Menu Close

ឯកសារបន្ថែម G៖ គោលការណ៍​ណែនាំ​ការផ្ទេរ​រវាង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​

ឯកសារបន្ថែម G៖ គោលការណ៍​ណែនាំ​ការផ្ទេរ​រវាង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​

STATE OF CALIFORNIA-HEALTH AND WELFARE AGENCY
DEPARTMENT OF DEVELOPMENTAL SERVICES
1600 NINTH STREET
SACRAMENTO, CA 95814
(916) 654-1958
Fax (916) 654-1913

​កាលបរិច្ឆេទ​៖ 8 ធ្នូ 1998

​ជូនចំពោះ៖ ​អង្គការភាគីពាក់ព័ន្ធ (Stakeholder Organizations)

កម្មវត្ថុ​៖ ​គោលការណ៍​ណែនាំ​ការផ្ទេរ​រវាង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​

ភ្ជាប់​ជា​មួយ​ជា​កំណែប្រែចុងក្រោយ​នៃ​គោល​ការណ៍​ណែនាំ​​ពី​ការ​ផ្ទេរ​រវាង​មជ្ឈ​មណ្ឌ​ល​​​ថ្នាក់តំបន់​។ បញ្ញត្តិ 4643.5 (c) នៃក្រម California Welfare and Institutions Code តម្រូវ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​នៃ​គោល​ការណ៍​ណែនាំ​បែបនេះ​ដើម្បី​ជួយ​ធានា “…​ការផ្ទេរដោយ​រលូន​នៃ​សេវានិង​ការគាំពារ​​ពី​មជ្ឈមណ្ឌល​ថ្នាក់​តំបន់មួយ​ទៅ​មួយ​ទៀត … “យើង​សូម​អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ផ្តល់​មតិយោបល់នានា​អំពី​ពង្រៀង​ឯកសារ​ទាំង​បី​ខាងដើម។

សូម​ទាក់​ទង​បុគ្គលិក​របស់ខ្ញុំឈ្មោះ Dale Sorbello តាមទូរសព្ទ 916/654-1954 ប្រសិន​បើ​អ្នក​មាន​សំណួរ​នានា។

ឯកសារភ្ជាប់

ដោយ​ក្តី​ស្មោះត្រង់, EILEEN

EILEEN M. RICHEY
នាយករង​
ផ្នែកសេវាសហគមន៍​

​គោលការណ៍​ណែនាំពី​​ការផ្ទេរ​អ្នក​ប្រើ​ប្រាស់​​រវាង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​

(4 ធ្នូ 1998)

បញ្ញត្តិ 4643.5 (c) នៃ​ក្រម Welfare and Institutions Code (ជំពូក 294, ច្បាប់ឆ្នាំ 1997 ចូលជាធរមាន​ថ្ងៃ 18 សីហា 1997) ចែង​ថា “នាយកដ្ឋាន នឹង​អភិវឌ្ឍគោលការណ៍​ណែនាំ ដែល​រៀប​រាប់​ពី​ការ​ទទួល​ខុស​ត្រូវ​នៃ​មជ្ឈមណ្ឌល​ថ្នាក់តំបន់​នៅក្នុង​ការ​ធានា​ដល់​ការ​ផ្ទេរ​ដោយ​រលូន​នៃ​សេវា​និង​ការ​គាំ​ពារ​ពី​មជ្ឈមណ្ឌល​មួយ​ទៅ​មួយ រួម​ដោយ​មិន​កំណត់​មាន​ការ​ធ្វើ​ផែនការ​មុន​ពេល​ផ្ទេរ និង​ដំណើរការដោះស្រាយ​ជម្លោះ​​ដើម្បី​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​រវាង​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ស្តីពីការទទួល​ខុស​ត្រូវ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​សេវាគ្រប់គ្រង​ករណី។ ” គោលការណ៍ណែនាំ​ខាងក្រោម​តំណាង​ឱ្យ​ការ​ឆ្លើយ​តប​របស់​នាយកដ្ឋាន​ទៅនឹង​អាណត្តិនេះ។

