បោះពុម្ពជំពូកទី 3 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 3៖ មជ្ឈមណ្ឌលថ្នាក់តំបន់
(3.1) តើមជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើអ្វីខ្លះ?
មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់សេវាដល់អ្នកដែលមានពិការភាពក្នុងការលូតលាស់។ពួកគេក៏ផ្តល់ជូនផងដែរនូវសេវាអន្តរាគមន៍ដើមដំបូងដល់ទារកនិងទារកទើបចេះដើរដែលមានពិការភាព ប៉ុន្តែយើងមិនពិភាក្សាអំពីសេវាទាំងនោះនៅទីនេះទេ។ [[មជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់នូវសេវាអន្តរគមន៍ដំបូងដល់ទារកនិងកុមារតូចដែលមានពិការភាព (កើតមកចំថ្ងៃកំណើតទីបីរបស់គេ) ក្រោម “ផ្នែក C” នៃច្បាប់សហព័ន្ធ ស្តីពីការអប់រំបុគ្គលមានពិការភាព (IDEA) និងច្បាប់សេវាអន្តរាគមន៍ដំបូង ចាប់ផ្តើមនៅផ្នែក 95000 នៃក្រមរដ្ឋាភិបាលកាលីហ្វ័រញ៉ា។ សៀវភៅប្រតិបត្តិនេះមិនក្តោបទៅលើសេវាអន្តរាគមន៍ដំបូងនោះទេ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាទាំងនេះ សូមមើល ជំពូកទី12 នៃសិទ្ធិអប់រំពិសេសនិងការទទួលខុសត្រូវ ដែលជាឯកសារបោះពុម្ពមួយផ្សេងទៀតរបស់អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។]]
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែ៖
- ស្វែងរកអ្នកដែលអាចនឹងត្រូវការសេវាកម្មរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ [[ផ្នែក 4641.]]
- វាយតម្លៃអ្នកដែលដាក់ពាក្យស្នើសុំសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីសម្រេចថាពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបានដែរទេ។ [[ផ្នែក 4642 និង 4643.]]
- សម្របសម្រួលសេវានានាសម្រាប់អ្នកប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលក្នុងតំបន់ទាំងអស់។ [[ផ្នែក 4640.6 និង 4647.]]
- អភិវឌ្ឍផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) ដែលពិចារណាទៅលើតម្រូវការនិងជម្រើសរបស់អ្នក។ [[ផ្នែក 4646 និង 4646.5.]]
- ធ្វើឲ្យប្រាកដថាអ្នកទទួលបានរាល់សេវានិងការគាំទ្រទាំងអស់ដែលមានរៀបរាប់នៅក្នុង IPP។ [[ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman.]]
- អភិវឌ្ឍន៍សេវាកម្មនិងការគាំពារថ្មី
- ពិនិត្យគុណភាពសេវានិងការគាំទ្រនានាដែលបានផ្តល់ជូន។ [[ផ្នែក 4648 និង 4651 និងផ្នែកផ្សេងទៀតនៃច្បាប់ Lanterman. ]]
- ជួយអ្នកប្រើប្រាស់សេវាដែលស្ថិតនៅក្នុងកម្មវិធីស្វ័យសម្រេចចិត្ត (Self-Determination Program)។ [[ផ្នែក 4685.8]]
(3.2) តើមជ្ឍមណ្ឌលថ្នាក់តំបន់ស្វែងរកអ្នកដែលអាចនឹងមានពិការភាពការលូតលាស់តាមរបៀបណា?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែធ្វើ “ការស្វែងរកករណី។” នេះមានន័យថាមជ្ឍមណ្ឌល ថ្នាក់តំបន់ត្រូវស្វែងរកយ៉ាងសកម្មនៅក្នុងសហគមន៍ ដើម្បីរកអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មឱ្យបាន។ ពួកគេធ្វើការជាមួយនឹងទីភ្នាក់ងារសុខភាពសាធារណៈ នាយកដ្ឋានសេវាសង្គមកិច្ច មណ្ឌលសិក្សាធិការ និងទីភ្នាក់ងារថ្នាក់រដ្ឋ ក្នុងមូលដ្ឋាន និងឯកជនផ្សេងទៀត។
វេជ្ជបណ្ឌិត ឬ អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តផ្សេងទៀត អាចណែនាំបុគ្គលឲ្យទៅកាន់មណ្ឌលថ្នាក់តំបន់បាន។ ប៉ុន្តែ អ្នកមិនត្រូវការការណែនាំរបស់វេជ្ជបណ្ឌិតឱ្យទៅមណ្ឌលថ្នាក់តំបន់នោះទេ។ ជនគ្រប់រូប ដែលគិតថាគេអាចមានពិការភាពការលូតលាស់មានសិទ្ធិដាក់ពាក្យស្នើសុំទៅកាន់មជ្ឍមណ្ឌលថ្នាក់តំបន់បាន។
(3.3) តើមជ្ឍមណ្ឌលថ្នាក់តំបន់តំណាងឱ្យអ្នកដែលមាន ពិការភាព និងសហគមន៍ដែលគេបម្រើតាមរបៀបណា?
ច្បាប់ Lanterman និយាយថា ក្រុមប្រឹក្សាភិបាលរបស់មជ្ឍមណ្ឌលថ្នាក់តំបន់ ត្រូវតំណាងឲ្យសហគមន៍ដែលមានពិការភាពការលូតលាស់។ យ៉ាងហោចណាស់មាន 25 ភាគរយនៃសមាជិកក្រុមប្រឹក្សាភិបាលត្រូវតែមានពិការភាពការលូតលាស់។ យ៉ាងហោចណាស់ពាក់កណ្តាលនៃសមាជិកក្រុមប្រឹក្សាភិបាល ត្រូវតែជាអ្នកដែលមានពិការភាពការលូតលាស់ ឬ ជាមាតាបិតា ឬ អ្នកអាណាព្យាបាលស្របច្បាប់នៃបុគ្គលដែលមានពិការភាពការលូតលាស់។ [[ផ្នែក 4625 និង 4622.]] ក្រុមប្រឹក្សាក៏ត្រូវតែឆ្លុះបញ្ចាំងទៅលើលក្ខណៈភូមិសាស្រ្តនិងជនជាតិនៅក្នុងតំបន់ដែលខ្លួនបម្រើការ។ លក្ខណៈពិពិធកម្មនេះ ជួយដល់មនុស្សជាច្រើនឱ្យទទួលបានសេវាកម្មដែលពួកគេត្រូវការ ដោយមិនប្រកាន់ជាតិសាសន៍ ជនជាតិ តំបន់ ឬ ប្រាក់ចំណូលឡើយ។
