Menu Close

(8.14) តើ​អ្វី​ទៅ​ជាផែន​​ការ​ដាក់​ឱ្យ​រស់​នៅ​តាមសហគមន៍ (CPP)?

(8.14) តើ​អ្វី​ទៅ​ជាផែន​​ការ​ដាក់​ឱ្យ​រស់​នៅ​តាមសហគមន៍ (CPP)?

ផែនការ​ដាក់ឱ្យ​រស់នៅ​តាម​សហគមន៍ (CPP) រួម​បញ្ចូល​នូវ​ព័ត៌​មាន​ជាច្រើន​ពី​ការ​ខិត​ខំប្រឹង​ប្រែងដោយ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ និង​រដ្ឋ​ដើម្បី​ផ្តល់​សេវាទៅ​ដល់​មនុស្សនៅក្នុង​សហគមន៍។ CPP រួម​បញ្ចូល​នូវ​ព័ត៌​មាន​អំពី៖

  • ចំនួន​នៃ​អ្នក​ដែល​បាន​ចូល​ទៅក្នុង DC និង​ហេតុផល​នានា។
  • ចំនួន​នៃ​អ្នក​ដែល​ទទួល​បាន​ការ​វាយ​តម្លៃ​ពី RRDP និង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​របស់​អ្នក​ទាំង​នោះ និង​ថាតើ​សេវា​សហគមន៍ និង​ការ​គាំ​ពារ​ដែល​សម្រេច​បានជោគ​ជ័យ​​នៅ​ក្នុង​ការ​ជួយ​ដល់​មនុស្ស​ដែល​នៅ​សល់ក្នុង​សហគមន៍ និង​តម្រូវការ​ដែល​មិន​បំពេញ​បាន​របស់​មនុស្ស​ដែល​​បានចូល​​ទៅរស់នៅ​​ក្នុង DC ដែរឬទេ។
  • វឌ្ឍនភាព​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុងការ​​អភិវឌ្ឍសេវាកម្ម​ឯកទេស​ទូទាំង​រដ្ឋ រួម​​ទាំង​ជម្រើស​ដំណោះស្រាយ​វិបត្តិ​ក្នុង​​សហគមន៍ផង​ដែរ​។ [1]ផ្នែក​ 4418.25.

ជារៀង​រាល់ឆ្នាំ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ទទួល​បាន​នូវមូលនិធិ​បន្ថែម​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ ផែនការកម្មវិធី និង​ផ្តល់​ធន​ធាន សេវាកម្ម និង​ការគាំ​ពារ​ដើម្បី​ជួយ​ដល់​អ្នក​រស់នៅក្នុង​សហគមន៍​។ [2]ផ្នែក​ 4418.25 និង​ 4679. មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​សម្រេច​ថាមាន​ពលរដ្ឋ​ចំនួន​ប៉ុន្មាននាក់​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ CPP ក្នុង​មួយ​ឆ្នាំៗ។ ដើម្បី​ឱ្យ​ដឹង​ថា​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់របស់អ្នកធ្វើបានល្អ​ប៉ុណ្ណាស្ថិត​ក្រោម CPP នោះសូម​ទាក់ទង​ទៅ​កាន់​ DDS។ [3]ផ្នែក​ 4418.25(c) និង (d).

References
1 ផ្នែក​ 4418.25.
2 ផ្នែក​ 4418.25 និង​ 4679.
3 ផ្នែក​ 4418.25(c) និង (d).