គោលការណ៍​ណែនាំ​

  1. ការ​ផ្ទេរ​ដែល​មាន​ការ​ដែល​បាន​ធ្វើ​ផែនការនិង​សម្របសម្រួល​បាន​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្ទេរ​ចេញ​រវាង​​តំបន់​គ្រប​ដណ្តប់​ដោយ​​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ជួយ​កាត់​បន្ថយ​​ភាព​តក់ស្លុត ភាពមួម៉ៅ និង​ការ​រំខាន​​នៅ​ក្នុង​សេវា​និង​ការ​គាំពារ​ដែល​អាច​នឹង​កើត​ឡើង​ប្រសិនបើគ្មាន​ការ​ធ្វើ​ផែនការនិង​ការ​សម្រប​សម្រួល​បែបនេះ​ទេនោះ។ ដូច្នេះ​ វា​ជា​បន្ទុក​ទៅលើ​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់នោះ​នៅ​ក្នុង​ដំណើរ​ការ​ផ្ទេរ (មជ្ឈមណ្ឌលថ្នាក់តំបន់ អ្នក​ប្រើ​ប្រាស់ ក្រុម​គ្រួសារ អ្នក​ផ្តល់​សេវា​ ។ល។​)​ ចំពោះ​ការងារ​​មាន​លក្ខណៈ​ជាការសម្រប​សម្រួល​និង​សហការគ្នា​នៅ​មុន​ពេល ក្នុង​អំឡុង​ពេល នង​ក្រោយ​ពេល​នៃ​ការ​ផ្ទេរ​កើត​ឡើង​។
  2. នៅមុន ឬ មុនការ​ធ្វើផែនការផ្ទេរ បើអាច គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើការផ្ទេរ​អ្ន​ក​ប្រើ​ប្រាស់​ដោយ​ជោគ​ជ័យ​រវាង​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​។ ក្នុង​ករណី​សម​ស្រប ​អ្នក​ប្រើ​ប្រាស់ ឬ ឪពុក​ម្តាយ អ្នក​អា​ណា​ព្យា​បាល​ស្រប​ច្បាប់ អ្នក​ថែរក្សា ឬ​ អ្នក​តំណាង​ស្របច្បាប់​របស់​គាត់ ចាំបាច់ត្រូវ​ផ្តល់​សកម្មភាព​ផ្ទេរ​ដែល​បាន​រៀប​ចំ​ទៅ​ដល់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ដែល​ត្រូវ​បញ្ជូន​អ្នក​ប្រើ​ប្រាស់​មក​ឱ្យ​បាន​ដឹង​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។​ ទាំង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ដែល​ត្រូវ​បញ្ជូន​និង​ទទួល​អ្នក​ប្រើ​ប្រាស់ គួរ​តែ​ទំនាក់ទំនង​នង​សម្រប​សម្រួល​គ្នា​ទៅ​តាម​លក្ខណៈ​សម​ស្រប​ជា​មួយ​នឹង​អ្នក​ផ្តល់សេវា និង​អ្នក​ប្រើប្រា​ស់​/ក្រុមគ្រួសារ អំពី​ការ​រង់​ចាំ​ការ​ផ្ទេរ​ឱ្យ​បាន​ឆាប់​នៅពេលដឹង​វា​ភ្លាម​។
