បោះពុម្ពជំពូកទី 8 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 10/08/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 10/08/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 8៖ របៀបស្ថិតនៅក្រៅស្ថាប័ន
(8.1) តើខ្ញុំត្រូវតែរស់នៅក្នុងស្ថាប័នមែនទេ?
ទេ។ ច្បាប់ Lanterman ផ្តល់ដល់អ្នកនូវសិទ្ធិទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីស្នាក់នៅក្នុងសហគមន៍របស់អ្នក។ អ្នកក៏មានសិទ្ធិដើម្បីទទួលបានសេវាកម្មនិងការគាំពារទាំងនេះ “នៅក្នុងកន្លែងដែលមានការរឹតបន្តឹងតិចតួច” (LRE) ផងដែរ។ [[ផ្នែក 4501 និង 4502(b)(1).]]
យោងទៅតាមតុលាការកំពូលរដ្ឋកាលីហ្វ័រញ៉ា គោលបំណងនៃច្បាប់ Lanterman គឺដើម្បី៖
- រក្សាអ្នកដែលមានពិការភាពផ្នែកលូតលាស់ឱ្យនៅក្រៅស្ថាប័នឱ្យបានច្រើនតាមដែលអាចធ្វើបាន និងបញ្ចៀសការបំបែកពួកគេពីក្រុមគ្រួសារនិងសហគមន៍របស់គេ។
- អនុញ្ញាតឱ្យអ្នកដែលមានពិការភាពដើម្បីរស់នៅដូចអ្នកទាំងឡាយដែលមានវ័យ ស្របាលពួកគេដែលពុំមានពិការភាព និង
- ជួយអ្នកដែលមានពិការភាពឲ្យរស់នៅដោយខ្លួនឯងនិងមានផលិតភាពច្រើនជាងមុននៅក្នុងសហគមន៍របស់ពួកគេ។ [[សមាគមសម្រាប់ពលរដ្ឋដែលមានការលូតលាស់យឺតនៃរដ្ឋកាលីហ្វ័ញ៉ា ទល់នឹងនាយកដ្ឋានសេវាផ្នែកលូតលាស់ 38 Cal.3d 384, 388 (1985).]]
តុលាការកំពូលសហរដ្ឋអាមេរិកក៏បានលើកឡើងពីសិទ្ធិរបស់បុគ្គលមានពិការភាពដើម្បីទទួលបានសេវាកម្មនិងការគាំពារនានានៅក្នុងបរិយាកាសដែលមានការរឹតត្បិតតិចតួចផងដែរ។ តុលាការរកឃើញថា ទម្រង់មិនស្របច្បាប់នៃការរើសអើងពិការភាពធ្វើឱ្យបុគ្គលមានពិការភាពត្រូវរស់នៅក្នុងស្ថានប័ននៅក្នុងករណីដែលពួកគេមិនចាំបាច់ទាល់តែសោះ។ [[Olmstead v. L.C. (1999) 527 U.S. 581.]] ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព មានចែងអំពី “ការកំណត់ការធ្វើសមាហរ័ណកម្ម”។ [[មាត្រា 28 ក្រមបទបញ្ញត្តិសហព័ន្ធ ផ្នែក 35.130(d).]] ស្ថិតក្រោម “ការកំណត់ការធ្វើសមាហរ័ណកម្ម” ទីភ្នាក់ងារសាធារណៈត្រូវអនុវត្តនូវ សេវាកម្ម កម្មវិធី និងសកម្មភាពទាំងឡាយនៅក្នុងបរិបទសមាហរ័ណកម្មសម្រាប់តម្រូវការរបស់អ្នកដែលមានពិការភាព។ នៅក្នុងករណី Olmstead v. L.C. ទីកន្លែងដែលបានធ្វើសមាហរ័ណកម្មភាគច្រើនបំផុតសម្រាប់អ្នកដែលចូលរួម គឺនៅក្នុង កម្មវិធីតាមសហគមន៍ និងមិនមែនជាស្ថាប័នទេ។ ដូច្នេះ ទីភ្នាក់ងារសាធារណៈទទួលខុសត្រូវសម្រាប់សេវាកម្ម តម្រូវឱ្យពិចារណាដូចជាកម្មវិធីជំនួសឱ្យបរិបទ ស្ថាប័ន។
(8.2) តើខ្ញុំអាចទទួលបានសេវាកម្មដើម្បីជួយខ្ញុំឱ្យក្លាយជាផ្នែកមួយនៃសហគមន៍បានទេ?
បាទ/ចាស។ អ្នកគ្រប់គ្នាមានសិទ្ធិរស់នៅក្នុង និងទទួលបានសេវាកម្ម ដែលមានការរឹតត្បិតតិចតួចបំផុត ជាកន្លែងដែលត្រូវធ្វើសមាហរ័ណកម្មច្រើនបំផុត ដោយផ្អែកទៅលើតម្រូវការនិងជម្រើសរបស់ពួកគេ។ [[ផ្នែក 4688 និង 4688.21.]] សេវា សមាហរ័ណកម្មសហគមន៍ អាចជួយអ្នកឱ្យចូលរួមក្នុងសហគមន៍របស់អ្នក និងរស់នៅក្នុងកន្លែងណាមួយក្រៅពីស្ថាប័ន។ [[ផ្នែក 4688.05.]]
អ្នកអាចទទួលបានសេវាសមាហរ័ណកម្មសហគមន៍បើទោះបីជាអ្នករស់នៅទីណាក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នករស់នៅក្នុងផ្ទះជាក្រុមជាមួយនឹងអ្នកផ្សេងទៀត សេវាសមាហរ័ណកម្មសហគមន៍អាចនឹងជួយដល់អ្នកឱ្យទៅរស់នៅក្នុងបរិបទដែលមានលក្ខណៈសមាហរ័ណកម្មច្រើនជាងមុន។ នេះអាចជាការរស់នៅដែលទទួលបានការគាំពារ [[ផ្នែក 4689.]] មជ្ឈមណ្ឌលបង្រៀនសម្រាប់គ្រួសារ [[ផ្នែក 4689.1.]] ឬការរស់នៅជាមួយក្រុមគ្រួសារ។
“សេវាអាកប្បកិរិយាអាចនឹងជួយអ្នកឲ្យរស់នៅក្នុងសហគមន៍បាន។ មនុស្សមួយចំនួនហៅសេវាអាកប្បកិរិយាថា “ABA”។ ABA គឺជាការវិភាគអាកប្បកិរិយាអនុវត្ត (Applied Behavioral Analysis)។ សេវាទាំងនេះអាចនឹងជួយឲ្យអ្នកសិក្សាស្វែងយល់អំពីវិធីក្នុងការរស់នៅឲ្យបានល្អប្រសើរនៅក្នុងការដាក់បញ្ចូលតាមទីកន្លែងនាពេលបច្ចុប្បន្នរបស់អ្នក។ ពួកគេអាចជួយអ្នកឲ្យចុះសម្រុងគ្នាបានយ៉ាងល្អជាមួយអ្នកដទៃ។ ពួកគេអាចជួយអ្នកឲ្យសិក្សាស្វែងយល់អាកប្បកិរិយាថ្មីក្នុងការរស់នៅទីកន្លែងដទៃផ្សេងទៀត។ ប្រសិនបើអ្នកចាប់អារម្មណ៍លើសេវាអាកប្បកិរិយា សូមពិភាក្សាជាមួយអ្នកសម្របសម្រួលសេវានៃមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក។ សូមមើលផងដែរលើឯកសារបោះពុម្ពផ្សាយនៃអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា មានចំណងជើងថា “ការទទួលបានការព្យាបាល ABA” ដែលមាននៅទីនេះ៖
https://www.disabilityrightsca.org/publications/access-to-aba-therapy
(8.3) តើខ្ញុំអាចប្តូរចេញពីស្ថានប័ននិងចូលទៅក្នុងសហគមន៍បានដោយរបៀបណា?
