Menu Close

(8.13) តើ​មាន​អ្វី​កើត​ឡើង​ប្រ​សិន​បើ​ខ្ញុំ​កំពុង​មាន​បញ្ហា​ក្នុង​ការ​រស់នៅ​ក្នុង​សហគមន៍​?​

(8.13) តើ​មាន​អ្វី​កើត​ឡើង​ប្រ​សិន​បើ​ខ្ញុំ​កំពុង​មាន​បញ្ហា​ក្នុង​ការ​រស់នៅ​ក្នុង​សហគមន៍​?​

អ្នក​អាច​នឹង​ត្រូវ​ការ​ស្ថាន​ភាព​រស់​នៅ​ផ្សេង​នៅក្នុង​សហគមន៍។ ប្រ​សិន​បើ​អ្នក​ត្រូវការ​ជំនួយ​ដើម្បី​ស្វែង​រក ឬ បង្កើត​ឡើង​នូវ​ស្ថាន​ភាព​រស់​នៅ​ឱ្យ​បាន​ប្រ​សើ​រ​ជាង​មុន​ ដើម្បី​ឱ្យ​អ្នក​អាច​ស្នាក់​នៅ​ក្រៅ​ស្ថាប័ន​បាន​នោះ RRDP (គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ថ្នាក់​តំបន់) ក្នុង​មូល​ដ្ឋាន​របស់អ្នក​អាច​នឹង​ជួយអ្នក​បាន។ ប្រ​សិន​បើអ្នក​កំពុង​តែ ​ប្រ​ឈ​ម​នឹង​ហានីភ័យ​ត្រូវ​ដាក់​ឱ្យ​រស់នៅ​ក្នុង DC ឬ អង្គ​ភាព​ជួបវិបត្តិបន្ទាន់ ​មជ្ឈមណ្ឌ​ល​ថ្នាក់​តំបន់ត្រូវ​តែ​​ផ្តល់​ដំណឹង​ទៅ​កាន់ RRDP។ [1]ផ្នែក​ 4418.7(a)(1).

RRDPs ជាទី​ភ្នាក់ងារ​ដែល​ធ្វើការ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌលថ្នាក់​តំបន់​ដើម្បី​ជួយ​ដល់​អ្នក​ដោយ​ពិភាក្សា​ជា​មួយ​​នឹង​ក្រុ​មការងារ​ធ្វើផែនការ និង​ស្វែង​រក​សេវាកម្ម​និង​ការគាំ​ពារ​ចាំ​បាច់​ទាំង​ឡាយ​សម្រាប់​អ្នក​ដើម្បី​ឱ្យទទួល​បាន​ជោគ​ជ័យ​នៅក្នុង​ការ​រស់​នៅ ក្នុង​សហគមន៍។ [2]ផ្នែក​ 4418.3(b). RRDP ពិនិត្យ​ទៅ​លើ​ស្ថាន​ភាព​របស់អ្នក ទៅ​ជួប​អ្នក (បើសមស្រប) និង​គិត​រក​មើល​អ្វី​ដែល​រារាំង​អ្នក​មិន​អាច​ឱ្យ​ធ្វើ​សមាហរ័ណកម្ម​ ទៅ​​ក្នុង​សហគមន៍​បាន។​ បន្ទាប់​មក ពួក​គេ​ណែនាំ​ពី​ការ​គាំពារនានា ដែល​នឹង​ជួយ​ដល់អ្នក​ឱ្យ​ស្នាក់​នៅ​ក្នុង​សហគមន៍​របស់អ្នក​បាន។ អ្នក​គួរ​តែ​មាន​ការ​ប្រ​ជុំ IPP មួយ​ជា​មួយ​នឹង​បុគ្គលិក RRDP ដែល​អាច​គិត​រក​មើល​ពី​របៀប​ដែល​អាច​បំពេញ​បាន​ទៅ​តាម​តម្រូវការ​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព​មានវិបត្តិ និង​ជាទូទៅ។​ [3]ផ្នែក​ 4418.7(a) & (b).

ចំណុចសំខាន់!​ ប្រ​សិន​បើ​មាន​នរណា​ម្នាក់​គំរាម​បញ្ជូន​អ្នក​ទៅ​កាន់​កន្លែង​ដែល​មាន​ការ​រឹតត្បិតនោះ សូម​ទូរសព្ទ​ទៅកាន់​ RRDP និង​សុំ​ឱ្យ​មាន​ការ​វាយ​តម្លៃ​មួយ​។ ចូលទៅកាន់គេហទំព័រ​ DDS នៅទីនេះ​ https://www.dds.ca.gov/services/state-facilities/regional-resource-development-projects/ សម្រាប់បញ្ជីរាយនាម​ RRDPs។

References
1 ផ្នែក​ 4418.7(a)(1).
2 ផ្នែក​ 4418.3(b).
3 ផ្នែក​ 4418.7(a) & (b).