Menu Close

(7.1) តើខ្ញុំ​សម្រេច​ពី​កន្លែង​ត្រូវរស់នៅ​តាម​របៀប​ណា?

(7.1) តើខ្ញុំ​សម្រេច​ពី​កន្លែង​ត្រូវរស់នៅ​តាម​របៀប​ណា?

ការពេញចិត្ត ជម្រើស និង​ក្តី​ប្រាថ្នារបស់​អ្នក​ គឺ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ធ្វើការ សម្រេចិត្ត​ពីទីកន្លែង​ដែល​អ្នក​នឹង​រស់នៅ។​ ធ្វើការសម្រេចពីទីកន្លែង​ដែល​អ្នក​ចង់រស់នៅ​គឺ​ជាផ្នែក​នៃ​ដំណើរការធ្វើ​ផែនការ​សម្រាប់​ផែនការកម្មវិធី​ជាលក្ខណៈបុគ្គល (IPP) របស់​អ្នក។​ 

អ្នក​ដែល​មានពិការភាព​ផ្នែក​ការលូតលាស់​រស់​នៅ​តាម​មណ្ឌល​ជា​ច្រើន។​ មណ្ឌល​ទាំង​នេះ​ចាប់ពី​ទីកន្លែង​ដែល​មានការរឹតបន្តឹងតិចបំផុត (ដូចជា​ការរស់នៅ​ឯករាជ្យ) ដល់​កន្លែង​ដែល​មានការរឹតបន្តឹង​ខ្លាំងបំផុត (ដូចជា​មណ្ឌល​ដែលមានទំហំធំ​ចាក់សោ ឬ មន្ទីរពេទ្យ)។​ ការរៀបចំការរស់នៅ​ផ្សេងទៀត​នៅចន្លោះ​រវាងទីកន្លែង​ទាំង​នោះ​ដែល​រួមបញ្ចូល​នូវការស់​នៅ​ជា​មួយ​ឪពុកម្តាយ ឬ សាច់ញាតិ ជាមួយ​គ្រួសារ​មួយ​ផ្សេងទៀត ឬ នៅ​ក្នុង​ផ្ទះ​មួយ​ក្រុម​តូច។​ អ្នក​មិន​ត្រូវ​ប្តូរ​​ពី​មួយ​ទៅ​មួយ​មុន​នឹង​អ្នក​មាន​លក្ខណៈ​រួច​រាល់សម្រាប់​ទីកន្លែង​មានលក្ខណៈ​ចម្រុះ ឬ មិនសូវមានលក្ខណៈ ​តឹង​​រ៉ឹង។​ គោល​ដៅ​នៃ​ច្បាប់ Lanterman Act គឺ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់ ដើម្បី​រស់នៅ​ដូច​ជា​អ្នក​ទាំង​ឡាយ​ដែល​មាន​អាយុ​ប្រហែលគ្នា​ដោយ​ពុំ​មានពិការភាព។ [1]ច្បាប់ Lanterman Act ចែងថា សេវាកម្ម​និង​ការគាំពារទាំងឡាយ​ … Continue reading។ អ្នក​ទាំង​ឡាយ​ដែល​គ្មាន​ពិការភាព​រស់នៅក្នុង​ផ្ទះ និង​សហគមន៍​ដែលពួក​គេ​ជ្រើសរើស ដូច្នេះ​អ្នក​ទាំង​ឡាយ​ដែល​មានពិការភាព​ផ្នែក​ការ​លូតលាស់ ក៏គួរតែ​រស់នៅ​តាម​បែបនោះ។​ ជំពូក​នេះ​ពិភាក្សាច្រើនបំផុត​អំពី​ជម្រើស ទាំង​ឡាយ​ដើម្បី​រស់នៅ​តាម​សហគមន៍​។​ វា​មិន​ពិភាក្សា​ច្រើន​អំពី​ការរស់នៅ​តាម​ ទីកន្លែង​ដែល​មានការឹង​បន្តឹង​ខ្លាំង​នោះ​ទេ។​

References
1 ច្បាប់ Lanterman Act ចែងថា សេវាកម្ម​និង​ការគាំពារទាំងឡាយ​ គួរតែ​មាន​ផ្តល់​ជូនដើម្បី​ជួយ​ដល់​បុគ្គល​ដែលមានពិការភាព​ផ្នែក​ការ​លូតលាស់ ដើម្បី​ប៉ាន់ប្រមាណ​ពី​បែបផែន​នៃ​ការរស់នៅប្រចាំថ្ងៃ​ផ្តល់ដល់អ្នក​ទាំង​ឡាយ​ដែល​ពុំមានពិការភាព​មានអាយុប្រហាក់ប្រហែលគ្នា។​ បញ្ញត្តិ​ 4501​.​បុគ្គល​ទាំង​ឡាយ​ដែល​មានពិការភាព​ផ្នែក​ការ​លូតលាស់​​ដែល​មាន​សិទ្ធិ​​និង​ការ​ទទួល​ខុសត្រូវស្របច្បាប់​ដូចគ្នាត្រូវបានធានា​ដល់គ្រប់​បុគ្គល​ទាំង​អស់ផ្សេង​ទៀត​ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក (United States Constitution) និង​ច្បាប់​ទាំង​ឡា​យ​ និង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​ឡាយ​របស់​រដ្ឋ​កាលីហ្វ័រញ៉ា រួមបញ្ចូល​ទាំង​សិទ្ធិ​ដើម្បី​សម្រេចការជ្រើសរើស​នៅ​ក្នុង​ការរស់នៅ​ផ្ទាល់ខ្លួន​របស់គេ រួមទាំង​ទីកន្លែង​និង​ជា​មួយ​អ្នក​ដែល​ពួកគេ​រស់នៅ​ជាមួយ។​ បញ្ញត្តិ​​ 4502(a) និង (b)។ បុគ្គល​ទាំង​ឡាយ​ដែល​មានពិការភាព​ផ្នែកការលូតលាស់​មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល និង​សេវាស្តារនីតិសម្បទា និង​ការគាំពារនានា​នៅ​តាម​ទី​បរិស្ថាន​ដែលមានការរឹតបន្តឹងតិចតួ​ច​បំផុត​ចាំបាច់​ដើម្បី​សម្រេច​នូវ​គោល​បំណង​នៃ​សេវាកម្មទាំង​នោះ ហើយសេវាកម្ម​ទាំង​ឡាយ​គួរ​ជំរុញ​ដល់សក្តានុពល​លូតលាស់​របស់​បុគ្គល និង​តម្រង់​ឆ្ពោះ​ទៅ​សម្រេច​នូវ​ជីវិតដែល​ឯករាជ្យ​ មានផលិតភាព និង​សាមញ្ញបំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។​ បញ្ញត្តិ​​ 4502(b)