  3. នៅ​ពេល​មជ្ឈមណ្ឌលថ្នាក់តំបន់​ដឹង​ថា​ អ្នក​ប្រើ​ប្រាស់/ក្រុមគ្រួសារ​នឹង​ធ្វើ​ផែនការ​ផ្ទេរទៅកាន់​មជ្ឈមណ្ឌលថ្នាក់តំបន់មួយ​ហើយ​នោះ ហើយ​ប្រ​សិនបើ​ក្រុមគ្រួសារ​ចង់ជួប មជ្ឈមណ្ឌលថ្នាក់តំបន់​ដែល​នឹ​ងបញ្ជូន​ចេញ គួរទាក់ទង​ទៅ​កាន់​មជ្ឈ​មណ្ឌលដែលនឹង​ទទួល ហើយ​ការ​ប្រ​ជុំ​ដោយ​ផ្ទាល់ ឬ ការ​ប្រជុំ​តាម​ទូរសព្ទ​គួរ​តែ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​ពី​សេវា​និង​ការគាំពារ​ក្នុង​អំឡុង​និង​ក្រោយ​ពេល​ផ្ទេរ។ ការទំនាក់ទំនង​ក្នុង​ចំណោម​ភាគីពាក់ព័ន្ធ គួរតែ​ធានាឱ្យមាន​នូវ​ភាព​ច្បាស់លាស់​ពីអ្នក​ដែលត្រូវទទួល​ខុស​ត្រូវ​ទៅ​លើ​សកម្មភាព​ផ្ទេរ​មួយឬច្រើន អ្វីទៅដែលជាការទទួល​ខុស​ត្រូវ​ជាក់លាក់ និង​ពេលវេលា​សកម្មភាព​ផ្ទេរ​ជាក់លាក់​នឹ​ងត្រូវ​ធ្វើ​ឡើង។
  4. ការ​ផ្ទេរ​រវាង​មជ្ឈមណ្ឌលថ្នាក់តំបន់​គួរ​តែ​ត្រូវ​បាន​សម្រប​សម្រួល​រវាង​ប្រធាន​អ្នក​ផ្តល់​ប្រឹក្សា ឬ នៅ​កម្រិតប្រ​ហាក់ប្រហែល​​ទៅ​តាម​ភាព​សំ​ខាន់​នៃ​ការ​ទទួល​ខុសត្រូវនេះ។
  5. ការ​ផ្តល់សេវា​និង​ការគាំពារ​ទៅ​ដល់អ្នកប្រើប្រាស់ ឬ ទៅដល់​ក្រុមគ្រួសារ​របស់គាត់ មិនគួរ​ត្រូវ​ពន្យារពេល ឬ ព្យួរទុក​ដោយ​មជ្ឈមណ្ឌល​ថ្នាក់ណា​មួយ​រង់​ចាំ​ការផ្ទេរ​ផ្នែករដ្ឋបាល​នៃ​ករណីឡើយ។
  6. មជ្ឈមណ្ឌល​ថ្នាក់តំបន់ដែលជាអ្នកផ្ញើ គួរ​តែ​រក្សា​ការ​គ្រប់គ្រង​ករណី​ហើយ​ការទទួល​ខុស​ត្រូវ​តាម​ប្រតិទិន​សម្រាប់​អតិថិជន​រហូត​ដល់ពេល​ដែល​មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកទទួល​បាន​ចាប់​ផ្តើម​ចូល​ជា​ធរមាននូវ​ការ​ទទួល​ខុស​ត្រូវនោះ។ មជ្ឈមណ្ឌល​ថ្នាក់តំបន់​ដែល​ជា​អ្នក​ទទួល​គួរ​តែ​ត្រូវកំណត់​ឱ្យ​​ “ចាប់ផ្តើម​ជាធរមាន” នូវការ​ទទួលខុសត្រូវ​នៅ​ពេល​រក​បាន​អ្នក​សម្រប​សម្រួល​សេវា​ថ្មី​ ផែនការកម្មវិធី​ជាលក្ខណៈបុគ្គល (IPP) ថ្មី ឬ​ត្រូវបានកែសម្រួល​ឡើងវិញ ឬ ផែនការ​សេវា​គ្រួសារជាលក្ខណៈបុគ្គល (IFSP) ត្រូវបានអភិវឌ្ឍឡើង និង​អ្នក​ប្រើ​ប្រាស់​នឹង​ទទួល​បាន​សេវា​និង​ការ​គាំពារ​ដូចមានរាយ​នៅក្នុង​ IPP ឬ IFSP ថ្មី ឬត្រូវបានកែ​សម្រួល​នោះ។
  7. អ្នក​ប្រើ​ប្រាស់​ដែលនឹង​ផ្ទេរចូលក្នុងតំបន់ក្រោមការគ្រប់គ្រង​របស់​ ​មជ្ឈមណ្ឌលថ្នាក់តំបន់ថ្មី គួរ​តែ​មាន​ឱកាស​ទទួល​បាន​សេវា​និង​ការ​គាំ​ពារ​ដូចគ្នាទៅ​នឹង​អ្នកប្រើប្រាស់ដែលមានស្រាប់ដែរ។ មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកផ្ទេរ និង​ទទួល គួរតែ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ធា​នាថា មជ្ឈមណ្ឌល​ថ្នាក់តំបន់ទាំង​ពីរមានថិវិកា ហើយ​សេវាទូទៅទាំង​ឡាយ​ត្រូវបានផ្តល់​ដោយ​ពុំ​មាន​ចន្លោះ ឬ ការយឺត​យ៉ាវ​ឡើយ​។
  8. នៅពេល​មានការមិនឯកភាពគ្នា​រវាង​មជ្ឈមណ្ឌល​ថ្នាក់តំបន់​ទៅលើ​ការ​ផ្ទេរករ​ណី មជ្ឈមណ្ឌលថ្នាក់តំបន់ដែលជាអ្នកផ្ទេរគួរតែ​រក្សា​ការ​គ្រប់គ្រង​ករណី ហើយ​បន្តការទទួលខុសត្រូវ​រហូតដល់​ពេលវេលា​ដែល​បញ្ហាត្រូវបានដោះស្រាយចប់។ គ្មាន​ពេល​ណាដែល​អ្នក​មិន​គួរ​ទទួល​បាន​សេវាកម្ម​ដោយសារ​តែ​ជម្លោះ​រវាង​មជ្ឈមណ្ដល​ថ្នាក់​តំបន់​ឡើយ។​
  9. មជ្ឈមណ្ឌលថ្នាក់តំបន់​ត្រូវ​តែ​ធានាថា​គោលនយោបាយនងិ​ការអនុវត្ត​របស់ខ្លួន​ស្រប​ទៅ​តាម​បញ្ញត្តិនៃច្បាប់​ដែល​អាចនឹងពាក់ព័ន្ធដល់​សកម្មភាព​ផ្ទេរ​អ្នក​ប្រើប្រាស់។ មួយ​ចំនួន​នៃ​បញ្ញត្តិទាំងនេះ​រួមបញ្ចូល​ដោយ​មិន​កំណត់​មានដូចតទៅ៖ ក្រម​​ស្តីពីសុខុមាលភាព​ និង​ស្ថាប័ន § § 4418.3. 4519, 4643.5, 4646.5 (a)(4), 4648 (a)(I0), 4652, 4805, 5008 (d), 42 CFR §§ 482.61 (e), 482.62 (a)(4), និង 482.62 (f)(2).

