Menu Close

(5.7) តើ SCDD ធ្វើប្រតិបត្តិការ​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​យ៉ាង​ដូច​ម្តេច?

(5.7) តើ SCDD ធ្វើប្រតិបត្តិការ​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​យ៉ាង​ដូច​ម្តេច?

SCDD មានការិយាល័យ​តំបន់ចំនួន 12។ [1]បញ្ញត្តិ 4544(a). ការិយាល័យ​ទាំង​នេះពីមុនមក​​ហៅថា​ក្រុមប្រឹក្សាភិបាលតំបន់​ ដូច្នេះ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ហៅ​ឈ្មោះ​នេះដដែល។​ អ្នក​ដែលបម្រើការ​នៅតាម​ការិយាល័យ​តំបន់​ផ្តល់​ការ​បណ្តុះ បណ្តាល​និង​រៀប​ចំព្រឹត្តិការណ៍នានា។​ ពួកគេក៏​អាច​ជួយ​ដល់អ្នក​ដែល​ហៅទូរសព្ទចូលនិង​មានសំណួរនានា។​ ពួក​គេ​ក្រុម​​អ្នក​តស៊ូមតិ​ខ្លួនឯង។​

“គណៈកម្មាធិការប្រឹក្សា​តំបន់” ផ្តល់​ប្រឹក្សា​ដល់​ការិយាល័យ​តំ​បន់។​ គណៈកម្មាធិកា​រ​ប្រឹក្សា​​តំបន់​ទាំង​នេះ​ជា​ក្រុមប្រឹក្សា​នាយក​របស់​ការិយាល័យ​តំបន់។ [2]បញ្ញតិ្ត 4544​(b). ពួកគេ

  • ផ្តល់​ប្រឹក្សា​ដល់ SCDD អំពីបញ្ហានិង​តម្រូវការក្នុង​មូលដ្ឋាន។
  • ផ្តល់ព័ត៌​មាន​ទៅដល់ SCDD ដើម្បីរៀបចំផែនការរដ្ឋ​សម្រាប់​ពិការភាព​ផ្នែកការលូតលាស់ និង​
  • ផ្តល់ព័ត៌​មាន​សម្រាប់បុគ្គល​ទាំង​ឡាយ​ដែល​មានពិការភាព​ផ្នែក​ការ​លូត​លា​ស់ ក្រុមគ្រួសាររបស់ពួកគេ ក្រុមវិជ្ជាជីវៈ និង​សាធារណជន​ដើម្បី​បង្កើន​នូវ​ការ​យល់ដឹង​ពី​ផែនការរដ្ឋ។ [3]បញ្ញតិ្ត 4548.

ចូលទៅកាន់ https://scdd.ca.gov/contactus/ និង​ចុចលើ “ការិយាល័យ​តំបន់” ដើម្បី​ស្វែងរកការិយាល័យ​ក្នុងតំបន់របស់អ្នក (ពីមុន​ហៅថា ក្រុមប្រឹក្សាភិបាល​តំបន់)។

References
1 បញ្ញត្តិ 4544(a).
2 បញ្ញតិ្ត 4544​(b).
3 បញ្ញតិ្ត 4548.