ដើម្បីរស់នៅដោយខ្លួនឯង នៅក្នុងអាផាតម៉ិន ឬ ផ្ទះ អ្នកមានសិទ្ធិទទួលបានសេវានិងការគាំពារពីមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយអ្នក។ ច្បាប់ចែងថា សេវាកម្មនិងការគាំពារជួយដល់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ដើម្បីរស់នៅតាមរបៀបដូចគ្នាដែលអ្នកពុំមានពិការភាពរស់នៅ។ ច្បាប់មិនចែងទៅលើការ ផ្តល់សេវាទៅឱ្យតែអ្នកដែលត្រូវការជំនួយតិចតួចដើម្បីរស់ដោយឯករាជ្យនោះទេ។ ច្បាប់ Lanterman Act ផ្តល់ឱកាសដល់មនុស្សពេញវ័យ មិនថាពិការភាពផ្នែកការលូតលាស់របស់គេមានកម្រិតប៉ុណ្ណាទេ ដើម្បីរស់នៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ឬ ផ្ទះជួលនោះ។ ច្បាប់ចែងថា ការគាំពារគួរតែមានផ្តល់ឱ្យបានញឹកញាប់និងយូរទៅតាមតម្រូវការរបស់ពួកគេ នៅពេលដែលការផ្តល់ឱ្យនោះគឺជាគោលដៅនៃច្បាប់នៃ IPP។ [1]បញ្ញត្តិ 4689.
គ្រប់គ្នាត្រូវការជំនួយមួយចំនួនដើម្បីរស់នៅ “ដោយឯករាជ្យ។” យើងទាំងអស់គ្នាពឹងផ្អែកលើអ្នកផ្សេង ដូចជាក្រុមគ្រួសារ មិត្តភក្តិ អ្នកជិតខាង អ្នកថែសួន ជាងទឹក និងអ្នកមើលថែកូនសម្រាប់ការគាំពារតិចតួច។ អ្នកអាចនឹងទទួលបានការគាំពារដែលអ្នកត្រូវការដើម្បីរស់នៅបានដោយឯករាជ្យពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកមើលថែទាំដែលត្រូវបានជួលមក។
↑1 | បញ្ញត្តិ 4689. |
---|