ច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើប្រាក់របស់រដ្ឋតាមរូបភាពដែលមិនរើសអើងចំពោះជនណាម្នាក់ ក្រុមណាមួយ ឬ គ្រួសារណាមួយ ដោយផ្អែកលើអាយុ ជាតិសាសន៍ ជនជាតិ ឬ ភាសាដែលពួកគេប្រើប្រាស់ឡើយ។ ច្បាប់ចែងថា នាយកដ្ឋានសេវាការលូតលាស់ (DDS) និងមជ្ឍមណ្ឌលថ្នាក់តំបន់ ត្រូវតែប្រមូល ព័ត៌មានប្រចាំឆ្នាំពី “ការទិញសេវា” មជ្ឈមណ្ឌលថ្នាក់តំបន់។ ព័ត៌មាននេះនឹងជួយស្វែងរកសហគមន៍របស់មជ្ឈមណ្ឌលថ្នាក់តំបន់ដែលមិនទទួលបានសេវាកម្មដិតដល់។ [[ផ្នែក 4519.5(a) និង (b).]] “ការទិញសេវា” គឺជាពាក្យត្រូវបានប្រើជាមួយនឹង “ការទិញនៃមូលនិធិសេវា។” នេះជាប្រាក់រដ្ឋដែលមជ្ឍមណ្ឌលថ្នាក់តំបន់ អាចប្រើប្រាស់បានដើម្បីទិញសេវាកម្មសម្រាប់អ្នកដែលមានពិការភាពតែប៉ុណ្ណោះ។ [[មាត្រា 17 ក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54302(a)(52).]] រៀងរាល់ឆ្នាំ មជ្ឈមណ្ឌលក្នុងតំបន់ និង DDS ត្រូវតែបង្ហោះផ្សាយព័ត៌មានស្តីពីរបៀបដែលមជ្ឈមណ្ឌលក្នុងតំបន់នីមួយៗកំពុងប្រើប្រាស់ទឹកប្រាក់ទៅលើ “ការទិញសេវា” របស់ខ្លួន។ [[ផ្នែក 4519.5(c) និង (d).]] ពួកគេត្រូវតែរួមបញ្ចូលតួលេខនិងភាគរយនៃមនុស្ស តាមអាយុ ពូជសាសន៍ឬជាតិពន្ធុ ពិការភាព និងប្រភេទនៃការស្នាក់នៅ (រួមទាំងភាសានិយាយ) ដែលពួកគេមានសិទ្ធិទទួលបានសម្រាប់មជ្ឈមណ្ឌលក្នុងតំបន់ ប៉ុន្តែមិនកំពុងទទួលបានមូលនិធិសម្រាប់ការទិញសេវា។ [[ផ្នែក 4519.5(b).]] នេះមានន័យថា ពួកគេជាអតិថិជន ប៉ុន្តែមិនទទួលបានសេវាណាមួយឡើយ។ នៅក្នុងរយៈពេលបីខែនៃការបិទផ្សាយរបាយការណ៍នេះនៅលើគេហទំព័ររបស់ខ្លួន មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗត្រូវរៀបចំការប្រជុំជាសាធារណៈមួយអំពីព័ត៌មាននេះ។ [[ផ្នែក 4519.5(e).]] មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ ត្រូវតែប្រាប់ដល់ DDS ពីផែនការរបស់ខ្លួន ដើម្បីទិញសេវាកម្មប្រហាក់ប្រហែលក្នុងចំណោមក្រុមនៃអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបាន។ [[ផ្នែក 4519.5(f)(1)(C).]] DDS អាចនឹងផ្តល់នូវប្រាក់បន្ថែមទៀតដើម្បីជួយដល់មជ្ឍមណ្ឌលថ្នាក់តំបន់ក្នុងការដោះស្រាយបញ្ហាភាពខុសគ្នាខ្លាំងនៅក្នុងការអនុវត្តការទិញសេវាកម្មរបស់គេ។ [[ផ្នែក 4519.5(h)(1).]] ទឹកប្រាក់នេះអាចបង់សម្រាប់បង់ថ្លៃដូចជាការបន្ថែមទៅលើចំនួនបុគ្គលិកថែទាំផ្ទាល់និយាយពីរភាសា ការបណ្តុះបណ្តាលពីសមត្ថភាពវប្បធម៌ និងការផ្សព្វផ្សាយទៅដល់ក្រុមដែលមិនទទួលបានសេវាកម្មដិតដល់។
(3.4) តើខ្ញុំអាចឱ្យមជ្ឍមណ្ឌលថ្នាក់តំបន់របស់ខ្ញុំផ្តល់សេវាទៅតាមសមត្ថភាពផ្នែកវប្បធម៌បានឬទេ?
ច្បាប់ Lanterman មានវិធានជាច្រើនដើម្បីឱ្យប្រាកដថា សេវាកម្មទាំងឡាយត្រូវបានផ្តល់តាមលក្ខណៈជាសមត្ថភាពផ្នែកវប្បធម៌។
- សេវាមជ្ឍមណ្ឌលត្រូវផ្តល់តាមលក្ខណៈសមស្របផ្នែកវប្បធម៌និងភាសាទៅដល់អ្នកដែលមានពិការភាពនិងក្រុមគ្រួសាររបស់ពួកគេ។ [[ផ្នែក 4502.1(b).]]
- ក្រុមប្រឹក្សាមជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវពិនិត្យមើលឡើងវិញ ថាតើមជ្ឍមណ្ឌល ថ្នាក់តំបន់កំពុងផ្តល់សេវាកម្មដែលមានលក្ខណៈសមស្របតាមភាសានិង វប្បធម៌បានល្អកម្រិតណាក្នុងមួយឆ្នាំ។ [[ផ្នែក 4622(j)(2).]]
- មជ្ឈមណ្ឌលថ្នាក់តំបន់ចុះកិច្ចសន្យាជាមួយនឹងរដ្ឋ ត្រូវតែរួមបញ្ចូលនូវវត្ថុបំណងបំពេញការងារប្រចាំឆ្នាំ ដូចជាការផ្តល់សេវាកម្មសមស្របតាមវប្បធម៌និងភាសាជាដើម។ [[ផ្នែក 4629(a)(1)(A)(iii).]]
- ការវាយតម្លៃមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ការធ្វើផែនការ IPP ត្រូវតែដឹងនិងសមស្របចំពោះសវតាវប្បធម៌របស់បុគ្គលនិងគ្រួសារ។ [[ផ្នែក 4646.5(a)(1).]]
- សេវាកម្មអភិវឌ្ឍន៍ធនធានសហគមន៍មជ្ឍមណ្ឌលថ្នាក់តំបន់ត្រូវតែមានលក្ខណៈ សមស្របតាមវប្បធម៌និងភាសា។ [[ផ្នែក 4679(a).]]
- សេវាគាំពារក្រុមគ្រួសាររបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវតែឆ្លើយតបឱ្យបានទៅនឹងការពេញចិត្តផ្នែកវប្បធម៌និងគុណតម្លៃរបស់ក្រុមគ្រួសារដែលទទួលសេវា។ [[ផ្នែក 4685(b)(4).]]
- មជ្ឈមណ្ឌលថ្នាក់តំបន់ និង DDS ត្រូវតែតាមដាននិងវាយតម្លៃទៅលើទីភ្នាក់ងារ និងផ្ទះដែលផ្តល់សេវាតាមផ្ទះ ដើម្បីឲ្យប្រាកដថាពួកគេយកមកអនុវត្តនូវ វប្បធម៌និងគុណតម្លៃរបស់ពលរដ្ឋតាមលំនៅដ្ឋាន។ [[ផ្នែក 4689.1(e)(8)(E).]]
- DDS ត្រូវតែពិភាក្សាជាមួយនឹងអ្នកទាំងឡាយនិងក្រុមគ្រួសារ ដែលឆ្លុះបញ្ចាំង ទៅលើពិពិធភាពផ្នែកជាតិសាសន៍និងភាសាក្នុងតំបន់របស់មជ្ឍមណ្ឌលថ្នាក់តំបន់ ដើម្បីជួយអភិវឌ្ឍន៍និងបណ្តុះនូវសេវាកម្មសមស្របតាមបែបវប្បធម៌។ នេះគឺដើម្បីការពារមជ្ឍមណ្ឌលថ្នាក់តំបន់ពីការចំណាយប្រាក់លើការទិញ សេវារបស់គេតាមលក្ខណៈដែលរើសអើងចំពោះក្រុមមនុស្សជាក់លាក់ទាំងឡាយ។ [[ផ្នែក 4519.5(g)(1)(C).]]
