Menu Close

(5.14) តើខ្ញុំ​គួរដឹង​អ្វីខ្លះដើម្បី​ក្លាយ​ជា​អ្នក​តស៊ូមតិ​ដ៏ល្អ​នោះ​?

(5.14) តើខ្ញុំ​គួរដឹង​អ្វីខ្លះដើម្បី​ក្លាយ​ជា​អ្នក​តស៊ូមតិ​ដ៏ល្អ​នោះ​?

ប្រមូលអង្គ​ហេតុ។ គិត​អំពី​អ្វីដែលអ្នក​នឹង​ចាំ​បាច់​ត្រូវដឹង​អំពីស្ថានភាព​ប្រសិន​បើ​អ្នក​ឮអំពី​វា​ជាលើកដំបូង​នោះ​។ មើល​ឯកសារ​ទាំង​អស់​​អំពី​ស្ថានភាព​នៅ​ក្នុង​សំណុំឯកសា​រ​របស់​អ្នក​នៅ​ឯទីភ្នាក់ងារ ឬ នៅ​មជ្ឈមណ្ឌល​ថ្នាក់តំបន់​។​ អ្នក​អាច​ពិនិត្យ​មើល​សំណុំ​ឯកសារ​ផ្ទាល់ខ្លួន​របស់អ្នក​នៅ​ទីភ្នាក់​ងារ​ណា​មួយ​និង​ថតចម្លង​ឱ្យ​បានច្រើនច្បាប់។ តាមច្បាប់ វា​មិន​ត្រូវមានតម្លៃ​លើស​ពី 10សេន​ក្នុង​មួយ​ទំព័រ​ដើម្បី​ថត​ចម្លង​ឯកសាររបស់អ្នក លើក​លែង​តែ​ច្បាប់​កំណត់​ចំនួនទឹក​ប្រាក់​​ខុស​ពីនេះ។ [1]California Civil Code section 1798.33. អ្នក​មិន​ត្រូវបង់ថ្លៃ​​ពេលវេលា​ដែលប្រើ​ដើម្បីថតចម្លង​នោះទេ។ រក្សាទុកមួយ​ច្បាប់​នៃឯកសារនីមួយៗ​នៅ​ក្នុង​សំណុំ​ឯកសារ​របស់អ្នក​នៅ ​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​ (ឬ នៅទីភ្នាក់ងារណាមួយ) ដែលមាននៅក្នុង​សំណុំឯកសារ​រប​ស់​គេ​សម្រាប់​អ្នក។

រក្សាកំណត់ហេតុប្រចាំថ្ងៃ​។ ប្រសិនបើអ្នក​មាន​ការប្រជុំ ឬ ទូរសព្ទហៅចូល សូមកត់ត្រា​​អ្វីៗ​គ្រប់​យ៉ាង​ដែល​​គេបាននិយាយ។ សរសេរ​ចុះ​ពី​អ្នក​ដែលមានវត្តមាន​នៅក្នុង​កិច្ច​ប្រជុំ និង​អ្វីដែលពួក​គេ​បាន​និយាយ។ វានឹង​ជួយ​រំ​ឭក​អ្នក​នៅពេលក្រោយ​ពី​អ្វីដែលបានកើតឡើង។ រក្សាទុក​ឯកសារទាំង​អស់​អំ​ពី​ស្ថានភាព​រួម​គ្នា​នៅក្នុង​សំណុំឯកសារ​របស់អ្នក។

ប្រសិន​អ្នក​មិន​យល់​ទេ សូមសួរជាសំណួរមក។​ អ្នក​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ពី​គ្រប់​ទីភ្នាក់ងារ​តាម​មធ្យោបាយ​មួយ​ដែល​អ្នក​អាច​យល់​បាន និងជាភាសារ​ដែលអ្នក​យល់បាន។​ ប្រសិនបើ​អ្នក​មិន​យល់ពីអ្វី​ដែល​នរណាម្នាក់ម្រាប់ សូមស្នើសុំឱ្យ​ពន្យល់​។​ សួរសំណួរឱ្យ​បាន​ច្រើន​ទៅតាម​តែអ្នក​ចង់ដឹង។