អ្នកត្រូវតែប្តូរ IPP របស់អ្នក។ ដំណើរការ IPP កំណត់ពីសេវាកម្មនិងការគាំពារដែលអ្នកត្រូវការនិងអនុញ្ញាតឱ្យអ្នកកំណត់ពីអ្វីទាំងនោះដែលអ្នកចង់បាន។ វាក៏ជាមធ្យោបាយមួយដើម្បីធ្វើឱ្យប្រាកដថា អ្នកអាចត្រូវបានធ្វើសមហរ័ណកម្មចូលទៅក្នុងសហគមន៍របស់អ្នក។ (មើល ជំពូក 4 ស្តីពីដំណើរការ IPP និង ជំពូក 7 ស្តីពីការចាត់ចែងការរស់នៅ។) ប្រសិនបើអ្នករស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬ ស្ថាប័នរបស់យើងនោះ អ្នកគួរតែមានការវាយតម្លៃមួយ ហើយ IPP ផ្អែកទៅលើតម្រូវការនិងការចង់បានរបស់អ្នក។ សូមមើលអ្វីដែលរារាំងអ្នកមិនឱ្យរស់នៅក្នុងសហគមន៍ និងអ្វីដែលអ្នកត្រូវការដើម្បីរស់នៅក្នុងសហគមន៍។ ពេលខ្លះ ការផ្តល់ទីស្នាក់នៅ សេវាកម្ម និងការគាំពារដែលមិនមាន។ ប៉ុន្តែប្រសិនបើសេវាកម្មនិងការគាំពារដែលអ្នកត្រូវការដើម្បីរស់នៅក្នុងសហគមន៍ត្រូវបានរាយនៅក្នុង IPP នោះ ក្រុមការងាររបស់អ្នកត្រូវតែស្វែងរក ឬ អភិវឌ្ឍសេវាកម្មនិងការគាំពារទាំងនោះឡើងសម្រាប់អ្នក។
(8.4) តើអ្វីទៅជាមណ្ឌលផ្នែកលូតលាស់?
មណ្ឌលអភិវឌ្ឍន៍ការលូតលាស់ (DC) គឺជាស្ថាប័នរដ្ឋសម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។ វាជាកន្លែងដែលមានការរឹតត្បិតនិងដាក់ឱ្យរស់បែកគ្នា។ មានមណ្ឌលអភិវឌ្ឍន៍ការលូតលាស់តែមួយគត់គឺ Porterville ដែលនៅបន្តធ្វើប្រតិបត្តិការនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក៏មានគិលានមួយផងដែរដែលធ្វើប្រតិបត្តិការដោយរដ្ឋ ស្រដៀងគ្នាទៅនឹង DC មានឈ្មោះថា Canyon Springs។ ថ្វីបើអ្នករស់នៅមួយចំនួនក្នុង Porterville DC និង Canyon Springs មានពិការភាពធ្ងន់ធ្ងរក៏ដោយ ក៏មនុស្សជាច្រើននៅក្នុង DCs អាចរស់នៅក្នុងសហគមន៍បានដែរ ប្រសិនបើពួកគេមានសេវាកម្មនិងការគាំពារត្រឹមត្រូវសមស្របនោះ។ ច្បាប់រដ្ឋកាលីហ្វ័រញ៉ាបានប្តូរទៅបិទ DCs ហើយជួយដល់អ្នកទាំងឡាយដែលប្តូរទៅរស់នៅក្នុងសហគមន៍ដោយមានសេវាកម្មនិងគារគាំពារ។ ចំនួនរដ្ឋដែលធ្វើបែបនេះមានការកើនឡើង ហើយស្ថាប័នរដ្ឋធំៗត្រូវបានបិទ។
(8.5) តើអ្វីទៅជាអង្គភាពវិបត្តិបន្ទាន់?
អង្គភាពវិបត្តិបន្ទាន់ ជាអគារចាត់ចែងដោយរដ្ឋ ដែលផ្តល់ការស្នាក់នៅរយៈពេលខ្លីទៅដល់អ្នកដែលមានពិការភាពផ្នែកការលូតលាស់កំពុងមានវិបត្តិ។ អង្គភាពទាំងនោះក៏មានឈ្មោះម្ប៉ាងទៀតហៅថាអគារ STAR ផងដែរ។ STAR មកពីពាក្យពេញថា ជំនួយបណ្តុះបណ្តាលការធ្វើសមាហរ័ណកម្មឡើងវិញឱ្យមានលំនឹង។ មានតែមនុស្ស 5 នាក់គត់អាចរស់បាននៅតាមផ្ទះនីមួយៗ។ ផ្ទះទាំងនេះនៅឯ Porterville DC, Canyon Springs និងទីតាំងផ្សេងៗទៀត ប៉ុន្តែមានសេវាកម្មខុសៗគ្នានិងអនុវត្តទៅតាមវិធានខុសៗគ្នា។ មនុស្សមួយចំនួនយល់ច្រឡំអង្គភាពទាំងនេះជាមួយនឹង DCs។ ប៉ុន្តែវាជាកន្លែងដាក់ឱ្យស្នាក់នៅក្នុងរយៈពេលខ្លី ហើយក្នុងបំណងឱ្យអ្នកត្រឡប់ទៅសហគមន៍វិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។
មានអង្គភាពវិបត្តិបន្ទាន់មួយចំនួនកំពុងផ្តល់សេវានៅភាគខាងជើង ខាងត្បូង និងភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា។ ខ្លះផ្តល់សេវាទៅដល់កុមារ ខណៈដែលខ្លះទៀត ផ្តល់សេវាសម្រាប់តែមនុស្សចាស់។
អ្នកអាចរស់នៅក្នុងអង្គភាពវិបត្តិបន្ទាន់បានរហូតដល់ 13 ខែ។ ប៉ុន្តែ ក្រុមការងារ IPP ត្រូវចាប់ផ្តើមធ្វើផែនការសម្រាប់ការចេញពីមណ្ឌលដើម្បីត្រឡប់ទៅក្នុង សហគមន៍វិញភ្លាមៗនៅពេលអ្នកមកដល់។
(8.6) តើមជ្ឈមណ្ឌលថ្នាក់តំបន់របស់ខ្ញុំអាចដាក់ខ្ញុំនៅក្នុង អង្គភាពវិបត្តិបន្ទាន់ទេ?
ពិតជាអាច ប្រសិនបើអ្នកពុំមានកន្លែងស្នាក់នៅក្នុងសហគមន៍ សេវាកម្ម និងការ គាំពារដែលអាចបំពេញបានទៅតាមតម្រូវការវិបត្តិរបស់អ្នក។ មជ្ឈមណ្ឌលថ្នាក់ តំបន់ត្រូវតែណែនាំអ្នកបន្តសម្រាប់ការវាយតម្លៃ 4418.7 មុននឹងអ្នកអាចត្រូវបានដាក់ចូលទៅក្នុងអង្គភាពវបត្តិបន្ទាន់នោះ។ សូមមើល សំណួរ 13 សម្រាប់ព័ត៌មានស្តីពីការវាយតម្លៃ 4418.7 ។
(8.7) តើអ្វីទៅជាស្ថាប័នសម្រាប់ជំងឺផ្លូវចិត្ត (IMDs)?
IMDs គឺជាមណ្ឌលដែលមានគ្រែគេង 16ឡើងទៅ ដែលមនុស្សទទួលបានការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំ (រួមទាំងការថែទាំវេជ្ជសាស្ត្រ និងការថែទាំខ្លួនប្រាណ) សម្រាប់ពិការភាពផ្នែកសុខភាពផ្លូវចិត្ត។ [[42 CFR ផ្នែក 435.1010]] នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា IMDs អាចជាមន្ទីរពេទ្យវិកលចរិត មណ្ឌលសុខភាពផ្នែកវិកលចរិត (PHF) មណ្ឌលថែទាំដោយគិលានុបដ្ឋាកជំនាញដែលមានកម្មវិធីព្យាបាលពិសេស (SNF-STP) មជ្ឈមណ្ឌលស្តារនីតិសម្បទាសុខភាពផ្លូវចិត្ត (MHRC) ឬមន្ទីរពេទ្យរដ្ឋ។
សម្រាប់អ្នកដែលមានពិការភាពផ្នែកលូតលាស់ IMDs ជាកន្លែងមានការរឹតត្បិតការរស់នៅ។
(8.8) តើមជ្ឈមណ្ឌលថ្នាក់តំបន់របស់ខ្ញុំអាចដាក់ខ្ញុំនៅក្នុង IMD ទេ?