- ការវាយតម្លៃទៅលើមជ្ឈមណ្ឌលថ្នាក់តំបន់របស់ DDS ត្រូវរួមបញ្ចូលនូវការមើលពីការផ្តល់សេវាកម្មរបស់មណ្ឌលធ្វើឡើងតាមលក្ខណៈសមត្ថភាពវប្បធម៌ និងភាសាដែរឬទេ។ [[ផ្នែក 4571(b).]]
ដោយសារតែលក្ខខណ្ឌតម្រូវទាំងនេះហើយ អ្នកនិងក្រុមគ្រួសាររបស់អ្នក គួរតែជជែកជាមួយនឹងអ្នកសម្របសម្រួលសេវារបស់អ្នកអំពីភាសា វប្បធម៌ និងគុណតម្លៃរបស់អ្នក។ ធ្វើបែបនេះនៅពេលអ្នកសម្របសម្រួលសេវារបស់អ្នកប្រមូលព័ត៌មានអំពីអ្នកសម្រាប់ IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរក្សាគិតដល់បទជីវិត និងវប្បធម៌គ្រួសាររបស់អ្នក នៅពេលពួកគេជួបជាមួយអ្នកដើម្បីពិភាក្សាអំពី IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់ ត្រូវប្រើប្រាស់ព័ត៌មានដែលអ្នកផ្តល់ដល់ពួកគេអំពីវប្បធម៌របស់អ្នក ដើម្បីជួយឲ្យក្រុមការងាររបស់អ្នកបង្កើតឡើងនូវ IPP ដែលពិចារណាដល់វប្បធម៌ ភាសា និងគុណតម្លៃរបស់អ្នក។ ការផ្តោតទៅលើ IPP ត្រូវតែផ្អែកលើក្តីប្រាថ្នា តម្រូវការ និងក្តីស្រមៃរបស់អ្នក ជាជាងផ្អែកលើបញ្ជីរាយឈ្មោះសេវាកម្មនិងការគាំទ្រដែលមិនមានផ្តល់ជូន។ មជ្ឈមណ្ឌលថ្នាក់តំបន់ក៏អាចជួលបុគ្គលិកដែលនិយាយភាសាផ្សេងៗ និងជាផ្នែកនៃវប្បធម៌ខុសៗគ្នា។ ពួកគេអាចបង្កើតបានជាក្រុមគាំទ្រធ្វើឡើងជាភាសាផ្សេងក្រៅពីអង់គ្លេស។ ពួកគេក៏អាចប្រើប្រាស់អ្នកផ្តល់សេវាដែលមានបុគ្គលិកនិយាយ ពហុភាសាបានផងដែរ។
(3.5) តើត្រូវធ្វើយ៉ាងម៉េច ប្រសិនបើខ្ញុំត្រូវការអ្នកបកប្រែភាសានៅឯការប្រជុំជាមួយនឹងមជ្ឍមណ្ឌលថ្នាក់តំបន់ ឬបកប្រែ ឯកសារជាភាសាដែលខ្ញុំប្រើប្រាស់នោះ?
ការទំនាក់ទំនងមានសារសំខាន់ណាស់។ ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេស មានបញ្ហាយល់ភាសាអង់គ្លេស ឬមានអារម្មណ៍ថាមានទំនុកចិត្តជាងក្នុងការនិយាយភាសាផ្សេងនោះ សូមប្រាប់ដល់មជ្ឍមណ្ឌលថ្នាក់តំបន់ភ្លាម។ សុំឲ្យពួកគេផ្តល់នូវអ្នកបកប្រែសម្រាប់ការហៅទូរសព្ទឬកិច្ចប្រជុំណាមួយ រួមទាំងកិច្ចប្រជុំ IPP ផងដែរ។ [[ផ្នែក 4646(i)(1), ក្រមរដ្ឋាភិបាល ផ្នែក 11135 – 11139.8 មាត្រា 22 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 11162(c).]] មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវទំនាក់ទំនងជាមួយនឹងអ្នកជាភាសាកំណើតរបស់អ្នកនៅឯកិច្ចប្រជុំទាំងនេះ។ អ្នកអាចនាំមិត្តភក្តិ ឬសមាជិកក្រុមគ្រួសារដែលនិយាយភាសាអង់គ្លេសមកជាមួយដើម្បីជួយដល់អ្នកបាន។ ប៉ុន្តែមជ្ឍមណ្ឌលថ្នាក់តំបន់មិនអាចបង្ខំឲ្យយកមិត្តភក្តិមកជួសឲ្យការជួលអ្នកបកប្រែបានទេ។
អ្នកក៏អាចឲ្យគេបកប្រែ IPP របស់អ្នក និងឯកសារពាក់ព័ន្ធផ្សេងទៀតផងដែរ។ [[ផ្នែក 4646(i)(2).]] ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងការសម្រេចរបស់មជ្ឈមណ្ឌលក្នុងតំបន់ទេ ហើយអ្នកធ្វើឧទ្ធរណ៍ នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែជួល និងបង់ប្រាក់ឲ្យអ្នកបកប្រែភាសា ប្រសិនបើអ្នកត្រូវការអ្នកបកប្រែនោះ។ [[ផ្នែក 4710.8(c).]] វានឹងស៊ីពេលច្រើនដើម្បីរៀបចំសេវាទាំងនេះ ដូច្នេះសូមប្រាប់ដល់មជ្ឍមណ្ឌលថ្នាក់តំបន់ភ្លាមៗ។ ប្រសិនបើមជ្ឍមណ្ឌលថ្នាក់តំបន់បដិសេធការបកប្រែឯកសារ ឬ ផ្តល់អ្នកបកប្រែនោះ សូមទូរសព្ទទៅកាន់ Disability Rights California ឬ OCRA សម្រាប់ព័ត៌មានអំពីសិទ្ធិរបស់អ្នក។
(3.6) តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមិនអាចទៅកាន់មជ្ឍមណ្ឌល ថ្នាក់តំបន់តាមការណាត់ និងការប្រជុំបានដោយសារតែ ពិការភាពរបស់ខ្ញុំ?
ប្រសិនបើអ្នកមិនអាចទៅកាន់មជ្ឍមណ្ឌលថ្នាក់តំបន់ដោយសារតែពិការភាពរបស់អ្នកនោះ បុគ្គលិកមជ្ឍមណ្ឌលត្រូវមកជួបអ្នកនៅផ្ទះ។ ច្បាប់សហព័ន្ធ (រួមទាំងផ្នែក 504 នៃច្បាប់ស្តារលទ្ធភាពពលកម្ម និងបទបញ្ញត្តិទាំងឡាយរបស់វា) ផ្តល់ដល់អ្នកនូវសិទ្ធិចំពោះប្រភេទនៃ “ការផ្តល់ជូន។” [[មាត្រា 29 ក្រមច្បាប់សហរដ្ឋអាមេរិក ផ្នែក 794, មាត្រា 45 ក្រមបទបញ្ញត្តិ សហព័ន្ធ ផ្នែក 84.22(b).]] សិទ្ធិនេះអនុវត្ត ចំពោះគ្រប់ទីភ្នាក់ងារសាធារណៈទាំងអស់ ដែលផ្តល់អត្ថប្រយោជន៍ ឬ សេវាកម្ម រួមទាំងសេវាគាំពារតាមផ្ទះ (IHSS) សន្តិសុខសង្គម និងទីភ្នាក់ងារផ្សេងៗទៀត។ ទីភ្នាក់ងារអាចធ្វើការជាមួយអ្នកតាមទូរសព្ទបាន ប្រសិនបើអ្នកត្រូវការ។ អ្នកក៏អាចចូលរួមបានផងដែរនៅក្នុងសវនាការ និងការប្តឹងជំទាស់តាមទូរសព្ទ។
(3.7) តើខ្ញុំដាក់ការស្នើសុំសេវាទៅកាន់មជ្ឍមណ្ឌលថ្នាក់តំបន់តាមរបៀបណា?
