State Council on Developmental Disabilities (SCDD) ជាទីភ្នាក់ងាររដ្ឋឯករាជ្យមួយ។ វាធានាដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់ឱ្យទទួលបានសេវាកម្មនិងការពារដែលពួកគេត្រូវការ។
SCDD មានសមាជិកមានសិទ្ធិបោះឆ្នោតចំនួន 31រូប តែងតាំងដោយអភិបាលរដ្ឋ។ សមាជិក 20 ត្រូវតែជាសមាជិកមិនមែនទីភ្នាក់ងារដែលឆ្លុះបញ្ចាំងទៅលើពិពិធភាព សេដ្ឋកិច្ចសង្គម ភូមិសាស្រ្ត ពិការភាព ពូជសាសន៍ ជនជាតិ និងភាសានៃរដ្ឋ កាលីហ្វ័រញ៉ា។
- សមាជិក 7 នាក់ក្នុងចំណោម 20 នាក់ត្រូវជាបុគ្គលដែលមានពិការភាព
- សមាជិក 7 នាក់ត្រូវជាឪពុកម្តាយ សាច់ញាតិ អ្នកអាណាព្យាបាល ឬ អ្នកមើលថែបុគ្គលដែលមានពិការភាពផ្នែកការលូតលាស់។
- សមាជិក 1 នាក់ ត្រូវតែជាបុគ្គលមានពិការភាពផ្នែកការលូតលាស់ ដែលបច្ចុប្បន្ន ឬ អតីតជាពលរដ្ឋរស់នៅក្នុងស្ថាប័ន ឬ សាច់ញាតិជិតដិតរបស់គាត់ អ្នកអាណាព្យាបាល ឬ អ្នកមើលថែ។ [1]បញ្ញតិ្ត 4521.
សមាជិកទីភ្នាក់ងាររបស់ SCDD រួមបញ្ចូលអ្នកទាំងឡាយដែលធ្វើការនៅតាម
ទីភ្នាក់ងារឯកជន ឬ សាធារណៈដែលពាក់ព័ន្ធពិការភាព ដូចជា DRC, DDS, Department of Education, និង Department of Rehabilitation។ ដើម្បីតស៊ូមតិសម្រាប់សិទ្ធិអ្នកដែលមានពិការភាពផ្នែកការលូតលាស់ សូមស្នើសុំតែងតាំងដោយ SCDD។
SCDD បង្កើត និងតាមដានផែនការរដ្ឋសម្រាប់សេវានានាផ្តល់ដល់អតិថិជន មជ្ឈមណ្ឌលថ្នាក់តំបន់។ គោលបំណងនៃផែនការរដ្ឋគឺត្រូវធានាឱ្យមានប្រព័ន្ធ សេវាសង្គមមួយដ៏ល្អ។ ពួកគេត្រូវធានាឱ្យប្រព័ន្ធនោះឆ្ពោះទៅដោយផ្ទាល់និង
ផ្តោតទៅលើអ្នកប្រើប្រាស់និងក្រុមគ្រួសារ។ ហើយវាគួរតែធានាដល់អ្នកមានពិការភាពផ្នែកការលូតលាស់ឱ្យមានការកំណត់ដោយខ្លួនឯង ឯករាជ្យភាព ផលិតភាព និងសមាហរ័ណកម្មចូលទៅគ្រប់ផ្នែកទាំងអស់នៃជីវិតសហគមន៍។ [2]បញ្ញត្តិ 4562(c). ផែនការរដ្ឋរកឱ្យឃើញនូវផ្នែកទាំងឡាយដែលចាំបាច់ត្រូវកែលម្អ និងសេវាទាំងឡាយដែលចាំបាច់ត្រូវបង្កើនសម្រាប់អ្នកដែលមានពិការផ្នែកការលូតលាស់និងក្រុមគ្រួសាររបស់ពួកគេ។
ជារៀងរាល់ 5ឆ្នាំម្តង SCDD រៀបចំ “ការវាយតម្លៃពីតម្រូវការ”។ ការវាយតម្លៃនេះផ្តល់ជូនជាសាធារណៈនិងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ SCDD សួរដល់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់អំពីសេវាកម្មនិងការគាំពារទាំងឡាយដែលពួកគេខកខានមិនបានផ្តល់ និងពីអ្វីដែលថ្មី ត្រូវពង្រីកបន្ថែម ឬ សេវាកម្មដែលត្រូវបំប្លែង និងការគាំពារដែលពួកគេត្រូវការ។ SCDD បង្ហាញពីមធ្យោបាយថ្មីនិងផ្សេងពីមុនក្នុងការផ្តល់សេវាកម្ម ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនតាមមជ្ឈមណ្ឌលថ្នាក់តំបន់។ SCDD អាចប្រើប្រាស់ព័ត៌មានពីប្រភពផ្សេងទៀត រួមទាំងសវនាការសាធារណៈផងដែរ។ [3]បញ្ញត្តិ 4520, 4521, 4540, 4561, 4675, 4676 and 4677.
SCDD ពិភាក្សាជាមួយនឹង DDS ដើម្បីផ្តល់អនុសាសន៍ចំពោះការផ្តល់ថវិការបស់នាយកដ្ឋានហិរញ្ញវត្ថុ (Department of Finance) សម្រាប់អភិវឌ្ឍន៍កម្មវិធីថ្មីៗនៅក្នុងថវិការបស់អភិបាលរដ្ឋដោយផ្អែកលើការវាយតម្លៃពីតម្រូវការ។ [4]បញ្ញត្តិ 4677(b)(6). ទំនាក់ទំនង៖
State Council on Developmental Disabilities
3831 North Freeway Blvd., No. 125
Sacramento, CA 95834
Toll Free (833) 818-9886 or (916) 263-7919
អ៊ីម៉ែល៖ council@scdd.ca.gov
www.scdd.ca.gov