ពិតជាអាច ប៉ុន្តែច្បាប់ Lanterman ចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់អាចធ្វើដូច្នេះបានតែក្នុងករណីដែលអ្នកស្ថិតនៅក្នុងវិបត្តិបន្ទាន់ ហើយស្ថិតនៅក្នុងលក្ខខណ្ឌមួយជាក់លាក់។ គេហទំព័រ DDS ពន្យល់ពី IMDs ជាកន្លែងដែលមានការរឹតត្បិតខ្ពស់ ដែលជាទូទៅមិនផ្តល់សេវាកម្មសមស្របសម្រាប់អ្នកមានពិការភាពផ្នែកការលូតលាស់ និងពិការភាពដែលកើតឡើងព្រមជាមួយនឹងផ្នែកសតិបញ្ញាទេ។ សម្រាប់ហេតុផលនេះ ច្បាប់បច្ចុប្បន្នដាក់ការរឹតត្បិតធ្ងន់ធ្ងរនិងការកំណត់ពេលវេលាស្តីពីការប្រើប្រាស់ សេវាកម្មស្នាក់នៅតាម IMD ដោយមជ្ឈមណ្ឌលថ្នាក់តំបន់ សម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់។ [[ផ្នែក 4648(a)(9)(C).]]
(8.9) តើអ្វីទៅជាការរឹតត្បិតនិងពេលកំណត់សម្រាប់ IMD?
មុននឹងដាក់អ្នកទៅក្នុង IMD មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបញ្ចប់ការវាយតម្លៃជាមុន សិន។ ការវាយតម្លៃត្រូវតែពន្យល់ពីការគាំពារសហគមន៍ទាំងអស់ដែលមជ្ឈមណ្ឌល ថ្នាក់តំបន់បានពិចារណា រួមមាន៖ [[ផ្នែក 4648(a)(9)(C)(iii)(I).]]
- អត្រាកែសម្រួល
- សេវាបំពេញបន្ថែម
- សេវាអន្តរាគមន៍បន្ទាន់និងវិបត្តិ
- ផ្ទះមានវិបត្តិតាមសហគមន៍ (CCH) និង
- ការពន្យល់ពីមូលហេតុដែលសេវាកម្មទាំងនោះអាចមិនបំពេញបានទៅតាមតម្រូវការរបស់អ្នក។
មុននឹងដាក់អ្នកចូលទៅក្នុង IMD នាយកមជ្ឈមណ្ឌលថ្នាក់តំបន់បញ្ជាក់ថាពុំមានជម្រើសតាមសហគមន៍ណាផ្សេងដែលអាចបំពេញទៅតាមតម្រូវការរបស់អ្នកបានទេ។ [[ផ្នែក 4648(a)(9)(C)(iii)(II).]]
នៅពេលអ្នកត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុង IMD មជ្ឈមណ្ឌលក្នុងតំបន់គួរតែព្យាយាមឲ្យអ្នកវិលត្រឡប់ទៅកាន់សហគមន៍វិញក្នុងរយៈពេល 72ម៉ោង។ [[ផ្នែក 4648(a)(9)(C)(v)(I)]] ប្រសិនបើអ្នកមិនអាចវិលត្រឡប់ទៅកាន់សហគមន៍វិញក្នុង រយៈពេល 72ម៉ោងនោះទេ មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែ៖
- បំពេញសំណុំឯកសារដើម្បីគាំទ្រដល់បណ្តឹងទាមទារសម្រាប់ការបញ្ជាបង្ខាំងទុកក្រោមក្រមសុខុមាលភាពនិងស្ថាប័ន ផ្នែក 6500។ [[ផ្នែក 4648(a)(9)(C)(v)(I)(ia)]]
- បញ្ចប់ការវាយតម្លៃពេញលេញមួយដែលកំណត់ទៅលើសេវាកម្មនិងការគាំពារដែលអ្នកត្រូវការសម្រាប់ការធ្វើឱ្យវិបត្តិមានលំនឹង និងពេលវេលាកំណត់សម្រាប់ការអភិវឌ្ឍសេវាកម្មនិងការគាំពារទាំងឡាយសម្រាប់អ្នកដើម្បីត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ [[ផ្នែក 4648(a)(9)(C)(v)(I)(ib)]] មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែប្រគល់ការវាយតម្លៃនេះទៅកាន់តុលាការជាបន្ទាន់។
- រៀបចំកិច្ចប្រជុំ IPP នៅក្នុងរយៈពេល 30 ថ្ងៃនៃការទទួលយក ដើម្បីកំណត់ទៅលើសេវាកម្មនិងការគាំពារដែលអ្នកត្រូវការសម្រាប់ធ្វើឱ្យវិបត្តិមានលំនឹងឡើងវិញ និងដើម្បីអភិវឌ្ឍផែនការប្តូរអ្នកមកចូលក្នុងសហគមន៍វិញ។ [[ផ្នែក 4648(a) (9)(C)(v)(I)(ib).]]
ប្រសិនបើអ្នកមិនអាចប្តូរចូលមកក្នុងសហគមន៍វិញក្នុងរយៈពេល 90 ថ្ងៃនៃការទទួលយកបានទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែរៀបចំកិច្ចប្រជុំ IPP ដើម្បីពិភាក្សាទៅលើការប្តូរមករស់នៅក្នុងសហគមន៍វិញ និងថាតើអ្នកនៅតែត្រូវការធ្វើឱ្យវិបត្តិមានលំនឹងតទៅទៀតដែរឬទេ។ [[ផ្នែក 4648(a)(9)(C)(v)(II).]]
អ្នកមិនអាចស្នាក់នៅក្នុង IMD លើសពី 6 ខែបានទេ លើកលែងតែនៅមុនខែទី6៖ [[ផ្នែក (a)(9)(C)(v)(III).]]
- មជ្ឈមណ្ឌលថ្នាក់តំបន់បានធ្វើការវាយតម្លៃដ៏ពេញលេញមួយដោយផ្អែកលើ ព័ត៌មានបច្ចុប្បន្នដែលបង្ហាញថាអ្នកនៅតែបន្តស្ថិតក្នុងស្ថានភាពបន្ទាន់ និង[[ផ្នែក 4648(a)(9)(C)(v)(III)(ia).]]
- ក្រុមការងារ IPP បានអភិវឌ្ឍឡើងនូវផែនការដែលកំណត់ពីសេវាកម្មនិងការ គាំពារជាក់លាក់ទាំងឡាយ ដែលអ្នកត្រូវការដើម្បីប្តូរមករស់នៅក្នុងសហគមន៍វិញ ហើយផែនការនោះត្រូវដាក់បញ្ចូលនូវពេលវេលាកំណត់ដើម្បីទទួលបាននិងអភិវឌ្ឍនូវសេវាកម្មនិងការគាំពារ និង[[ផ្នែក 4648(a)(9)(C)(v)(III)(ib).]]
- តុលាការដែលចេញបញ្ជាបង្ខាំងទុក បានពិនិត្យមើលឡើងវិញ និងបានពន្យារពេលការបង្ខាំងទុកនោះ។[[ផ្នែក 4648(a)(9)(C)(v)(III)(ic).]]
អ្នកមិនអាចស្នាក់នៅក្នុង IMD បានយូរជាងមួយឆ្នាំបានទេ លុះត្រាតែ៖
- មជ្ឈមណ្ឌលថ្នាក់តំបន់បង្ហាញពីវឌ្ឍនភាពដ៏ធំធេងឆ្ពោះទៅកាន់ផែនការប្តូរអ្នកចូលទៅរស់នៅក្នុងសហគមន៍វិញ និង
- ស្ថានភាពពិសេសកើតឡើងហួសពីលទ្ធភាពគ្រប់គ្រងបានរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ ដែលរារាំងពួកគេមិនអាចឱ្យទទួលបាននូវសេវាកម្មនិងការគាំពារទាំងឡាយតាមពេលវេលាកំណត់នៅក្នុងផែនការ។ [[ផ្នែក 4648(a)(9)(C)(v)(IV)(ia).]]
ប្រសិនបើអនុវត្តករណីទាំងពីរ មជ្ឈមណ្ឌលថ្នាក់តំបន់អាចសុំឱ្យតុលាការដែលចេញបញ្ជាបង្ខាំងទុកពន្យារពេលហួសពីមួយឆ្នាំបានដោយមិនហួសពី 30 ថ្ងៃឡើយ។ [[ផ្នែក 4648(a)(9)(C)(v)(IV)(ib).]]
(8.10) តើមានលក្ខខណ្ឌតម្រូវអ្វីផ្សេងទៀតទេ ប្រសិនបើ មជ្ឈមណ្ឌលថ្នាក់តំបន់ដាក់ខ្ញុំនៅក្នុង IMD?
