Menu Close

(5.9) តើកម្មវិធីជំនួយ​អតិថិជន (CAP) ជាអ្វី?

(5.9) តើកម្មវិធីជំនួយ​អតិថិជន (CAP) ជាអ្វី?

CAP អាចជួយដល់​អ្នក​ឱ្យ​យល់បានពី​សិទ្ធិនិង​ការទទួល​ខុសត្រូវរបស់អ្នក​ចំពោះ​សេវា​កម្ម​ទាំង​ឡាយ​ចេញពី Department of Rehabilitation (DOR) បាន។​ អ្នក​តស៊ូមតិ CAP អាចជួយ​អ្នក​ឱ្យ​យល់​ថាតើអ្នក​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ការ​សេវាការងារ DOR និង​ពី​របៀប​អភិវឌ្ឍន៍​ផែនការ​សម្រាប់​ការ​ងារ (ដែលអាច​រួម​បញ្ចូល​នូវ​ផែនការ​សម្រាប់​ការ​ងារ​ផ្ទាល់​ខ្លួន)។​ អ្នក​តស៊ូមតិ CAP អាច​ផ្តល់​ដល់​អ្នក​នូវ​ព័ត៌​មាន​អំពី​​សេវា​ដែល DOR ផ្តល់​និង​អំពី​សេវាដែល​មាន​​ផ្តល់​ដោយ​មជ្ឈ​មណ្ឌល​រស់នៅដោ​យ​​ឯករាជ្យ​។​ អ្នក​តស៊ូមតិ CAP អាច​ជួយ​ដល់​អ្នក​ឱ្យ​ទទួល​បាន​សេវាកម្ម​ទាំង​ឡាយ​ដែល​ត្រឹម​ត្រូវ​សម្រាប់​អ្នក​ស្ថិតក្រោម​ច្បាប់​ស្តារនីតិសម្បទា​សហព័ន្ធ។ [1]Title 29 United States Code Section 732.

ដើម្បី​​ទាក់ទង​​កម្មវិធីជំនួយ​អតិថិជន​ (CAP) សូមទូរសព្ទ​ទៅកាន់៖ 800-776-5746, 800-719-5798 (TTY) នៅ​ Disability Rights California។

References
1 Title 29 United States Code Section 732.