Menu Close

(5.17) តើអ្នក​អាច​ស្វែងយល់ពី​អ្វីដែលជាជំហររបស់មជ្ឈមណ្ឌលថ្នាក់​តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀត​បានដោយរបៀបណា​នៅក្នុង​រឿងក្តី​របស់ខ្ញុំ?

(5.17) តើអ្នក​អាច​ស្វែងយល់ពី​អ្វីដែលជាជំហររបស់មជ្ឈមណ្ឌលថ្នាក់​តំបន់ ឬ ទីភ្នាក់ងារផ្សេងទៀត​បានដោយរបៀបណា​នៅក្នុង​រឿងក្តី​របស់ខ្ញុំ?

មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវតែផ្តល់ដល់អ្នក​នូវ “ការជូនដំណឹង​ពេញលេញ” មួយ​ក្នុង ​រយៈ​ពេល​ 30ថ្ងៃ​មុននឹង​កាត់ លុបចោល ឬ ផ្លាស់​ប្តូរ​សេវា​នៅក្នុង IPP របស់អ្នក​ដោ​យ​ពុំ​មាន​ការឯកភាព​ពីអ្នក។ [1]បញ្ញត្តិ 4710(a). ដូចគ្នាដែរ គ្រប់ពេលដែល​មជ្ឈមណ្ឌ​ល​ថ្នាក់តំបន់បដិសេធ​សេវារបស់​អ្នក ឬ​ការគាំទ្រដែលអ្នក​បានស្នើសុំ​នៅក្នុង IPP របស់អ្នក​ វា​ត្រូវតែ​ផ្ញើ​ទៅ​ឱ្យ​អ្នក​នូវ​ការជូនដំណឹង​ពេញលេញមួយ។ ​[2]បញ្ញត្តិ 4710(b). ការជូនដំណឹងពេញលេញ​ត្រូវ​តែ​រួម​បញ្ចូល​នូវ៖

  • ការ​សម្រេចដែល​មជ្ឈមណ្ឌលថ្នាក់តំបន់​បានធ្វើឡើង
  • អង្គហេតុ​ជាមូលដ្ឋាន​ដែលមជ្ឈមណ្ឌលថ្នាក់​តំបន់ផ្អែកទៅលើ​នៅក្នុង​ការ​សម្រេចចិត្ត​របស់គេ
  • មូលហេតុមួយ ឬ ច្រើន​សម្រាប់ការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។​
  • ពេលដែល​ការសម្រេចចិត្ត​ចូល​ជាធរមាន។​
  • ច្បាប់ ឬ គោល​នយោបាយ​​ដែលគាំ​ទ្រ​ដល់​ការសម្រេចចិត្តនោះ​។​
  • របៀប​ប្តឹង​ជំទាស់ និង​
  • អ្វីដែលជាធនធាន​តស៊ូមតិ​មាន​ ដើម្បី​ជួយ​ដល់​អ្នក​នៅក្នុង​ការ​ប្តឹង​ជំ​ទាស់​របស់អ្នក។ [3]បញ្ញត្តិ 4701(a)-(e) & (g). 

ការជូនដំណឹងនេះ​គួរតែ​ប្រាប់អ្នក​ពីជំហររបស់មជ្ឈមណ្ឌលថ្នាក់តំបន់​នៅក្នុង​សំណុំរឿងរបស់អ្នក។​ ប្រសិនបើ​ការជូនដំណឹងរំលងអ្វីមួយ ឬ អ្នក​មិន​យល់​ពីវាទេនោះ សូមទាក់ទងទៅកាន់​មជ្ឈមណ្ឌលថ្នាក់តំបន់ និង​សុំព័ត៌​មានបន្ថែម។ កម្មវិធីផ្សេងទៀត ដូចជា IHSS និង Medi-Cal, ត្រូវផ្តល់ដល់អ្នក​នូវ​លិខិត​ជូនដំណឹង​ត្រូវឆ្លើយតប​នៅពេលដែល​ពួក​គេ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផងដែរ។​ ការជូនដំណឹងទាំងនេះ​មានលក្ខណៈ​ដូចគ្នាទៅនឹង​ការជូនដំណឹង​ពេញ​លេញ​ដែល​មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវ​ផ្តល់ទៅឱ្យ​អ្នក​។​ ប្រសិនបើអ្នក​មិន​ធ្វើការតស៊ូមតិ​សម្រាប់ខ្លួន​ឯង​ ឬ នរណាម្នាក់ផ្សេង​នៅ​ក្នុង​មួយនៃកម្មវិធី​ទាំងនោះទេ ហើយ​វា​មិន​ចេញ​នូវ​លិខិត​ជូនដំណឹង​ពេញលេញ​ទេនោះ សូមទាក់ទង​ទៅកាន់កម្មវិធី​និង​ស្នើសុំលិខិតនោះ។

References
1 បញ្ញត្តិ 4710(a).
2 បញ្ញត្តិ 4710(b).
3 បញ្ញត្តិ 4701(a)-(e) & (g).