បាទ/ចាស។ អ្នកគ្រប់គ្នាមានសិទ្ធិរស់នៅក្នុង និងទទួលបានសេវាកម្ម ដែលមានការរឹតត្បិតតិចតួចបំផុត ជាកន្លែងដែលត្រូវធ្វើសមាហរ័ណកម្មច្រើនបំផុត ដោយផ្អែកទៅលើតម្រូវការនិងជម្រើសរបស់ពួកគេ។ [1]ផ្នែក 4688 និង 4688.21. សេវា សមាហរ័ណកម្មសហគមន៍ អាចជួយអ្នកឱ្យចូលរួមក្នុងសហគមន៍របស់អ្នក និងរស់នៅក្នុងកន្លែងណាមួយក្រៅពីស្ថាប័ន។ [2]ផ្នែក 4688.05.
អ្នកអាចទទួលបានសេវាសមាហរ័ណកម្មសហគមន៍បើទោះបីជាអ្នករស់នៅទីណាក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នករស់នៅក្នុងផ្ទះជាក្រុមជាមួយនឹងអ្នកផ្សេងទៀត សេវាសមាហរ័ណកម្មសហគមន៍អាចនឹងជួយដល់អ្នកឱ្យទៅរស់នៅក្នុងបរិបទដែលមានលក្ខណៈសមាហរ័ណកម្មច្រើនជាងមុន។ នេះអាចជាការរស់នៅដែលទទួលបានការគាំពារ [3]ផ្នែក 4689. មជ្ឈមណ្ឌលបង្រៀនសម្រាប់គ្រួសារ [4]ផ្នែក 4689.1. ឬការរស់នៅជាមួយក្រុមគ្រួសារ។
“សេវាអាកប្បកិរិយាអាចនឹងជួយអ្នកឲ្យរស់នៅក្នុងសហគមន៍បាន។ មនុស្សមួយចំនួនហៅសេវាអាកប្បកិរិយាថា “ABA”។ ABA គឺជាការវិភាគអាកប្បកិរិយាអនុវត្ត (Applied Behavioral Analysis)។ សេវាទាំងនេះអាចនឹងជួយឲ្យអ្នកសិក្សាស្វែងយល់អំពីវិធីក្នុងការរស់នៅឲ្យបានល្អប្រសើរនៅក្នុងការដាក់បញ្ចូលតាមទីកន្លែងនាពេលបច្ចុប្បន្នរបស់អ្នក។ ពួកគេអាចជួយអ្នកឲ្យចុះសម្រុងគ្នាបានយ៉ាងល្អជាមួយអ្នកដទៃ។ ពួកគេអាចជួយអ្នកឲ្យសិក្សាស្វែងយល់អាកប្បកិរិយាថ្មីក្នុងការរស់នៅទីកន្លែងដទៃផ្សេងទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍លើសេវាអាកប្បកិរិយា សូមពិភាក្សាជាមួយអ្នកសម្របសម្រួលសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ សូមមើលផងដែរលើឯកសារបោះពុម្ពផ្សាយនៃអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា មានចំណងជើងថា “ការទទួលបានការព្យាបាល ABA” ដែលមាននៅទីនេះ៖
https://www.disabilityrightsca.org/publications/access-to-aba-therapy