បាទ/ចាស។ បុគ្គលិក IMD ត្រូវតែជួយអ្នកក្នុងការផ្ទេរត្រលប់ទៅកាន់ទីកន្លែងដែលអ្នកបានរស់នៅពីមុន ឬទីកន្លែងផ្សេងទៀតនៅក្នុងសហគមន៍ ក្នុងរយៈពេលកំណត់។ [[ផ្នែក 4648(a)(9)(C)(v)(V)]] DDS ត្រូវតែត្រួតពិនិត្យការដាក់បញ្ចូលទៅក្នុង IMD និងការផ្ទេរត្រលប់ទៅកាន់សហគមន៍វិញ។ [[ផ្នែក 4648(a)(9)(C)(vi).]] មជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែប្រាប់អ្នកតស៊ូមតិសិទ្ធិរបស់អតិថិជន (CRA) នៅពេលអ្នកត្រូវបានទទួលឲ្យចូលទៅកាន់ IMD និងផ្តល់ឲ្យ CRA នូវសេចក្តីចម្លងការវាយតម្លៃពេញលេញ របស់អ្នក និងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំ IPP របស់អ្នក ដោយមានការជូនដំណឹងរយៈពេល 7ថ្ងៃ។ [[ផ្នែក 4648(a)(9)(C)(vii).]] CRA គឺជាបុគ្គលិកមកពីអង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា។ ប្រសិនបើមាននរណាម្នាក់ក្រៅពីមជ្ឈមណ្ឌលថ្នាក់តំបន់ដាក់អ្នកនៅក្នុង IMD នោះ IMD ត្រូវតែប្រាប់ដល់មជ្ឈមណ្ឌលថ្នាក់តំបន់ក្នុងរយៈពេល 5ថ្ងៃ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវធ្វើការវាយតម្លៃពេញលេញមួយទៅលើអ្នកក្នុងរយៈពេល 30ថ្ងៃ។ [[ផ្នែក 4648(a)(9)(C)(viii).]]
ការផ្លាស់ប្តូររបស់អ្នកទៅកាន់សហគមន៍ គួរត្រូវផ្អែកទៅលើគោលដៅ និងតម្រូវការជាលក្ខណៈបុគ្គល IPP របស់អ្នក ។ អ្នកគួរតែផ្លាស់ទៅកាន់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចបំផុត ដែលការពារបាននូវសិទ្ធិនិងជម្រើសនានារបស់អ្នក។ [[ផ្នែក 4648(a)(9)(D).]] នៅពេលអ្នកស្ថិតនៅក្នុង IMD អ្នកមានរាល់សិទ្ធិទាំងអស់របស់អ្នកនៅក្រោមច្បាប់ Lanterman ដែលត្រូវតែដាក់បិទបង្ហាញនៅក្នុង IMD ដោយប្រើភាសានិងរូបភាពងាយយល់។[[ផ្នែក 4648(a)(9)(E).]]
ពីព្រោះ IMD ជាកន្លែងដែលមានការរឹតត្បិតខ្លាំង សូមទូរសព្ទទៅកាន់ Disability Rights California សម្រាប់ជំនួយឱ្យស្នាក់នៅខាងក្រៅ ឬ ចេញពី IMD។
(8.11) តើការបង្វែរជាអ្វី?
ការបង្វែរជាដំណើរការនៃការកំណត់និងការរៀបចំឡើងនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីឱ្យបានស្នាក់នៅខាងក្រៅស្ថាប័ន។ មានច្បាប់ពិសេសអំពីការបង្វែរ ដើម្បីឱ្យអ្នកមានពិការភាពផ្នែកការលូតលាស់មិនត្រូវបានដាក់នៅក្នុងមជ្ឈមណ្ឌលផ្នែកលូតលាស់។ សេវាបង្វែរអាចរក្សាអ្នកឱ្យស្ថិតនៅក្រៅស្ថាប័នបានដោយ៖
- ជួយដល់អ្នកឱ្យស្នាក់នៅក្នុងកន្លែងដែលអ្នកបានដាក់ឱ្យរស់នៅ។ ឧទាហរណ៍ អ្នកអាចទទួលបានសេវាសុខភាពផ្លូវចិត្ត និងសេវាអន្តរាគមន៍ផ្នែកឥរិយាបថ ដើម្បីរក្សាអ្នកឱ្យស្នាក់នៅតាមការរៀបចំរបស់អ្នកប្រសិនបើអ្នកកំពុងមានវិបត្តិនោះ។
- ជួយអ្នកឱ្យស្វែងរកការដាក់ឱ្យស្នាក់នៅផ្សេង ប្រសិនបើអ្នកមិនអាចស្នាក់នៅក្នុងកន្លែងដែលអ្នកឱ្យស្នាក់នៅក្នុងពេលបច្ចុប្បន្ន។
- សម្រាប់កុមារ មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងត្រូវសាកល្បងនូវមធ្យោបាយថ្នីនិងមានលក្ខណៈច្នៃប្រឌិត ដើម្បីបំពេញទៅតាមតម្រូវការរបស់គ្រួសារ និងរក្សាឱ្យគ្រួសារបានរស់នៅជុំគ្នា។ [[ផ្នែក 4685(c)(2).]]
ពេលខ្លះការបង្វែរមានន័យថាអ្នកត្រូវការសេវាកម្មបន្ថែមទៀត។ ទាំងនេះត្រូវបានគេហៅថាសេវាបំពេញបន្ថែម។ ឧទាហរណ៍ ក្រុមការងារ IPP អាចនឹងឯកភាពថាអ្នកត្រូវការបុគ្គលិកគាំពារបន្ថែមទៀត។ [[ផ្នែក 4648(a)(9)(C).]] អ្នកអាចទទួលបាន សេវាអន្តរាគមន៍នៅក្នុងសហគមន៍របស់អ្នក។ ប្រសិនបើពុំមានមធ្យោបាយដើម្បីស្នាក់នៅក្នុងសហគមន៍ទេ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវសាកល្បងយកអ្នកត្រឡប់ទៅកាន់ការរៀបចំការរស់នៅដែលអ្នកជ្រើសរើស ដោយមានការគាំពារទាំងអស់ដែលអ្នកត្រូវការ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ [[ផ្នែក 4648(a)(10).]]
(8.12) តើខ្ញុំអាចដឹងពីសេវាបង្វែរដែលមានដោយរបៀបណា?
