លួន​ប្រាណ​ 24 ម៉ោង ប៉ុន្តែលក្ខខណ្ឌ​របស់គេ​មាន​លំនឹង​ ហើយ​ពួក​គេ​មិន​មាន​តម្រូវការ​ការថែទាំខ្លួន​ប្រាណ 24ម៉ោង​ទេ។​ ផ្ទះទាំងនេះ​ផ្តល់សេវាដល់អ្នក​ដែល​មាន​តម្រូវការការយកចិត្តទុកដាក់​ផ្នែក​វេជ្ជសាស្រ្ត ឬ ភាពយឺតយ៉ាវ ផ្នែកការលូតលាស់​ធ្ងន់ធ្ងរដែលអាច​ឈាន​ទៅដល់​ពិការភាពផ្នែកការលូតលាស់ ប្រសិនបើ​មិនត្រូវបានព្យាបាលទេនោះ។ [7]បញ្ញត្តិ 54302(a)(43); ចំណងជើង 22 Cal. Code Regs. បញ្ញត្តិ 51343.2. ផ្ទះ ICF/DD-Continuous Nursing មិនសូវមានទេ។​ មានផ្ទះតែ 10 ដែលត្រូវបានអនុញ្ញាត​ដោយ​ច្បាប់​សម្រាប់រដ្ឋកាលីហ្វ័រញ៉ា។​ ផ្ទះទាំងនោះផ្តល់សេវាបានត្រឹមតែប្រាំមួយនាក់ប៉ុណ្ណោះ។​ ផ្ទះទាំងនោះ​ផ្តល់សេវាថែទាំខ្លួនប្រាណ​មាន​ជំនាញ​ 24ម៉ោងក្នុង​មួយ​ថ្ងៃ 7ថ្ងៃក្នុង​មួយ​សប្តាហ៍ផ្តល់ដោយ (ឬត្រូវបានគ្រប់គ្រងដោយ) គិលានុបដ្ឋាយិកា​ដែល​មានចុះបញ្ជី។​ ផ្ទះទាំងនេះ​ផ្តល់ថវិកា 100% ដោយកម្មវិធី Medicaid សហព័ន្ធ។ [8]Welf. & Inst. Code § 14495.10. សម្រាប់ព័ត៌​មាន​បន្ថែម​អំពី DD-CNCs, សូមមើល​គេហទំព័ររបស់​ California … Continue reading

References
1 សម្រាប់និយមន័យ​នៃ​ប្រភេទ ICFs ផ្សេង, សូមមើល សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e)(g)&(h).
2 សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(g); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.
3 សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.1.
4 សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(h); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.2.
5 Welfare & Institutions Code បញ្ញត្តិ 14495.10.
6 សុខភាព និង សុវត្ថិភាព Code បញ្ញត្តិ 1250(e); មាត្រា 17 Cal. Code Regs. បញ្ញត្តិ 54302​(a)​(42); មាត្រា 22 Cal. Code Regs. បញ្ញត្តិ 51343.1.
7 បញ្ញត្តិ 54302(a)(43); ចំណងជើង 22 Cal. Code Regs. បញ្ញត្តិ 51343.2.
8 Welf. & Inst. Code § 14495.10. សម្រាប់ព័ត៌​មាន​បន្ថែម​អំពី DD-CNCs, សូមមើល​គេហទំព័ររបស់​ California Department of Health Care Services, http://www.dhcs.ca.gov/services/medi-cal/Pages/ICFDDCN_MC_ Waiver.aspx.