ប្រព័ន្ធដែលហៅថា Alternative Residential Model (ARM) កំណត់លេខ CCFs ទៅតាមកម្រិតនៃការថែទាំដែលវាផ្តល់។ ប្រព័ន្ធមើលទៅលើអនុបាតបុគ្គលិក ចំនួននៃសេវាប្រឹក្សា និងតម្រូវការរបស់អ្នកស្នាក់នៅ។ វាកំណត់ចំណាត់ថ្នាក់ CCF នីមួយៗជា ARM កម្រិត 2, 3, ឬ 4។ ARM កម្រិត 2 មានអានុបាតបុគ្គលិកទាបបំផុត ដែលមានន័យថាអ្នកដែលរស់នៅទីនោះត្រូវការការគាំពារនិងសេវាតិច។ អ្នកស្នាក់នៅតាម ARM កម្រិត 4 CCFs ត្រូវការសេវានិងការគាំពារច្រើនជាង។ ច្រើនតែ ARM កម្រិត 4 CCFs ផ្តល់សេវាដល់អ្នកមានបញ្ហាផ្នែកឥរិយាបថ។ កម្រិត 4 ក៏ត្រូវបានបំបែកជាប្រាំបួនកម្រិតតូចទៀត ពី A ទៅ I។ ផ្ទះកម្រិត 4I ផ្តល់សេវានិងការគាំពារកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធ ARM។
អ្នកមានសិទ្ធិជ្រើសរើសពីទីកន្លែងដែលរស់នៅ និងអ្នកដែលរស់នៅជាមួយអ្នក។អ្នកអាចស្នាក់នៅក្នុងមណ្ឌល ARM ទៅតាមកម្រិតរបស់អ្នក បើទោះបីជាអ្នកមានតម្រូវការផ្លាស់ប្តូរក៏ដោយ។ ប៉ុន្តែ ប្រសិនបើក្រុមការងារ IPP របស់អ្នកសម្រេចថាអ្នកមានតម្រូវការសេវានិងការគាំពារតិចជាងកម្រិត ARM ដែលមណ្ឌលអ្នកបង់សម្រាប់អ្នកស្នាក់នៅម្នាក់ៗហើយនោះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់លុយទៅឱ្យមណ្ឌលសម្រាប់អ្នកតិចជាងមុនដើម្បីឱ្យអ្នកបន្តរស់នៅទីនោះ។ [1]បញ្ញត្តិ 4681.7(a). ច្បាប់អនុញ្ញតតែចំនួនទឹកប្រាក់ទាបជាងនៅពេលដែលក្រុមការងារ IPP របស់អ្នកឯកភាពហើយនោះ មណ្ឌល ARM របស់អ្នកអាចផ្តល់ដោយសុវត្ថិភាពនូវអ្វីដែលអ្នកនិងអ្នកដែលរស់នៅជាមួយអ្នកត្រូវការ។ ប្រសិនបើអ្នកក្រោយមកត្រូវការការគាំពារនិងសេវាបន្ថែមទៀត មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្តូរសេវាកម្មបំពេញទៅតាមតម្រូវការរបស់អ្នក។ [2]បញ្ញត្តិ 4681.7(b).
មជ្ឈមណ្ឌលថ្នាក់តំបន់ក៏ត្រូវតែផ្តល់ផងដែរនូវសេវាអន្តរាគមន៍បន្ទាន់និងវិបត្តិដែលអ្នកត្រូវការដើម្បីស្នាក់នៅក្នុងផ្ទះតាមជម្រើសរបស់អ្នក។ [3]បញ្ញត្តិ 4648(a)(10). ច្បាប់ក៏អនុញ្ញាតផងដែរដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យទិញបុគ្គលិកបន្ថែមសម្រាប់មណ្ឌល ARM របស់អ្នក។ [4]បញ្ញត្តិ 4648(a)(9)(F).