សូមទាក់ទងទៅកាន់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក។មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែណែនាំអ្នកបន្តសម្រាប់ការវាយតម្លៃប្រសិនបើការដាក់ឱ្យរស់នៅតាមសហគមន៍របស់អ្នកកំពុងតែប្រឈមនឹងការបរាជ័យនោះ។ ករណីនេះហៅថាការវាយតម្លៃ 4418.7។ គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់ (RRDP) នឹងបញ្ចប់នូវការវាយតម្លៃនេះឱ្យអ្នក។ វានឹងបង្ហាញពីអ្វីដែលជាការដាក់ឱ្យស្នាក់នៅ សេវាកម្ម និងការគាំពារដែលអ្នកត្រូវការដើម្បីជួយដល់អ្នកឱ្យបានស្នាក់នៅក្នុងសហគមន៍។ សូមមើលសំណួរ 14 សម្រាប់ព័ត៌មានលម្អិតអំពី RRDP។
ធនធានមួយទៀតគឺសេវាចល័តពេលជួបវិបត្តិ។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមាន សេវាចល័តពេលជួបវិបត្តិផ្តល់ដល់អតិថិជន។ សេវាចល័តពេលជួបវិបត្តិអាចធ្វើឱ្យមានលំនឹងនិងគាំពារអ្នកនៅក្នុងការរៀបចំការរស់នៅបច្ចុប្បន្នរបស់អ្នក កម្មវិធីពេលថ្ងៃ ឬ សាលារៀន។ សូមមើលគេហទំព័រ DDS សម្រាប់ព័ត៌មានបន្ថែមអំពី សេវាចល័តពេលជួបវិបត្តិ។
ក៏មានផងដែរនូវសេវាពេលជួបវិបត្តិដែលធ្វើប្រតិបត្តិការដោយរដ្ឋផ្តល់ជូននៅជុំវិញរដ្ឋ ដែលមានឈ្មោះថា ក្រុមការងារវាយតម្លៃភាពលំនឹងពេលជួបវិបត្តិ (CAST)។
មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងណែនាំអ្នកបន្តទៅកាន់ CAST ដើម្បីទទួលបានជំនួយ ប្រសិនបើពួកគេបានប្រើគ្រប់ធនធានពេលជួបវិបត្តិទាំងអស់ដែលមាននៅក្នុងតំបន់អ្នករួចមក។ CAST អាចជួយបានប្រសិនបើអ្នកកំពុងប្រឈមនឹងការត្រូវប្តូរចេញពីសហគមន៍ឱ្យទៅរស់នៅក្នុងកន្លែងដែលមានការរឹតត្បិតជាងមុននោះ។
អ្នកអាចទទួលបាននូវ ស្ថាប័នសម្រាប់សេវាផ្លាស់ប្តូរជំនួសជំងឺផ្លូវចិត្ត (IITS)។ IITS គឺសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់ និងពិការភាពផ្នែកសតិបញ្ញាកើតឡើងព្រមគ្នា កំពុងប្រឈមទៅនឹងការដាក់ចូលទៅក្នុង IMD ឬ កំពុងឆ្លងកាត់ពី IMD ឬ កំពុងឆ្លងកាត់ចេញពី IMD ក្រោយធូរស្បើយចូលមកក្នុងសហគមន៍។
ស្ថាប័នសម្រាប់ជំងឺផ្លូវចិត្តត្រឡប់មកផ្ទះវិញក្រោយបានធូរស្រាល គឺសម្រាប់អ្នកដែលចេញពី IMDs ឬ ប្រឈមទៅនឹងការចូលទៅកាន់ IMDs វិញ។ ផ្ទះផ្តល់សេវាកម្ម និងការគាំពារជំនួស ដែលផ្តោតទៅលើបុគ្គល ត្រៀមរៀបចំទុកជាមុន និងការផ្តោតទៅលើការអភិវឌ្ឍជំនាញ។
គ្រប់មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវមានកិច្ចព្រមព្រៀងជាមួយនឹងទីភ្នាក់ងារសុខភាពផ្លូវចិត្តខោនធី។ កិច្ចព្រមព្រៀងទាំងនេះត្រូវបានដាក់ឈ្មោះថា អនុស្សរណៈនៃការយោគយល់គ្នា (ហៅកាត់ថា MOUs)។ ពួកគេរួមបញ្ចូលនូវផែនការអន្តរាគមន៍ក្នុងពេលមានវិបត្តិ សម្រាប់អ្នកដែលជាអតិថិជនរបស់មជ្ឈមណ្ឌលថ្នាក់តំបន់ និងអតិថិជន សុខភាពផ្លូវចិត្តខោនធី (ឬ អ្នកដែលអាចមានសិទ្ធិទទួលបាន)។
ផែនការអន្តរាគមន៍ក្នុងពេលជួបវិបត្តិអាចរួមមាន៖
- ប្រព័ន្ធឆ្លើយតបទាំងឡាយសម្រាប់ការសង្គ្រោះបន្ទាន់ក្រោយម៉ោងធ្វើការ។
- គោលការណ៍ណែនាំដើម្បីជូនដំណឹងដល់ទីភ្នាក់ងារផ្សេងទៀត និង
- ពិធីសារតាមដាន។[[ផ្នែក 4696.1(b)(2).]]
អ្នកក៏អាចនឹងត្រូវការជម្រើសការស្នាក់នៅពេលសង្គ្រោះបន្ទាន់ដូចជា៖
- ផ្ទះស្នាក់នៅរួមគ្នាក្នុងពេលជួបវិបត្តិ
- គ្រែពេលជួបវិបត្តិនៅតាមផ្ទះស្នាក់នៅរួមគ្នាធម្មតា
- ផ្ទះចិញ្ចឹមបណ្តោះអាសន្នពេលជួបវិបត្តិ និង
- ផ្ទះសំណាក់ សណ្ឋាគារ ឬ គិលានដ្ឋានព្យាបាលជំងឺផ្លូវចិត្ត។ [[ផ្នែក 4696.1(f).]]
ដើម្បីស្វែងយល់បន្ថែមទៀតអំពីសេវាកម្មដែលមានផ្តល់ជូននៅមជ្ឈមណ្ឌលក្នុងតំបន់របស់អ្នក អ្នកអាចស្នើសុំមជ្ឈមណ្ឌលក្នុងតំបន់ឲ្យផ្តល់ជូននូវ MOU របស់ពួកគេចំនួនមួយច្បាប់ ឬទទួលបានសេចក្តីចម្លង មួយច្បាប់ពី DDS។ [[ផ្នែក 4696.1 (e).]] DDS មានព័ត៌មានស្តីពីជម្រើសការស្នាក់នៅក្នុងគ្រាមានអាសន្នរបស់មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗ រួមទាំងព័ត៌មានថាតើពួកគេបម្រើសេវាដល់កុមារ ឬមនុស្សពេញវ័យ ឬថាតើពួកគេមានលទ្ធភាពចូលជួបដោយផ្ទាល់ ជាមួយអ្នកដែលមានពិការភាពរាងកាយដែរឬអត់។ [[ផ្នែក 4696.1(f).]] DDS ក៏មានផងដែរនូវព័ត៌មាន អំពីសេវាកម្មពេលជួបវិបត្តិរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗ។
(8.13) តើមានអ្វីកើតឡើងប្រសិនបើខ្ញុំកំពុងមានបញ្ហាក្នុងការរស់នៅក្នុងសហគមន៍?
អ្នកអាចនឹងត្រូវការស្ថានភាពរស់នៅផ្សេងនៅក្នុងសហគមន៍។ ប្រសិនបើអ្នកត្រូវការជំនួយដើម្បីស្វែងរក ឬ បង្កើតឡើងនូវស្ថានភាពរស់នៅឱ្យបានប្រសើរជាងមុន ដើម្បីឱ្យអ្នកអាចស្នាក់នៅក្រៅស្ថាប័នបាននោះ RRDP (គម្រោងអភិវឌ្ឍន៍ធនធានថ្នាក់តំបន់) ក្នុងមូលដ្ឋានរបស់អ្នកអាចនឹងជួយអ្នកបាន។ ប្រសិនបើអ្នកកំពុងតែ ប្រឈមនឹងហានីភ័យត្រូវដាក់ឱ្យរស់នៅក្នុង DC ឬ អង្គភាពជួបវិបត្តិបន្ទាន់ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់ដំណឹងទៅកាន់ RRDP។ [[ផ្នែក 4418.7(a)(1).]]
RRDPs ជាទីភ្នាក់ងារដែលធ្វើការជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីជួយដល់អ្នកដោយពិភាក្សាជាមួយនឹងក្រុមការងារធ្វើផែនការ និងស្វែងរកសេវាកម្មនិងការគាំពារចាំបាច់ទាំងឡាយសម្រាប់អ្នកដើម្បីឱ្យទទួលបានជោគជ័យនៅក្នុងការរស់នៅ ក្នុងសហគមន៍។ [[ផ្នែក 4418.3(b).]] RRDP ពិនិត្យទៅលើស្ថានភាពរបស់អ្នក ទៅជួបអ្នក (បើសមស្រប) និងគិតរកមើលអ្វីដែលរារាំងអ្នកមិនអាចឱ្យធ្វើសមាហរ័ណកម្ម ទៅក្នុងសហគមន៍បាន។ បន្ទាប់មក ពួកគេណែនាំពីការគាំពារនានា ដែលនឹងជួយដល់អ្នកឱ្យស្នាក់នៅក្នុងសហគមន៍របស់អ្នកបាន។ អ្នកគួរតែមានការប្រជុំ IPP មួយជាមួយនឹងបុគ្គលិក RRDP ដែលអាចគិតរកមើលពីរបៀបដែលអាចបំពេញបានទៅតាមតម្រូវការរបស់អ្នកស្ថិតក្នុងស្ថានភាពមានវិបត្តិ និងជាទូទៅ។ [[ផ្នែក 4418.7(a) & (b).]]
