បោះពុម្ពជំពូកទី 5 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 5៖ ការធ្វើការតស៊ូមតិដើម្បីខ្លួនអ្នក
(5.1) តើការតស៊ូមតិជាអ្វី?
អ្នកដែលមានពិការភាពផ្នែកការលូតលាស់មានសិទ្ធិផ្ទាល់ខ្លួននិងសិទ្ធិពលរដ្ឋ។ សិទ្ធិទាំងនេះរួមមានសិទ្ធិទទួលបានសេវាកម្មដែលអ្នកមានលក្ខណៈសម្បត្តិស្របច្បាប់អាចទទួលបាន និងសិទ្ធិទទួលបានសេវាទាំងឡាយដែលមាននៅតាមទីតាំងប្រមូលផ្តុំភាគច្រើន។ ការតស៊ូមតិមានន័យថាការបញ្ចេញមតិនិងទាមទារសម្រាប់សិទ្ធិទាំងនេះ។
មជ្ឈមណ្ឌលថ្នាក់តំបន់ – និងទីភ្នាក់ងារសាធារណៈនានា – ត្រូវតែគោរពសិទ្ធិរបស់អ្នក។ ពួកគេត្រូវតែអនុវត្តទៅតាមច្បាប់និងវិធានច្បាប់នានាដែលមានជាធរមាន។ វិធានច្បាប់នានាចែងពីរបៀបទទួលបានសេវាកម្មដែលអ្នកត្រូវការនិងជ្រើសរើសយក។
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនផ្តល់ដល់អ្នកនូវសេវាកម្មឬការគាំពារទាំងឡាយដែលអ្នកត្រូវទទួលបានទេ អ្នកអាចជំទាស់ (ប្តឹងជំទាស់) ការសម្រេចរបស់ពួកគេបាន។
ចំណុចសំខាន់! មានកាលបរិច្ឆេទកំណត់ចំពោះការប្តឹងជំទាស់។ ប្រសិនបើអ្នកខកខានធ្វើទៅតាមកាលបរិច្ឆេទកំណត់នោះ អ្នកអាចនឹងមិនអាចប្តឹងជំទាស់បានទេ។ សូមមើល ជំពូក 10 សម្រាប់ព័ត៌មានបន្ថែមពីការប្តឹងជំទាស់។
ប្រសិនបើអ្នកនឹងប្តឹងជំទាស់ការសម្រេចចេញពីទីភ្នាក់ងារណាមួយ សូមស្នើសុំកាលបរិច្ឆេទកំណត់សម្រាប់ការដាក់បណ្តឹងជំទាស់។
(5.2) តើអ្នកតស៊ូមតិជានរណា?
នរណាម្នាក់ដែលអាចធ្វើការតស៊ូមតិបាន។ អ្នកអាចជាអ្នកតស៊ូមតិសម្រាប់ខ្លួនឯង។ អ្នកអាចជាអ្នកតស៊ូមតិសម្រាប់អ្នកផ្សេង។ ឬ អ្នកអាចមានអ្នកផ្សេងធ្វើជាអ្នកតស៊ូមតិឱ្យអ្នក។
ត្រូវតែប្រាកដថាអ្នកនិងអ្នកតស៊ូមតិឱ្យអ្នកឯកភាពគ្នាពីអ្វីដែលអ្នកចង់បាន។ សូមសរសេរវាជាលាយលក្ខណ៍អក្សរ។ ឧបមាថា អ្នកត្រូវការបុគ្គលនោះឱ្យធ្វើជាអ្នកតស៊ូមតិឱ្យអ្នក។ ក៏ត្រូវសរសេរពីគោលបំណងរបស់អ្នក ដូចជាការទទួលបានសេវាថ្មី ឬ រក្សាទុកសេវាដែលអ្នកកំពុងទទួលបាន។
(5.3) តើខ្ញុំត្រូវការមេធាវីទេ?
មិនត្រូវការរហូតនោះទេ។ ពេលខ្លះ អ្នកមិនត្រូវការមេធាវីដើម្បីឈ្នះក្តីទេ។ ប៉ុន្តែ ប្រសិនបើក្នុងករណីរឿងស្មុគស្មាញ អ្នកតស៊ូមតិអាចជួយអ្នកបាន។ អ្នកតស៊ូមតិមិនត្រូវតែជាមេធាវីទេ សូម្បីតែសម្រាប់សវនាការយុត្តិធម៌មួយក៏ដោយ។ ដើម្បីដាក់បណ្តឹងនៅតុលាការបាន អ្នកអាចនឹងត្រូវការមេធាវីម្នាក់។ ជួនកាលអ្នកអាចនឹងដាក់បណ្តឹងដោយខ្លួនអ្នកផ្ទាល់បាន។ ប្រសិនបើអ្នកដាក់បណ្តឹងដោយខ្លួនអ្នកផ្ទាល់ ហៅជាភាសាឡាតាំងថា in pro per នោះ អ្នកអាចនឹងមានលទ្ធភាពទទួលបានជំនួយពីកម្មវិធីជំនួយផ្នែកច្បាប់។
(5.4) តើនរណាអាចផ្តល់ការតស៊ូមតិឱ្យខ្ញុំបាន?
នេះជាបញ្ជីនៃទីកន្លែងដែលអាចជួយអ្នកបាន៖ [[មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ការជូនដំណឹងដល់អ្នកនៅពេលគេស្នើសុំកាត់ ផ្លាស់ប្តូរ ឬ លុបចោលសេវាកម្មដែលអ្នកកំពុងទទួលបាន ឬ បដិសេធសេវាថ្មីដែលអ្នកកំពុងស្នើសុំ។ ការជូនដំណឹងត្រូវរួមបញ្ចូលទាំងសេវាតស៊ូមតិដែលអ្នកអាចនឹងត្រូវការដើម្បីដាក់បណ្តឹងជំទាស់ទៅការសម្រេចរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ សូមបញ្ញតិ 4701(g)។]]
- Call OCRA at 1-800-390-7032 in Northern California or 1-866-833-6712 in Southern California. ពួកគេអាចផ្តល់ឱ្យអ្នកនូវបញ្ជីនៃអ្នកតស៊ូមតិសិទ្ធិរបស់អតិថិជន ដែលជួយដល់អ្នកទាំងឡាយដែលរស់នៅក្បែរៗមជ្ឈមណ្ឌលថ្នាក់តំបន់ទាំង 21។
- សូមហៅទូរសព្ទទៅកាន់ State Council on Developmental Disabilities (SCDD)។ វាមានការិយាល័យដែលពីមុនហៅថាប្រឹក្សាភិបាលតាមតំបន់។ ចូលទៅគេហទំព័រ https://scdd.ca.gov/ ឬ ហៅពួកគេតាមទូរសព្ទលេខ (916) 263-7919។
- ចូលក្រុមតស៊ូមតិដោយខ្លួនឯង ដូចជា People First ដើម្បីជួបជាមួយនឹងអ្នកទាំងឡាយផ្សេងទៀតដែលមានពិការភាពផ្នែកការលូតលាស់។ ហៅទូរសព្ទទៅកាន់ Disability Rights California, OCRA ឬ ការិយាល័យតំបន់របស់ SCDD ក្នុងមូលដ្ឋានរបស់អ្នក ដើម្បីសុំលេខទូរសព្ទរបស់ក្រុម People First ដែលនៅជិតអ្នក។
- ទូរសព្ទទៅកាន់មជ្ឈមណ្ឌលធនធានគ្រួសារក្នុងមូលដ្ឋានរបស់អ្នក។ ស្វេងរកមជ្ឈមណ្ឌលមួយណាដែលនៅជិតអ្នកដោយចុចទីនេះ។
- ប្រសិនបើអ្នករស់នៅក្នុង Porterville Developmental Center ឬ Canyon Springs សូមទូរសព្ទទៅអ្នកតស៊ូមតិអតិថិជនរបស់អ្នក និងអ្នកសម្របសម្រួលសេវាតស៊ូមតិស្ម័គ្រចិត្តរបស់អ្នក។
- ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងសេវាវិជ្ជាជីវៈតាមរយៈនាយកដ្ឋានស្តារនីតិសម្បទា (Department of Rehabilitation) សូមទូរសព្ទទៅកាន់កម្មវិធីជំនួយអតិថិជនរបស់ DRC តាមលេខ 800-776-5746 ឬ TTY តាមលេខ 800-719-5798 ឬ ចូលទៅកាន់គេហទំព័ររបស់ DRC ដោយចុច ទីនេះ។
- សម្រាប់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ ឬ គិតថ្លៃក្នុងតម្លៃទាប សូមទាក់ទងទៅកាន់ការិយាល័យជំនួយផ្នែកច្បាប់នៅក្នុងតំបន់របស់អ្នក។ ចូលទៅកាន់៖http://laacdirectory.org/.
- ប្រសិនបើអ្នកមានបញ្ហាជាមួយអ្នកអាជីពមានអាជ្ញាប័ណ្ណ សូមទាក់ទងនាយកដ្ឋាន កិច្ចការអ្នកប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ាតាមលេខ៖ 800-952-5210 ឬ TDD 800-326-2297។
- សូមទូរសព្ទគណៈមេធាវីខោនធីក្នុងមូលដ្ឋានរបស់អ្នកដើម្បីស្នើសុំការណែនាំមេធាវីនៅក្នុងតំបន់របស់អ្នក។
- សូមទាក់ទងទៅកាន់មួយក្នុងចំណោមទីភ្នាក់ងារមិនរកប្រាក់ចំណេញសម្រាប់ជំនួយផ្នែកច្បាប់៖
Disability Rights Education & Defense Fund
3075 Adeline Street, Suite 210, Berkeley, CA 94703
Voice: 510-644-2555, TTY 510-841-8645
www.dredf.org
Mental Health Advocacy Services
3255 Wilshire Blvd., Suite 902, Los Angeles, CA 90010
Voice: 213-389-2077; អ៊ីម៉ែល៖ info@mhas-la.org
www.mhas-la.org
Deaf Counseling, Advocacy and Referral Agency (DCARA) (Northern California ONLY)
510-343-6670; អ៊ីម៉ែល៖ info@dcara.org
www.dcara.org
Disability Rights Advocates
2001 Center Street, Fourth Floor, Berkeley, CA 94704-1204
Voice: 510-665-8644; អ៊ីម៉ែល៖ info@dralegal.org
www.dralegal.org
Mental Health Advocacy Project
Law Foundation of Silicon Valley
4 Forth Second Street, Suite 1300, San Jose, CA 95113
Voice: 408-293-4790
www.lawfoundation.org/mhap
Disability Rights Legal Center
Voice: 213-736-1031
TTY: 213-736-8310
អ៊ីម៉ែល៖ DRLC@drlcenter.org
https://thedrlc.org/
(5.5) តើ Disability Rights California (DRC) ការពារសិទ្ធិរបស់ខ្ញុំតាមរបៀបណា?