សូមធ្វើជាមនុស្ស​ដែលពូកែស្តាប់។ ក្រោយ​ពី​អ្នក​ស្នើសុំ​សេវា ឬ សួរសំណួរ ក្រោយ​មក​ដើម្បី​ឆ្លើយ​តប​និង​កត់​ត្រា​ពីអ្វីដែល​ពួកគេនិយាយ។​ សូមសួរខ្លួនឯង​ ថាតើ​ការ​ឆ្លើយ​តប​នោះ​ឆ្លើយ​សំណួរ​ដែលអ្នក​បាន​សួរ។​ ប្រសិនបើ​វា​មិន​អញ្ចឹងទេ សូមសួរសំណួរតាមដាន។​ សូមកុំ​ប្តូរទៅ​ពិភាក្សា​អ្វីមួយ​ដែលថ្មី​រហូត​ដល់​អ្នក​យល់​ពី​អ្វី​ដែ​ល​ពួក​គេ​បាននិយាយ​អំពី​សំណើ ឬ ស្ថានភាព​ដែល​អ្នក​ទើប​តែ​បាន​ពិភាក្សា។​  

សូមប្រាកដថាអ្នក​និង​មជ្ឈមណ្ឌល​ថ្នាក់​នឹង​ពិភាក្សាគ្នា​អំពី​រឿងដូចគ្នា។​ ប្រសិនបើ​អ្នក​ត្រូវតែ​លើកទឡ្ហីករណ៍​ជាមួយ​នឹង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​អំពី​អ្វី​មួយ​ដែល​សំខាន់ចំពោះអ្នកនោះ ជាដំបូង​ត្រូវតែ​ប្រាកដថា​គ្រប់​គ្នា​យល់​ពី​គ្នា​ទៅវិញទៅមក និង​ឯកភា​ព​​ពី​អង្គ​ហេតុជាមូលដ្ឋានទេ។​ ម្ខាងៗ​អាច​មាន​​គំនិត​ផ្ទាល់ខ្លួន​របស់ពួក​គេ​ពីអង្គ​ហេតុ ប៉ុន្តែ​ទាំង​សង​ខាង​មិន​មាន​អង្គ​ហេតុ​ផ្ទាល់ខ្លួន​របស់គេនោះ​ទេ។​ ផ្តល់ឱ្យ​ពួក​គេ​នូវ​ព័ត៌​មាន​ដែល​មានតែអ្នក​ទេដែលដឹងវា ឬ ដែល​មាន​នៅក្នុង​របាយការណ៍​វាយតម្លៃ​របស់អ្នក។ ផ្តល់ដល់ពួកគេនូវព័ត៌​មាន​ដែលត្រូវបានរាយការណ៍​ដោយ​នរណាម្នាក់​ដែល​ស្គាល់​អ្នក​ច្បាស់ ឬ ដោយ​អ្នក​ផ្តល់សេវាម្នាក់ក្នុង​ចំណោម​អ្នកផ្តល់​សេវាទាំង​ឡា​យ​របស់អ្នក។​ នៅពេលអ្នក​និង​មជ្ឈមណ្ឌលថ្នាក់តំបន់​ឯកភាពគ្នា​ទៅលើ​អង្គ​ហេ​តុ​នៃ​សំណើ ឬ ស្ថានភាពរបស់អ្នក​ភ្លាម អ្នក​អាច​ពិភាក្សា​អំពីសេវាកម្ម ឬ ដំណោះស្រា​យ​ទាំង​ឡាយ​ផ្សេងទៀត។ 

ជួន​កាល​អ្នក​មិន​អាច​ឯកភាព​ជាមួយ​នឹង​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​អំពី​អង្គ​ហេតុ ឬ តម្រូ​វ​ការរបស់អ្នក។​ ប្រសិនបើ​មានករណីនេះមែន អ្នក​អាចនឹងត្រូវតែ​ទៅ​កាន់​សវនាការ ហើយ​មាន​ចៅក្រម​នីតិរដ្ឋបាលម្នាក់​​សម្រេច​លើអង្គហេតុ។​ សវនាការ​ទាំង​ឡាយ​បែបនេះ​ គឺដើម្បីរក​ឱ្យ​ឃើញ​ពី​អ្វីដែលជាអង្គ​ហេតុ ហើយ​បន្ទាប់​មក​យកច្បាប់មកអនុវត្ត និង​សម្រេចក្តី។

