Menu Close

(7.9) តើ Adult Family Home Agencies ជាអ្វី?

(7.9) តើ Adult Family Home Agencies ជាអ្វី?

Adult Family Home Agencies (AFHA) ជាទីភ្នាក់ងារ​ឯកជនមិន​រក​ប្រាក់ចំណេញ។​ មជ្ឈមណ្ឌលថ្នាក់តំបន់​ចុះកិច្ចសន្យា​ជាមួយ​នឹង AFHAs ដើម្បីបង្កើតផ្ទះ​សម្រាប់មនុ​ស្ស​ពេញវ័យ​ដែលចង់រស់នៅ​ជាមួយ​ក្រុម​គ្រួសារ។ [1]បញ្ញត្តិ 4689.1. ក្រោយ​ទទួលបានការបណ្តុះបណ្តាល ហើយ​ជាមួយនឹង​ជំនួយ​បានពី AFHA នោះ ក្រុមគ្រួសារអាច​ទទួលយក​មនុស្ស​ពេញវ័យម្នាក់ ឬ ច្រើន​នាក់​ដែលមានពិការភាពផ្នែកការលូតលាស់ឱ្យ​រស់នៅ​ជាមួយ​ពួក​គេ​ជា​ផ្នែក​គ្រួសាររបស់ពួកគេ។ [2]បញ្ញត្តិ 4689.1(b).

មជ្ឈមណ្ឌលថ្នាក់តំបន់​នឹង​សម្រេច​ទៅលើតម្រូវការ​សម្រាប់សេវា AFHA ដែលផ្អែកទៅលើ៖

  1. ថាតើមាន​ AFHA គ្រប់គ្រាន់ផ្តល់សេវាកម្មទេ
  2. ថាតើ​ AFHA នឹង​ឆ្លើយ​តប​ទៅនឹង​តម្រូវការដែលមិនបំពេញបាន​នៅក្នុង IPP របស់អ្នកទេ និង​
  3. ថាតើ​អាចនឹង​មាន​តម្រូវការនាពេលអនាគត​សម្រាប់សេវា AFHA នៅក្នុង​ផ្នែក​សេវា​របស់មជ្ឈមណ្ឌល​ថ្នាក់តំបន់។ [3]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56077(a).

គោលបំណង​នៃ​ម៉ូឌែល AFHA គឺដើម្បីផ្តល់​ជម្រើសការរស់​នៅ​មួយ​ដែលមាន​ប្រសិទ្ធភាពថ្លៃ​សម្រាប់មនុស្ស​ពេញវ័យ។ ជម្រើសនេះ​អនុញ្ញាតដល់មនុស្សពេញ  វ័យ​បង្កើតបាននូវភាព​ជាដៃគូ​ជា​មួយ​នឹង​ក្រុមគ្រួសារ​ជា​សមាជិក​គ្រួសារចូលរួមពេញលេញ។ មជ្ឈមណ្ឌល​ថ្នាក់តំបន់​ចុះកិច្ចសន្យាជាមួយនឹង AFHA ដើម្បីជ្រើសរើស និង​បណ្តុះបណ្តាលដល់គ្រួសារ បញ្ជាក់លើផ្ទះតាមគ្រួសារ ផ្គូរផ្គងពលរដ្ឋ​និង​ក្រុម​គ្រួសារ ផ្តល់​នូវការគាំពារជាប្រចាំដល់គ្រួសារ និង​តាមដានគ្រួសារតាមផ្ទះ។​ [4]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56076(e)(6).

AFHAs មិនមានអាជ្ញាប័ណ្ណទេ ប៉ុន្តែ​មជ្ឈមណ្ឌលថ្នាក់តំបន់ និង​ DDS តាមដានដល់គុណភាពរបស់គេ។ [5]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56095(g). បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់​ចុះពិនិត្យ​គ្រួសារតាមផ្ទះ​យ៉ាង​ហោច​ណាស់​បួនដងក្នុង​មួយ​ឆ្នាំ និង​វាយតម្លៃ​ AFHA ម្តងក្នុង​មួយ​ឆ្នាំ។ ជួនកាល DDS វាយតម្លៃ​ថាតើ AFHAs និង​មជ្ឈមណ្ឌលថ្នាក់តំបន់​បំ​ពេញ​ការងារ​បានល្អ​ប៉ុណ្ណា។

ប្រសិនបើអ្នក​រស់នៅក្នុង​ផ្ទះ AFHAs ជាធម្មតាអ្នកនឹង​​មាន​ការងារផ្ទះ​និង​ការទទួល​ខុសត្រូវ​ដូចគ្នាទៅនឹងសមាជិកគ្រួសារ​ផ្សេងទៀតដែរ។ អ្នក​អាច​មាន​ការ​គ្រប់គ្រង​សម្រាប់​ការថែទាំខ្លួន​ឯង​ដែលមិន​មែនវេជ្ជសាស្រ្ត និង​បំណិនរស់នៅប្រចាំថ្ងៃ ប្រសិនបើអ្នក​ត្រូវការវា។ អ្នក​នឹង​ទទួល​បាន​នូវការគាំពារ​និង​សេវាកម្ម​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ​ពី​ក្រុមគ្រួសារ ពី AFHA និង​ពី​មជ្ឈមណ្ឌល​ថ្នាក់តំបន់​។

References
1 បញ្ញត្តិ 4689.1.
2 បញ្ញត្តិ 4689.1(b).
3 មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56077(a).
4 មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56076(e)(6).
5 មាត្រា 17 Cal. Code Regs. បញ្ញត្តិ 56095(g).