“អង្គការអ្នកពាក់ព័ន្ធ” ជាអង្គការរដ្ឋមួយដែលតំណាងឱ្យផលប្រយោជន៍របស់ “អ្នកប្រើប្រាស់ សមាជិកក្រុមគ្រួសារ អ្នកផ្តល់សេវា និងអង្គការតស៊ូមតិនៅទូទាំងរដ្ឋ”។ [1]បញ្ញត្តិ 4512(k). DDS ឬ គណៈកម្មាធិការនីតិកម្មច្រើនតែសួរដល់អង្គការភាគីពាក់ព័ន្ធដើម្បីផ្តល់មតិយោបល់របស់គេទៅលើបញ្ហាគោលនយោបាយប្រព័ន្ធ សំខាន់ៗ។
ភាគីពាក់ព័ន្ធមួយចំនួនជាអង្គការតស៊ូមតិខ្លួនឯង ដូចជា People First of California, Disability Rights California, និងអង្គការអ្នកផ្តល់សេវានានា។ អ្នកអាចចូលរួមក្នុងក្រុមដែលតំណាងឱ្យទស្សនៈរបស់អ្នក និងព្យាយាមដើម្បីបង្កើតឱ្យមានភាពប្រសើរឡើង។
↑1 | បញ្ញត្តិ 4512(k). |
---|