ការងាររបស់ DRC គឺត្រូវការពារ និងតស៊ូមតិសម្រាប់សិទ្ធិអ្នកមានពិការភាព។ [[បញ្ញតិ្ត 4902.]] DRC ក៏អាចផ្តល់ការណែនាំបន្តនិងព័ត៌មានអំពីធនធានតស៊ូមតិផ្សេងទៀតបានផងដែរ។ ដើម្បីដឹងពីរបៀបដែល DRC អាចជួយអ្នកបាន សូមទូរសព្ទទៅកាន់លេខ 800-776-5746។
ទាំងនេះជាមធ្យោបាយដែល Disability Rights California ផ្តល់នូវការតស៊ូមតិ៖
Disability Rights California’s Regional Legal Offices – DRC មានការិយាល័យប្រាំមួយកន្លែង (Sacramento, Oakland, Fresno, Los Angeles, Ontario, and San Diego) ដែលមានផ្តល់នូវប្រភេទជំនួយជាច្រើន។ អ្នកអាចទៅចូលរួមវគ្គបណ្តុះ បណ្តាលណាមួយរបស់គេបាន ទទួលបានសៀវភៅព័ត៌មាន ឬ ទូរសព្ទទៅសុំចម្លើយនានាបាន។ ជួនកាល មេធាវី ឬ អ្នកតស៊ូមតិអាចតំណាងឱ្យអ្នកនៅក្នុងតុលាការ ឬ នៅឯសវនាការរដ្ឋបាល។ សូមទូរទៅលេខ 800-776-5746។
Office of Clients’ Rights Advocates (OCRA) – DRC មានកិច្ចសន្យាជាមួយនឹង Department of Developmental Disabilities (DDS) ដើម្បីផ្តល់ការតស៊ូមតិពីសិទ្ធិអតិថិជនសម្រាប់អតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់បាន។ OCRA មាន Clients’ Rights Advocates (ហៅថា “CRA”) សម្រាប់អ្នកដែលទទួលបានសេវាកម្មពីគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។ CRA របស់អ្នកអាចជួយអ្នកបាន។ ពួកគេអាចផ្តល់ព័ត៌មាន ការបណ្តុះបណ្តាល និងឆ្លើយសំណួរនានាតាមទូរសព្ទដល់អ្នកបាន។ ជួនកាល មេធាវី ឬ អ្នកតស៊ូមតិរបស់ OCRA អាចតំណាងឱ្យអ្នកនៅក្នុងតុលាការ ឬ នៅឯសវនាការរដ្ឋបាលបាន។ នៅក្នុងតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សូមទូរសព្ទទៅកាន់លេខ 800-390-7032។ តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សូមទូរសព្ទទៅកាន់លេខ 866-833-6712។ TTY 877-669-6023។
Disability Rights California’s Peer Self-Advocacy Unit – Peer Self-Advocacy Unit ផ្តល់នូវការគាំពារនិងជំនួយដល់អ្នកដែលតស៊ូមតិសម្រាប់សិទ្ធិផ្ទាល់ខ្លួនរបស់គេ។ ពួកគេចែករំលែកបទពិសោធន៍និងការគាំពារឱ្យគ្នាទៅវិញទៅមក។ អ្នកទាំងឡាយដែលធ្វើការនៅក្នុងអង្គភាពនេះមានពិការភាពខ្លួនគេផ្ទាល់។ អង្គភាពនេះជួយអ្នកឱ្យរៀនពីសិទ្ធិរបស់អ្នក ពីរបៀបដំណើរការនៃប្រព័ន្ធសេវាកម្មពិការភាព និងពីរបៀបតស៊ូមតិសម្រាប់ខ្លួនឯង។ សូមទូរសព្ទទៅលេខ 800-776-5746។
Disability Rights California’s Investigations Unit (IU) – DRC’s IU ពិនិត្យទៅលើរបាយការណ៍៖
- រំលោភបំពាន និងការធ្វេសប្រហែសនៅតាមមន្ទីរពេទ្យរដ្ឋ និងគិលានដ្ឋានផ្សេងទៀត
- ការថែទាំដែលបំពារបំពាន ឬ ធ្វេសប្រហែស
- បំពារបំពានផ្លូវភេទ
- ការរំលោភបំពាន ឬ ធ្វេសប្រហែសផ្នែករាងកាយ
- ការប្រើប្រាស់មិនសមស្របនៃការដាក់ឱ្យនៅដាច់ពីគេនិងការកម្រិត។
ពួកគេក៏ស្វែងរកនិងចងក្រងឯកសារពីការរំលោភបំពាននិងធ្វេសប្រហែសធ្ងន់ធ្ងរជាប្រព័ន្ធផងដែរ។ សម្រាប់ព័ត៌មានបន្ថែមពី IU សូមទូរសព្ទទៅកាន់លេខ 800-776-5746។
(5.6) តើ State Council on Developmental Disabilities ជាអ្វី?
State Council on Developmental Disabilities (SCDD) ជាទីភ្នាក់ងាររដ្ឋឯករាជ្យមួយ។ វាធានាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់ឱ្យទទួលបានសេវាកម្មនិងការពារដែលពួកគេត្រូវការ។
SCDD មានសមាជិកមានសិទ្ធិបោះឆ្នោតចំនួន 31រូប តែងតាំងដោយអភិបាលរដ្ឋ។ សមាជិក 20 ត្រូវតែជាសមាជិកមិនមែនទីភ្នាក់ងារដែលឆ្លុះបញ្ចាំងទៅលើពិពិធភាព សេដ្ឋកិច្ចសង្គម ភូមិសាស្រ្ត ពិការភាព ពូជសាសន៍ ជនជាតិ និងភាសានៃរដ្ឋ កាលីហ្វ័រញ៉ា។
- សមាជិក 7 នាក់ក្នុងចំណោម 20 នាក់ត្រូវជាបុគ្គលដែលមានពិការភាព
- សមាជិក 7 នាក់ត្រូវជាឪពុកម្តាយ សាច់ញាតិ អ្នកអាណាព្យាបាល ឬ អ្នកមើលថែបុគ្គលដែលមានពិការភាពផ្នែកការលូតលាស់។
- សមាជិក 1 នាក់ ត្រូវតែជាបុគ្គលមានពិការភាពផ្នែកការលូតលាស់ ដែលបច្ចុប្បន្ន ឬ អតីតជាពលរដ្ឋរស់នៅក្នុងស្ថាប័ន ឬ សាច់ញាតិជិតដិតរបស់គាត់ អ្នកអាណាព្យាបាល ឬ អ្នកមើលថែ។ [[បញ្ញតិ្ត 4521.]]
សមាជិកទីភ្នាក់ងាររបស់ SCDD រួមបញ្ចូលអ្នកទាំងឡាយដែលធ្វើការនៅតាម
ទីភ្នាក់ងារឯកជន ឬ សាធារណៈដែលពាក់ព័ន្ធពិការភាព ដូចជា DRC, DDS, Department of Education, និង Department of Rehabilitation។ ដើម្បីតស៊ូមតិសម្រាប់សិទ្ធិអ្នកដែលមានពិការភាពផ្នែកការលូតលាស់ សូមស្នើសុំតែងតាំងដោយ SCDD។
SCDD បង្កើត និងតាមដានផែនការរដ្ឋសម្រាប់សេវានានាផ្តល់ដល់អតិថិជន មជ្ឈមណ្ឌលថ្នាក់តំបន់។ គោលបំណងនៃផែនការរដ្ឋគឺត្រូវធានាឱ្យមានប្រព័ន្ធ សេវាសង្គមមួយដ៏ល្អ។ ពួកគេត្រូវធានាឱ្យប្រព័ន្ធនោះឆ្ពោះទៅដោយផ្ទាល់និង
ផ្តោតទៅលើអ្នកប្រើប្រាស់និងក្រុមគ្រួសារ។ ហើយវាគួរតែធានាដល់អ្នកមានពិការភាពផ្នែកការលូតលាស់ឱ្យមានការកំណត់ដោយខ្លួនឯង ឯករាជ្យភាព ផលិតភាព និងសមាហរ័ណកម្មចូលទៅគ្រប់ផ្នែកទាំងអស់នៃជីវិតសហគមន៍។ [[បញ្ញត្តិ 4562(c).]] ផែនការរដ្ឋរកឱ្យឃើញនូវផ្នែកទាំងឡាយដែលចាំបាច់ត្រូវកែលម្អ និងសេវាទាំងឡាយដែលចាំបាច់ត្រូវបង្កើនសម្រាប់អ្នកដែលមានពិការផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេ។
ជារៀងរាល់ 5ឆ្នាំម្តង SCDD រៀបចំ “ការវាយតម្លៃពីតម្រូវការ”។ ការវាយតម្លៃនេះផ្តល់ជូនជាសាធារណៈនិងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ SCDD សួរដល់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់អំពីសេវាកម្មនិងការគាំពារទាំងឡាយដែលពួកគេខកខានមិនបានផ្តល់ និងពីអ្វីដែលថ្មី ត្រូវពង្រីកបន្ថែម ឬ សេវាកម្មដែលត្រូវបំប្លែង និងការគាំពារដែលពួកគេត្រូវការ។ SCDD បង្ហាញពីមធ្យោបាយថ្មីនិងផ្សេងពីមុនក្នុងការផ្តល់សេវាកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនតាមមជ្ឈមណ្ឌលថ្នាក់តំបន់។ SCDD អាចប្រើប្រាស់ព័ត៌មានពីប្រភពផ្សេងទៀត រួមទាំងសវនាការសាធារណៈផងដែរ។ [[បញ្ញត្តិ 4520, 4521, 4540, 4561, 4675, 4676 and 4677.]]
SCDD ពិភាក្សាជាមួយនឹង DDS ដើម្បីផ្តល់អនុសាសន៍ចំពោះការផ្តល់ថវិការបស់នាយកដ្ឋានហិរញ្ញវត្ថុ (Department of Finance) សម្រាប់អភិវឌ្ឍន៍កម្មវិធីថ្មីៗនៅក្នុងថវិការបស់អភិបាលរដ្ឋដោយផ្អែកលើការវាយតម្លៃពីតម្រូវការ។ [[បញ្ញត្តិ 4677(b)(6).]] ទំនាក់ទំនង៖
State Council on Developmental Disabilities
3831 North Freeway Blvd., No. 125
Sacramento, CA 95834
Toll Free (833) 818-9886 or (916) 263-7919
អ៊ីម៉ែល៖ council@scdd.ca.gov
www.scdd.ca.gov
(5.7) តើ SCDD ធ្វើប្រតិបត្តិការនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាយ៉ាងដូចម្តេច?
SCDD មានការិយាល័យតំបន់ចំនួន 12។ [[បញ្ញត្តិ 4544(a).]] ការិយាល័យទាំងនេះពីមុនមកហៅថាក្រុមប្រឹក្សាភិបាលតំបន់ ដូច្នេះមានមនុស្សមួយចំនួននៅតែហៅឈ្មោះនេះដដែល។ អ្នកដែលបម្រើការនៅតាមការិយាល័យតំបន់ផ្តល់ការបណ្តុះ បណ្តាលនិងរៀបចំព្រឹត្តិការណ៍នានា។ ពួកគេក៏អាចជួយដល់អ្នកដែលហៅទូរសព្ទចូលនិងមានសំណួរនានា។ ពួកគេក្រុមអ្នកតស៊ូមតិខ្លួនឯង។
“គណៈកម្មាធិការប្រឹក្សាតំបន់” ផ្តល់ប្រឹក្សាដល់ការិយាល័យតំបន់។ គណៈកម្មាធិការប្រឹក្សាតំបន់ទាំងនេះជាក្រុមប្រឹក្សានាយករបស់ការិយាល័យតំបន់។ [[បញ្ញតិ្ត 4544(b).]] ពួកគេ
- ផ្តល់ប្រឹក្សាដល់ SCDD អំពីបញ្ហានិងតម្រូវការក្នុងមូលដ្ឋាន។
- ផ្តល់ព័ត៌មានទៅដល់ SCDD ដើម្បីរៀបចំផែនការរដ្ឋសម្រាប់ពិការភាពផ្នែកការលូតលាស់ និង
- ផ្តល់ព័ត៌មានសម្រាប់បុគ្គលទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ ក្រុមគ្រួសាររបស់ពួកគេ ក្រុមវិជ្ជាជីវៈ និងសាធារណជនដើម្បីបង្កើននូវការយល់ដឹងពីផែនការរដ្ឋ។ [[បញ្ញតិ្ត 4548.]]
