អ្នកដែលមានពិការភាពផ្នែកការលូតលាស់ មិត្តិភក្តិ និងក្រុមគ្រួសាររបស់ពួកគេ គួរផ្តោតការងារទៅលើ “ប្រព័ន្ធ” ដើម្បី ឱ្យទីភ្នាក់ងាររដ្ឋនានានិងមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើការងារបានល្អ។
មានមធ្យោបាយជាច្រើនដើម្បីធ្វើបែបនេះបាន រួមមាន៖
- ផ្តល់គំនិតរបស់អ្នកនៅឯកិច្ចប្រជុំជាសាធារណៈរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ជាពិសេសនៅពេលដែលពួកគេរៀបចំផែនការរបស់គេសម្រាប់ឆ្នាំក្រោយ។
- ផ្តល់នូវគំនិតរបស់អ្នកនៅពេលដែល State Council on Developmental Disabilities ឬ ការិយាល័យតំបន់នៃ SCDD ប្រមូលព័ត៌មានអំពីសេវាកម្មនិងការគាំពារដែលអ្នកត្រូវការ។
- ផ្តល់សក្ខីកម្មនៅសវនាការនីតិកម្មអំពីថវិកាសម្រាប់ប្រព័ន្ធសេវាពិការភាពផ្នែកការលូតលាស់ និងអំពីសេវាកម្មនិងការគាំពារនានាសម្រាប់អ្នកមានពិការភាពផ្នែកការលូតលាស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
- ចូលរួមជាមួយក្រុម People First ឬ ក្រុមតស៊ូមតិខ្លួនឯងផ្សេងទៀត។
- ចូលរួមជាមួយអង្គការតស៊ូមតិទាំងឡាយដូចជា៖ អង្គការ Arc of California (thearcca.org) ឬ United Cerebral Palsy (ucp.org) ឬ Fiesta Educativa (fiestaeducativa.org)។
- ចូលរួមជាមួយការងារក្នុងមូលដ្ឋាន ឬ ក្រុមទីប្រឹក្សានានាធ្វើការទៅលើបញ្ហាដែលអ្នកចាប់អារម្មណ៍។
- ចូលរួមក្រុម “ភាគីពាក់ព័ន្ធ” ទូទាំងរដ្ឋ, ក្រុមការងារ ឬ គណៈកម្មាធិការទីប្រឹក្សាដែលបង្កើតឡើងសម្រាប់គម្រោងជាក់លាក់ដើម្បីតស៊ូមតិ ផ្តល់ប្រឹក្សា ឬ ស៊ើបអង្កេត។
- ចូលរួមក្នុងក្រុមប្រឹក្សានាយករបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ការិយាល័យតំបន់របស់ SCDD ឬ ទីភ្នាក់ងារផ្សេងទៀត។
- សរសេរលិខិតទៅកាន់កាសែតរបស់អ្នក ឬ ទូរសព្ទទៅស្ថានីយ៍វិទ្យុរបស់អ្នកប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការផ្សព្វផ្សាយរបស់ពួកគេពីបញ្ហា ពិការភាព។