Menu Close

(5.8) តើ​នរណាជា Clients’ Rights Advocates និង Volunteer Advocacy Service Coordinators នៅក្នុង​អង្គ​ភាព​?

(5.8) តើ​នរណាជា Clients’ Rights Advocates និង Volunteer Advocacy Service Coordinators នៅក្នុង​អង្គ​ភាព​?

DDS ចុះកិច្ចសន្យា​ជាមួយនឹង​ SCDD ដើម្បីផ្តល់​សេវាតស៊ូមតិ​ពីសិទ្ធិរបស់អតិថិជន​ទៅដល់អ្នក​ដែល​រស់នៅក្នុង​ Porterville Developmental Center និង Canyon Springs​។ [1]បញ្ញត្តិ 4433.5. មាន​អ្នក​តស៊ូមតិពីសិទ្ធិរបស់អតិថិជនម្នាក់ (CRA) ដែល​អាច​ប្រា​ប់​អ្នក​ពី​សិទ្ធិស្របច្បាប់របស់អ្នក​បាន។​ នេះ​មានន័យ​ថា​សិទ្ធិរបស់អ្នក​​ចំពោះការវាយតម្លៃ​និង​ផែនការ IPP ដែល​រាយ​នូវ​សេវាកម្មនិង​ការ​គាំពារ​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ ​ដើម្បី​​ចាក​ចេញពី​ស្ថាប័ន និង​ទៅរស់នៅក្នុង​សហគមន៍វិញ។​ CRA នឹង​តស៊ូមតិ​សម្រាប់អ្នក​នៅពេលអ្នក​កំពុង​រស់នៅក្នុង​ស្ថាប័ន។​

មជ្ឈមណ្ឌល Porterville និង Canyon Springs ក៏​មាន​កម្មវិធី​សេវា​តស៊ូមតិស្ម័គ្រ​ចិត្ត​ដែរ។ ប្រសិនបើ​អ្នក​ចង់បាននរណាម្នាក់​ឱ្យ​ជួយ​អ្នក ឬ តំណាងឱ្យ​អ្នក​នៅ​ឯកិច្ចប្រជុំ IPP នៅពេលដែល​ការ​បញ្ជូន​ទៅរស់នៅតាមសហគមន៍​កំពុង​ត្រូវ​ធ្វើការពិចារណានោះ​ SCDD អាច​ចាត់តាំង​អ្នក​តស៊ូមតិស្ម័គ្រ​ចិត្ត​ម្នាក់​ឱ្យ​ជួយ​ដល់អ្នក​បាន។ [2]បញ្ញត្តិ 4541​(a)(3).

References
1 បញ្ញត្តិ 4433.5.
2 បញ្ញត្តិ 4541​(a)(3).