ចូលទៅកាន់ https://scdd.ca.gov/contactus/ និងចុចលើ “ការិយាល័យតំបន់” ដើម្បីស្វែងរកការិយាល័យក្នុងតំបន់របស់អ្នក (ពីមុនហៅថា ក្រុមប្រឹក្សាភិបាលតំបន់)។
(5.8) តើនរណាជា Clients’ Rights Advocates និង Volunteer Advocacy Service Coordinators នៅក្នុងអង្គភាព?
DDS ចុះកិច្ចសន្យាជាមួយនឹង SCDD ដើម្បីផ្តល់សេវាតស៊ូមតិពីសិទ្ធិរបស់អតិថិជនទៅដល់អ្នកដែលរស់នៅក្នុង Porterville Developmental Center និង Canyon Springs។ [[បញ្ញត្តិ 4433.5.]] មានអ្នកតស៊ូមតិពីសិទ្ធិរបស់អតិថិជនម្នាក់ (CRA) ដែលអាចប្រាប់អ្នកពីសិទ្ធិស្របច្បាប់របស់អ្នកបាន។ នេះមានន័យថាសិទ្ធិរបស់អ្នកចំពោះការវាយតម្លៃនិងផែនការ IPP ដែលរាយនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ ដើម្បីចាកចេញពីស្ថាប័ន និងទៅរស់នៅក្នុងសហគមន៍វិញ។ CRA នឹងតស៊ូមតិសម្រាប់អ្នកនៅពេលអ្នកកំពុងរស់នៅក្នុងស្ថាប័ន។
មជ្ឈមណ្ឌល Porterville និង Canyon Springs ក៏មានកម្មវិធីសេវាតស៊ូមតិស្ម័គ្រចិត្តដែរ។ ប្រសិនបើអ្នកចង់បាននរណាម្នាក់ឱ្យជួយអ្នក ឬ តំណាងឱ្យអ្នកនៅឯកិច្ចប្រជុំ IPP នៅពេលដែលការបញ្ជូនទៅរស់នៅតាមសហគមន៍កំពុងត្រូវធ្វើការពិចារណានោះ SCDD អាចចាត់តាំងអ្នកតស៊ូមតិស្ម័គ្រចិត្តម្នាក់ឱ្យជួយដល់អ្នកបាន។ [[បញ្ញត្តិ 4541(a)(3).]]
(5.9) តើកម្មវិធីជំនួយអតិថិជន (CAP) ជាអ្វី?
CAP អាចជួយដល់អ្នកឱ្យយល់បានពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកចំពោះសេវាកម្មទាំងឡាយចេញពី Department of Rehabilitation (DOR) បាន។ អ្នកតស៊ូមតិ CAP អាចជួយអ្នកឱ្យយល់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ការសេវាការងារ DOR និងពីរបៀបអភិវឌ្ឍន៍ផែនការសម្រាប់ការងារ (ដែលអាចរួមបញ្ចូលនូវផែនការសម្រាប់ការងារផ្ទាល់ខ្លួន)។ អ្នកតស៊ូមតិ CAP អាចផ្តល់ដល់អ្នកនូវព័ត៌មានអំពីសេវាដែល DOR ផ្តល់និងអំពីសេវាដែលមានផ្តល់ដោយមជ្ឈមណ្ឌលរស់នៅដោយឯករាជ្យ។ អ្នកតស៊ូមតិ CAP អាចជួយដល់អ្នកឱ្យទទួលបានសេវាកម្មទាំងឡាយដែលត្រឹមត្រូវសម្រាប់អ្នកស្ថិតក្រោមច្បាប់ស្តារនីតិសម្បទាសហព័ន្ធ។ [[Title 29 United States Code Section 732.]]
ដើម្បីទាក់ទងកម្មវិធីជំនួយអតិថិជន (CAP) សូមទូរសព្ទទៅកាន់៖ 800-776-5746, 800-719-5798 (TTY) នៅ Disability Rights California។
(5.10) តើអ្វីទៅជា “People First” ហើយតើខ្ញុំអាចចូលរួមតាមរបៀបណា?
People First of California ជាអង្គការតស៊ូមតិដោយខ្លួនឯងបង្កើតឡើងដោយអ្នកដែលមានពិការភាពផ្នែកការលូតលាស់។ មានអង្គការ People First នៅទូទាំងរដ្ឋ និងមានសាខានៅស្ទើរតែគ្រប់តំបន់។ អង្គការ People First ជួយដល់អ្នកដែលមានពិការភាព
- ឱ្យបញ្ចេញមតិដើម្បីខ្លួនឯង
- រៀនអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់គេ និង
- ដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។
ក្រុម People First ជាអ្នកដឹកនាំនៅក្នុងការតស៊ូមតិដើម្បីសិទ្ធិរបស់អតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់។ ពួកគេក៏ផ្តល់ព័ត៌មាននិងសម្ភារៈផងដែរ ដើម្បីជួយដល់អ្នកឱ្យជ្រើសរើសជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេរៀបចំព្រឹត្តិការណ៍នានានៅទូទាំងរដ្ឋ។ ដើម្បីស្វែងរក People First សូមទាក់ទង៖People First of California, Inc.
P.O. Box 2223
Elk Grove, CA 95759
(916) 552-6625
ចូលទៅកាន់ https://www.peoplefirstca.org/contact-us ដើម្បីផ្ញើអ៊ីម៉ែល។ អ្នកក៏អាចទូរសព្ទកម្មវិធីតស៊ូមតិដោយខ្លួនឯងជាដៃគូរបស់ Disability Rights California តាមលេខ (213) 213-8134។
(5.11) តើមជ្ឈមណ្ឌលថ្នាក់តំបន់ជួយដល់ខ្ញុំឱ្យក្លាយជាអ្នកតស៊ូមតិខ្លួនឯងបានទេ?
បាទ/ចាស។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់នូវការបណ្តុះបណ្តាលពីការតស៊ូមតិ ដោយខ្លួនឯង ការសម្របសម្រួល និងការតស៊ូមតិជាដៃគូបាន។ [[បញ្ញត្តិ 4512(b).]]
ពួកគេអាចផ្តល់ការធ្វើដំណើរទៅប្រជុំ បង់ថ្លៃសន្និសីទដែលរៀបចំដោយក្រុមអ្នក តស៊ូមតិដោយខ្លួនឯង ឬ ជួលអ្នកសម្របសម្រួលដែលអ្នកជ្រើសរើសសម្រាប់ការប្រជុំ IPP របស់អ្នក។ ប្រសិនបើអ្នកទទួលបានការរស់នៅដែលត្រូវបានគាំពារនោះ អ្នកអាចទទួលបាននូវការតស៊ូមតិ ការបណ្តុះបណ្តាលពីការតស៊ូមតិដោយខ្លួនឯង និងសេវាសម្របសម្រួលបាន។ [[បញ្ញត្តិ 4689(c).]]
មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចជួយដល់អ្នកឱ្យចូលរួមនៅក្នុងសកម្មភាពទាំងឡាយដូចជាការបំពេញតួនាទីជាក្រុមប្រឹក្សាភិបាលនាយកបាន។ ពួកគេអាចជួយដល់អ្នកក្នុងការបណ្តុះបណ្តាល ការធ្វើដំណើរ និងការសម្របសម្រួល។ ប្រសិនបើអ្នកត្រូវការសេវានិងការគាំពារទាំងនេះ ដាច់ខាតសេវានិងការគាំពារទាំងនោះត្រូវតែមាននៅក្នុង IPP របស់អ្នក។
(5.12) តើមជ្ឈមណ្ឌលធនធានគ្រួសារអាចជួយដល់ខ្ញុំបានតាមរបៀបណា?
ប្រសិនបើអ្នកមានកូនដែលមាន ឬ ប្រឈមនឹងពិការភាពផ្នែកការលូតលាស់នោះ អ្នកអាចទទួលបានការគាំពារពីឪពុកម្តាយទៅឪពុកម្តាយផ្តល់ដោយមជ្ឈមណ្ឌលធនធានគ្រួសារបាន។ ពួកគេផ្តល់នូវសេវាគាំពារនិងធនធាននានា ក្រុមឪពុកម្តាយ ព័ត៌មាន និងការណែនាំបន្ត។
អ្នកអាចស្វែងរកលេខទូរសព្ទរបស់មជ្ឈមណ្ឌលធនធានគ្រួសារនៅក្នុងមូលដ្ឋានរបស់អ្នកបានតាម៖ www.frcnca.org/directory.html
(5.13) ប្រសិនបើខ្ញុំមិនមាននរណាម្នាក់ជួយខ្ញុំតស៊ូមតិដើម្បីខ្លួនខ្ញុំ តើខ្ញុំអាចទទួលបានអ្នកតំណាងទេ?
ការិយាល័យតំបន់របស់ State Council on Developmental Disabilities អាចនឹងតស៊ូមតិសម្រាប់អ្នក ឬ ជួយអ្នកដើម្បីតស៊ូមតិសម្រាប់ខ្លួនអ្នកបាន។ SCDD អាចនឹងចាត់តាំងអ្នកតំណាងម្នាក់ឱ្យជួយដល់អ្នក ឬ តស៊ូមតិឱ្យអ្នក។
(5.14) តើខ្ញុំគួរដឹងអ្វីខ្លះដើម្បីក្លាយជាអ្នកតស៊ូមតិដ៏ល្អនោះ?