ជាដំបូង សូមទាក់ទងទៅកាន់មជ្ឍមណ្ឌលថ្នាក់តំបន់ក្នុងមូលដ្ឋានរបស់អ្នក។ មានមជ្ឈមណ្ឌលប្រចាំតំបន់ ចំនួន 21 ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលនីមួយៗទទួលបន្ទុកលើតំបន់ជាក់លាក់។ អ្នកត្រូវតែដាក់ពាក្យទៅកាន់មណ្ឌលនៅក្នុងតំបន់របស់អ្នក។ សូមមើល បញ្ជីមជ្ឈមណ្ឌលក្នុងតំបន់ ឬទូរសព្ទទៅលេខ៖
OCRA៖ (800) 390-7032។
នាយកដ្ឋានសេវាការលូតលាស់៖ (916) 654-1958
បុគ្គលិកទទួលភ្ញៀវ ឬ បុគ្គលិកប្រចាំការអនុញ្ញាតឲ្យអ្នកដាក់ពាក្យសុំសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់។ ផ្នែកដាក់ពាក្យសុំនឹងទទួលការណាត់ជួបសម្រាប់ការជួបលើកដំបូងរបស់អ្នក ដែលហៅថា “ការទទួលបឋម។” ក្រោយដាក់ពាក្យសុំ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបំពេញ “ការជួបបឋម” ក្នុងរយៈពេល 15ថ្ងៃនៃថ្ងៃធ្វើការ។ [[ផ្នែក 4642(a)(2).]] បុគ្គលិកប្រចាំការ នឹងប្រមូលព័ត៌មានពីអ្នក។ អ្នកអាចសួរទៅកាន់សមាជិកនៃបុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ រួមទាំងបុគ្គលិកសង្គមកិច្ច អ្នកចិត្តវិទ្យា អ្នកវិជ្ជាជីវៈសុខភាព ឬ អ្នកជំនាញផ្សេងទៀត។ ពួកគេធ្វើការរួមគ្នាជាក្រុមក្នុងដំណើរការទទួលនិងវាយតម្លៃ។ ក្រុមការងារនេះមានឈ្មោះថា ក្រុមពហុជំនាញ ឬ ក្រុម ID ហើយក្នុងនោះយ៉ាងហោចក៏មានវេជ្ជបណ្ឌិតម្នាក់ អ្នកចិត្តសាស្ត្រម្នាក់ និងអ្នកសម្របសម្រួលម្នាក់ផងដែរ។ [[មាត្រា 17 ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 54001(b).]]
(3.8) តើខ្ញុំត្រៀមរៀបចំសម្រាប់ការទទួលជួបបឋមដូចម្តេច?
សូមយកមកជាមួយនូវប័ណ្ណអត្ថប្រយោជន៍សុខភាព ដែលបង្ហាញពីអត្ថប្រយោជន៍ថែទាំសុខភាពរបស់អ្នក។ នេះសំដៅលើធានារ៉ាប់រងសុខភាពឯកជន ផែនការថែទាំសុខភាព Medi-Cal, Medicare ឬ TRICARE (សម្រាប់ក្រុមគ្រួសារយោធា)។ [[ផ្នែក 4643(c). ប្រសិនបើអ្នកពុំមានអត្ថប្រយោជន៍បែបនេះទេ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចប្រើព័ត៌មាននោះដើម្បីបដិសេធ ឬ កាត់បន្ថយសេវាដែលអ្នកអាចនឹងទទួលបានពីមជ្ឈមណ្ឌលថ្នាក់តំបន់បានឡើយ។]] យកមកជាមួយនូវឯកសារនានា ដែលអ្នកទទួលបានពីគ្រូពេទ្យ មន្ទីរពេទ្យ គ្លីនិកសុខភាព សាលារៀន និងនរណាម្នាក់ផ្សេងដែលស្គាល់អ្នក និងដឹងពីប្រវត្តិការលូតលាស់របស់អ្នក។ សូមយកឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់វេជ្ជបណ្ឌិតរបស់អ្នក អ្នកចិត្តវិទ្យា និងអ្នកថែទាំសុខភាពអាជីពផ្សេងទៀត។ នេះអាចជួយពន្លឿនដល់ដំណើរការការងារ។ ឯកសារបន្ថែមផ្នែក D នៃសៀវភៅប្រតិបត្តិនេះ គឺជាសន្លឹកបង្ហាញការផ្ទៀងផ្ទាត់ ដែលនឹងជួយដល់អ្នកក្នុងការយកមកនូវព័ត៌មានដែលចាំបាច់សម្រាប់ការជួបជាលើកដំបូងរបស់អ្នក។
(3.9) តើមានអ្វីកើតឡើងខ្លះនៅក្នុងការទទួលជួបជាលើកដំបូងនោះ?
មជ្ឈមណ្ឌលថ្នាក់តំបន់នឹងសុំឲ្យអ្នកបំពេញទម្រង់បែបបទនិងចុះហត្ថលេខាព្រមផ្តល់ ព័ត៌មាន ដើម្បីឲ្យពួកគេអាចទទួលយកសំណុំឯកសាររបស់អ្នកបាន។ ពួកគេក៏គួរតែផ្តល់ព័ត៌មាននិងដំបូន្មានអំពីសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ និងសេវានៅតាមទីភ្នាក់ងារ ផ្សេងទៀត។ ពួកគេគួរប្រាប់ដល់អ្នកអំពីក្រុមប្រឹក្សារដ្ឋស្តីពីពិការភាពផ្នែកលូតលាស់ អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា និង OCRA, និងផ្តល់ព័ត៌មានទំនាក់ទំនងដល់អ្នក។ [[ផ្នែក 4646(c).]] មជ្ឈមណ្ឌលថ្នាក់តំបន់នឹងសម្រេចថាតើពួកគេត្រូវការការវាយតម្លៃជាផ្លូវការដែរឬអត់។ ប្រសិនបើពិការភាពរបស់អ្នកត្រូវបានរៀបចំកត់ត្រាបានត្រឹមត្រូវនោះ អ្នកអាចនឹងមិនត្រូវការឲ្យមានការវាយតម្លៃផ្លូវការឡើយ។
(3.10) តើដំណើរការពិនិត្យលើលក្ខណៈសម្បត្តិត្រូវទទួលបាន ប្រព្រឹត្តិទៅយ៉ាងដូចម្តេច?
