មណ្ឌលអភិវឌ្ឍន៍ការលូតលាស់ដែលនៅបើកដំណើរការមានតែមួយទេ គឺ មណ្ឌលអភិវឌ្ឍន៍ការលូតលាស់ Porterville (PDC)។ វាអាចដែរដែលតុលាការអាចនឹងយល់ថា អ្នកត្រូវការសេវាកម្មដែលមានផ្តល់ជូននៅឯ PDC តែមួយគត់។ PDC ក៏អាចជាកន្លែងដែលមានការរឹតត្បិតតិចជាងមន្ទីរឃុំឃាំង ឬ ពន្ធនាគារ។ ប៉ុន្តែមជ្ឈមណ្ឌលថ្នាក់តំបន់គួរតែនៅពាក់ព័ន្ធ បើទោះបីជាតុលាការចង់ឱ្យអ្នកទៅកាន់ PDCក៏ដោយ។ ក្រុមការងារ IPP គួរតែពិចារណាពីមូលហេតុដែលតុលាការធ្វើសេចក្តីសម្រេច ហើយ ចាប់ផ្តើមជួយអ្នករកដំណោះស្រាយទៅនឹងបញ្ហាទាំងឡាយដែលមានឥទ្ធិពលលើតុលាការ ដើម្បីឱ្យអ្នកអាចប្តូរចេញបានឆាប់តាមដែលអាចធ្វើបាន។ ក្រុមការងារ IPP របស់អ្នកពិភាក្សាជាមួយនឹងមេធាវីរបស់អ្នក ឬ តុលាការអំពីការដាក់អ្នកឱ្យស្នាក់នៅ និងសេវាកម្មទាំងឡាយដែលពួកគេអាចផ្តល់ឱ្យអ្នកបាន។
តុលាការពឹងផ្អែកខ្លាំងទៅលើរបាយការណ៍ពី DC របស់អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីកំណត់ថាតើអ្នកចាំបាច់ត្រូវស្នាក់នៅក្នុង DC ឬអត់។ IPP របស់អ្នកក៏ ផ្តល់ជូនតុលាការនូវព័ត៌មានដ៏មានតម្លៃអំពីការគាំពារទាំងឡាយដែលអ្នកត្រូវការ អ្វីដែលរារាំងអ្នកពីការរស់នៅក្នុងសហគមន៍ និងអ្វីដែលអ្នកត្រូវការដើម្បីត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ បញ្ហាច្រើនតែមានលក្ខណៈសាមញ្ញដូចជាទីជម្រក ឬ សេវាបំពេញបន្ថែមនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីរស់ដោយសុវត្ថិភាព នៅក្នុងសហគមន៍នោះ មិនអាចរកបាន។ នៅពេលដែលតុលាការដឹងពីអ្វីដែលអ្នកត្រូវការហើយនោះ តុលាការអាចសម្រេចបានថាតើអ្នកចាំបាច់ត្រូវរស់នៅក្នុង DC ឬ ថាតើបំពេញតម្រូវការរបស់អ្នកនៅក្នុងកន្លែងដែលមានការរឹតត្បិតតិចបំផុតដោយរបៀបណា។
មេធាវី ឬ អ្នកតស៊ូមតិរបស់អ្នកអាចសុំដីកាដែលមិនកំណត់ពីរយៈពេលដែលអ្នកត្រូវស្ថិតក្នុង DC។ ជំនួសមកវិញ ពួគេអាចសុំដីកាដែលកំណត់ថាអ្នកអាចចាកចេញពី DC បាននៅពេលដែលមានសេវាកម្មទាំងឡាយដែលអ្នកត្រូវការដើម្បីឱ្យអ្នកអាចត្រឡប់មករស់នៅក្នុងសហគមន៍វិញបាន។ មេធាវីរបស់អ្នកក៏អាចសុំឱ្យតុលាការតាមដានពីវឌ្ឍនភាពរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងការស្វែងរក ឬ អភិវឌ្ឍសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។