ប្រមូលអង្គហេតុ។ គិតអំពីអ្វីដែលអ្នកនឹងចាំបាច់ត្រូវដឹងអំពីស្ថានភាពប្រសិនបើអ្នកឮអំពីវាជាលើកដំបូងនោះ។ មើលឯកសារទាំងអស់អំពីស្ថានភាពនៅក្នុងសំណុំឯកសាររបស់អ្នកនៅឯទីភ្នាក់ងារ ឬ នៅមជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកអាចពិនិត្យមើលសំណុំឯកសារផ្ទាល់ខ្លួនរបស់អ្នកនៅទីភ្នាក់ងារណាមួយនិងថតចម្លងឱ្យបានច្រើនច្បាប់។ តាមច្បាប់ វាមិនត្រូវមានតម្លៃលើសពី 10សេនក្នុងមួយទំព័រដើម្បីថតចម្លងឯកសាររបស់អ្នក លើកលែងតែច្បាប់កំណត់ចំនួនទឹកប្រាក់ខុសពីនេះ។ [[California Civil Code section 1798.33.]] អ្នកមិនត្រូវបង់ថ្លៃពេលវេលាដែលប្រើដើម្បីថតចម្លងនោះទេ។ រក្សាទុកមួយច្បាប់នៃឯកសារនីមួយៗនៅក្នុងសំណុំឯកសាររបស់អ្នកនៅ មជ្ឈមណ្ឌលថ្នាក់តំបន់ (ឬ នៅទីភ្នាក់ងារណាមួយ) ដែលមាននៅក្នុងសំណុំឯកសាររបស់គេសម្រាប់អ្នក។
រក្សាកំណត់ហេតុប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានការប្រជុំ ឬ ទូរសព្ទហៅចូល សូមកត់ត្រាអ្វីៗគ្រប់យ៉ាងដែលគេបាននិយាយ។ សរសេរចុះពីអ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ និងអ្វីដែលពួកគេបាននិយាយ។ វានឹងជួយរំឭកអ្នកនៅពេលក្រោយពីអ្វីដែលបានកើតឡើង។ រក្សាទុកឯកសារទាំងអស់អំពីស្ថានភាពរួមគ្នានៅក្នុងសំណុំឯកសាររបស់អ្នក។
ប្រសិនអ្នកមិនយល់ទេ សូមសួរជាសំណួរមក។ អ្នកមានសិទ្ធិទទួលបានព័ត៌មានពីគ្រប់ទីភ្នាក់ងារតាមមធ្យោបាយមួយដែលអ្នកអាចយល់បាន និងជាភាសារដែលអ្នកយល់បាន។ ប្រសិនបើអ្នកមិនយល់ពីអ្វីដែលនរណាម្នាក់ម្រាប់ សូមស្នើសុំឱ្យពន្យល់។ សួរសំណួរឱ្យបានច្រើនទៅតាមតែអ្នកចង់ដឹង។
សូមធ្វើជាមនុស្សដែលពូកែស្តាប់។ ក្រោយពីអ្នកស្នើសុំសេវា ឬ សួរសំណួរ ក្រោយមកដើម្បីឆ្លើយតបនិងកត់ត្រាពីអ្វីដែលពួកគេនិយាយ។ សូមសួរខ្លួនឯង ថាតើការឆ្លើយតបនោះឆ្លើយសំណួរដែលអ្នកបានសួរ។ ប្រសិនបើវាមិនអញ្ចឹងទេ សូមសួរសំណួរតាមដាន។ សូមកុំប្តូរទៅពិភាក្សាអ្វីមួយដែលថ្មីរហូតដល់អ្នកយល់ពីអ្វីដែលពួកគេបាននិយាយអំពីសំណើ ឬ ស្ថានភាពដែលអ្នកទើបតែបានពិភាក្សា។
សូមប្រាកដថាអ្នកនិងមជ្ឈមណ្ឌលថ្នាក់នឹងពិភាក្សាគ្នាអំពីរឿងដូចគ្នា។ ប្រសិនបើអ្នកត្រូវតែលើកទឡ្ហីករណ៍ជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីអ្វីមួយដែលសំខាន់ចំពោះអ្នកនោះ ជាដំបូងត្រូវតែប្រាកដថាគ្រប់គ្នាយល់ពីគ្នាទៅវិញទៅមក និងឯកភាពពីអង្គហេតុជាមូលដ្ឋានទេ។ ម្ខាងៗអាចមានគំនិតផ្ទាល់ខ្លួនរបស់ពួកគេពីអង្គហេតុ ប៉ុន្តែទាំងសងខាងមិនមានអង្គហេតុផ្ទាល់ខ្លួនរបស់គេនោះទេ។ ផ្តល់ឱ្យពួកគេនូវព័ត៌មានដែលមានតែអ្នកទេដែលដឹងវា ឬ ដែលមាននៅក្នុងរបាយការណ៍វាយតម្លៃរបស់អ្នក។ ផ្តល់ដល់ពួកគេនូវព័ត៌មានដែលត្រូវបានរាយការណ៍ដោយនរណាម្នាក់ដែលស្គាល់អ្នកច្បាស់ ឬ ដោយអ្នកផ្តល់សេវាម្នាក់ក្នុងចំណោមអ្នកផ្តល់សេវាទាំងឡាយរបស់អ្នក។ នៅពេលអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ឯកភាពគ្នាទៅលើអង្គហេតុនៃសំណើ ឬ ស្ថានភាពរបស់អ្នកភ្លាម អ្នកអាចពិភាក្សាអំពីសេវាកម្ម ឬ ដំណោះស្រាយទាំងឡាយផ្សេងទៀត។
ជួនកាលអ្នកមិនអាចឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់អំពីអង្គហេតុ ឬ តម្រូវការរបស់អ្នក។ ប្រសិនបើមានករណីនេះមែន អ្នកអាចនឹងត្រូវតែទៅកាន់សវនាការ ហើយមានចៅក្រមនីតិរដ្ឋបាលម្នាក់សម្រេចលើអង្គហេតុ។ សវនាការទាំងឡាយបែបនេះ គឺដើម្បីរកឱ្យឃើញពីអ្វីដែលជាអង្គហេតុ ហើយបន្ទាប់មកយកច្បាប់មកអនុវត្ត និងសម្រេចក្តី។
ត្រូវត្រៀមទុកជាមុន។ មុននឹងអ្នកទៅចូលរួមការប្រជុំ សូមពិនិត្យមើលទៅលើសំណុំឯកសាររបស់អ្នក។ ដឹងពីអ្វីដែលអ្នកត្រូវការ និងពីមូលហេតុដែលអ្នកត្រូវការវា។ បង្កើតឡើងនូវបញ្ជីសំណួរដែលអ្នកចង់បានចម្លើយ។ សូមយកមកជាមួយនូវព័ត៌មានអំពីអ្វីដែលអ្នកត្រូវការ និងចង់បាន និងពីមូលហេតុ។ រកឱ្យឃើញមុននៅមុនពេលប្រជុំពីអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងលើកឡើង ឬ ពីព័ត៌មានដែលមាននៅក្នុងសំណុំឯកសាររបស់អ្នកដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងលើកឡើងអំពីបញ្ហា។ គូសបន្ទាត់ចុះក្រោមចំពាក់កណ្តាលទំព័រនៃក្រដាសមួយសន្លឹក និងរាយចុះនូវអង្គហេតុ និងភ័ស្តុតាងដែលអ្នកមាននៅផ្នែកម្ខាងនៃទំព័រ។ សរសេរចុះនូវអង្គហេតុ ឬ ភ័ស្តុតាងដែលមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀតនៅលើផ្នែកម្ខាងទៀតនៃទំព័រ។ នេះបង្ហាញពីកន្លែងដែលអ្នកអាចនឹងត្រូវការភ័ស្តុតាងបន្ថែមបាន។ប្រហែលជាអ្នកត្រូវការរបាយការណ៍វាយតម្លៃថ្មីមួយ ឬ ព័ត៌មានចេញពីអ្នកផ្តល់សេវាកម្មម្នាក់ក្នុងចំណោមអ្នកផ្តល់សេវារបស់អ្នក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងត្រូវលើកឡើង។
ការចែករំលែកព័ត៌មាន។ គំនិតរបស់អ្នកមានតម្លៃខ្លាំងណាស់។ អ្នកដឹងពីតម្រូវការរបស់អ្នកក៏ដូចជាអ្នកមានវិជ្ជាជីវៈដែលបានវាយតម្លៃអ្នក។ សូមកុំខ្លាចនិយាយអ្វីដែលអ្នកគិតឃើញ។
ត្រូវហ៊ានតតាំង។ អ្នកមានសិទ្ធិទទួលបាននូវសេវាកម្ម។ ទីភ្នាក់ងារមានតួនាទីជួយអ្នកឱ្យទទួលបាននូវសេវាកម្ម។ អ្នកមិនចាំបាច់ខឹងទេ ប៉ុន្តែអ្នកពិតជាចាំបាច់ត្រូវតែហ៊ាននិយាយដើម្បីខ្លួនឯង។
ស្វែងរកជំនួយនៅពេលអ្នកត្រូវការវា។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តនឹងទៅចូលរួមប្រជុំតែម្នាក់ឯងទេនោះ សូមឱ្យមាននរណាម្នាក់ទៅជាមួយអ្នក។ យកមិត្តភក្តិ សាច់ញាតិ ឬ នរណាម្នាក់មកពីអង្គការតស៊ូមតិទៅជាមួយអ្នក។ ជានិច្ចកាលអ្នកអាចនឹងយកនរណាម្នាក់ទៅជាមួយអ្នក។ ពួកគេអាចជួយអ្នកផ្តោតអារម្មណ៍ទៅលើការប្រជុំ និងអាចជួយកត់ត្រាបាន។ គ្រាន់តែមាននរណាម្នាក់នៅទីនោះដើម្បីជួយផ្តល់ការគាំពារផ្នែកស្មារតីដោយវាចារក៏អាចជួយដល់អ្នកបានដែរ។ សូមអានឯកសារបោះពុម្ពផ្សេងទៀតរបស់ DRC អំពីជំនាញតស៊ូមតិដោយខ្លួនឯងនិងយុទ្ធសាស្ត្រនានាដោយចុចទីនេះ។
(5.15) តើខ្ញុំអាចក្លាយជាអ្នកចរចារប្រសើរជាងមុនបានតាមរបៀបណា?
ការចរចាមានពីរភាគីធ្វើការដើម្បីឯកភាពគ្នាទៅលើអ្វីមួយដែលភាគីទាំងពីរចូលចិត្ត។ ជាធម្មតា អ្នកត្រូវតែនិយាយ ផ្តល់ឱ្យ និងមានភាពបត់បែននៅពេលចរចា។ ការប្រជុំដែលអ្នកមានជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀតពាក់ព័ន្ធដល់ការចរចាមួយចំនួន។ ការប្រជុំ IPP និងការប្រជុំមិនសូវជាផ្លូវការនានាអាចជាការចរចា។
ប៉ុន្តែ ជួនកាលមានការខ្វែងគំនិតគ្នាច្រើនដែលមិនអាចដោះស្រាយបាន។ ប្រសិនបើមានករណីបែបនេះកើតឡើងចំពោះអ្នក អ្នកអាចមានសវនាការផ្លូវការមួយ ឬ ប្រើដំណើរការបណ្តឹងរបស់ទីភ្នាក់ងារ។
អនុវត្តទៅតាមជំហានទាំងនេះ ដើម្បីជួយដល់អ្នកត្រៀមសម្រាប់ការចរចា៖
ជំហាន 1៖ សរសេរមួយល្បះអំពីបញ្ហារបស់អ្នក។ សំណេរមួយល្បះរបស់អ្នកគួរតែ៖
- បរិយាយអំពីបញ្ហា
- លើកឡើងពីអ្វីដែលបង្កឱ្យមានបញ្ហា
- លើកឡើងពីការផ្លាស់ប្តូរទាំងឡាយដែលអ្នកត្រូវការដើម្បីដោះស្រាយបញ្ហា
ចាំក្នុងចិត្តផ្ទាល់ខ្លួនរបស់អ្នកពីអ្វីដែលអ្នកនឹងទទួលយកជាដំណោះស្រាយ។ អ្វីដែលអ្នកនឹងទទួលយកគឺជាព្រំដែនដែលអ្នកកំណត់យក – ចំណុចដែលអ្នកនឹងមិនទៅហួសឡើយ។ កុំនិយាយពីព្រំដែនដែលអ្នកចង់បានមុននឹងចាប់ផ្តើមការចរចា។ សូមរក្សាវាទុកសម្រាប់ពេលដែលដំណើរការចរចាមិនទៅមុខ ហើយវាមិនទំនងជាមជ្ឈមណ្ឌលថ្នាក់តំបន់នឹងបង្កើតឡើងនូវការផ្លាស់ប្តូរដែលអ្នកចង់បាន។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់នឹងមិនផ្តល់ឱ្យអ្នកនូវដំណោះស្រាយជាជម្រើសចុងក្រោយរបស់អ្នកទេនោះ អ្នកអាចនឹងត្រូវប្តឹងជំទាស់ទៅនឹងការសម្រេចរបស់ មជ្ឈមណ្ឌលថ្នាក់តំបន់ទៅកាន់សវនាការយុត្តិធម៌មួយ។
ចំណុចសំខាន់! សូមកុំផ្តល់កំណត់ហេតុរបស់អ្នកដល់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារឱ្យសោះ។ ទាំងនេះជាកំណត់ហេតុរបស់អ្នកដែលអ្នកឱ្យចរចា។
ជំហាន 2៖ ស្វែងយល់ពីមនុស្សដែលអ្នកចាំបាច់ត្រូវចរចាជាមួយ។ ស្វែងរកនរណាម្នាក់ដែលមានអំណាចកៀកបំផុតទៅនឹងបញ្ហា។ ឧទាហរណ៍ ប្រសិនបើបញ្ហាជាការខ្វែងគំនិតគ្នាជាមួយនឹងអ្នកសម្របសម្រួលសេវាកម្មរបស់អ្នកអំពីតម្រូវការសេវាកម្មនោះ អ្នកអាចចរចាជាមួយនឹងពួកគេបាន។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធសេវាកម្មដោយសារតែគោលនយោបាយរបស់ខ្លួននោះ អ្នកចាំបាច់ត្រូវចរចាជាមួយនឹងនរណាម្នាក់ដែលមានអំណាចច្រើនជាង ដូចជាប្រធានគ្រប់គ្រង។ អ្នកមិនអាចចរចាជាមួយនរណាម្នាក់ដែលមិនមានអំណាចនិយាយថា “បាទ/ចាស”។
ទាមទារឱ្យនិយាយជាមួយនឹងនរណាម្នាក់ដែលមានអំណាចផ្តល់ដល់អ្នកនូវសេវាកម្ម ដែលអ្នកត្រូវការ។ ច្បាប់ Lanterman Act ផ្តល់ដល់អ្នកនូវសិទ្ធិឱ្យអ្នកជួបនិងចរចាជាមួយអ្នកមកពីមជ្ឈមណ្ឌលថ្នាក់តំបន់ដែលត្រូវបានផ្តល់សិទ្ធិឱ្យដោះស្រាយស្ថានភាព របស់អ្នក។ [[បញ្ញតិ្ត 4646(d) និង (f).]]