ដំណើការ​ដោះស្រាយ​ជម្លោះ​

នីតិវិធី​ទាំង​ឡាយ​ដូច​ខាង​ក្រោម​ត្រូវ​បាន​ណែនាំ​នៅក្នុង​ករណី​មាន​ជម្លោះ​ទាក់ទង​នឹង​ការ​ផ្ទេរ​អ្នក​ប្រើ​ប្រាស់ ឬ ថវិកា​ពីមជ្ឈមណ្ឌលថ្នាក់​តំ​បន់​មួយ​ទៅ​មួយ​ទៀត។

  1. មជ្ឈមណ្ឌល​ថ្នាក់​តំបន់​គួរ​ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​ការ​ផ្ទេរ​ទាំង​អស់​នៅ​តាម​ថ្នាក់មូលដ្ឋាន។
  2. ប្រសិនបើ​ដំណោះ​ស្រាយ​មិន​អាច​ទទួ​ល​បាន​ទេ ទាំង​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ ឬ អ្នក​ប្រើប្រាស់ ឬ តំណាង​ស្របច្បាប់របស់អ្នក​ប្រើ​ប្រាស់​ អាច​នឹង​ស្នើសុំ​ឱ្យ​នាយករ​ង​នៃ​ផ្នែក​សេវា​សហគមន៍របស់​នាយកដ្ឋាន​សេវា​អភិវឌ្ឍន៍​ការលូតលា​ស់ ឱ្យ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ករណីនិង​ដើម្បី​ផ្តល់​ការ​សម្រេច​។​
  3. សំណើ​ទៅ​កាន់​នាយកដ្ឋាន​ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​គួរ​ត្រូវ​ដាក់​បញ្ជូន​ជា​លាយ​លក្ខណ៍​អក្សរ។ លិខិតនេះ​មួយ​ច្បាប់​គួរ​ត្រូវ​ផ្តល់​ទៅ​កាន់​មជ្ឈមណ្ឌល​ថ្នាក់តំបន់​មួយ​ទៀត ឬ ទៅមជ្ឈមណ្ឌលថ្នាក់តំបន់ទាំង​ពីរ​នៅ​ពេល​ដែល​សំណើសុំពិនិត្យ​ករណី​ឡើង​វិញ​ត្រូវ​បានស្នើឡើង​ដោយ​អ្នក​បក​ប្រើប្រាស់​ ឬ ដោយ​តំណាង​ស្រប​ច្បាប់ និងទៅ​កាន់​ភាគីពាក់ព័ន្ធ​ទាំង​ឡាយផ្សេងទៀត។
  4. មជ្ឈមណ្ឌល​ថ្នាក់តំបន់​ដែល​ពាក់ព័ន្ធ គួរ​ផ្តល់​ដល់នាយកដ្ឋាន​នូវ​ការ​ពន្យល់​ជា​លាយលក្ខណ៍​អក្សរ​ពីជំហររបស់​ពួកគេ​ក្នុង​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៃ​ធ្វើ​ការ។ ការ​ពន្យ​ល់ជាលាយលក្ខណ៍​អក្សរ​ត្រូវ​ដាក់បញ្ជូន​ជា​អេឡិចត្រូនិក។ នាយកដ្ឋាន​អាច​នឹង​ស្នើសុំ​ព័ត៌​មានបន្ថែម​តាម​ការ​ចាំបាច់។ នាយកដ្ឋាន​អាច​នឹង​ផ្តួចផ្តើមឡើង​នូវ​ការ​ប្រ​ជុំតាម​ទូរសព្ទ​ជា​មួយ​នឹង​មជ្ឈមណ្ឌលថ្នាក់តំបន់ដែលពាក់ព័ន្ធ​ខាងលើ ឬ បន្ថែមលើការទទួល​បាន​ព័ត៌​មាន​ជាលាយលក្ខណ៍អក្សរ។
  5. នាយករង​ ឬ អ្នក​តំណាង​របស់គាត់ នឹង​ផ្តល់មិតិយោបល់ជាលាយ​លក្ខណ៍​អក្សរ​អំពី​ករណីផ្ទេរ​ដែលមានជម្លោះ និង/ឬ ថវិកា​ក្នុងរយៈ​ពេល 30ថ្ងៃ​ក្រោម​ទទួលបាន​ព័ត៌​មានដែលត្រូវការទាំង​អស់​ពី​ភាគី​ពាក់អស់​​ដើម្បី​ផ្តល់​ការ​សម្រេច។​ ការសម្រេចរបស់​នាយករង​នឹង​ត្រូវ​កំណត់ដល់​មជ្ឈមណ្ឌល​ដែល​ពាក់ព័ន្ធ​ទៅតាម​កម្រិត​នៃបញ្ហាដែលមានជម្លោះ​​ចូលរួម​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ដែល​មាន ឬ បទបញ្ញត្តិ​នៅក្នុង​កិច្ច​សន្យា​របស់​នាយក​ដ្ឋាន​ជាមួយ​នឹង​មជ្ឈមណ្ឌលថ្នាក់តំបន់។

ពុំមានអ្វី​នៅក្នុង​ដំណើរការ​ដោះស្រាយ​ជម្លោះ​​ជំនួស​ឱ្យ ឬ ជំនួស​បាន​សម្រាប់​ដំណើរការ​បណ្តឹង​ដែល​មាន​ចែង​នៅក្នុង​ក្រម Welfare and Institutions Code§ 4731 ចំពោះ​ដំណើរការ​សវនាការ​យុត្តិធម៌​ដល់អ្នក​ប្រើ​ប្រាស់​អនុលោម​ទៅ​តាម​ក្រម Welfare and Institutions Code§ 4700 et seq។