តាមឱ្យទាន់ការផ្លាស់ប្តូរនិងនិន្នាការនៅក្នុងតម្រូវការសេវាកម្មនិងប្រព័ន្ធសេវាកម្មសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់។ ឧទាហរណ៍៖
- អត្រាអ្នកមានជំងឺអូទីស៊ឹម (Autism) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាកំពុងកើនឡើង។
- ជំងឺអូទីស៊ឹមមានតម្រូវការសេវាកម្មនិងការគាំពារពិសេស ដូចជាកន្លែងដែលមានទំហំតូច ឬ កន្លែងដែលមានការជំរុញទឹកចិត្តតិចតួច។ រដ្ឋអាចនឹងត្រូវបែងចែកធនធានច្រើនជាងមុនទៅលើសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងទាំងនេះ។ អ្នកអាចមានតម្រូវការជាចាំបាច់ដើម្បីធ្វើការតស៊ូមតិដើម្បីលើកទឹកចិត្តដល់អង្គនិតិបញ្ញត្តិឱ្យឆ្លើយតប។
- អ្នកទាំងឡាយដែលមានពិការភាពមួយចំនួន ឬ ពិការភាពចម្រុះមានការលំបាកដើម្បីទទួលបានសេវាកម្ម។ ឧទាហរណ៍ អ្នកទាំងឡាយដែលមានពិការភាពផ្នែកលូតលាស់ និងវិកលចរិត ឬ អ្នកទាំងឡាយដែលមានបញ្ហាជំងឺរ៉ាំរ៉ៃដែលត្រូវការជាចាំបាច់នូវបច្ចេកវិទ្យាពិសេស។ អ្នកតស៊ូមតិអាចកែលម្អប្រព័ន្ធនិងសេវាកម្មនៅទីនេះបាន។
- អ្នកប្រើប្រាស់ជាច្រើនចង់ទៅរស់នៅ ធ្វើការ និងកន្លែងលេងនៅក្នុងទីការងារក្នុងសហគមន៍។ មនុស្សជាច្រើនចង់ធ្វើការងារឱ្យបានទៀងទាត់ដោយមានការគាំពារជំនួសឱ្យការធ្វើការងារនៅក្នុងរោងជាងសម្រាប់ជនមានពិការភាព។ អ្នកផ្សេងចង់ទៅកាន់ “Y” នៅក្នុងមូលដ្ឋាននៅក្នុងរដូវក្តៅជំនួសឱ្យការបោះជំរំសម្រាប់អ្នកមានពិការភាព។ អ្នកតស៊ូមតិអាចជួយតម្រែតម្រង់ប្រព័ន្ធបញ្ជូនសេវាកម្មឆ្ពោះទៅកាន់ម៉ូឌែលសេវាកម្មដែលច្របាច់បញ្ចូលគ្នានិងលទ្ធផល នានា។
- មធ្យោបាយថ្មីនិងប្រសើរជាងមុនទាំងឡាយដើម្បីផ្តល់សេវាដល់អ្នកទាំងឡាយដែលកំពុងត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសទូទាំងពិភពលោក។ ប្រសិនបើអ្នករៀនអំពីមធ្យោបាយទាំងនេះ អ្នកអាចជួយធានាថាសេវាកម្មទាំងឡាយនៅក្នុងតំបន់របស់អ្នកដឹងពីវឌ្ឍនភាពដែលកំពុងធ្វើឡើងនៅក្នុងកន្លែងផ្សេង។
មជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើការអភិវឌ្ឍន៍នូវប្រភេទសេវាថ្មីៗ និងបង្កើតឡើងនូវសេវាទាំងឡាយរបស់គេផ្តល់ទៅដល់មនុស្សឱ្យបានកាន់តែច្រើន។ [1]បញ្ញត្តិ 4648(e).
មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែប្រមូលព័ត៌មានអំពីសេវាកម្មនិងការគាំពារនានាដែលខកខានមិនបានផ្តល់នៅក្នុងតំបន់របស់គេ។ សូមសួរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកក្រែងវាកំពុងតែធ្វើលើរឿងនេះ។ ហើយស្នើសុំមួយច្បាប់នៃបញ្ជី សេវាដែលគេមានតម្រូវការដែលមិនមានផ្តល់ជូន។
អ្នកសម្របសម្រួលសេវាកម្មរបស់អ្នកគួរតែជួយដល់អ្នកគិតអំពីការគាំពារដែលអ្នកត្រូវការ បើទោះបីជាសេវាទាំងនោះមិនទាន់មានក៏ដោយ។ អង្គភាពអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលថ្នាក់តំបន់ អាចបន្ថែមព័ត៌មាននេះទៅក្នុងបញ្ជីនៃសេវាដែលគេមិនមាន។នេះនឹងជួយដល់ពួកគេឱ្យមើលឃើញ “កាន់តែទូលំទូលាយ” ជាពិសេសប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់កំពុងស្នើសុំអភិវឌ្ឍន៍នូវសេវាកម្មថ្មីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានោះ។ វានឹងជួយដល់មជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យសម្រេច ពីមធ្យោបាយដ៏ប្រសើរបំផុតដើម្បីផ្តោតទៅលើធនធានរបស់គេ និងអភិវឌ្ឍន៍សេវាថ្មីៗទាំងឡាយ។
Department of Developmental Services (DDS) ចរចាកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។ DDS ដាក់បញ្ចូលទៅក្នុងកិច្ចសន្យានីមួយៗនូវគោលដៅអនុវត្តការងារប្រចាំឆ្នាំសម្រាប់មជ្ឈមណ្ឌលនីមួយៗ។ គោលដៅទាំងនេះត្រូវបានអភិវឌ្ឍន៍ឡើងតាមរយៈដំណើរការជាសាធារណៈ ដែលស្នើសុំព័ត៌មានចេញពីសហគមន៍របស់មជ្ឈមណ្ឌលថ្នាក់តំបន់តាមរយៈក្រុមពិភាក្សា និងការស្ទង់មតិ។ [2]បញ្ញត្តិ 4629(c)(1)(B). សវនាការសាធារណៈ ក្រុមពិភាក្សា និងការស្ទង់មតិទាំងនេះ គឺជាឱកាសសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេដើម្បីពិភាក្សាអំពីគោលនយោបាយនិងកម្មវិធី ថ្មីៗទាំងឡាយដែលត្រូវការនៅតាមតំបន់របស់មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។
ចាប់ផ្តើមពីថ្ងៃ 1 ឧសភា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ក៏មួយដែរអំពីការសម្រេចបាននៃគោលដៅប្រចាំឆ្នាំកន្លងមកនេះ។ការប្រជុំទាំងនេះត្រូវបានផ្សព្វផ្សាយជាមុនដើម្បីទទួលបានធាតុចូលពីសហគមន៍។ [3]បញ្ញតិ្ត 4629(f). ការប្រជុំទាំងនេះជាឱកាសដ៏ល្អដើម្បីស្វែងយល់ពីការអនុវត្តការងាររបស់មជ្ឈមណ្ឌលថ្នាក់តំបន់និងពីរបៀបដែលពួកគេអាចកែលម្អនៅក្នុងផ្នែកដែលគេមានកង្វះខាត។
នៅពេលដែលវាអភិវឌ្ឍនូវ “ផែនការដាក់ឱ្យបំពេញការងារតាមសហគមន៍” ប្រចាំឆ្នាំរបស់ខ្លួននោះ មជ្ឈមណ្ឌលថ្នាក់តំបន់ប្រើប្រាស់បទពិសោធន៍របស់ខ្លួនជាមួយនឹងអ្នកដែលប្រឈមនឹងការដាក់ឱ្យរស់នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់នានា ដើម្បីស្វែងរកសេវាកម្មនិងការគាំពារទាំងឡាយដែលនឹងជួយការពារបានដល់រឿងនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបានថវិកាជាពិសេសដើម្បីអភិវឌ្ឍន៍សេវាកម្មនិងការគាំពារទាំងនេះ។ [4]បញ្ញត្តិ 4418.25(c). ដំណើរការនៃការអភិវឌ្ឍផែនការនេះ គឺជាឱកាសមួយផ្សេងទៀតដើម្បីផ្តល់ជាធាតុចូល និងការតស៊ូមតិសម្រាប់សេវាតាមសហគមន៍។ សេវាទាំងនេះនឹងជួយដល់មនុស្សឱ្យចៀសបានពីការចូលទៅស្នាក់នៅក្នុងមណ្ឌល។