ជំហាន 3៖ សូមពិនិត្យទៅលើភាពខ្លាំង និងភាពខ្សោយនៃជំហររបស់អ្នក និងជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ករណីរបស់ទីភ្នាក់ងារផ្សេងទៀត។ ដើម្បីស្វែងយល់ថាតើអ្នកកំពុងស្ថិតក្នុងជំហរមួយដែលខ្លាំងឬអត់នោះសូមគិតអំពី៖
- អ្វីដែលច្បាប់ចែងអំពីសេវាកម្ម ឬ ស្ថានភាពផ្សេងដែលអ្នកកំពុងចរចាជាមួយមជ្ឈមណ្ឌលថ្នាក់តំបន់។
- តើអង្គហេតុទាំងអស់មានអ្វីខ្លះដែលអ្នកគ្រប់គ្នាយល់ស្រប?
- សម្រាប់អង្គហេតុទាំងឡាយណាដែលអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់មិន ឯកភាពគ្នា តើអ្នកអាចបង្ហាញភ័ស្តុតាងពីអ្វីដែលអ្នកគិតថាពិតបានទេ?
- តើមានស្ថានភាពអ្វីផ្សេងទេ ដែលមជ្ឈមណ្ឌលថ្នាក់តំបន់បានផ្តល់សេវាប្រហាក់ប្រហែលគ្នាទៅនឹងអ្វីដែលអ្នកកំពុងស្នើសុំជាដំណោះស្រាយដល់បញ្ហាស្រដៀងគ្នានោះ?
អ្នកអាចធ្វើឱ្យករណីរបស់អ្នកកាន់តែរឹងមាំបានដោយ៖
- ទទួលបានការវាយតម្លៃពីអ្នក និងស្ថានភាពរបស់អ្នកដោយអ្នកមានវិជ្ជាជីវៈ
- សួរទៅកាន់អតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងទៀត និងសមាជិកក្រុមគ្រួសារដែលដឹងអំពីស្ថានភាពរបស់អ្នកដើម្បីគាំទ្រដល់អ្នកនៅក្នុងសំណើរបស់អ្នក។
- ពិភាក្សាជាមួយនឹងមន្ត្រីដែលត្រូវបានជ្រើសតាំងក្នុងមូលដ្ឋានឬក្នុងរដ្ឋអំពីស្ថានភាពរបស់អ្នក ឬ ធ្វើការទាក់ទងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីករណីរបស់អ្នក ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនដើរតួឱ្យបានសមស្របនោះទេ។
ជំហាន 4៖ បង្កើតឡើងនូវបញ្ជីពីរ៖ បញ្ជីមួយមានមូលហេតុទាំងឡាយដែល មជ្ឈមណ្ឌលថ្នាក់តំបន់ (ឬទីភ្នាក់ងារផ្សេងទៀត) បានប្រាប់ដល់អ្នកអំពីមូលហេតុដែលពួកគេមិនឯកភាពជាមួយអ្នក។ បញ្ជីមួយទៀតមានមូលហេតុដែលពួកគេអាចមានចំពោះការមិនឯកភាពជាមួយអ្នក ប៉ុន្តែមិនបាននិយាយ ឬ កត់ត្រា។ ទាំងនេះជាមូលហេតុទាំងឡាយដែលមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀតអាចនឹងមិនឯកភាពជាមួយអ្នក៖
- ពួកគេមិនឯកភាពជាមួយនឹងសេវាដែលអ្នកត្រូវការ។
- ពួកគេមិនជឿជាក់ថាអ្នកត្រូវទទួលបានសេវាកម្មស្របទៅតាមច្បាប់ទេ។
- ពួកគេមិនយល់ពីអ្វីដែលអ្នកត្រូវការ។
- ពួកគេមិនជឿជាក់ថាពួកគេអាចជំទាស់ទៅនឹងគោលនយោបាយដែលមានស្រាប់សម្រាប់ទិញសេវាកម្មទេ។
- ពួកគេជឿជាក់ថាសេវាដែលអ្នកកំពុងស្នើសុំនោះអាចបង្កគ្រោះថ្នាក់ដល់អ្នក។
មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងមានហេតុផលមិនឯកភាពជាមួយនឹងអ្វីដែលពួកគេលើកឡើង ឬ កត់ត្រានៅកន្លែងណាមួយ។ ទាំងនេះមាន៖
- ពួកគេបារម្ភពីការទទួលខុសត្រូវ។ នេះមានន័យថាពួកគេបារម្ភថាមានអ្វីមួយមិនល្អនឹងកើតឡើងដល់អ្នក ហើយអ្នកនឹងប្តឹងពួកគេ។
- ពួកគេបារម្ភចំពោះការយកតាម។ មជ្ឈមណ្ឌលថ្នាក់តំបន់បារម្ភថា ប្រសិនបើពួកគេផ្តល់សេវានេះដល់អ្នក អ្នកគ្រប់គ្នាផ្សេងទៀតនឹងត្រូវការវាដែរ។
- ពួកគេមិនចាត់ទុកសំណើរបស់អ្នកសំខាន់ទេ។
- ពួកគេកំណត់ទៅតាមរបៀបរបស់គេ ហើយតែងតែប្រើនីតិវិធីដដែល និងផ្តល់សេវាដដែលនូវចំនួនដដែល។ ពួកគេមិនចង់ផ្លាស់ប្តូររបៀបនៃអ្វីដែលពួកគេតែងតែធ្វើសម្រាប់អ្នករាល់គ្នាដែលពួកគេផ្តល់សេវានោះទេ។
- ពួកគេគិតថាវាថ្លៃពេក។
ជំហាន 5៖ បង្កើតផែនការមួយឡើងនិងកុំបោះបង់វា! សរសេរផែនការដែលលើកឡើងពីរបៀបដែលអ្នកនឹងទទួលបានការឯកភាពពីមជ្ឈមណ្ឌលថ្នាក់តំបន់ទៅលើអ្វីដែលអ្នកចង់បាន។ ផ្តោតទៅលើហេតុផលដែលមជ្ឈមណ្ឌលថ្នាក់តំបន់មានចំពោះការមិនឯកភាពជាមួយអ្នក។ នេះរួមបញ្ចូលនូវហេតុផលទាំងឡាយដែលពួកគេមិនលើកឡើង ប៉ុន្តែអ្នកគិតថាប្រហែលវាជាមូលហេតុដែលមជ្ឈមណ្ឌលថ្នាក់តំបន់បានបដិសេធសំណើរបស់អ្នក។ ប្រសិនបើអ្នកអាចផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេត្រូវការ ឬ ព្រួយបារម្ភ និងនៅតែទទួលបានអ្វីដែលគេចង់បាននោះ អ្នកមានឱកាសជោគជ័យច្រើន។
ដើម្បីធ្វើផែនការរបស់អ្នក៖
- ស្រាវជ្រាវពីអង្គហេតុ។
- ស្វែងយល់ពីចំណុចក្រោយបំផុតដែលអ្នកចង់បាន។
- ស្វែងយល់ពីការលះបង់ដែលមិនមានឆន្ទៈលះបង់ (ចំណុចដែលមិនអាចចរចាបាន)។
- ស្វែងយល់ពីការលះបង់ដែលអ្នកមានឆន្ទៈលះបង់ ប៉ុន្តែរក្សាចំណុចទាំងនេះសម្រាប់ខ្លួនឯងឱ្យបានយូរតាមដែលអាចធ្វើបាន។
- កំណត់កាលបរិច្ឆេទ ម៉ោង និងទីកន្លែងសម្រាប់ការចរចា។
- សរសេរជាគ្រោងនិងវិធានសម្រាប់ការចរចា។
- កំណត់កាលបរិច្ឆេទកំណត់សម្រាប់ការឈានទៅឯកភាពគ្នា។ ប្រសិនបើអ្នកមិនអាចឯកភាពទៅតាមកាលបរិច្ឆេទកំណត់ទេនោះ អ្នកអាចនឹងត្រូវឈានទៅកាន់សវនាការ។
អ្នកអាចសុំឱ្យនរណាម្នាក់ជួយអ្នកនៅក្នុងការចរចា ឬ អ្នកអាចនាំអ្នកជំនាញដែល គាំទ្រជំហររបស់អ្នកមកជាមួយបាន។ អ្នកអាចសុំឱ្យនរណាម្នាក់ដែលមានអំណាចច្រើនជាងមកពីមជ្ឈមណ្ឌលថ្នាក់តំបន់ចូលរួមក្នុងការចរចាប្រសិនបើអ្នកបារម្ភថាអ្នកដែលត្រូវចូលរួមមិនអាចចូលរួមបាន។ឯកសារបន្ថែម M មានសន្លឹកកិច្ចការដែលអាចជួយអ្នករៀបចំការចរចារបស់អ្នក បាន។
(5.16) តើមានភ័ស្តុតាងអ្វីខ្លះ?