បន្ទាប់ពីការទទួលយកលើកដំបូង មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 120ថ្ងៃដើម្បីសម្រេចថា តើអ្នកមានសិទ្ធិទទួលបានដែរឬអត់។ [[ផ្នែក 4643(a).]] ប៉ុន្តែ មជ្ឈមណ្ឌលក្នុងតំបន់មានរយៈពេល 60ថ្ងៃដើម្បីសម្រេចថា៖
- ការពន្យារពេលនឹងផ្តល់ហានីភ័យដល់សុខភាពនិងសុវត្ថិភាពរបស់អ្នក ឬបន្តពន្យារពេលបន្ថែមទៀតដល់ការលូតលាស់ផ្នែកផ្លូវចិត្តនិងរាងកាយរបស់អ្នក ឬ
- មានហានីភ័យខ្លាំងដែលអ្នកនឹងត្រូវដាក់នៅក្នុងកន្លែងដែលកំណត់តឹងរ៉ឹងជាងមុន។ ឧទាហរណ៍ ការប្តូរអ្នកពីការរស់នៅជាមួយក្រុមគ្រួសារឲ្យមករស់នៅតាមមណ្ឌលវិញនោះ។ [[ផ្នែក 4643(a). ]]
ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មនោះ មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 60ថ្ងៃដើម្បីបញ្ចប់ផែនការកម្មវិធីលក្ខណៈបុគ្គល (IPP) របស់អ្នក។ [[ផ្នែក 4646(c).]]
(3.11) នៅពេលណាដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការវាយតម្លៃបន្ថែម ដើម្បីសម្រេចថាតើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាដែរឬអត់នោះ?
ពេលខ្លះមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវការព័ត៌មានបន្ថែមដើម្បីសម្រេច ថាតើអ្នកមានពិការភាពផ្នែកការលូតលាស់ដែរឬអត់នោះ។ ពេលខ្លះព័ត៌មាននៅក្នុងកំណត់ត្រារបស់អ្នកមិនជាក់លាក់ទៅនឹងពិការភាពផ្នែកការលូតលាស់របស់អ្នក ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវផ្តល់សេវានោះទេ។ កំណត់ត្រារបស់អ្នកអាចផ្ទុយគ្នា ដោយមានលក្ខខណ្ឌផ្សេងដើម្បីពន្យល់ពីពិការភាពរបស់អ្នក។ ពេលខ្លះព័ត៌មាននៅក្នុងកំណត់ត្រារបស់អ្នកបង្ហាញថា អ្នកមានលក្ខខណ្ឌ ប៉ុន្តែវាមិនបង្ហាញពីលក្ខណៈពិការភាពខ្លាំងសម្រាប់អ្នកឡើយ។ នៅក្នុងលក្ខខណ្ឌទាំងនេះ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងវាយតម្លៃអ្នកដើម្បីឲ្យដឹងថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរឬអត់។ ពួកគេក៏ចង់ឃើញពីសេវាកម្មដែលអ្នកត្រូវការដើម្បីរស់នៅដោយមានឯករាជ្យ ផលិតភាព និងជីវិតធម្មតាបានច្រើនបំផុតដែលអាចធ្វើបាន។ ក្រុមការងាររបស់បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ដែលមានឈ្មោះថា ក្រុមពហុជំនាញ (ក្រុម ID) ពិនិត្យទៅលើកំណត់ត្រារបស់អ្នក ដើម្បីឲ្យដឹងថាតើពួកគេត្រូវការធ្វើការវាយតម្លៃបន្ថែមទៀតឬអត់។
(3.12) តើធ្វើដូចម្តេចដើម្បីឱ្យដឹងថាមជ្ឈមណ្ឌលថ្នាក់តំបន់ ពិនិត្យដឹងថាខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន សេវាកម្មរបស់ពួកគេ?
ក្រោយពីការទទួលនិងវាយតម្លៃជាបឋម ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះ ពួកគេនឹងផ្ញើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នក។ ប្រសិនបើមជ្ឈមណ្ឌលសម្រេចថាអ្នកមិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទេនោះ ពួកគេត្រូវតែផ្ញើឲ្យអ្នកនិងអ្នកតំណាងរបស់អ្នកប្រសិនបើអ្នកមាន នូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរតាមសេវាបញ្ញើមានបញ្ជាក់ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការអំពីការសម្រេចចិត្តរបស់ពួកគេ។ [[ផ្នែក 4710(e).]]
(3.13) តើត្រូវធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលនិយាយថា ខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មរបស់គេ ប៉ុន្តែខ្ញុំគិតថាខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះ?
ប្រសិនបើមជ្ឈមណ្ឌលសម្រេចថា អ្នកមិនមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាកម្មទេ អ្នកមានសិទ្ធិដើម្បីប្តឹងជំទាស់បាន។ [[ផ្នែក 4710.5(a).]]
ចំណុចសំខាន់៖ ប្រសិនបើអ្នកសម្រេចប្តឹងជំទាស់ អ្នកត្រូវតែធ្វើវាក្នុងរយៈពេល 30ថ្ងៃរាប់ចាប់ពីថ្ងៃដែលអ្នកទទួលបានសេចក្តីជូនដំណឹងតាមសំបុត្រពីមជ្ឈមណ្ឌលថ្នាក់តំបន់។ [[ផ្នែក 4710.5(a); មើល ជំពូក 10 ស្តីពីវិវាទនិងការប្តឹងឧទ្ធរណ៍.]]
ព័ត៌មាននៅក្នុងសៀវភៅប្រតិបត្តិនេះ នឹងជួយដល់អ្នកក្នុងការប្តឹងជំទាស់របស់អ្នកបាន៖
- មាត្រា 2 មានព័ត៌មានជាច្រើនអំពីពិការភាពផ្នែកលូតលាស់ និងពីអ្នកដែលមាននិងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់។
- មាត្រា 10 មានព័ត៌មានលម្អិតអំពីដំណើរការប្តឹងជំទាស់។
ឯកសារបន្ថែម N មានពេលវេលាកំណត់ពីជំហានសំខាន់ៗនៅក្នុងដំណើរការប្តឹងជំទាស់ និងពីរបៀបដាក់បណ្តឹងជំទាស់របស់អ្នក។
(3.14) តើខ្ញុំអាចដាក់ពាក្យស្នើសុំឡើងវិញបានទេ ប្រសិនបើខ្ញុំមានព័ត៌មានថ្មីអំពីពិការភាពរបស់ខ្ញុំ ដែលមជ្ឈមណ្ឌលប្រចាំតំបន់មិនមាននៅពេលពួកគេបដិសេធខ្ញុំ?
ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បាននិយាយថាអ្នកមិនមានពិការភាពផ្នែកលូតលាស់ទេ ប៉ុន្តែអ្នកមានព័ត៌មានថ្មី (ដូចជាលទ្ធផលធ្វើតេស្តថ្មី) អ្នកអាចដាក់ពាក្យស្នើសុំជាថ្មីម្តងទៀតបាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវពិចារណាទៅលើព័ត៌មានថ្មីដែលអ្នកផ្តល់ដល់ពួកគេ ដោយឆ្លងកាត់ដំណើរការពិនិត្យទៅលើលក្ខណៈសម្បត្តិឡើងវិញ។ ពួកគេនឹងមើលព័ត៌មានពីមុនមកនិងព័ត៌មានថ្មីៗដែលអ្នកផ្តល់ឱ្យពួកគេ។ ពួកគេអាចសម្រេចធ្វើតេស្តជាច្រើនបន្ថែមទៀត។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងចាំបាច់ត្រូវផ្តល់ដល់អ្នកនូវការសម្រេចចិត្តមួយទៀតជាលាយលក្ខណ៍អក្សរ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចមិនចង់ពិនិត្យតាមដំណើរការឡើងវិញដោយផ្អែកលើលទ្ធផលការធ្វើតេស្តថ្មី ប្រសិនបើពួកគេថ្មីៗនេះបានសម្រេចថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ទេនោះ។ ដូច្នេះ ប្រសិនបើអ្នកត្រូវការការវាយតម្លៃដោយឯករាជ្យមួយដើម្បីបង្ហាញពីពិការភាពផ្នែកការលូតលាស់របស់អ្នក សាកល្បងរកឲ្យបាននិងដាក់បញ្ជូនលទ្ធផលនោះជាផ្នែកមួយនៃការដាក់ពាក្យសុំជាលើកដំបូងរបស់អ្នក។
(3.15) ប្រសិនបើខ្ញុំត្រូវបានគេរកឃើញថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់នោះ តើអ្វីនឹងកើតឡើងបន្ទាប់ពីនេះ?