ជារៀងរាល់ប្រាំឆ្នាំម្តង State Council on Developmental Disabilities (SCDD) សួរទៅដល់មជ្ឈមណ្ឌលថ្នាក់តំបន់ពីសេវាកម្មនិងការគាំពារទាំងឡាយដែលពួកគេខកខានមិនបានផ្តល់។ SCDD សួរពីអ្វីដែលថ្មី ដែលត្រូវបានពង្រីកបន្ថែម ឬ សេវានិងការគាំពារដែលត្រូវផ្លាស់ប្តូរដែលពួកគេត្រូវការ។ ពួកគេត្រូវបង្ហាញពីមធ្យោបាយថ្មីនិងផ្សេងពីមុនក្នុងការផ្តល់សេវាកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនតាមមជ្ឈមណ្ឌលថ្នាក់តំបន់។ SCDD ក៏អាចប្រើប្រាស់ព័ត៌មានចេញពីប្រភពផ្សេងទៀត រួមទាំងសវនាការសាធារណៈផងដែរ។ អ្នកអាចចូលរួមសវនាការទាំងនេះ និងចង្អុលបង្ហាញដល់មជ្ឈមណ្ឌលថ្នាក់តំបន់តម្រង់ឆ្ពោះទៅកាន់គោលដៅទាំងឡាយដែលអ្នកគិតថាវាគួរតែផ្តោតទៅលើ។ [5]បញ្ញត្តិ 4677(b).
ច្បាប់ចែងថា គោលដៅទាំងនេះត្រូវតែផ្តោតទៅលើការជួយដល់អ្នកដែលមាន ពិការភាពផ្នែកលូតលាស់ ដើម្បីឱ្យសម្រេចបាននូវលទ្ធផលគុណភាពជីវិតរបស់ពួកគេ។ ពួកគេត្រូវបង្ហាញពីវឌ្ឍនភាពដ៏ល្អ ប្រសើរជាងអ្វីដែលគេកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ពួកគេត្រូវចូលរួមការអភិវឌ្ឍន៍សេវាកម្មទាំងឡាយដែលចាំបាច់ដើម្បីបំពេញឱ្យបានទៅតាមតម្រូវការដែលកំណត់ឡើង រួមទាំងសេវាកម្មផ្នែកវប្បធម៌និងភាសាសមស្របផងដែរ។ ពួកគេត្រូវតែកាត់បន្ថយនូវភាពខុសគ្នានៅក្នុងរបៀបដែលសេវាកម្មត្រូវបានទិញនិងធ្វើឱ្យមានវិសមភាពចំណោមអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់។ ពួកគេត្រូវតែបង្កើតឡើងនូវវឌ្ឍនភាពនៅក្នុងការងាររបស់អ្នកដែលមានពិការភាពផ្នែកលូតលាស់។ គោលដៅទាំងនេះត្រូវតែមានលក្ខណៈជាក់លាក់និងអាចវាស់វែងបាន។ [6]បញ្ញត្តិ 4629.
អ្នកអាចស្វែងយល់ពីរបៀបដែលមជ្ឈមណ្ឌលថ្នាក់តំបន់កំពុងតែធ្វើដើម្បីឆ្លើយតបទៅនឹងគោលដៅទាំងនេះ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែបង្ហោះវត្ថុបំណងកិច្ចសន្យាបំពេញការងារប្រចាំឆ្នាំរបស់ពួកគេ និងការបំពេញការងារបញ្ចប់ឆ្នាំរបស់ពួកគេនៅលើគេហទំព័រទាំងឡាយរបស់ពួកគេ។ [7]បញ្ញតិ្ត 4629.5(b)(9). ពីព្រោះតែច្បាប់តម្រូវឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តោតទៅលើគោលដៅទាំងនេះ អ្នកក៏អាចនឹងចង់ផ្តោតផងដែរទៅលើគោលដៅទាំងនេះនៅក្នុងការតស៊ូមតិរបស់អ្នក។ការងារនេះមានសារៈសំខាន់ជាពិសេសប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បរាជ័យបំពេញបានទៅតាមគោលដៅដែលតម្រូវរបស់ខ្លួន។