ភ័ស្តុតាងជាអ្វីមួយដែលអាចបញ្ជាក់ទៅលើអ្វីមួយថាពិតបាន។ ភ័ស្តុតាងមានសារសំខាន់ណាស់បើទោះបីជាអ្នកមិនទៅកាន់សវនាការយុត្តិធម៌ក៏ដោយ។ ប្រសិនបើអ្នកបង្ហាញភ័ស្តុតាងដែលជួយដល់អ្នកក៏ដោយ ក៏វានឹងជួយបញ្ចុះបញ្ចូលមជ្ឈមណ្ឌល ថ្នាក់តំបន់ឱ្យសម្រេចផ្តល់តាមសំណើរបស់អ្នកដោយពុំចាំបាច់មានសវនាការ។ទោះជាយ៉ាងណា ប្រសិនបើអ្នកត្រូវទៅកាន់សវនាការពីព្រោះតែអ្នកមិនអាចដោះស្រាយជម្លោះរបស់អ្នកបានទេ វិធានច្បាប់អំពីភ័ស្តុតាងមានលក្ខណៈមិនសូវតឹងតែងនៅក្នុងសវនាការទាំងនេះជាជាងនៅក្នុងតុលាការ។
ភ័ស្តុតាងរួមមាន៖
- អ្វីដែលអ្នកលើកឡើង ឬ បុគ្គលផ្សេងលើកឡើងនៅក្នុងសវនាការ និង
- អ្វីដែលកំណត់ត្រានិងរបាយការណ៍របស់អ្នកចែងអំពីអ្នកនិងអ្វីដែលអ្នក ត្រូវការ។
ឧទាហរណ៍ ដើម្បីបង្ហាញថាអ្នកត្រូវការការបណ្តុះបណ្តាលជំនាញរស់នៅដោយ ឯករាជ្យច្រើនម៉ោងជាមុន ផ្តល់ដល់ចៅក្រមសវនាការនូវរបាយការណ៍វាយតម្លៃទាំងអស់ ឬ ព័ត៌មានផ្សេងទៀតដើម្បីបង្ហាញពីតម្រូវការរបស់អ្នក។ របាយការណ៍និងសក្ខីកម្មដោយសាក្សីជាឧទាហរណ៍នៃភ័ស្តុតាង។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹង ផ្តល់ភ័ស្តុតាងបែបនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងចាត់តាំងឱ្យបុគ្គលិករបស់គេមកចូលរួមសវនាការ ដើម្បីប្រាប់ដល់ចៅក្រមពីមូលហេតុដែលពួកគេមិនត្រូវការ ផ្តល់ដល់អ្នកនូវសេវាកម្ម ឬ ម៉ោងច្រើនជាងមុន។ ដោយសារតែករណីនេះហើយ អ្នកចាំបាច់ត្រូវតែយកមកជាមួយនូវភ័ស្តុតាងជាលាយលក្ខណ៍អក្សរ ឬ នរណាម្នាក់ដើម្បីផ្តល់សក្ខីកម្មពីមូលហេតុដែលអ្នកត្រូវការវា។
នៅមុនពេលសវនាការ អ្នកមានសិទ្ធិមើលភ័ស្តុតាងដែលមជ្ឈមណ្ឌលថ្នាក់តំបន់នឹងផ្តល់នៅសវនាការបាន ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ក៏មានសិទ្ធិដូចគ្នានេះដែរដើម្បីមើលភ័ស្តុតាងរបស់អ្នក។ ច្បាប់ចែងថា យ៉ាងហោចណាស់ក្នុងរយៈពេលប្រាំថ្ងៃមុននឹងសវនាការ អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ប្តូរច្បាប់ថតចម្លងនៃឯកសារដែលអ្នកម្នាក់ៗគ្រោងនឹងផ្តល់នៅសវនាការ។ អ្នកក៏ត្រូវប្តូរនូវបញ្ជីនៃសាក្សីដែលមានសក្តានុពល ទាំងឡាយដែលអ្នកម្នាក់ៗអាចស្នើសុំឱ្យធ្វើសក្ខីកម្ម និងពីអ្វីខ្លះៗដែលពួកគេនឹងនិយាយ។ [[បញ្ញត្តិ 4712(d).]] ភ័ស្តុតាងមួយចំនួនមានសារសំខាន់ជាងភ័ស្តុតាងផ្សេងទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកចិត្តវិទ្យាមកចូលរួមសវនាការហើយផ្តល់សក្ខីកម្មជំនួសឱ្យការដែលគ្រាន់តែផ្តល់នូវច្បាប់ថតចម្លងនៃរបាយការណ៍របស់ពួកគេនោះ វាត្រូវបានចាត់ថាមានតម្លៃជាងតែរបាយការណ៍មួយមុខ។
(5.17) តើអ្នកអាចស្វែងយល់ពីអ្វីដែលជាជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀតបានដោយរបៀបណានៅក្នុងរឿងក្តីរបស់ខ្ញុំ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវ “ការជូនដំណឹងពេញលេញ” មួយក្នុង រយៈពេល 30ថ្ងៃមុននឹងកាត់ លុបចោល ឬ ផ្លាស់ប្តូរសេវានៅក្នុង IPP របស់អ្នកដោយពុំមានការឯកភាពពីអ្នក។ [[បញ្ញត្តិ 4710(a).]] ដូចគ្នាដែរ គ្រប់ពេលដែលមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធសេវារបស់អ្នក ឬការគាំទ្រដែលអ្នកបានស្នើសុំនៅក្នុង IPP របស់អ្នក វាត្រូវតែផ្ញើទៅឱ្យអ្នកនូវការជូនដំណឹងពេញលេញមួយ។ [[បញ្ញត្តិ 4710(b).]] ការជូនដំណឹងពេញលេញត្រូវតែរួមបញ្ចូលនូវ៖
- ការសម្រេចដែលមជ្ឈមណ្ឌលថ្នាក់តំបន់បានធ្វើឡើង
- អង្គហេតុជាមូលដ្ឋានដែលមជ្ឈមណ្ឌលថ្នាក់តំបន់ផ្អែកទៅលើនៅក្នុងការសម្រេចចិត្តរបស់គេ
- មូលហេតុមួយ ឬ ច្រើនសម្រាប់ការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។
- ពេលដែលការសម្រេចចិត្តចូលជាធរមាន។
- ច្បាប់ ឬ គោលនយោបាយដែលគាំទ្រដល់ការសម្រេចចិត្តនោះ។
- របៀបប្តឹងជំទាស់ និង
- អ្វីដែលជាធនធានតស៊ូមតិមាន ដើម្បីជួយដល់អ្នកនៅក្នុងការប្តឹងជំទាស់របស់អ្នក។ [[បញ្ញត្តិ 4701(a)-(e) & (g).]]
ការជូនដំណឹងនេះគួរតែប្រាប់អ្នកពីជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងសំណុំរឿងរបស់អ្នក។ ប្រសិនបើការជូនដំណឹងរំលងអ្វីមួយ ឬ អ្នកមិនយល់ពីវាទេនោះ សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ និងសុំព័ត៌មានបន្ថែម។ កម្មវិធីផ្សេងទៀត ដូចជា IHSS និង Medi-Cal, ត្រូវផ្តល់ដល់អ្នកនូវលិខិតជូនដំណឹងត្រូវឆ្លើយតបនៅពេលដែលពួកគេធ្វើសេចក្តីសម្រេចចិត្តផងដែរ។ ការជូនដំណឹងទាំងនេះមានលក្ខណៈដូចគ្នាទៅនឹងការជូនដំណឹងពេញលេញដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់ទៅឱ្យអ្នក។ ប្រសិនបើអ្នកមិនធ្វើការតស៊ូមតិសម្រាប់ខ្លួនឯង ឬ នរណាម្នាក់ផ្សេងនៅក្នុងមួយនៃកម្មវិធីទាំងនោះទេ ហើយវាមិនចេញនូវលិខិតជូនដំណឹងពេញលេញទេនោះ សូមទាក់ទងទៅកាន់កម្មវិធីនិងស្នើសុំលិខិតនោះ។
(5.18) តើខ្ញុំអាចប្តូរប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីឱ្យវាដំណើរការបានប្រសើរជាងមុនសម្រាប់គ្រប់គ្នាដែលមាន ពិការភាពផ្នែកការលូតលាស់?
អ្នកដែលមានពិការភាពផ្នែកការលូតលាស់ មិត្តិភក្តិ និងក្រុមគ្រួសាររបស់ពួកគេ គួរផ្តោតការងារទៅលើ “ប្រព័ន្ធ” ដើម្បី ឱ្យទីភ្នាក់ងាររដ្ឋនានានិងមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើការងារបានល្អ។
មានមធ្យោបាយជាច្រើនដើម្បីធ្វើបែបនេះបាន រួមមាន៖
- ផ្តល់គំនិតរបស់អ្នកនៅឯកិច្ចប្រជុំជាសាធារណៈរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ជាពិសេសនៅពេលដែលពួកគេរៀបចំផែនការរបស់គេសម្រាប់ឆ្នាំក្រោយ។
- ផ្តល់នូវគំនិតរបស់អ្នកនៅពេលដែល State Council on Developmental Disabilities ឬ ការិយាល័យតំបន់នៃ SCDD ប្រមូលព័ត៌មានអំពីសេវាកម្មនិងការគាំពារដែលអ្នកត្រូវការ។
- ផ្តល់សក្ខីកម្មនៅសវនាការនីតិកម្មអំពីថវិកាសម្រាប់ប្រព័ន្ធសេវាពិការភាពផ្នែកការលូតលាស់ និងអំពីសេវាកម្មនិងការគាំពារនានាសម្រាប់អ្នកមានពិការភាពផ្នែកការលូតលាស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
- ចូលរួមជាមួយក្រុម People First ឬ ក្រុមតស៊ូមតិខ្លួនឯងផ្សេងទៀត។
- ចូលរួមជាមួយអង្គការតស៊ូមតិទាំងឡាយដូចជា៖ អង្គការ Arc of California (thearcca.org) ឬ United Cerebral Palsy (ucp.org) ឬ Fiesta Educativa (fiestaeducativa.org)។
- ចូលរួមជាមួយការងារក្នុងមូលដ្ឋាន ឬ ក្រុមទីប្រឹក្សានានាធ្វើការទៅលើបញ្ហាដែលអ្នកចាប់អារម្មណ៍។
- ចូលរួមក្រុម “ភាគីពាក់ព័ន្ធ” ទូទាំងរដ្ឋ, ក្រុមការងារ ឬ គណៈកម្មាធិការទីប្រឹក្សាដែលបង្កើតឡើងសម្រាប់គម្រោងជាក់លាក់ដើម្បីតស៊ូមតិ ផ្តល់ប្រឹក្សា ឬ ស៊ើបអង្កេត។
- ចូលរួមក្នុងក្រុមប្រឹក្សានាយករបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ការិយាល័យតំបន់របស់ SCDD ឬ ទីភ្នាក់ងារផ្សេងទៀត។
- សរសេរលិខិតទៅកាន់កាសែតរបស់អ្នក ឬ ទូរសព្ទទៅស្ថានីយ៍វិទ្យុរបស់អ្នកប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការផ្សព្វផ្សាយរបស់ពួកគេពីបញ្ហា ពិការភាព។
(5.19) តើអ្វីទៅជា “អង្គការភាគីពាក់ព័ន្ធ” ហើយតើខ្ញុំអាចចូលរួមជាមួយវាតាមរបៀបណា?
“អង្គការអ្នកពាក់ព័ន្ធ” ជាអង្គការរដ្ឋមួយដែលតំណាងឱ្យផលប្រយោជន៍របស់ “អ្នកប្រើប្រាស់ សមាជិកក្រុមគ្រួសារ អ្នកផ្តល់សេវា និងអង្គការតស៊ូមតិនៅទូទាំងរដ្ឋ”។ [[បញ្ញត្តិ 4512(k).]] DDS ឬ គណៈកម្មាធិការនីតិកម្មច្រើនតែសួរដល់អង្គការភាគីពាក់ព័ន្ធដើម្បីផ្តល់មតិយោបល់របស់គេទៅលើបញ្ហាគោលនយោបាយប្រព័ន្ធ សំខាន់ៗ។
ភាគីពាក់ព័ន្ធមួយចំនួនជាអង្គការតស៊ូមតិខ្លួនឯង ដូចជា People First of California, Disability Rights California, និងអង្គការអ្នកផ្តល់សេវានានា។ អ្នកអាចចូលរួមក្នុងក្រុមដែលតំណាងឱ្យទស្សនៈរបស់អ្នក និងព្យាយាមដើម្បីបង្កើតឱ្យមានភាពប្រសើរឡើង។
(5.20) តើអ្វីទៅជា ក្រុមការងារ ឬ ក្រុមទីប្រឹក្សា ហើយតើខ្ញុំអាចចូលរួមជាមួយវាតាមរបៀបណា?