ចំណុចសំខាន់! ប្រសិនបើមាននរណាម្នាក់គំរាមបញ្ជូនអ្នកទៅកាន់កន្លែងដែលមានការរឹតត្បិតនោះ សូមទូរសព្ទទៅកាន់ RRDP និងសុំឱ្យមានការវាយតម្លៃមួយ។ ចូលទៅកាន់គេហទំព័រ DDS នៅទីនេះ https://www.dds.ca.gov/services/state-facilities/regional-resource-development-projects/ សម្រាប់បញ្ជីរាយនាម RRDPs។
(8.14) តើអ្វីទៅជាផែនការដាក់ឱ្យរស់នៅតាមសហគមន៍ (CPP)?
ផែនការដាក់ឱ្យរស់នៅតាមសហគមន៍ (CPP) រួមបញ្ចូលនូវព័ត៌មានជាច្រើនពីការខិតខំប្រឹងប្រែងដោយមជ្ឈមណ្ឌលថ្នាក់តំបន់ និងរដ្ឋដើម្បីផ្តល់សេវាទៅដល់មនុស្សនៅក្នុងសហគមន៍។ CPP រួមបញ្ចូលនូវព័ត៌មានអំពី៖
- ចំនួននៃអ្នកដែលបានចូលទៅក្នុង DC និងហេតុផលនានា។
- ចំនួននៃអ្នកដែលទទួលបានការវាយតម្លៃពី RRDP និងលទ្ធផលនៃការវាយតម្លៃរបស់អ្នកទាំងនោះ និងថាតើសេវាសហគមន៍ និងការគាំពារដែលសម្រេចបានជោគជ័យនៅក្នុងការជួយដល់មនុស្សដែលនៅសល់ក្នុងសហគមន៍ និងតម្រូវការដែលមិនបំពេញបានរបស់មនុស្សដែលបានចូលទៅរស់នៅក្នុង DC ដែរឬទេ។
- វឌ្ឍនភាពត្រូវបានធ្វើឡើងនៅក្នុងការអភិវឌ្ឍសេវាកម្មឯកទេសទូទាំងរដ្ឋ រួមទាំងជម្រើសដំណោះស្រាយវិបត្តិក្នុងសហគមន៍ផងដែរ។ [[ផ្នែក 4418.25.]]
ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលថ្នាក់តំបន់ទទួលបាននូវមូលនិធិបន្ថែមដើម្បីធ្វើការវាយតម្លៃ ផែនការកម្មវិធី និងផ្តល់ធនធាន សេវាកម្ម និងការគាំពារដើម្បីជួយដល់អ្នករស់នៅក្នុងសហគមន៍។ [[ផ្នែក 4418.25 និង 4679.]] មជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចថាមានពលរដ្ឋចំនួនប៉ុន្មាននាក់ត្រូវដាក់បញ្ចូលទៅក្នុង CPP ក្នុងមួយឆ្នាំៗ។ ដើម្បីឱ្យដឹងថាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកធ្វើបានល្អប៉ុណ្ណាស្ថិតក្រោម CPP នោះសូមទាក់ទងទៅកាន់ DDS។ [[ផ្នែក 4418.25(c) និង (d).]]
(8.15) តើអ្នកអាចប្តូរចេញពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ បានទេ ក្នុងករណីដែលខ្ញុំមិនស្ថិតនៅក្នុង CPP ទេនោះ?
បាទ/ចាស។ អ្នកនៅតែមានសិទ្ធិស្ថិតក្រោមច្បាប់ Lanterman រួមទាំងសិទ្ធិដើម្បីទទួលបានការវាយតម្លៃ ការធ្វើផែនការផ្តោតជាសំខាន់លើបុគ្គល និងដើម្បីរស់នៅក្នុងទីកន្លែងដែលមានការរឹតត្បិតតិចតួច កន្លែងដែលមានលក្ខណៈសមាហរ័ណកម្មច្រើនបំផុត។
ប្រសិនបើអ្នកមិនស្ថិតនៅក្នុងបញ្ជី CPP ទេ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកនឹងមិនទទួលបានមូលនិធិបន្ថែមដើម្បីជួយដល់អ្នកឱ្យមករស់នៅក្នុងសហគមន៍បានទេ។
ប៉ុន្តែអ្នកមានសិទ្ធិដើម្បីទទួលបានសេវាកម្មនិងការគាំពារដែលរាយនៅក្នុង IPP ដែលនឹងអនុញ្ញាតឱ្យអ្នកអាចរស់នៅក្នុងកន្លែងដែលមានលក្ខណៈសមាហរ័ណកម្មខ្លាំងបំផុតដែលអាចធ្វើបាន។ អ្នកក៏អាចទទួលបានផងដែរនូវសេវាកម្មទាំងឡាយដែលអ្នកត្រូវការដើម្បីប្តូរចេញពី DC ឬ ដើម្បីការពារកុំឱ្យត្រូវបានគេដាក់ឱ្យរស់នៅក្នុង DC។ ពេលខ្លះអ្នកអាចនឹងត្រូវឡើងតុលាការដើម្បីជំរុញការអនុវត្តសិទ្ធិរបស់អ្នកដើម្បីមិនរស់នៅក្នុង DC ។
(8.16) តើខ្ញុំត្រៀមលក្ខណៈប្តូរចេញពីមណ្ឌលអភិវឌ្ឍន៍ការលូតលាស់រួចរាល់ហើយឬនៅ?
នេះគឺជាសំណួរមួយដែលពិបាកឆ្លើយ។ វាមិនជាបញ្ហាអ្វីទេប្រសិនបើអ្នកត្រៀមរួចរាល់ ឬ ថាតើសេវាដែលអ្នកត្រូវការបច្ចុប្បន្ននេះមានផ្តល់ជូនឬក៏អត់នោះ? អ្វីដែលជាបញ្ហាគឺថា អ្នកមានសិទ្ធិដើម្បីទទួលបានសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការនិងចង់បាន និងដើម្បីរស់នៅក្នុងបរិបទសហគមន៍ដែលមានលក្ខណៈ សមាហរ័ណកម្មឱ្យច្រើនតាមដែលអាចធ្វើទៅបាន។
ប្រសិនបើអ្នករស់នៅក្នុង Porterville DC ឬ Canyon Springs ក្រុមការងារ IPP របស់ អ្នកមិនគួរសួរថាតើអ្នកត្រៀមរួចរាល់ហើយឬនៅនោះទេ។ ពួកគេគួរតែសួរថា៖
- តើសេវានិងការគាំពារអ្វីខ្លះដែលនឹងបំពេញបានទៅតាមតម្រូវការនិងការចង់បានរបស់អ្នកនៅក្នុងបរិបទសហគមន៍នោះ និងដែលអនុញ្ញាតឱ្យអ្នកអាចចូលរួមបាននៅក្នុងសកម្មភាពសហគមន៍?
- តើអ្វីកំពុងរារាំងអ្នកពីការរស់នៅក្នុងសហគមន៍នាពេលនេះ?
- តើជំហានអ្វីខ្លះគួរយើងត្រូវអនុវត្តដើម្បីអាចអនុញ្ញាតឱ្យអ្នករស់នៅក្នុងសហគមន៍ បាន?
- តើសេវានិងការគាំពារអ្វីខ្លះដែលយើងគួរស្វែងរក ឬ អភិវឌ្ឍឡើង ដើម្បីឱ្យអ្នកអាចរស់នៅក្នុងសហគមន៍ដោយសុវត្ថិភាពនិងសមស្របបាន?
(8.17) តើធ្វើដូចម្តេចប្រសិនបើខ្ញុំមិនអាចបញ្ជាក់បានពីអ្វីដែលខ្ញុំចង់បាននោះ?