មជ្ឈមណ្ឌលថ្នាក់តំបន់មានរយៈពេល 60ថ្ងៃ ក្រោយការវាយតម្លៃរបស់អ្នកត្រូវបញ្ចប់ដើម្បីបញ្ចប់ផែនការកម្មវិធីបុគ្គលរបស់អ្នក (IPP)។ [[ផ្នែក 4646(c).]] មជ្ឈមណ្ឌលក្នុងតំបន់នឹងសហការជាមួយអ្នកនិងគ្រួសាររបស់អ្នក (ប្រសិនបើសមស្រប) ដើម្បីបង្កើតកម្មវិធី IPP។ IPP របស់អ្នកសំខាន់ណាស់ប្រសិនបើវារាយពីសេវាកម្មទាំងឡាយដែលអ្នកនឹងទទួលបាននោះ។ វាដូចជាកិច្ចសន្យារវាងអ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់អ៊ីចឹងដែរ។ វារៀបរាប់ពីសេវាកម្មនិងការគាំពារទាំងឡាយដែលមជ្ឈមណ្ឌល ថ្នាក់តំបន់នឹងបង់ឱ្យអ្នក ឬ ជួយរកឱ្យអ្នក។ នៅពេលណាសេវាត្រូវបានសរសេរចូលនៅក្នុងកម្មវិធី IPP របស់អ្នក ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែអនុវត្តកម្មវិធី IPP ដោយផ្តល់ជូន ឬទូទាត់ប្រាក់សម្រាប់សេវាកម្មនោះ [[សមាគមសម្រាប់ពលរដ្ឋដែលមានការលូតលាស់យឺតយ៉ាវ ទល់នឹង ផ្នែកសេវាកម្មលូតលាស់ (1985) 38 Cal.3d 385, 390.]]
(3.16) ប្រសិនបើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ តើខ្ញុំនឹងនៅទទួលបានជារៀងរហូតដែរឬទេ?
បុគ្គលដែលត្រូវបានកំណត់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់ណាមួយ ថាមានពិការភាព ផ្នែកការលូតលាស់ហើយ ជាធម្មតាលក្ខណៈសម្បត្តិត្រូវទទួលបាននឹងស្ថិតនៅមួយជីវិត។ ច្បាប់និយាយថា មជ្ឈមណ្ឌលថ្នាក់តំបន់អាចបញ្ឈប់សេវារបស់អ្នកបាន តែក្នុងករណីដែលវាធ្វើ “ការវាយតម្លៃពេញលេញឡើងវិញ” និងនិយាយថាការសម្រេចចិត្តដើមរបស់មជ្ឈមណ្ឌលដែលថាអ្នកមានពិការភាពផ្នែកការលូតលាស់គឺជា “កំហុសយ៉ាងច្បាស់” (ខុស)។ [[ផ្នែក 4643.5(b).]]
(3.17) តើអ្នកសម្របសម្រួលសេវាជានរណា?
អ្នកសម្របសម្រួលសេវាជាមនុស្សសំខាន់ខ្លាំងណាស់។ ពួកគេជាមនុស្សដែលអ្នកត្រូវទំនាក់ទំនងនៅមជ្ឈមណ្ឌលថ្នាក់តំបន់ នៅពេលដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយ។ ពួកគេពេលខ្លះមានឈ្មោះថា អ្នកគ្រប់គ្រងករណី ឬ ជាបុគ្គលិកសង្គមកិច្ច។
អ្នកសម្របសម្រួលសេវារបស់អ្នក ជួយដល់អ្នករៀបចំ IPP របស់អ្នក និងស្វែងរកសេវាកម្មទាំងឡាយដែល IPP កំណត់ថាអ្នកត្រូវការ។ សេវាកម្មទាំងនេះរាប់បញ្ចូលទាំងសេវាផ្តល់ដោយមជ្ឈមណ្ឌលថ្នាក់តំបន់ និងសេវាផ្តល់ទីភ្នាក់ងារផ្សេងទៀត។ [[ផ្នែក 4647(a)&(b).]] បើទោះបីជាអ្នកនិយាយទៅកាន់អ្នកផ្សេងធ្វើការនៅមជ្ឈមណ្ឌលថ្នាក់តំបន់ក៏ដោយ ក៏អ្នកសម្របសម្រួលសេវាកម្មរបស់អ្នកគឺជាបុគ្គលដែលអ្នកត្រូវនិយាយជាមួយច្រើនបំផុត។
ច្បាប់ Lanterman ចែងថា អ្នក សមាជិកគ្រួសារ ឬ អ្នកមើលថែទាំ អាចធ្វើការងារជាអ្នកសម្របសម្រួលសេវាកម្មបាន។ ប៉ុន្តែ អ្នកត្រូវតែទទួលការឯកភាពពីមជ្ឍមណ្ឌលថ្នាក់តំបន់សិន។ ប្រសិនបើនាយកឯកភាព មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ឱ្យអ្នក ឬ បុគ្គលដែលដើរតួជាអ្នកសម្របសម្រួលសេវាកម្មរបស់អ្នក នូវការបណ្តុះបណ្តាល និងជំនួយនានា។ [[ផ្នែក 4647(c) និង (e).]]
(3.18) តើខ្ញុំអាចប្តូរអ្នកសម្របសម្រួលសេវាកម្មរបស់ខ្ញុំបានទេប្រសិនបើខ្ញុំចង់?
ការងាររបស់អ្នកសម្របសម្រួលសេវា គឺមានសារៈសំខាន់ណាស់។ [[ផ្នែក 4647(b).]] ច្បាប់ Lanterman ចែងថា គ្មានបុគ្គលណាម្នាក់អាចបន្តធ្វើជាអ្នកសម្របសម្រួល សេវារបស់អ្នកបានឡើយ លើកលែងតែអ្នកយល់ស្រប។ [[ផ្នែក 4647(b). ]] ដូច្នេះ អ្នកអាចស្នើសុំអ្នកសម្របសម្រួលសេវាកម្មថ្មីប្រសិនបើអ្នកមិនសប្បាយចិត្តជាមួយនឹងអ្នកសម្របសម្រួលបច្ចុប្បន្នរបស់អ្នកនោះ។ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ចង់ផ្លាស់ប្តូរអ្នកសម្របសម្រួលសេវាកម្មរបស់អ្នកជាអចិន្ត្រៃយ៍នោះ ពួកគេត្រូវតែ ផ្តល់នូវការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកក្នុងរយៈពេល 10ថ្ងៃនៃថ្ងៃធ្វើការ។ [[ ផ្នែក 4647(b).]]
(3.19) តើធ្វើដូចម្តេចប្រសិនបើខ្ញុំប្តូរទីលំនៅទៅកាន់តំបន់ផ្សេងក្នុងរដ្ឋ ដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលថ្នាក់តំបន់របស់ខ្ញុំនោះ?
