ពុំមានការកំណត់ស្របតាមច្បាប់ដើម្បីចំណាយទៅលើថ្លៃចំណាយនៃសេវា SLS របស់អ្នកនោះទេ។ ប៉ុន្តែ ច្បាប់ចែងថាសេវាកម្មនិងការគាំពារទាំងអស់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ទិញ ត្រូវតែ “មានប្រសិទ្ធភាពថ្លៃ។ ”[1]បញ្ញត្តិ 4512(b), 4646(a), 4651(a), និង 4685(c)(3). មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវទិញសេវាកម្មចេញពីអ្នកផ្តល់ដែលមានតម្លៃទាបជាង ដែលបំពេញបានទៅតាមតម្រូវការរបស់អ្នក។ [2]បញ្ញត្តិ 4648(a)(6)(D).
ប្រសិទ្ធភាពថ្លៃត្រូវបានត្រូវបានកំណត់ថាជា “លទ្ធផលខ្ពស់បំផុតដែលទទួលបានសម្រាប់ការចំណាយ។” [3]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58501(a)(6).
គោលដៅរបស់ច្បាប់ Lanterman Act គឺដើម្បីជួយដល់អ្នកដែលពិការភាពផ្នែកការលូតលាស់ដើម្បីរស់បានដូចអ្នកដែលពុំមានពិការភាពដែរ។ មនុស្សពេញវ័យភាគច្រើនដែលពុំមានពិការភាពផ្នែកការលូតលាស់រស់នៅបានដោយឯករាជ្យ។ ដូច្នេះ លុយដែលបានចំណាយទៅលើ SLS ឆ្លើយតបបានទៅនឹងអាទិភាពខ្ពស់បំផុត និងទទួលបានលទ្ធផលច្រើនបំផុតដែលជាបំណងរបស់ច្បាប់ Lanterman Act។
សេវាដែលមានប្រសិទ្ធភាពថ្លៃនៅតែត្រូវបំពេញទៅតាមតម្រូវការ។ នៅពេលធ្វើការជ្រើសរើស “អ្នកផ្តល់សេវាដែលមានតម្លៃទាប” អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ពិចារណាអ្នកផ្តល់សេវាដែលសេវារបស់ខ្លួនមានគុណភាពប្រហាក់ប្រហែលគ្នា និងដែលជាអ្នកអាចបំពេញបានទៅតាមតម្រូវការរបស់អ្នក។ [4]បញ្ញត្តិ 4648(a)(6)(D). ការចំណាយទៅលើ SLS របស់អ្នកមិនត្រូវថ្លៃលើសពីតម្លៃសេវានិងការគាំពារមួយឆ្នាំឡើយនៅក្នុងមណ្ឌលស្នាក់នៅដែលមានអាជ្ញាប័ណ្ណ។ [5]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58617. ការកម្រិតនេះហៅថា “តម្លៃមធ្យម។” មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗប្រើប្រាស់វាផ្សេងពីនេះ ប៉ុន្តែពួកគេមិនអាចបញ្ឈប់អ្នកពីការទទួលបាន SLS ទេដោយសារតែ “តម្លៃមធ្យម។”
មជ្ឈមណ្ឌលថ្នាក់តំបន់ និងក្រុមការងារ IPP របស់អ្នកអាចនឹងមើលទៅលើតម្លៃនៅក្នុងការសម្រេចទៅលើអ្នកផ្តល់សេវា ឬ វិធីសាស្រ្តនៃការឈានទៅសម្រេចគោលដៅ។ ប៉ុន្តែថ្លៃមិនអាចជាកត្តាដែលត្រូវពិចារណាតែមួយបានទេ។ [6]បញ្ញត្តិ 4512(b). មជ្ឈមណ្ឌលថ្នាក់តំបន់និងក្រុមការងារ IPP របស់អ្នកក៏ត្រូវតែពិចារណាទៅលើគុណភាពសេវាកម្មនិងការពេញចិត្តរបស់អ្នកផងដែរ។ ពុំមាននរណាម្នាក់បង្ខំឱ្យអ្នកទទួលយកសេវាដែលមានតម្លៃទាបបំផុតនោះទេ ប្រសិនបើវាមិនបំពេញបានទៅតាមតម្រូវការរបស់អ្នកនោះ។ ប៉ុន្តែ ប្រសិនបើអ្នកផ្តល់ដែលមានតម្លៃទាបជាងអាចជួយអ្នកឱ្យសម្រេចបាននូវគោលដៅរបស់អ្នកនោះ អ្នកអាចនឹងត្រូវតែប្រើអ្នកផ្តល់សេវានោះ។
ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ចង់ធ្វើការផ្លាស់ប្តូរ SLS របស់អ្នក វាត្រូវតែ៖
- រៀបចំការប្រជុំ IPP និងឈានទៅដល់ការឯកភាពគ្នាជាមួយអ្នកអំពីការផ្លាស់ប្តូរ ឬ
- ផ្តល់ដល់អ្នកនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីមូលហេតុសម្រាប់ការផ្លាស់ប្តូរស្នើឡើង និងពីរបៀបដែលអ្នកអាចប្តឹងជំទាស់បាន។ [7]បញ្ញត្តិ 4689(p)(3).