ប្រសិនបើអ្នកមិនអាចប្រើពាក្យនិយាយពីអ្វីដែលអ្នកចង់បានបានទេនោះ ក្រុមការងារ IPP របស់អ្នកអាចពិនិត្យទៅលើសកម្មភាពទាំងឡាយរបស់អ្នក និងអ្វីដែលអ្នកចូលចិត្តនិងមិនចូលចិត្តបាន។ ប្រសិនបើពិការភាពរបស់អ្នកមានលក្ខណៈធ្ងន់ធ្ងរខ្លាំងពេក ដែលក្រុមការងារ IPP របស់អ្នកមិនអាចរកឃើញពីអ្វីដែលអ្នកចង់ បានទេនោះ ពួកគេអាចសន្និដ្ឋានថា៖
- អ្នកនឹងធ្វើសេចក្តីសម្រេចចិត្តលើជម្រើសដូចមនុស្សភាគច្រើនធ្វើដែរ។
- អ្នកមិនចង់រស់នៅក្នុងស្ថាប័នទេ ប្រសិនបើមានជម្រើសផ្សេងដែលមានសុវត្ថិភាព នោះ។
- អ្នកចង់និងសមតែទទួលបាននូវការដាក់បញ្ចូលនិងធ្វើសមាហរ័ណកម្មទៅក្នុងសហគមន៍ មិនមែនដាក់ឱ្យនៅឯកានិងបំបែកពីគ្នានោះទេ។
- អ្នកចង់មានសេរីភាព មិនចង់ជាប់បង្ខាំងទេ។ [[គុណតម្លៃគ្រឹះស្ថិតនៅពីក្រោយច្បាប់ប្រភេទនេះដូចជាច្បាប់ Lanterman និងច្បាប់ពលរដ្ឋអាមេរិកាំងមានពិការភាព តម្រូវឱ្យសន្មតថាអ្នកទាំងនោះដែលមិនអាចបង្ហាញពីការពេញចិត្តរបស់គេបាន គួរតែពេញចិត្ត និងសមនឹងទទួលបាននូវការរស់នៅក្នុងបរិយាកាស ដែលមានលក្ខណៈរឹតត្បិតតិចតួចបំផុត។]]
(8.18) តើដីកាបញ្ជាឱ្យឃុំខ្លនខុសៗគ្នាមានអ្វីខ្លះ?
ដីកាឃុំខ្លួនច្រើនចេញបំផុតមាន៖
- ក្រមស្តីពីសុខុមាលភាព & ស្ថាប័ន ផ្នែក 6500៖ ក្រមនេះត្រូវបានប្រើដើម្បីឱ្យឃុំខ្លួនមនុស្សដែលមានពិការភាពផ្នែកបញ្ញា ដែលត្រូវបានរកឃើញថាមានគ្រោះថ្នាក់ចំពោះខ្លួនគេផ្ទាល់ ឬ អ្នកដទៃ។ តុលាការត្រូវតែសម្រេចពីបរិយាកាសដែលមានលក្ខណៈរឹតត្បិតតិចបំផុតសម្រាប់បុគ្គលនោះរស់នៅ។ [[ក្រមស្តីពីសុខុមាលភាព & ស្ថាប័ន ផ្នែក 6509.]] តុលាការត្រូវតែពិនិត្យទៅលើដីកាបង្គាប់ឱ្យឃុំខ្លួនជារៀងរាល់ឆ្នាំ។
- ក្រមព្រហ្មទណ្ឌ ផ្នែក 1370.1៖ ក្រមនេះត្រូវបានប្រើប្រាស់សម្រាប់មនុស្សដែល “អសមត្ថភាពក្នុងការឡើងតុលាការ” (IST) ពីបទល្មើសព្រហ្មទណ្ឌ ដោយសារតែពិការភាពការលូតលាស់។ [[សម្រាប់ការពិពណ៌នាលម្អិតបន្ថែម សូមមើលឯកសារបោះពុម្ពរបស់អង្គការជនពិការរដ្ឋកាលីហ្វ័រញ៉ា បញ្ហាច្បាប់កោសលវិច្ច័យ សុខភាពផ្លូវចិត្ត មាននៅទីនេះ៖https://www.disabilityrightsca.org/publications/forensic-mental-health-legal-issues]] ហៅផងដែរថា ការបង្ខាំងទុកសម្រាប់ធ្វើកោសលវិច្ឆ័យ។ ការបញ្ជាបង្ខាំងទុកមានរយៈពេលមិនលើសពី 2ឆ្នាំឡើយ។
- ក្រមព្រហ្មទណ្ឌ ផ្នែក 1026៖ ក្រមនេះគឺសម្រាប់អ្នកទាំងឡាយដែលបានប្រកាស “មិនមានទោសដោយសារតែមូលហេតុនៃវិកលចរិត” (NGI)។ វាមានរយៈពេលរហូតទាល់តែ “វិចារណញ្ញាណត្រូវបានត្រឡប់មកវិញ” ឬ រហូតទាល់តែសាលក្រម របស់គេផុតរលត់។
យើងមិនរ៉ាប់រងលើនីតិវិធីស្មុគស្មាញសម្រាប់ការបញ្ជាឲ្យឃុំខ្លួនទីនេះទេ។ [[មើលឯកសារបោះពុម្ពរបស់ DDS កិច្ចដំណើរការទទួលចូល និងកិច្ចដំណើរការបញ្ចូលទៅកាន់សហគមន៍វិញ នៅមជ្ឈមណ្ឌលស្នាក់នៅព្យាបាលរបស់រដ្ឋ៖ គោលការណ៍ចំពោះលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ការរកឃើញរបស់តុលាការ (ករណីច្បាប់) និង នីតិវិធីរដ្ឋបាលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ អាចរកបានតាមអនឡាញនៅលើ៖ www.dds.ca.gov/wp-content/uploads/2019/03/CC_CommReEntry_20190318-1.pdf.]] អ្នកគួរតែសហការជាមួយមេធាវីរបស់អ្នក ជារឿយៗជាអ្នកការពារក្តីសាធារណៈ ដែលត្រូវបានចាត់តាំងឲ្យការពារសិទ្ធិរបស់អ្នក។
(8.19) តើការបង្វែរទោសទណ្ឌជាអ្វី?
ប្រសិនបើអ្នកមានពិការភាពផ្នែកការលូតលាស់ ហើយត្រូវបានចោទពីបទប្រព្រឹត្តិបទឧក្រិដ្ឋនោះ តុលាការអាចនឹងអនុញ្ញាតឱ្យអ្នកទទួលបាននូវការព្យាបាលនិងមាននីតិសម្បទាជំនួសឱ្យការដាក់ឃុំឃាំងក្នុងពន្ធនាគារ។ ករណីនេះត្រូវបានគេហៅថាការបង្វែរទោសទណ្ឌ។ [[ក្រមព្រហ្មទណ្ឌ ផ្នែក 1001.20 និងផ្នែកបន្តបន្ទាប់]] នេះហៅថាការបង្វែរទោសទណ្ឌ។
កម្មវិធីបង្វែរទោសទណ្ឌរបស់អ្នកអាចមានរយៈពេលរហូតដល់ 2ឆ្នាំ។ ប្រសិនបើអ្នកបញ្ចប់កម្មវិធីតាមការណែនាំ តុលាការទម្លាក់ចោលនូវការចោទប្រកាន់ប្រឆាំងនឹងអ្នក។ ប្រសិនបើមិនដូចេ្នះទេ តុលាការអាចនឹងចោទជាថ្មីឡើងវិញ។
អ្នកមានសិទ្ធិទទួលបានការបង្វែរទោសទណ្ឌប្រសិនបើ៖
- បទល្មើសរបស់អ្នកជាបទមជ្ឈឹម ឬ បទឧក្រិដ្ឋ ប៉ុន្តែមិនមែនជាបទឧក្រិដ្ឋធ្ងន់ធ្ងរទេនោះ។
- អ្នកមិនធ្លាប់ស្ថិតនៅក្នុងកម្មវិធីបង្វែរទោសទណ្ឌក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
- អ្នកមានពិការភាពផ្នែកការលូតលាស់។
- អ្នកជាអតិថិជនមជ្ឈមណ្ឌលថ្នាក់តំបន់ ហើយមានសិទ្ធិទទួលបានសេវាកម្ម។ [[ក្រមព្រហ្មទណ្ឌ ផ្នែក 1001.21.]]
(8.20) តើសេវាបង្វែរទោសទណ្ឌអ្វីខ្លះដែលខ្ញុំអាចទទួលបាន?
សេវាបង្វែរទោសទណ្ឌរួមមាន៖
- ការធ្វើរោគវិនិច្ឆ័យ ការវាយតម្លៃ និងការព្យាបាល។
- ការថែទាំផ្ទាល់ខ្លួន ការថែទាំពេលថ្ងៃ ការថែទាំតាមផ្ទះ និងការចាត់ចែងការរស់នៅជាពិសេស។
- ការព្យាបាលដោយចលនា ការព្យាបាលតាមការធ្វើសកម្មភាពផ្សេងៗ និងការព្យាបាលផ្នែកភាសានិងពាក្យសម្តី។
- ការបណ្តុះបណ្តាល ការអប់រំ និងការស្នាក់នៅដោយទទួលបានការបណ្តុះបណ្តាល ជំនាញការងារ។
- សេវាសុខភាព ការកែកម្សាន្ត និងការប្រឹក្សាសម្រាប់អ្នកនិងក្រុមគ្រួសាររបស់អ្នក។
សេវាផ្សេងៗទៀតដូចជាសេវាបង្ការ សេវាសង្គមនិងផ្នែកច្បាប់ សេវាព័ត៌មាននិងការបញ្ជូនបន្ត សេវាគាំពារដោយផ្ទាល់ឬតាមទូរសព្ទទាក់ទងនឹងការងារ និងការធ្វើដំណើរ។ [[ក្រមព្រហ្មទណ្ឌ ផ្នែក 1001.20(b).]]