នៅពេលដែលអ្នកក្លាយជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ហើយនោះ អ្នកគឺជាផ្នែកមួយនៃប្រព័ន្ធមជ្ឈមណ្ឌលថ្នាក់តំបន់ទូទាំងរដ្ឋ។ ប៉ុន្តែ អ្នកនឹងទទួលបាន សេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់តំបន់ដែលអ្នកកំពុងរស់នៅ។ ប្រសិនបើអ្នកប្តូរទីតាំងទៅក្រៅតំបន់ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងនឹងទទួលខុសត្រូវសម្រាប់សេវាកម្មរបស់អ្នក។ [[ផ្នែក 4643.5(a).]]
នៅពេលអ្នកប្តូរទីតាំង ផែនការកម្មវិធីលក្ខណៈបុគ្គល (IPP) របស់អ្នកនៅតែមាន ប្រសិទ្ធភាពជាមួយនឹងកម្រិតសេវាកម្មនិងការគាំពារដដែលរហូតទាល់តែអ្នកឯកភាព ទៅនឹង IPP ថ្មី។ ប្រសិនបើសេវាកម្ម ឬ ការគាំពារដែលអ្នកមាននៅមុនពេលអ្នកបានប្តូរទីតាំងមិនមាននៅឯមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីទេនោះ ការប្រជុំមួយត្រូវតែធ្វើឡើងក្នុងរយៈពេល 30ថ្ងៃ ដើម្បីឯកភាពទៅនឹង IPP ថ្មី។ រហូតទាល់តែ IPP ថ្មីត្រូវបានអនុម័ត មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដល់អ្នកនូវសេវានិងការគាំពារជំនួសដែលឆ្លើយតបបំផុតទៅនឹងគោលដៅ IPP របស់អ្នកនៅក្នុងការកំណត់មួយដែលមិនសូវតឹងតែង។ [[ផ្នែក 4643.5(c).]]
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចនិយាយថាអ្នកត្រូវតែរង់ចាំសេវាកម្មបានទេ។ ពួកគេមិនអាចនិយាយថាអតិថិជនបច្ចុប្បន្នរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីមានអាទិភាពទទួលបានមុននោះទេ។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនិងការគាំពារដូចគ្នាទៅនឹងអតិថិជនដទៃផ្សេងទៀតដែរនៅក្នុងតំបន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីនោះដែរ បើទោះបីជាមានការមិនឯកភាពអំពីការផ្ទេរករណីរបស់អ្នកក៏ដោយ។ នៅក្នុងករណីដ៏កម្រមួយចំនួន អ្នកអាចបន្តស្ថិតនៅជាអតិថិជនរបស់មជ្ឈមណ្ឌលក្នុងតំបន់បច្ចុប្បន្នរបស់អ្នក ក្រោយពេលអ្នកប្តូរទីលំនៅទៅក្រៅតំបន់ដែលបម្រើសេវាដោយមជ្ឈមណ្ឌល ក្នុងតំបន់ផ្សេងទៀត [[ក្នុង In the Matter of P.F. and D.B., OAH L, OAH L-2001120516 និង L-2001120517,អតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ពីរនាក់ ដែលពួកគេជាមនុស្សស្គាល់គ្នាអស់រយៈពេល 35ឆ្នាំ ហើយបានរស់នៅជាមួយគ្នាអស់រយៈពេល 8ឆ្នាំ ត្រូវបានបង្ខំឲ្យប្តូរទៅកាន់តំបន់មជ្ឈមណ្ឌលថ្នាក់តំបន់មួយទៀតដោយសារតែមិនមានលទ្ធភាពជួលផ្ទះនៅក្នុងតំបន់ដែលមជ្ឈមណ្ឌលថ្នាក់តំបន់ចាស់របស់គូស្មាមីភរិយានោះ។ ចៅក្រមនីតិរដ្ឋបាល (ALJ) បានសម្រេចថា គូស្វាមីភរិយាទាំងពីរមិនត្រូវប្តូរមជ្ឈមណ្ឌលថ្នាក់តំបន់របស់គេទេ។ នៅក្នុង In the Matter of S.B., OAH L-1998080340, ចៅក្រម ALJ លើកហេតុផលថា ស្រ្តីមានវ័យ 25 ដែលជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ East Los Angeles Regional Center តាំងពីវ័យ 4ខែមកនោះ មិនត្រូវឲ្យករណីរបស់នាងផ្ទេរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ Harbor Regional Center គ្រាន់តែដោយសារអតិថិជននោះបានប្តូរទីតាំង ពីផ្ទះរបស់ឪពុកនាងទៅកាន់ផ្ទះម្តាយរបស់នាង ដែលជាចំណុចគ្រាន់តែជាព្រំប្រទល់ប៉ុណ្ណោះនោះទេ។]]
(3.20) ប្រសិនបើខ្ញុំប្តូរទៅកាន់តំបន់ផ្សេងនៅក្នុងរដ្ឋ តើមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីនឹងធ្វើការរួមគ្នាដើម្បីជួយដល់ខ្ញុំក្នុងការប្តូរទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីដែរឬទេ?
មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែសហការគ្នាដើម្បីឲ្យប្រាកដថាការផ្ទេររបស់អ្នកទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ថ្មីប្រព្រឹត្តទៅដោយរលូន ដោយគ្មានការពន្យារពេលឬភាពខ្វះចន្លោះនៅក្នុងសេវារបស់អ្នក។ [[ផ្នែក 4643.5(c).]] នាយកដ្ឋានសេវាសម្រាប់ ការលូតលាស់ (DDS) បានបង្កើត “គោលការណ៍ការណែនាំស្តីពីការផ្ទេរអតិថិជនអន្តរមជ្ឈមណ្ឌល” ដែលចែងថា មជ្ឈមណ្ឌលក្នុងតំបន់ អតិថិជន គ្រួសារ និងអ្នក ផ្តល់សេវា គួរតែសហការគ្នាមុនពេល អំឡុងពេល និងក្រោយពេលអ្នកផ្លាស់ប្តូរទី លំនៅ។ [[មើល ឯកសារបន្ថែម G ចំពោះសៀវភៅណែនាំនេះ។]]
អ្នកដែលប្តូរពីមណ្ឌលមួយទៅមណ្ឌលមួយទៀត គួរមានឱកាសដូចគ្នាដើម្បីទទួលបានសេវាកម្មពីមជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី ដូចគ្នាទៅនឹងអតិថិជនកំពុងទទួលសេវានៅទីនោះដែរ។ [[ឯកសារបន្ថែម G, គោលការណ៍ណែនាំ 7.]]
ប្រសិនបើអ្នកនឹងប្តូរទៅរស់នៅក្នុងតំបន់ថ្មី សូមស្នើសុំមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកឲ្យមាន “ការប្រជុំធ្វើផែនការមុនពេលផ្ទេរ” មួយឱ្យបានឆាប់តាមតែអាចធ្វើទៅ បាន។ [[ឯកសារបន្ថែម G, គោលការណ៍ណែនាំ 1.]] មជ្ឈមណ្ឌលថ្នាក់តំបន់បច្ចុប្បន្នរបស់អ្នក មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីរបស់អ្នក និងអ្នកសម្របសម្រួលសេវាកម្មរបស់អ្នក នឹងចូលរួមក្នុងកិច្ចប្រជុំនេះដើម្បីសម្រេច៖
- តើនរណាទទួលខុសត្រូវសកម្មភាពផ្ទេរជាក់លាក់ណាមួយ
- ការទទួលខុសត្រូវជាក់លាក់ណាមួយ និង
- នៅពេលដែលសកម្មភាពផ្ទេរត្រូវធ្វើឡើង។ [[ឯកសារបន្ថែម G, គោលការណ៍ណែនាំ 2.]]
