Menu Close

(8.19) តើ​ការបង្វែរ​ទោសទណ្ឌ​ជាអ្វី​?

(8.19) តើ​ការបង្វែរ​ទោសទណ្ឌ​ជាអ្វី​?

ប្រ​សិនបើអ្នក​មាន​ពិការភាព​ផ្នែក​ការលូត​លាស់ ហើយ​ត្រូវបាន​ចោទ​ពី​បទ​ប្រព្រឹត្តិបទឧក្រិដ្ឋនោះ តុលាការ​អាច​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​នូវការព្យាបាល​និង​មាន​​នីតិសម្បទា​ជំនួស​ឱ្យ​ការ​ដាក់​ឃុំ​ឃាំងក្នុង​ពន្ធនាគារ។​ ករណី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ការ​បង្វែរទោស​ទណ្ឌ។ [1]ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1001.20 និង​ផ្នែក​បន្ត​បន្ទាប់ នេះ​ហៅថា​​ការបង្វែរ​ទោសទណ្ឌ​។

កម្ម​វិធី​បង្វែរ​ទោស​ទណ្ឌ​របស់អ្នក​អាច​មាន​រយៈ​ពេល​រហូតដល់ 2ឆ្នាំ។ ប្រ​សិន​បើ​អ្នក​បញ្ចប់កម្ម​វិធី​តាម​ការ​ណែនាំ តុលាការ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រ​កាន់​ប្រ​ឆាំង​នឹង​អ្នក។ ប្រ​សិន​បើ​មិនដូចេ្នះទេ តុលាការ​អាច​នឹង​ចោទ​ជាថ្មី​ឡើង​វិញ។

អ្នក​មាន​សិទ្ធិ​ទទួល​បាន​ការ​បង្វែរ​ទោស​ទណ្ឌ​ប្រ​សិន​បើ៖

  • បទ​ល្មើស​របស់​អ្នក​ជាបទ​មជ្ឈឹម ឬ បទឧក្រិដ្ឋ​ ប៉ុន្តែ​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរទេនោះ។
  • អ្នក​មិន​ធ្លាប់​ស្ថិត​នៅក្នុង​កម្ម​វិធី​បង្វែរ​ទោស​ទណ្ឌ​ក្នុង​រយៈពេល​​ពីរ​ឆ្នាំ​កន្លង​មក​នេះ​។
  • អ្នក​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់​។
  • អ្នក​ជាអតិថិជនមជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ ហើយ​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម។ [2]ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1001.21.

References
1 ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1001.20 និង​ផ្នែក​បន្ត​បន្ទាប់
2 ក្រម​ព្រហ្ម​ទណ្ឌ ផ្នែក​ 1001.21.