DDS អ្នកតាក់តែងច្បាប់រដ្ឋ ការិយាល័យតំបន់របស់ SCDD និងមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងឡាយប្រើប្រាស់ក្រុមការងារ ឬ ក្រុមទីប្រឹក្សា ដើម្បីសិក្សាទៅលើបញ្ហា ការផ្តល់អនុសាសន៍ពីគោលនយោបាយ វាយតម្លៃសេវាថ្មីៗ និងស៊ើបអង្កេតបញ្ហាប្រព័ន្ធ។ ទីភ្នាក់ងារទាំងនេះត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដាក់បញ្ចូលអ្នកប្រើប្រាស់និងសមាជិកគ្រួសារ។ ក្រុមការងារ ឬ ក្រុមទីប្រឹក្សាទាំងឡាយ ក៏ត្រូវតែឆ្លុះបញ្ចាំងពីពិពិធភាពវប្បធម៌របស់សហគមន៍ពួកគេ។ [[បញ្ញត្តិ 4640.8.]]
ប្រសិនបើអ្នកបានដឹងពីមួយក្នុងចំណោមក្រុមទាំងនេះ ហើយអ្នកចង់ចូលរួម សូមប្រាប់ពួកគេឱ្យដឹង។ ក្រុមទាំងនេះត្រូវបានបង្កើតឡើងនៅពេលបញ្ហាមួយ ឬ សំណួរមួយកើតឡើង ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវការជាចាំបាច់នូវធាតុចូលនិងការផ្តល់ប្រឹក្សាពីសហគមន៍។ ប្រសិនបើអ្នកទាក់ទងមកមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកឱ្យបានមុននោះ អ្នកមានឱកាសចូលរួមប្រសើរជាង។
(5.21) តើខ្ញុំអាចធ្វើឱ្យប្រាកដថាមជ្ឈមណ្ឌលថ្នាក់តំបន់របស់ខ្ញុំមានសេវាកម្មនិងការគាំពារដែលមនុស្សត្រូវការបានតាមរបៀបណា?
តាមឱ្យទាន់ការផ្លាស់ប្តូរនិងនិន្នាការនៅក្នុងតម្រូវការសេវាកម្មនិងប្រព័ន្ធសេវាកម្មសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់។ ឧទាហរណ៍៖
- អត្រាអ្នកមានជំងឺអូទីស៊ឹម (Autism) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកំពុងកើនឡើង។
- ជំងឺអូទីស៊ឹមមានតម្រូវការសេវាកម្មនិងការគាំពារពិសេស ដូចជាកន្លែងដែលមានទំហំតូច ឬ កន្លែងដែលមានការជំរុញទឹកចិត្តតិចតួច។ រដ្ឋអាចនឹងត្រូវបែងចែកធនធានច្រើនជាងមុនទៅលើសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងទាំងនេះ។ អ្នកអាចមានតម្រូវការជាចាំបាច់ដើម្បីធ្វើការតស៊ូមតិដើម្បីលើកទឹកចិត្តដល់អង្គនិតិបញ្ញត្តិឱ្យឆ្លើយតប។
- អ្នកទាំងឡាយដែលមានពិការភាពមួយចំនួន ឬ ពិការភាពចម្រុះមានការលំបាកដើម្បីទទួលបានសេវាកម្ម។ ឧទាហរណ៍ អ្នកទាំងឡាយដែលមានពិការភាពផ្នែកលូតលាស់ និងវិកលចរិត ឬ អ្នកទាំងឡាយដែលមានបញ្ហាជំងឺរ៉ាំរ៉ៃដែលត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាពិសេស។ អ្នកតស៊ូមតិអាចកែលម្អប្រព័ន្ធនិងសេវាកម្មនៅទីនេះបាន។
- អ្នកប្រើប្រាស់ជាច្រើនចង់ទៅរស់នៅ ធ្វើការ និងកន្លែងលេងនៅក្នុងទីការងារក្នុងសហគមន៍។ មនុស្សជាច្រើនចង់ធ្វើការងារឱ្យបានទៀងទាត់ដោយមានការគាំពារជំនួសឱ្យការធ្វើការងារនៅក្នុងរោងជាងសម្រាប់ជនមានពិការភាព។ អ្នកផ្សេងចង់ទៅកាន់ “Y” នៅក្នុងមូលដ្ឋាននៅក្នុងរដូវក្តៅជំនួសឱ្យការបោះជំរំសម្រាប់អ្នកមានពិការភាព។ អ្នកតស៊ូមតិអាចជួយតម្រែតម្រង់ប្រព័ន្ធបញ្ជូនសេវាកម្មឆ្ពោះទៅកាន់ម៉ូឌែលសេវាកម្មដែលច្របាច់បញ្ចូលគ្នានិងលទ្ធផល នានា។
- មធ្យោបាយថ្មីនិងប្រសើរជាងមុនទាំងឡាយដើម្បីផ្តល់សេវាដល់អ្នកទាំងឡាយដែលកំពុងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសទូទាំងពិភពលោក។ ប្រសិនបើអ្នករៀនអំពីមធ្យោបាយទាំងនេះ អ្នកអាចជួយធានាថាសេវាកម្មទាំងឡាយនៅក្នុងតំបន់របស់អ្នកដឹងពីវឌ្ឍនភាពដែលកំពុងធ្វើឡើងនៅក្នុងកន្លែងផ្សេង។
មជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើការអភិវឌ្ឍន៍នូវប្រភេទសេវាថ្មីៗ និងបង្កើតឡើងនូវសេវាទាំងឡាយរបស់គេផ្តល់ទៅដល់មនុស្សឱ្យបានកាន់តែច្រើន។ [[បញ្ញត្តិ 4648(e).]]
មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែប្រមូលព័ត៌មានអំពីសេវាកម្មនិងការគាំពារនានាដែលខកខានមិនបានផ្តល់នៅក្នុងតំបន់របស់គេ។ សូមសួរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកក្រែងវាកំពុងតែធ្វើលើរឿងនេះ។ ហើយស្នើសុំមួយច្បាប់នៃបញ្ជី សេវាដែលគេមានតម្រូវការដែលមិនមានផ្តល់ជូន។
អ្នកសម្របសម្រួលសេវាកម្មរបស់អ្នកគួរតែជួយដល់អ្នកគិតអំពីការគាំពារដែលអ្នកត្រូវការ បើទោះបីជាសេវាទាំងនោះមិនទាន់មានក៏ដោយ។ អង្គភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលថ្នាក់តំបន់ អាចបន្ថែមព័ត៌មាននេះទៅក្នុងបញ្ជីនៃសេវាដែលគេមិនមាន។នេះនឹងជួយដល់ពួកគេឱ្យមើលឃើញ “កាន់តែទូលំទូលាយ” ជាពិសេសប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់កំពុងស្នើសុំអភិវឌ្ឍន៍នូវសេវាកម្មថ្មីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានោះ។ វានឹងជួយដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យសម្រេច ពីមធ្យោបាយដ៏ប្រសើរបំផុតដើម្បីផ្តោតទៅលើធនធានរបស់គេ និងអភិវឌ្ឍន៍សេវាថ្មីៗទាំងឡាយ។
Department of Developmental Services (DDS) ចរចាកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។ DDS ដាក់បញ្ចូលទៅក្នុងកិច្ចសន្យានីមួយៗនូវគោលដៅអនុវត្តការងារប្រចាំឆ្នាំសម្រាប់មជ្ឈមណ្ឌលនីមួយៗ។ គោលដៅទាំងនេះត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈដំណើរការជាសាធារណៈ ដែលស្នើសុំព័ត៌មានចេញពីសហគមន៍របស់មជ្ឈមណ្ឌលថ្នាក់តំបន់តាមរយៈក្រុមពិភាក្សា និងការស្ទង់មតិ។ [[បញ្ញត្តិ 4629(c)(1)(B).]] សវនាការសាធារណៈ ក្រុមពិភាក្សា និងការស្ទង់មតិទាំងនេះ គឺជាឱកាសសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេដើម្បីពិភាក្សាអំពីគោលនយោបាយនិងកម្មវិធី ថ្មីៗទាំងឡាយដែលត្រូវការនៅតាមតំបន់របស់មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។
ចាប់ផ្តើមពីថ្ងៃ 1 ឧសភា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ក៏មួយដែរអំពីការសម្រេចបាននៃគោលដៅប្រចាំឆ្នាំកន្លងមកនេះ។ការប្រជុំទាំងនេះត្រូវបានផ្សព្វផ្សាយជាមុនដើម្បីទទួលបានធាតុចូលពីសហគមន៍។ [[បញ្ញតិ្ត 4629(f).]] ការប្រជុំទាំងនេះជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីការអនុវត្តការងាររបស់មជ្ឈមណ្ឌលថ្នាក់តំបន់និងពីរបៀបដែលពួកគេអាចកែលម្អនៅក្នុងផ្នែកដែលគេមានកង្វះខាត។
នៅពេលដែលវាអភិវឌ្ឍនូវ “ផែនការដាក់ឱ្យបំពេញការងារតាមសហគមន៍” ប្រចាំឆ្នាំរបស់ខ្លួននោះ មជ្ឈមណ្ឌលថ្នាក់តំបន់ប្រើប្រាស់បទពិសោធន៍របស់ខ្លួនជាមួយនឹងអ្នកដែលប្រឈមនឹងការដាក់ឱ្យរស់នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់នានា ដើម្បីស្វែងរកសេវាកម្មនិងការគាំពារទាំងឡាយដែលនឹងជួយការពារបានដល់រឿងនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានថវិកាជាពិសេសដើម្បីអភិវឌ្ឍន៍សេវាកម្មនិងការគាំពារទាំងនេះ។ [[បញ្ញត្តិ 4418.25(c).]] ដំណើរការនៃការអភិវឌ្ឍផែនការនេះ គឺជាឱកាសមួយផ្សេងទៀតដើម្បីផ្តល់ជាធាតុចូល និងការតស៊ូមតិសម្រាប់សេវាតាមសហគមន៍។ សេវាទាំងនេះនឹងជួយដល់មនុស្សឱ្យចៀសបានពីការចូលទៅស្នាក់នៅក្នុងមណ្ឌល។
ជារៀងរាល់ប្រាំឆ្នាំម្តង State Council on Developmental Disabilities (SCDD) សួរទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ពីសេវាកម្មនិងការគាំពារទាំងឡាយដែលពួកគេខកខានមិនបានផ្តល់។ SCDD សួរពីអ្វីដែលថ្មី ដែលត្រូវបានពង្រីកបន្ថែម ឬ សេវានិងការគាំពារដែលត្រូវផ្លាស់ប្តូរដែលពួកគេត្រូវការ។ ពួកគេត្រូវបង្ហាញពីមធ្យោបាយថ្មីនិងផ្សេងពីមុនក្នុងការផ្តល់សេវាកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនតាមមជ្ឈមណ្ឌលថ្នាក់តំបន់។ SCDD ក៏អាចប្រើប្រាស់ព័ត៌មានចេញពីប្រភពផ្សេងទៀត រួមទាំងសវនាការសាធារណៈផងដែរ។ អ្នកអាចចូលរួមសវនាការទាំងនេះ និងចង្អុលបង្ហាញដល់មជ្ឈមណ្ឌលថ្នាក់តំបន់តម្រង់ឆ្ពោះទៅកាន់គោលដៅទាំងឡាយដែលអ្នកគិតថាវាគួរតែផ្តោតទៅលើ។ [[បញ្ញត្តិ 4677(b).]]