ការប្រជុំធ្វើផែនការមុនពេលផ្ទេរ គួរតែប្រាកដថាអ្នកមិនមានចន្លោះនៅក្នុងសេវាកម្មនិងការគាំពារ ដូចជាការថែទាំទារក ការគាំពារផ្នែកអាកប្បកិរិយា និងសេវាគាំពារការរស់នៅ។
សម្រាប់កុមារដែលស្ថិតក្រោមការថែទាំពីអ្នកដទៃ ឬ មិនស្ថិតក្រោមការថែទាំតាមផ្ទះនោះ មន្ត្រីខោនធីនិងមជ្ឈមណ្ឌលត្រូវតែផ្តល់ការខិតខំជាពិសេសដល់ពួកគេ។ ពួកគេត្រូវប្រាកដថា សំណុំឯកសារទាំងឡាយត្រូវបានផ្ទេរ ហើយសេវាកម្មទាំងឡាយបន្តផ្តល់ដល់កុមារទាំងនេះ នៅពេលដែលពួកគេផ្ទេរពីមណ្ឌលមួយទៅមណ្ឌលមួយទៀតនោះ។ [[ផ្នែក 4643.5(d).]]
(3.21) តើនរណាបង់ថ្លៃសេវាកម្មក្នុងអំឡុងពេលផ្ទេរពីមជ្ឈមណ្ឌលថ្នាក់តំបន់មួយទៅមួយទៀត?
មជ្ឈមណ្ឌលថ្នាក់តំបន់បច្ចុប្បន្នរបស់អ្នកនឹងបន្តបង់ថ្លៃសេវាកម្មទាំងឡាយ (និងគ្រប់គ្រងករណីរបស់អ្នក) រហូតដល់៖
- អ្នកមាន IPP ថ្មី (ឬ ផែនការសេវាកម្មគ្រួសារជាលក្ខណៈបុគ្គល (IFSP) សម្រាប់កុមារអាយុក្រោមបីឆ្នាំ) ហើយ
- មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មីនឹងផ្តល់សេវាកម្ម។ [[ឯកសារបន្ថែម G, គោលការណ៍ ណែនាំ 1.]]
(3.22) តើទំនាស់កើតឡើងជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ ពីការប្តូរទីលំនៅត្រូវបានដោះស្រាយដោយរបៀបណា?
មជ្ឈមណ្ឌលក្នុងតំបន់គួរតែព្យាយាមដោះស្រាយបញ្ហាវិវាទនៃរាល់ការផ្ទេរទាំងអស់រវាងពួកគេផ្ទាល់។ [[ឯកសារបន្ថែម G, កិច្ចដំណើរការដោះស្រាយវិវាទ 1.]] ប្រសិនបើពួកគេមិនអាចដោះស្រាយបានទេ មជ្ឈមណ្ឌលក្នុងតំបន់ឬអ្នក (ឬអ្នកតំណាងដែលអ្នកបានអនុញ្ញាត) អាចសុំនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) នូវជំនួយជាលាយលក្ខណ៍អក្សរ។ [[ឯកសារបន្ថែម G, កិច្ចដំណើរការដំណោះស្រាយវិវាទ 2-3.]] ផ្ញើលិខិតមួយច្បាប់ទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ។ [[ឯកសារបន្ថែម G, កិច្ចដំណើរការដោះស្រាយវិវាទ 3.]] ព័ត៌មានទំនាក់ទំនងទៅកាន់អនុប្រធាននាយកដ្ឋាន (DDS) នៃផ្នែកសេវាសហគមន៍និងការគាំពារគឺ៖
1600 9th Street, MS 3-24
Sacramento, CA 95814
ទូរសព្ទ៖ (916) 654-2716
DDS នឹងផ្តល់មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗនូវរយៈពេល 5ថ្ងៃដើម្បីពន្យល់ពីជំហររបស់ខ្លួនជាលាយលក្ខណ៍អក្សរ។ បន្ទាប់មក អនុប្រធាននាយកដ្ឋាន នឹងសរសេរលិខិតផ្តល់យោបល់ក្នុងរយៈពេល 30ថ្ងៃ ក្រោយពីពួកគេទទួលបានព័ត៌មានដែលគេត្រូវការ។ [[ឯកសារបន្ថែម G, កិច្ចដំណើរការដោះស្រាយវិវាទ 4-5.]]
រហូតដល់ភាពចម្រូងចម្រាស់ត្រូវបានដោះស្រាយ មជ្ឈមណ្ឌលថ្នាក់តំបន់បច្ចុប្បន្នរបស់អ្នកនឹងបន្តបង់ថ្លៃសេវាកម្មទាំងឡាយរបស់អ្នក និងគ្រប់គ្រងករណីរបស់អ្នកដដែល។ អ្នកមិនគួរមិនទទួលបានសេវាកម្មដោយសារតែវិវាទរវាងមជ្ឈមណ្ឌលក្នុងតំបន់នោះទេ។ [[ផ្នែក 4643.5(c) និង ឯកសារបន្ថែម G, គោលការណ៍ណែនាំ 5, 6, និង 8.]]
(3.23) What is the Self-Determination Program?
The Self-Determination Program (SDP) is a way to get your regional center services.[[Section 4685.8]] It is different from the traditional way, where the regional center purchases your services from its vendors. In the SDP, consumers and their families have more freedom, control, and responsibility in choosing services and supports to help them meet objectives in their Individual Program Plan (IPP). As of July 2021, the SDP is available to all eligible regional center consumers. Each regional center has a local advisory committee that meets to help plan the SDP in that area.
In the SDP, you:
- create a Person-Centered Plan to work toward your preferred future. During the process of creating a person-centered plan, you direct the conversation about your strengths, capabilities, preferences, lifestyle and cultural background. At the end of the process, you will have a written plan for your goals for recreation, transportation, friendships, therapies, home, employment, family relationships, and anything else you want.
- will have an Individual Budget, which is your money to buy your services and supports. Your IPP team determines your budget based on the money you used for services in the most recent 12 months. You will then make a spending plan to say how you will spend your budget on services.
- can have an Independent Facilitator to help you create a person-centered plan, make decisions about your budget and spending, find services, and advocate for you.
- must have Financial Management Services (FMS). You choose an FMS vendored by the regional center. FMS will help you manage your budget by paying bills and managing the pay for support workers.
- Find providers for your services and supports. They do not have to be regional center vendors, like they do in the traditional system. You can buy services that are approved by the federal government and listed in the SDP waiver. There are a lot of different services you can buy with your budget. There are some you cannot buy, like room and board (rent, food, utilities).
If you disagree with your IPP, individual budget, or other parts of your services under the SDP, you can appeal and ask for a fair hearing. Your appeal and hearing rights are the same in SDP as in the traditional regional center system. See chapter 10 for appeals, complaints, and timelines.
For more information about the SDP, visit the Department of Developmental Services SDP website here: https://www.dds.ca.gov/initiatives/sdp/. To enroll in SDP, talk to your regional center service coordinator. You must attend an orientation before you can begin the SDP. Orientations are available through the regional center or the local advisory committee in different languages. There may also be statewide orientations you can attend.