បាទ/ចាស។ បុគ្គលិក IMD ត្រូវតែជួយអ្នកក្នុងការផ្ទេរត្រលប់ទៅកាន់ទីកន្លែងដែលអ្នកបានរស់នៅពីមុន ឬទីកន្លែងផ្សេងទៀតនៅក្នុងសហគមន៍ ក្នុងរយៈពេលកំណត់។ [1]ផ្នែក 4648(a)(9)(C)(v)(V) DDS ត្រូវតែត្រួតពិនិត្យការដាក់បញ្ចូលទៅក្នុង IMD និងការផ្ទេរត្រលប់ទៅកាន់សហគមន៍វិញ។ [2]ផ្នែក 4648(a)(9)(C)(vi). មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាប់អ្នកតស៊ូមតិសិទ្ធិរបស់អតិថិជន (CRA) នៅពេលអ្នកត្រូវបានទទួលឲ្យចូលទៅកាន់ IMD និងផ្តល់ឲ្យ CRA នូវសេចក្តីចម្លងការវាយតម្លៃពេញលេញ របស់អ្នក និងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំ IPP របស់អ្នក ដោយមានការជូនដំណឹងរយៈពេល 7ថ្ងៃ។ [3]ផ្នែក 4648(a)(9)(C)(vii). CRA គឺជាបុគ្គលិកមកពីអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។ ប្រសិនបើមាននរណាម្នាក់ក្រៅពីមជ្ឈមណ្ឌលថ្នាក់តំបន់ដាក់អ្នកនៅក្នុង IMD នោះ IMD ត្រូវតែប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងរយៈពេល 5ថ្ងៃ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការវាយតម្លៃពេញលេញមួយទៅលើអ្នកក្នុងរយៈពេល 30ថ្ងៃ។ [4]ផ្នែក 4648(a)(9)(C)(viii).
ការផ្លាស់ប្តូររបស់អ្នកទៅកាន់សហគមន៍ គួរត្រូវផ្អែកទៅលើគោលដៅ និងតម្រូវការជាលក្ខណៈបុគ្គល IPP របស់អ្នក ។ អ្នកគួរតែផ្លាស់ទៅកាន់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចបំផុត ដែលការពារបាននូវសិទ្ធិនិងជម្រើសនានារបស់អ្នក។ [5]ផ្នែក 4648(a)(9)(D). នៅពេលអ្នកស្ថិតនៅក្នុង IMD អ្នកមានរាល់សិទ្ធិទាំងអស់របស់អ្នកនៅក្រោមច្បាប់ Lanterman ដែលត្រូវតែដាក់បិទបង្ហាញនៅក្នុង IMD ដោយប្រើភាសានិងរូបភាពងាយយល់។[6]ផ្នែក 4648(a)(9)(E).
ពីព្រោះ IMD ជាកន្លែងដែលមានការរឹតត្បិតខ្លាំង សូមទូរសព្ទទៅកាន់ Disability Rights California សម្រាប់ជំនួយឱ្យស្នាក់នៅខាងក្រៅ ឬ ចេញពី IMD។