Menu Close

(7.18) ប្រសិនបើ​ខ្ញុំ​មាន​តម្រូវការ​ការថែទាំសុខភាព​មានលក្ខណៈ ​ស្មុគស្មាញ តើមានកន្លែង​ណានៅក្នុង​សហគមន៍​ដែល​ខ្ញុំ​អាច​រស់នៅបាន​ទេ ក្រៅតែពី​ផ្ទះថែទាំខ្លួនប្រាណ​ដែលមានជំនាញនោះ?

(7.18) ប្រសិនបើ​ខ្ញុំ​មាន​តម្រូវការ​ការថែទាំសុខភាព​មានលក្ខណៈ ​ស្មុគស្មាញ តើមានកន្លែង​ណានៅក្នុង​សហគមន៍​ដែល​ខ្ញុំ​អាច​រស់នៅបាន​ទេ ក្រៅតែពី​ផ្ទះថែទាំខ្លួនប្រាណ​ដែលមានជំនាញនោះ?

 “Adult Residential Facility for Persons with Special Healthcare Needs,” ឬ “SB 962 Home,” [1]បញ្ញត្តិ 4684.50 និង សុខភាព និង សុវតិ្ថ​ភាព Code បញ្ញត្តិ 1538.55 និង 1567.50។ “SB” មានន័យថា … Continue reading ជាផ្ទះ​រៀបចំឡើង​ដើម្បី​បំពេញទៅ​តាម​តម្រូវការពិសេស​របស់អ្នក​ដែល​មានពិការភាពផ្នែកការលូតលាស់​ដោយ​ចម្រុះគ្នា​នូវ​ការថែទាំសុខភាព​ឯកទេស និង​តម្រូវការការគាំពារ​ធ្ងន់ធ្ងរ។​

ផ្ទះ SB 962 ផ្តល់សេវាបានរហូតទៅដល់ប្រាំនាក់។ អ្នកស្នាក់នៅ​តាម SB 962 អាច​ទទួល​បាន​សេវាសុខភាពឯកទេស ដែលរួមមាន៖

  • ការគាំពារអាហារូបត្ថម្ភ (អាហារូបត្ថម្ភជាឪពុកម្តាយ​សរុប ការបញ្ចុកតាមបំពង់អាហារ និង​ទឹក)។
  • ការលាងតម្រងនោម និង​
  • ផែនការព្យាបាល​ពិសេស ដូចជាការចាក់តាមសាច់ដុំ ការផ្តល់ថ្នាំតាម​សរសៃ ការគ្រប់គ្រង​ទៅលើ​ជំងឺទឹកនោមផ្អែមដោយការចាក់អាំងស៊ុយ​លីន ការដាក់បំពង់ ការគ្រប់គ្រង​ការដាក់បំពង់​នោម ការគ្រប់គ្រង​ការ​ឈឺចាប់ និង​ការថែទាំដោយផ្តល់ថ្នាំបំបាត់ការឈឺចាប់បណ្តោះ​អាសន្ន។ [2]បញ្ញត្តិ 4684.50(g)(1)-(14).

ផ្ទះ SB 962 ទាំង​អស់ត្រូវមាន៖

  • បុគ្គលិកជាគិលានុបដ្ឋាយិកាមានអាជ្ញាប័ណ្ណប្រចាំការ 24ម៉ោង​ក្នុង​មួយ​ថ្ងៃ ប្រាំពីរថ្ងៃក្នុង​មួយ​សប្តាហ៍។ [3]បញ្ញត្តិ 4684.63(a)(1)(A).
  • Individual Health Care Plan បង្កើតឡើង​សម្រាប់​អ្នក​ស្នាក់នៅ​ម្នាក់ៗ។ [4]បញ្ញត្តិ 4684.68. ផែនការ​ត្រូវតែធ្វើបច្ចុប្បន្នភាព​យ៉ាងហោចណាស់​ម្តង​រៀង​រាល់​ប្រាំ​មួយ​ខែ​ម្តង។ [5]បញ្ញត្តិ 4684.68(a)(12).
  • ការចុះពិនិត្យអ្នក​ស្នាក់​នៅ​​​ដោយ​ផ្ទាល់​​ដោយ​គិលានុបដ្ឋាយិកាមជ្ឈ​មណ្ឌល​ថ្នាក់តំបន់​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​ខែ។ [6]បញ្ញត្តិ 4684.70(d).
  • ការពិនិត្យ​ដោយ​អ្នករូបវិទ្យាវេជ្ជសាស្រ្ត​ថែទាំ​បឋម​របស់​អ្នកស្នាក់នៅ​ម្តង​រៀងរាល់ 60ថ្ងៃ ឬ ញឹកញាប់ជាងនេះ​ប្រសិនបើ​ត្រូវការនោះ។ ​[7]បញ្ញត្តិ 4684.63​(a)(2).

អាទិភាព​សម្រាប់ការដាក់ឱ្យ​ស្នាក់នៅ​តាម SB 962 ត្រូវបានផ្តល់​ទៅ​ដល់​អ្នក​រស់នៅ​តាម​មណ្ឌល​អភិវឌ្ឍន៍ការលូតលាស់​រដ្ឋ។ ប៉ុន្តែ​ច្បាប់​អនុញ្ញាត​ដល់បុគ្គល​ដែល​មិន​​ស្នាក់នៅ​ក្នុង​មណ្ឌល​អភិវឌ្ឍន៍​ការលូតលាស់​ចូលទៅរស់នៅ​តាមផ្ទះ SB 962 បានក្នុងករណី៖

(1) មានកន្លែងទំនេរ

(2) ពុំ​អ្នក​ស្នាក់នៅ​ក្នុង​មណ្ឌលអភិវឌ្ឍន៍ការលូតលាស់​ត្រូវទៅតាមលក្ខ​ខណ្ឌ​តម្រូវ​សម្រាប់ការទទួលឱ្យ​ស្នាក់នៅ និង​

(3) ការដាក់ឱ្យ​ស្នាក់នៅ​គឺ​ចាំបាច់​ដើម្បីការពារដល់​សុខភាពឬសុវត្ថិភាព​​​របស់បុគ្គល [8]បញ្ញត្តិ 4684.65(b)(3).

References
1 បញ្ញត្តិ 4684.50 និង សុខភាព និង សុវតិ្ថ​ភាព Code បញ្ញត្តិ 1538.55 និង 1567.50។ “SB” មានន័យថា Senate Bill.
2 បញ្ញត្តិ 4684.50(g)(1)-(14).
3 បញ្ញត្តិ 4684.63(a)(1)(A).
4 បញ្ញត្តិ 4684.68.
5 បញ្ញត្តិ 4684.68(a)(12).
6 បញ្ញត្តិ 4684.70(d).
7 បញ្ញត្តិ 4684.63​(a)(2).
8 បញ្ញត្តិ 4684.65(b)(3).