ច្បាប់ចែងថា គោលដៅទាំងនេះត្រូវតែផ្តោតទៅលើការជួយដល់អ្នកដែលមាន ពិការភាពផ្នែកលូតលាស់ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលគុណភាពជីវិតរបស់ពួកគេ។ ពួកគេត្រូវបង្ហាញពីវឌ្ឍនភាពដ៏ល្អ ប្រសើរជាងអ្វីដែលគេកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ពួកគេត្រូវចូលរួមការអភិវឌ្ឍន៍សេវាកម្មទាំងឡាយដែលចាំបាច់ដើម្បីបំពេញឱ្យបានទៅតាមតម្រូវការដែលកំណត់ឡើង រួមទាំងសេវាកម្មផ្នែកវប្បធម៌និងភាសាសមស្របផងដែរ។ ពួកគេត្រូវតែកាត់បន្ថយនូវភាពខុសគ្នានៅក្នុងរបៀបដែលសេវាកម្មត្រូវបានទិញនិងធ្វើឱ្យមានវិសមភាពចំណោមអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ពួកគេត្រូវតែបង្កើតឡើងនូវវឌ្ឍនភាពនៅក្នុងការងាររបស់អ្នកដែលមានពិការភាពផ្នែកលូតលាស់។ គោលដៅទាំងនេះត្រូវតែមានលក្ខណៈជាក់លាក់និងអាចវាស់វែងបាន។ [[បញ្ញត្តិ 4629.]]
អ្នកអាចស្វែងយល់ពីរបៀបដែលមជ្ឈមណ្ឌលថ្នាក់តំបន់កំពុងតែធ្វើដើម្បីឆ្លើយតបទៅនឹងគោលដៅទាំងនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែបង្ហោះវត្ថុបំណងកិច្ចសន្យាបំពេញការងារប្រចាំឆ្នាំរបស់ពួកគេ និងការបំពេញការងារបញ្ចប់ឆ្នាំរបស់ពួកគេនៅលើគេហទំព័រទាំងឡាយរបស់ពួកគេ។ [[បញ្ញតិ្ត 4629.5(b)(9).]] ពីព្រោះតែច្បាប់តម្រូវឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តោតទៅលើគោលដៅទាំងនេះ អ្នកក៏អាចនឹងចង់ផ្តោតផងដែរទៅលើគោលដៅទាំងនេះនៅក្នុងការតស៊ូមតិរបស់អ្នក។ការងារនេះមានសារៈសំខាន់ជាពិសេសប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បរាជ័យបំពេញបានទៅតាមគោលដៅដែលតម្រូវរបស់ខ្លួន។
(5.22) តើខ្ញុំអាចធានាបានថា ប្រព័ន្ធនឹងពិចារណាដល់គំនិតរបស់អ្នកទាំងឡាយដែលជាជនជាតិខុសគ្នាបាននោះ?
ប្រព័ន្ធត្រូវការធាតុចូលពីក្រុមផ្សេងគ្នាដើម្បីបំពេញទៅតាមតម្រូវការរបស់សមាជិកទាំងអស់របស់ខ្លួន។ ច្បាប់ចែងថាមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីធានាថាក្រុមការងារនិងក្រុមទីប្រឹក្សារបស់ខ្លួនមានអ្នកប្រើប្រាស់និងសមាជិកគ្រួសាររបស់ខ្លួនពីពិពិធភាពពហុវប្បធម៌របស់សហគមន៍។ [[បញ្ញតិ្ត 4640.8.]] ប្រសិនបើអ្នកជាសមាជិកម្នាក់នៃមួយក្នុងចំណោមសហគមន៍ទាំងនេះ អ្នកជាទ្រព្យដ៏សំខាន់ចំពោះមជ្ឈមណ្ឌលថ្នាក់តំបន់នៅពេលដែលវាបង្កើតឡើងនូវក្រុមទាំងនេះ។ នេះជាច្បាប់ដែលអាចជួយអ្នកឱ្យចូលរួមមួយក្នុងចំណោមសហគមន៍ ទាំងនេះ ប្រសិនបើអ្នកចង់ផ្តល់សេវានោះ។
(5.23) តើខ្ញុំអាចតស៊ូមតិសម្រាប់ខ្លួនឯងនិងអ្នកផ្សេងតាមរយៈការិយាល័យតំបន់មួយក្នុងចំណោមការិយាល័យទាំងឡាយរបស់ State Council on Developmental Disabilities បានទេ?
State Council on Developmental Disabilities (SCDD) ការិយាល័យតំបន់ចំនួន 12 ក្តោបទៅលើតំបន់ផ្សេងៗគ្នានៃរដ្ឋ។ ការិយាល័យទាំងនេះផ្តល់សេវាកម្មទៅដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេផ្តល់៖
- ជំនួយការតស៊ូមតិ
- ការបណ្តុះបណ្តាល
- ការតាមដានទៅលើប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់និងសេវាពិការភាព និង
- ព័ត៌មានជាសាធារណៈ។
ការិយាល័យតំបន់ត្រូវតែធានាថាអ្នកមានពិការភាពផ្នែកការលូតលាស់ទាំងអស់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន ត្រូវបានឱ្យចូលរួមមួយក្នុងចំណោមតំបន់ទាំង 12 ។ គណៈកម្មាធិការទីប្រឹក្សាតំបន់ផ្តល់ប្រឹក្សាដល់ការិយាល័យតំបន់អំពីការងារនេះ។ [[បញ្ញត្តិ 4544.]] ប្រសិនបើអ្នកចង់បម្រើការនៅក្នុងគណៈកម្មាធិការ ប្រឹក្សាទៅដល់ការិយាល័យតំបន់របស់អ្នក សូមទូរសព្ទទៅកាន់ការិយាល័យនោះហើយប្រាប់ដល់ពួកគេ។
(5.24) តើខ្ញុំអាចចូលបម្រើជាក្រុមប្រឹក្សានាយករបស់មជ្ឈមណ្ឌលថ្នាក់តំបន់បានដោយរបៀបណា?
យ៉ាងហោចណាស់ពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សារបស់មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ ត្រូវតែមានអ្នកដែលមានពិការភាពផ្នែកការលូតលាស់ ឪពុកម្តាយរបស់ពួកគេ ឬ អ្នកអាណាព្យាបាលស្របច្បាប់។ យ៉ាងហោចណាស់ 25% នៃសមាជិកក្រុមប្រឹក្សាភិបាលត្រូវតែមានពិការភាពផ្នែកលូតលាស់។ សមាជិកត្រូវតែតំណាងឱ្យពិការភាពផ្សេងៗគ្នាបម្រើការនៅតាមមជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។ [[បញ្ញត្តិ 4622.]] ប្រសិនបើអ្នកចង់ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល សូមប្រាប់អ្នកសម្របសម្រួលសេវារបស់អ្នក ឬ បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងទៀតថាអ្នកចាប់អារម្មណ៍។
(5.25) តើខ្ញុំអាចទទួលបានអ្នកសម្របសម្រួលតាមរយៈមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយខ្ញុំតស៊ូមតិសម្រាប់ខ្លួនឯង ឬ ចូលរួមជាក្រុមប្រឹក្សា ឬ ក្នុងកិច្ចប្រជុំបានទេ?
បាទ/ចាស។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់ការបណ្តុះបណ្តាលការតស៊ូមតិខ្លួនឯង ការសម្របសម្រួល និង “ការតស៊ូមតិជាដៃគូ” ប្រសិនបើពួកគេត្រូវបានរួមបញ្ចូលទៅក្នុង IPP របស់អ្នក។ [[បញ្ញតិ្ត 4512(b).]] កាសម្រុះសម្រួលមានន័យថាការផ្តល់នូវសម្ភារៈនិងបរិក្ខារដល់អ្នក ឬ ការជួយដល់អ្នកឱ្យជ្រើសរើស ឬ បញ្ជាក់ពីជម្រើសនិងការសម្រេចចិត្តរបស់អ្នក។ [[បញ្ញត្តិ 4512(g).]] ប្រសិនបើមិត្តភក្តិ ឬ សាច់ញាតិមិនអាចជួយដល់អ្នកបានទេ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ប្រាក់សម្រាប់អ្នកសម្របសម្រួលឱ្យអ្នកបាន។ [[បញ្ញត្តិ 4512(b).]] ប្រសិនបើ IPP រួមបញ្ចូលនូវការគាំពារពីអ្នកសម្របសម្រូល អ្នកអាចជ្រើសរើសអ្នកសម្របសម្រួលបាន។ [[បញ្ញត្តិ 4648(a)(12).]]
(5.26) តើគណៈកម្មាធិការប្រឹក្សាកម្រិតមូលដ្ឋាននិងរដ្ឋជាអ្វី?
គណៈកម្មាធិការប្រឹក្សាកម្រិតមូលដ្ឋានផ្តល់ប្រឹក្សាទៅដល់ក្រុមប្រឹក្សានាយករបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [[បញ្ញត្តិ 4622(h)&(i).]] អ្នកដែលនៅក្នុងគណៈកម្មាធិការមានពិការភាពផ្នែកការលូតលាស់។
រដ្ឋក៏មានគណៈកម្មាធិការប្រឹក្សាអ្នកប្រើប្រាស់ផ្ទាល់ខ្លួនដែលផ្តល់ព័ត៌មានដល់ DDS អំពីព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់អ្នកប្រើប្រាស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ប្រសិនបើអ្នកចង់ចូលរួម, សូមចូលទៅកាន់www.dds.ca.gov/consumers/consumer-advisory-committee/ សម្រាប់ព័ត៌មានបន្ថែម។
(5.27) តើខ្ញុំអាចចូលបម្រើជាក្រុមប្រឹក្សានាយករបស់ Disability Rights California បានដោយរបៀបណា?
Disability Rights California ជាទីភ្នាក់ងារមិនរកប្រាក់ចំណេញ ដែលផ្តល់ជំនួយផ្នែកច្បាប់ និងជំនួយការតស៊ូមតិផ្សេងទៀតទៅដល់អ្នកដែលមានពិការភាព។ មានមនុស្សពី 13-17 នាក់ធ្វើជាក្រុមប្រឹក្សានាយករបស់ Disability Rights California។ អ្នកដែលធ្វើជាក្រុមប្រឹក្សានាយកឆ្លើយតបទៅនឹងពិពិធភាពនៃអ្នកដែល Disability Rights California ផ្តល់សេវាជូន។
ប្រសិនបើអ្នកចង់ដាក់ពាក្យសម្រាប់មុខតំណែងជាក្រុមប្រឹក្សានាយករបស់ Disability Rights California អ្នកអាចបំពេញពាក្យសុំបាន។ ប្រសិនបើមានមុខតំណែងជាក្រុមប្រឹក្សានាយកទំនេរ វានឹងបង្ហោះនៅលើhttps://www.disabilityrightsca.org/about-us/board-of-directors/join-our-board។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង Disability Rights California តាមលេខ 1-800-776-5746 ឬ OCRA តាមលេខ 1-800-390-7032។