ការងាររបស់ DRC គឺត្រូវការពារ និងតស៊ូមតិសម្រាប់សិទ្ធិអ្នកមានពិការភាព។ [1]បញ្ញតិ្ត 4902. DRC ក៏អាចផ្តល់ការណែនាំបន្តនិងព័ត៌មានអំពីធនធានតស៊ូមតិផ្សេងទៀតបានផងដែរ។ ដើម្បីដឹងពីរបៀបដែល DRC អាចជួយអ្នកបាន សូមទូរសព្ទទៅកាន់លេខ 800-776-5746។
ទាំងនេះជាមធ្យោបាយដែល Disability Rights California ផ្តល់នូវការតស៊ូមតិ៖
Disability Rights California’s Regional Legal Offices – DRC មានការិយាល័យប្រាំមួយកន្លែង (Sacramento, Oakland, Fresno, Los Angeles, Ontario, and San Diego) ដែលមានផ្តល់នូវប្រភេទជំនួយជាច្រើន។ អ្នកអាចទៅចូលរួមវគ្គបណ្តុះ បណ្តាលណាមួយរបស់គេបាន ទទួលបានសៀវភៅព័ត៌មាន ឬ ទូរសព្ទទៅសុំចម្លើយនានាបាន។ ជួនកាល មេធាវី ឬ អ្នកតស៊ូមតិអាចតំណាងឱ្យអ្នកនៅក្នុងតុលាការ ឬ នៅឯសវនាការរដ្ឋបាល។ សូមទូរទៅលេខ 800-776-5746។
Office of Clients’ Rights Advocates (OCRA) – DRC មានកិច្ចសន្យាជាមួយនឹង Department of Developmental Disabilities (DDS) ដើម្បីផ្តល់ការតស៊ូមតិពីសិទ្ធិអតិថិជនសម្រាប់អតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់បាន។ OCRA មាន Clients’ Rights Advocates (ហៅថា “CRA”) សម្រាប់អ្នកដែលទទួលបានសេវាកម្មពីគ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់។ CRA របស់អ្នកអាចជួយអ្នកបាន។ ពួកគេអាចផ្តល់ព័ត៌មាន ការបណ្តុះបណ្តាល និងឆ្លើយសំណួរនានាតាមទូរសព្ទដល់អ្នកបាន។ ជួនកាល មេធាវី ឬ អ្នកតស៊ូមតិរបស់ OCRA អាចតំណាងឱ្យអ្នកនៅក្នុងតុលាការ ឬ នៅឯសវនាការរដ្ឋបាលបាន។ នៅក្នុងតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សូមទូរសព្ទទៅកាន់លេខ 800-390-7032។ តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សូមទូរសព្ទទៅកាន់លេខ 866-833-6712។ TTY 877-669-6023។
Disability Rights California’s Peer Self-Advocacy Unit – Peer Self-Advocacy Unit ផ្តល់នូវការគាំពារនិងជំនួយដល់អ្នកដែលតស៊ូមតិសម្រាប់សិទ្ធិផ្ទាល់ខ្លួនរបស់គេ។ ពួកគេចែករំលែកបទពិសោធន៍និងការគាំពារឱ្យគ្នាទៅវិញទៅមក។ អ្នកទាំងឡាយដែលធ្វើការនៅក្នុងអង្គភាពនេះមានពិការភាពខ្លួនគេផ្ទាល់។ អង្គភាពនេះជួយអ្នកឱ្យរៀនពីសិទ្ធិរបស់អ្នក ពីរបៀបដំណើរការនៃប្រព័ន្ធសេវាកម្មពិការភាព និងពីរបៀបតស៊ូមតិសម្រាប់ខ្លួនឯង។ សូមទូរសព្ទទៅលេខ 800-776-5746។
Disability Rights California’s Investigations Unit (IU) – DRC’s IU ពិនិត្យទៅលើរបាយការណ៍៖
- រំលោភបំពាន និងការធ្វេសប្រហែសនៅតាមមន្ទីរពេទ្យរដ្ឋ និងគិលានដ្ឋានផ្សេងទៀត
- ការថែទាំដែលបំពារបំពាន ឬ ធ្វេសប្រហែស
- បំពារបំពានផ្លូវភេទ
- ការរំលោភបំពាន ឬ ធ្វេសប្រហែសផ្នែករាងកាយ
- ការប្រើប្រាស់មិនសមស្របនៃការដាក់ឱ្យនៅដាច់ពីគេនិងការកម្រិត។
ពួកគេក៏ស្វែងរកនិងចងក្រងឯកសារពីការរំលោភបំពាននិងធ្វេសប្រហែសធ្ងន់ធ្ងរជាប្រព័ន្ធផងដែរ។ សម្រាប់ព័ត៌មានបន្ថែមពី IU សូមទូរសព្ទទៅកាន់លេខ 800-776-5746។
↑1 | បញ្ញតិ្ត 4902. |
---|