DDS អ្នកតាក់តែងច្បាប់រដ្ឋ ការិយាល័យតំបន់របស់ SCDD និងមជ្ឈមណ្ឌលថ្នាក់តំបន់ទាំងឡាយប្រើប្រាស់ក្រុមការងារ ឬ ក្រុមទីប្រឹក្សា ដើម្បីសិក្សាទៅលើបញ្ហា ការផ្តល់អនុសាសន៍ពីគោលនយោបាយ វាយតម្លៃសេវាថ្មីៗ និងស៊ើបអង្កេតបញ្ហាប្រព័ន្ធ។ ទីភ្នាក់ងារទាំងនេះត្រូវតែប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដាក់បញ្ចូលអ្នកប្រើប្រាស់និងសមាជិកគ្រួសារ។ ក្រុមការងារ ឬ ក្រុមទីប្រឹក្សាទាំងឡាយ ក៏ត្រូវតែឆ្លុះបញ្ចាំងពីពិពិធភាពវប្បធម៌របស់សហគមន៍ពួកគេ។ [1]បញ្ញត្តិ 4640.8.
ប្រសិនបើអ្នកបានដឹងពីមួយក្នុងចំណោមក្រុមទាំងនេះ ហើយអ្នកចង់ចូលរួម សូមប្រាប់ពួកគេឱ្យដឹង។ ក្រុមទាំងនេះត្រូវបានបង្កើតឡើងនៅពេលបញ្ហាមួយ ឬ សំណួរមួយកើតឡើង ហើយមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវការជាចាំបាច់នូវធាតុចូលនិងការផ្តល់ប្រឹក្សាពីសហគមន៍។ ប្រសិនបើអ្នកទាក់ទងមកមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកឱ្យបានមុននោះ អ្នកមានឱកាសចូលរួមប្រសើរជាង។
↑1 | បញ្ញត្តិ 4640.8. |
---|