Menu Close

(7.21) តើខ្ញុំមានសិទ្ធិអ្វីខ្លះ?

(7.21) តើខ្ញុំមានសិទ្ធិអ្វីខ្លះ?

មិនថាអ្នករស់នៅទីណាទេ ច្បាប់ផ្តល់ដល់អ្នក​មានពិការភាពផ្នែក​ការលូតលាស់នូវ​សិទ្ធិ​ផ្ទាល់ខ្លួន​។ ​អ្នក​មានសិទ្ធិ​៖

  • ផ្តល់សេវា​នៅតាមបរិយាកាសរឹតត្បិត​តិចតួច និង​ដែលការពារដល់​សេរីភាពផ្ទាល់ខ្លួនរបស់អ្នក
  • ភាពថ្លៃថ្នូរ ឯកជនភាព និង​ការថែទាំក្នុងភាពជាមនុស្ស
  • ចូលរួម​ក្នុង​ការអប់សាធារណៈ
  • ការថែទាំផ្នែកវេជ្ជសាស្រ្តទាន់ពេល
  • សេរីភាព​សាសនា
  • ទំនាក់ទំនងសង្គម និង​ការចូលរួមក្នុង​សហគមន៍​
  • លំហាត់ប្រាណ និង​ការលំហែកម្សាន្ត
  • រួចផុតពីគ្រោះថ្នាក់ ការឃុំឃាំងមិនចាំបាច់ ការដាក់នៅ​ឱ្យ​ដាច់តែឯង ការបំពារបំពាន ការទុកចោល ដំណើរការបញ្ចៀសគ្រោះថ្នាក់ និង​ការផ្តល់​ថ្នាំច្រើនលើសលប់
  • ជ្រើសរើស​អំពីទីកន្លែង និង​អ្នកដែល​រស់នៅជាមួយ និង​អំពី​ទំនាក់ទំ​នង​ និង​របៀបប្រើពេលវេលារបស់ខ្លួន
  • ការស៊ើបអង្កេតភ្លាមៗទៅលើករណីរំលោភបំពានណាមួយ​
  • ស្លៀកសំលៀកបំពាក់ជារបស់ខ្លួនឯង និង​មាន​របស់ផ្ទាល់ខ្លួន​និង​លុយ​កាក់
  • អាចប្រើប្រាស់​កន្លែង​រក្សាទុក​ដែលមានលក្ខណៈ​ឯកជន
  • ជួបជាមួយអ្នកមកលេងបានជារៀងរាល់ថ្ងៃ
  • ប្រើប្រាស់ទូរសព្ទដើម្បីទូរសព្ទនិង​ទទួលទូរសព្ទ​បាន និង​ផ្ញើនិង​ទទួល​លិខិត​ដែលបិទជិតបាន
  • បដិសេធបច្ចេកទេសកែឥរិយាបថ​ដែល​បណ្តាលឱ្យ​មានការឈឺចុកចាប់ ឬ គ្រាំគ្រា
  • សេវាតស៊ូមតិ
  • សេរីភាព​ពីការរើសអើង
  • សួរនាំពីការសម្រេចចិត្តព្យាបាល និង​
  • ដាក់ពាក្យបណ្តឹង [1]បញ្ញត្តិ 4502, 4502.1 និង 4503; មាត្រា 17 Cal. Code Regs. បញ្ញត្តិ 50510 និង 50540.

References
1 បញ្ញត្តិ 4502, 4502.1 និង 4503; មាត្រា 17 Cal. Code Regs. បញ្ញត្តិ 50510 និង 50540.