នៅក្នុងការចាត់ចែងការរស់នៅដោយមានការគាំពារ អ្នកត្រូវតែប្រើ SSI របស់អ្នក ឬ ចំណូលផ្សេងទៀតដើម្បីបង់ថ្លៃឈ្នួល ឬ ថ្លៃផ្ទះ អាហារ ភ្លើង ទូរសព្ទ ការប្រើប្រាស់ផ្សេងទៀត និងការចំណាយសម្រាប់ការកែកម្សាន្ត។ [1]បញ្ញត្តិ 4689(h) & (i). មជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃដល់អ្នកផ្តល់ SLS សម្រាប់សេវាកម្មនិងការគាំពារដែលអ្នកចង់បាននិងត្រូវការដើម្បីរស់នៅក្នុងផ្ទះរបស់អ្នកបាន។ ប៉ុន្តែ នៅមុនពេលមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពទិញសេវាគាំពារការរស់នៅជាពិសេសណាមួយ ក្រុមការងារធ្វើផែនការរបស់អ្នកនឹងពិនិត្យមើលថាតើអ្នកអាចប្រើប្រាស់ “ការគាំពារជាលក្ខណៈធម្មជាតិ” (មិត្តិភក្តិ ឬ ក្រុមគ្រួសារ) និងទីភ្នាក់ងារទូទៅ។ [2]បញ្ញត្តិ 4689(f). ឧទារណ៍មួយនៃការគាំពារទីភ្នាក់ងារទូទៅគឺជាកម្មវិធី In-Home Supportive Services (IHSS) ខោនធី ដែលបង់ថ្លៃឱ្យពលរដ្ឋដើម្បីផ្តល់ការថែទាំតាមផ្ទះដល់អ្នក។ [3]មើល សៀភៅណែនាំរបស់ Disability Rights California អំពី IHSS, “IHSS Fair Hearing និង Self-Assessment Packet.” … Continue reading
អ្នកនឹងមានការចំណាយច្រើនបន្ថែមទៀតនៅពេលប្តូរជាដំបូងចូលទៅរស់នៅក្នុងផ្ទះដែលជាកម្មសិទ្ធិខ្លួនឯង។ អ្នក (ឬក្រុមគ្រួសារ ឬ មិត្តភក្តិ) ត្រូវបង់ថ្លៃចំណាយលើការចូលនៅរួមទាំងប្រាក់កក់ គ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ក្នុងផ្ទះ។ ប៉ុន្តែ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពចូលនៅ ឬ ការចំណាយជាប្រចាំ ហើយ វានឹងសន្សំលុយរដ្ឋ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃចូលនៅ ថ្លៃឈ្នួល ឬ ប្រាក់កក់ថ្លៃទឹកភ្លើង គ្រឿងសង្ហារឹម ឬ ថ្លៃប្រើប្រាស់ទឹកភ្លើង។ [4]មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58611(b). សម្រាប់ការងារនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបញ្ជាក់ជាលាយលក្ខណ៍អក្សរថា៖ (1) ការបង់ប្រាក់ដែលចាំបាច់ដើម្បីឆ្លើយតបទៅនឹងការថែទាំពិសេសនិងជាក់លាក់ដែលត្រូវការដូចមានចែងនៅក្នុង IPP និង (2) លក្ខខណ្ឌវេជ្ជសាស្រ្ត ឥរិយាបថ ឬ វិកលចរិតដែលត្រូវបានបញ្ជាក់របស់អ្នកបង្ហាញពីហានីភ័យសុខភាពនិងសុវត្ថិភាពដល់អ្នក ឬ បុគ្គលម្នាក់ផ្សេង។ [5]បញ្ញត្តិ 4689(i) (1)(A).
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃឈ្នួលរបស់អ្នក អចលនទ្រព្យ ការជួល ឬ ការចំណាយក្នុងគ្រួសារសម្រាប់រយៈពេលលើសពីប្រាំមួយខែ លើកលែងតែវាយល់ថាការធ្វើបែបនេះមានសារសំខាន់ដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកនៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងពិនិត្យឡើងវិញទៅលើតម្រូវការរបស់អ្នកនៅក្នុងត្រីមាសនីមួយៗ។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែលើកឡើងជារៀងរាល់ឆ្នាំនៅក្នុងផ្នែកបន្ថែមរបស់ IPP ដែលអ្នកបំពេញបានទៅតាមលក្ខខណ្ឌទាំងពីរសម្រាប់ការលើកឡើង។ [6]បញ្ញត្តិ 4689(i)(1)(C).
ទីភ្នាក់ងារនិងធនធានផ្សេងទៀតដែលអាចជួយអ្នកធ្វើផែនការសេវា SLS របស់អ្នករួមមាន៖
- មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក – មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនមានអ្នកសម្របសម្រួល SLS។
- Department of Developmental Services (DDS) – ទូរសព្ទទៅលេខ (916) 654-2140 ហើយសុំនិយាយជាមួយនរណាម្នាក់ដែលដឹងអំពីសេវាគាំពារការរស់នៅ ឬបញ្ជាទិញឯកសារបោះពុម្ពផ្សាយពីការរស់នៅរបស់ DDS។
- Disability Rights California – ស្នើសុំឯកសារបោះពុម្ពអំពីសេវាគាំពារការរស់នៅ។
- Connections for Information and Resources on Community Living (CIRCL) – នេះជាបណ្តាញពលរដ្ឋដែលមានបទពិសោធន៍ច្រើនឆ្នាំជាមួយនឹងការគាំពារការរស់នៅ។ CIRCL ជួយដល់អ្នកដែលគិតអំពីការចាប់ ផ្តើម និងធ្វើឱ្យប្រសើរឡើងនូវសេវាគាំពារការរស់នៅ។ សូមទាក់ទង CIRCL តាមលេខ (626) 447-5477 ឬ (530) 644-6653។ នៅលើអនឡាញសូមមើល allenshea.com។
- California Supported Living Network (CSLN) – CSLN គឺជាបណ្តាញពលរដ្ឋនិងអ្នកផ្តល់សេវានៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលតស៊ូមតិសម្រាប់សេវាគាំពារការរស់នៅដែលមានគុណភាព។ សូមទាក់ទង CSLN តាម www.ccln.org ឬ តាម (415) 505-5975។
↑1 | បញ្ញត្តិ 4689(h) & (i). |
---|---|
↑2 | បញ្ញត្តិ 4689(f). |
↑3 | មើល សៀភៅណែនាំរបស់ Disability Rights California អំពី IHSS, “IHSS Fair Hearing និង Self-Assessment Packet.” វាមានផ្តល់ជូននៅលើគេហទំព័ររបស់យើង៖ www.disabilityrightsca.org/PUBS/501301.htm. |
↑4 | មាត្រា 17 Cal. Code Regs. បញ្ញត្តិ 58611(b). |
↑5 | បញ្ញត្តិ 4689(i) (1)(A). |
↑6 | បញ្ញត្តិ 4689(i)(1)(C). |