ត្រូវត្រៀម​ទុក​ជាមុន។ មុននឹងអ្នក​ទៅចូលរួមការប្រជុំ សូមពិនិត្យ​មើល​ទៅលើសំណុំឯកសាររបស់​អ្នក។​ ដឹងពីអ្វី​ដែល​អ្នក​ត្រូវការ និង​ពីមូលហេតុ​ដែលអ្នក​ត្រូវការវា។ បង្កើតឡើង​នូវបញ្ជី​សំណួរ​ដែលអ្នក​ចង់បាន​ចម្លើយ។​ សូម​យក​មកជាមួយ​នូវ​ព័ត៌​មា​ន​​អំពី​អ្វី​ដែលអ្នក​ត្រូវការ និង​ចង់​បាន និង​ពីមូលហេតុ។​ រកឱ្យ​ឃើញមុន​នៅមុន​ពេលប្រជុំ​ពីអ្វី​ដែល​មជ្ឈមណ្ឌលថ្នាក់តំបន់​អាច​នឹងលើកឡើង ឬ ពីព័ត៌​មាន​ដែលមាន​នៅក្នុង​សំណុំឯកសារ​របស់​អ្នក​ដែល​មជ្ឈមណ្ឌលថ្នាក់​តំបន់អាចនឹងលើកឡើងអំពីបញ្ហា​។​ គូសបន្ទាត់​ចុះក្រោម​ចំពាក់កណ្តាលទំព័រនៃក្រដាសមួយ​សន្លឹក និង​រាយ​ចុះ​នូវ​អង្គហេតុ និង​ភ័ស្តុតាង​ដែលអ្នក​មាន​នៅ​ផ្នែកម្ខាងនៃទំព័រ។ សរសេរចុះនូវអង្គហេ​តុ ឬ ភ័ស្តុតាង​ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ ទីភ្នាក់ងារ​ផ្សេងទៀត​នៅ​លើ​ផ្នែក​ម្ខាងទៀ​​ត​នៃ​ទំព័រ។ នេះបង្ហាញ​ពីកន្លែង​ដែលអ្នក​អាច​នឹង​ត្រូវការ​ភ័ស្តុតាងបន្ថែមបាន​។​ប្រហែ​ល​ជា​អ្នក​ត្រូវការ​របាយការណ៍​វាយ​តម្លៃ​ថ្មី​មួយ ឬ ព័ត៌មាន​ចេញ​ពី​អ្នក​ផ្តល់សេវាកម្ម​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្តល់សេវារបស់​អ្នក ដើម្បី​ឆ្លើយ​តប​ទៅនឹង​អ្វី​ដែល​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​អាច​នឹង​ត្រូវលើក​ឡើង។​

ការចែករំលែក​ព័ត៌​មាន។​ គំនិត​របស់អ្នក​មាន​តម្លៃ​ខ្លាំងណាស់។ អ្នក​ដឹង​ពី​តម្រូវការ​របស់អ្នក​ក៏ដូចជា​អ្នក​មានវិជ្ជាជីវៈ​ដែល​បាន​វាយ​តម្លៃ​អ្នក។​ សូមកុំខ្លាច​និយាយ​អ្វីដែលអ្នក​គិត​ឃើញ។

ត្រូវ​ហ៊ាន​តតាំង​។ អ្នក​មាន​សិទ្ធិទទួល​បាននូវសេវាកម្ម។ ទីភ្នាក់ងារ​មានតួនាទីជួយអ្នក​ឱ្យទទួល​បាន​នូវសេវាកម្ម។ អ្នក​មិន​ចាំបាច់​ខឹងទេ ប៉ុន្តែ​អ្នក​ពិតជាចាំបាច់​ត្រូវ​តែ​ហ៊ាន​និយាយ​ដើម្បី​ខ្លួន​ឯង។

ស្វែងរកជំនួយ​នៅពេលអ្នកត្រូវការ​វា។ ប្រសិនបើអ្នកមានអារម្មណ៍​មិន​​ស្រួលក្នុង​ចិ​ត្ត​នឹង​ទៅ​ចូលរួម​ប្រជុំ​តែ​ម្នាក់​​ឯង​ទេនោះ សូម​ឱ្យ​មាន​នរណាម្នាក់​ទៅជា​មួយ​អ្នក​។​ យ​ក​មិ​ត្តភក្តិ សាច់ញាតិ ឬ នរណាម្នាក់មកពីអង្គការតស៊ូមតិ​ទៅ​ជា​មួយ​អ្នក។ ជានិច្ចកា​ល​អ្នក​អាច​នឹង​យក​នរណា​ម្នាក់​ទៅជាមួយ​អ្នក។ ពួកគេអាច​ជួយ​អ្នក​ផ្តោត​អារម្ម​ណ៍​ទៅលើការប្រជុំ និង​អាចជួយកត់ត្រា​បាន។ គ្រាន់តែ​មាននរណាម្នាក់​នៅទីនោះ​ដើម្បីជួ​យ​ផ្តល់ការគាំពារ​ផ្នែក​ស្មារតី​ដោយ​វាចារ​​ក៏​អាចជួយដល់អ្នក​បានដែរ។ សូមអាន​ឯកសារបោះពុម្ពផ្សេងទៀតរបស់ DRC អំពី​ជំនាញ​តស៊ូមតិ​ដោយ​ខ្លួនឯង​និង​យុទ្ធសាស្ត្រនានាដោយ​ចុចទីនេះ​

References
1 California Civil Code section 1798.33.