ភ័ស្តុតាងជាអ្វីមួយដែលអាចបញ្ជាក់ទៅលើអ្វីមួយថាពិតបាន។ ភ័ស្តុតាងមានសារសំខាន់ណាស់បើទោះបីជាអ្នកមិនទៅកាន់សវនាការយុត្តិធម៌ក៏ដោយ។ ប្រសិនបើអ្នកបង្ហាញភ័ស្តុតាងដែលជួយដល់អ្នកក៏ដោយ ក៏វានឹងជួយបញ្ចុះបញ្ចូលមជ្ឈមណ្ឌល ថ្នាក់តំបន់ឱ្យសម្រេចផ្តល់តាមសំណើរបស់អ្នកដោយពុំចាំបាច់មានសវនាការ។ទោះជាយ៉ាងណា ប្រសិនបើអ្នកត្រូវទៅកាន់សវនាការពីព្រោះតែអ្នកមិនអាចដោះស្រាយជម្លោះរបស់អ្នកបានទេ វិធានច្បាប់អំពីភ័ស្តុតាងមានលក្ខណៈមិនសូវតឹងតែងនៅក្នុងសវនាការទាំងនេះជាជាងនៅក្នុងតុលាការ។
ភ័ស្តុតាងរួមមាន៖
- អ្វីដែលអ្នកលើកឡើង ឬ បុគ្គលផ្សេងលើកឡើងនៅក្នុងសវនាការ និង
- អ្វីដែលកំណត់ត្រានិងរបាយការណ៍របស់អ្នកចែងអំពីអ្នកនិងអ្វីដែលអ្នក ត្រូវការ។
ឧទាហរណ៍ ដើម្បីបង្ហាញថាអ្នកត្រូវការការបណ្តុះបណ្តាលជំនាញរស់នៅដោយ ឯករាជ្យច្រើនម៉ោងជាមុន ផ្តល់ដល់ចៅក្រមសវនាការនូវរបាយការណ៍វាយតម្លៃទាំងអស់ ឬ ព័ត៌មានផ្សេងទៀតដើម្បីបង្ហាញពីតម្រូវការរបស់អ្នក។ របាយការណ៍និងសក្ខីកម្មដោយសាក្សីជាឧទាហរណ៍នៃភ័ស្តុតាង។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹង ផ្តល់ភ័ស្តុតាងបែបនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងចាត់តាំងឱ្យបុគ្គលិករបស់គេមកចូលរួមសវនាការ ដើម្បីប្រាប់ដល់ចៅក្រមពីមូលហេតុដែលពួកគេមិនត្រូវការ ផ្តល់ដល់អ្នកនូវសេវាកម្ម ឬ ម៉ោងច្រើនជាងមុន។ ដោយសារតែករណីនេះហើយ អ្នកចាំបាច់ត្រូវតែយកមកជាមួយនូវភ័ស្តុតាងជាលាយលក្ខណ៍អក្សរ ឬ នរណាម្នាក់ដើម្បីផ្តល់សក្ខីកម្មពីមូលហេតុដែលអ្នកត្រូវការវា។
នៅមុនពេលសវនាការ អ្នកមានសិទ្ធិមើលភ័ស្តុតាងដែលមជ្ឈមណ្ឌលថ្នាក់តំបន់នឹងផ្តល់នៅសវនាការបាន ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ក៏មានសិទ្ធិដូចគ្នានេះដែរដើម្បីមើលភ័ស្តុតាងរបស់អ្នក។ ច្បាប់ចែងថា យ៉ាងហោចណាស់ក្នុងរយៈពេលប្រាំថ្ងៃមុននឹងសវនាការ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ប្តូរច្បាប់ថតចម្លងនៃឯកសារដែលអ្នកម្នាក់ៗគ្រោងនឹងផ្តល់នៅសវនាការ។ អ្នកក៏ត្រូវប្តូរនូវបញ្ជីនៃសាក្សីដែលមានសក្តានុពល ទាំងឡាយដែលអ្នកម្នាក់ៗអាចស្នើសុំឱ្យធ្វើសក្ខីកម្ម និងពីអ្វីខ្លះៗដែលពួកគេនឹងនិយាយ។ [1]បញ្ញត្តិ 4712(d). ភ័ស្តុតាងមួយចំនួនមានសារសំខាន់ជាងភ័ស្តុតាងផ្សេងទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកចិត្តវិទ្យាមកចូលរួមសវនាការហើយផ្តល់សក្ខីកម្មជំនួសឱ្យការដែលគ្រាន់តែផ្តល់នូវច្បាប់ថតចម្លងនៃរបាយការណ៍របស់ពួកគេនោះ វាត្រូវបានចាត់ថាមានតម្លៃជាងតែរបាយការណ៍មួយមុខ។
↑1 | បញ្ញត្តិ 4712(d). |
---|