បាទ/ចាស។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់នូវការបណ្តុះបណ្តាលពីការតស៊ូមតិ ដោយខ្លួនឯង ការសម្របសម្រួល និងការតស៊ូមតិជាដៃគូបាន។ [1]បញ្ញត្តិ 4512(b).
ពួកគេអាចផ្តល់ការធ្វើដំណើរទៅប្រជុំ បង់ថ្លៃសន្និសីទដែលរៀបចំដោយក្រុមអ្នក តស៊ូមតិដោយខ្លួនឯង ឬ ជួលអ្នកសម្របសម្រួលដែលអ្នកជ្រើសរើសសម្រាប់ការប្រជុំ IPP របស់អ្នក។ ប្រសិនបើអ្នកទទួលបានការរស់នៅដែលត្រូវបានគាំពារនោះ អ្នកអាចទទួលបាននូវការតស៊ូមតិ ការបណ្តុះបណ្តាលពីការតស៊ូមតិដោយខ្លួនឯង និងសេវាសម្របសម្រួលបាន។ [2]បញ្ញត្តិ 4689(c).
មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចជួយដល់អ្នកឱ្យចូលរួមនៅក្នុងសកម្មភាពទាំងឡាយដូចជាការបំពេញតួនាទីជាក្រុមប្រឹក្សាភិបាលនាយកបាន។ ពួកគេអាចជួយដល់អ្នកក្នុងការបណ្តុះបណ្តាល ការធ្វើដំណើរ និងការសម្របសម្រួល។ ប្រសិនបើអ្នកត្រូវការសេវានិងការគាំពារទាំងនេះ ដាច់ខាតសេវានិងការគាំពារទាំងនោះត្រូវតែមាននៅក្នុង IPP របស់អ្នក។