Menu Close

(7.20) តើមានវិន័យ​នៅតាម​ផ្ទះដែលមានអាជ្ញាប័ណ្ណទេ?

(7.20) តើមានវិន័យ​នៅតាម​ផ្ទះដែលមានអាជ្ញាប័ណ្ណទេ?

ការរៀបចំរស់នៅតាមសហគមន៍​ដែលមានអាជ្ញាប័ណ្ណទាំងអស់ រួមទាំង CCFs និង ICFs ផង មាន “វិន័យ​ក្នុងផ្ទះ។”​ វិន័យ​នៅក្នុង​ផ្ទះ​ពន្យល់ពីអ្វី​ដែលអ្នក​អាចនិង​មិនអា​ចធ្វើបាន។ ផ្ទះត្រូវតែពន្យល់​ពីវិន័យទាំង​ឡាយ​ទៅដល់អ្នក​នៅពេលអ្នក​ទៅដល់ ឬ ចាប់ផ្តើមកម្មវិធី។ អ្នក​អាច​ផ្តល់ដល់ពួកគេនូវមតិយោបល់​ពីវិន័យក្នុង​ផ្ទះ ដោយ​សា​រ​តែ​វា​ជា​ផ្ទះ​ផ្ទាល់ខ្លួន​របស់អ្នក ដែលអ្នក​នឹង​រស់នៅក្នុង​នោះ។ ពួក​គេត្រូវ​តែបិទ​វិន័យ​នៅតាមកន្លែង​ដែល​អ្នក​អាច​មើល​ឃើញ ហើយ​សរសេរវិន័យ​ជាភាសាដែលអ្នក​យល់បាន។​

អ្នកមានសិទ្ធិ​សម្រេចទៅលើ​សកម្មភាព​ប្រចាំថ្ងៃ​​។ សកម្មភាពនេះរួមបញ្ចូលទាំង​ពេ​លចូលគេង ពេលញ៉ាំ ករណីដែលមានមិត្តភក្តិមកលេង និង​អ្វីដែលអ្នក​ធ្វើក្នុង​ពេលទំនេរ។ វិន័យ​ក្នុងផ្ទះ​គួរតែជួយដល់អ្នក​រស់នៅក្នុងផ្ទះ​ឱ្យ​រស់​នៅ​ជាមួយ​គ្នាបាន ប៉ុន្តែ​វិន័យ​ទាំងនោះ​មិនគួរតឹងតែងពេកទេ។ វិន័យ​ទាំងនោះ​មិន​ត្រូវរំលោភដល់សិទ្ធិណាមួយ​របស់អ្នកឡើយ។ ប្រសិនបើ​អ្នក​ជឿថា​មណ្ឌលដែលអ្នក​រស់នៅមាន​វិន័យ​មិន​ស្រប​ច្បាប់​នោះ សូមទូរសព្ទទៅកាន់ Disability Rights California។