(8.21) តើខ្ញុំអាចសុំឱ្យតុលាការពិនិត្យឡើងវិញទៅលើការដាក់ឱ្យរស់នៅរបស់ខ្ញុំបានទេ ក្នុងករណីដែលខ្ញុំកំពុងរស់នៅក្នុង DC នោះ?
បាទ/ចាស។ ប្រសិនបើអ្នកគិតថាការដាក់អ្នកឱ្យស្នាក់នៅក្នុង DC មិនស្របច្បាប់នោះ ឬ មិនសមរម្យនោះ សូមសុំឱ្យបុគ្គលិក DC ឬ បុគ្គលិកមជ្ឈមណ្ឌលថ្នាក់តំបន់ដោះលែងអ្នក។ ឬ ឱ្យនរណាម្នាក់ផ្សេងសុំឱ្យអ្នក។ បន្ទាប់មក អ្នកមានសិទ្ធិទទួលបានការធ្វើសវនាការតុលាការតាមរយៈ ដីកាបញ្ជាឲ្យដោះលែង។ [[ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ន ផ្នែក 4800-4801.]]
បុគ្គលិក DC ឬ មជ្ឈមណ្ឌលថ្នាក់តំបន់ដែលអ្នកប្រាប់ថាអ្នកចង់ឱ្យគេដោះលែងអ្នកនោះ ត្រូវតែបំពេញពាក្យស្នើសុំការដោះលែង។ (ការតស៊ូមតិដើម្បីសិទ្ធិរបស់អតិថិជន នៅ DC អាចជួយអ្នកក្នុងដំណើរការនេះបាន។) DC ត្រូវតែបញ្ជូនសំណើនេះទៅកាន់តុលាការ និងផ្ញើលិខិតមួយច្បាប់ទៅកាន់ឪពុកម្តាយរបស់អ្នក ឬ អ្នកមើលថែរបស់អ្នកនិយាយថាតុលាការត្រូវបានជូនដំណឹងហើយ។ ប្រសិនបើ DC មានចេតនា មិនអនុវត្តទៅតាមលក្ខខណ្ឌតម្រូវទាំងនេះទេ វាជាទោសមជ្ឈឹម។ [[ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ន ផ្នែក 4800(c).]] តុលាការអាចចេញដីកាបញ្ជាឱ្យ DC ត្រូវតែដោះលែងអ្នក។ ឬ អាចនឹងមានសវនាការ។
អ្នកមានសិទ្ធិទទួលបានមេធាវីនៅក្នុងសវនាការ។ ប្រសិនបើអ្នកមិនអាចរកមេធាវីបានទេ តុលាការនឹងចាត់តាំងមេធាវីម្នាក់ឱ្យអ្នក។ ប្រសិនបើតុលាការកំណត់ថាអ្នកមិនមានពិការភាពផ្នែកការលូតលាស់ ឬ ថាអ្នកអាចបំពេញបានដោយសុវត្ថិភាពតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកនោះ DC មានពេល 72 ម៉ោងដើម្បីដោះលែងអ្នក។ ប្រសិនបើអ្នកមិនអាចបំពេញបានតម្រូវការផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែអ្នកមានមនុស្សទទួលខុសត្រូវ ឬ ទីភ្នាក់ងារដែលអាច នឹងបំពេញតម្រូវការផ្ទាល់ខ្លួនរបស់អ្នកនោះ អ្នកអាចនឹងត្រូវដោះលែងដោយមានលក្ខខណ្ឌដែលតុលាការយល់ថាសមស្របនិងមានសុគតិភាពទៅនឹងច្បាប់ Lanterman។ [[ក្រមស្តីពីសុខុមាលភាពនិងស្ថាប័ន ផ្នែក 4801(c)(2).]] ឧទាហរណ៍ តុលាការអាចបញ្ជាឱ្យ DC ដោះលែងអ្នក និងបញ្ជាឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បី ផ្តល់ដល់អ្នកនូវសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។ ប្រសិនបើ សេវាកម្មមិនមានទេនោះ តុលាការអាចបញ្ជាឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ស្វែងរក ឬ អភិវឌ្ឍសេវាកម្មនោះ ហើយរាយការណ៍ជូនតុលាការអំពីវឌ្ឍនភាពរបស់វា។
(8.22) តើក្រុមការងារ IPP របស់ខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើតុលាការបញ្ជូនខ្ញុំទៅកាន់ DC?
មណ្ឌលអភិវឌ្ឍន៍ការលូតលាស់ដែលនៅបើកដំណើរការមានតែមួយទេ គឺ មណ្ឌលអភិវឌ្ឍន៍ការលូតលាស់ Porterville (PDC)។ វាអាចដែរដែលតុលាការអាចនឹងយល់ថា អ្នកត្រូវការសេវាកម្មដែលមានផ្តល់ជូននៅឯ PDC តែមួយគត់។ PDC ក៏អាចជាកន្លែងដែលមានការរឹតត្បិតតិចជាងមន្ទីរឃុំឃាំង ឬ ពន្ធនាគារ។ ប៉ុន្តែមជ្ឈមណ្ឌលថ្នាក់តំបន់គួរតែនៅពាក់ព័ន្ធ បើទោះបីជាតុលាការចង់ឱ្យអ្នកទៅកាន់ PDCក៏ដោយ។ ក្រុមការងារ IPP គួរតែពិចារណាពីមូលហេតុដែលតុលាការធ្វើសេចក្តីសម្រេច ហើយ ចាប់ផ្តើមជួយអ្នករកដំណោះស្រាយទៅនឹងបញ្ហាទាំងឡាយដែលមានឥទ្ធិពលលើតុលាការ ដើម្បីឱ្យអ្នកអាចប្តូរចេញបានឆាប់តាមដែលអាចធ្វើបាន។ ក្រុមការងារ IPP របស់អ្នកពិភាក្សាជាមួយនឹងមេធាវីរបស់អ្នក ឬ តុលាការអំពីការដាក់អ្នកឱ្យស្នាក់នៅ និងសេវាកម្មទាំងឡាយដែលពួកគេអាចផ្តល់ឱ្យអ្នកបាន។
តុលាការពឹងផ្អែកខ្លាំងទៅលើរបាយការណ៍ពី DC របស់អ្នកនិងមជ្ឈមណ្ឌលថ្នាក់តំបន់ ដើម្បីកំណត់ថាតើអ្នកចាំបាច់ត្រូវស្នាក់នៅក្នុង DC ឬអត់។ IPP របស់អ្នកក៏ ផ្តល់ជូនតុលាការនូវព័ត៌មានដ៏មានតម្លៃអំពីការគាំពារទាំងឡាយដែលអ្នកត្រូវការ អ្វីដែលរារាំងអ្នកពីការរស់នៅក្នុងសហគមន៍ និងអ្វីដែលអ្នកត្រូវការដើម្បីត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ បញ្ហាច្រើនតែមានលក្ខណៈសាមញ្ញដូចជាទីជម្រក ឬ សេវាបំពេញបន្ថែមនិងការគាំពារទាំងឡាយដែលអ្នកត្រូវការដើម្បីរស់ដោយសុវត្ថិភាព នៅក្នុងសហគមន៍នោះ មិនអាចរកបាន។ នៅពេលដែលតុលាការដឹងពីអ្វីដែលអ្នកត្រូវការហើយនោះ តុលាការអាចសម្រេចបានថាតើអ្នកចាំបាច់ត្រូវរស់នៅក្នុង DC ឬ ថាតើបំពេញតម្រូវការរបស់អ្នកនៅក្នុងកន្លែងដែលមានការរឹតត្បិតតិចបំផុតដោយរបៀបណា។
មេធាវី ឬ អ្នកតស៊ូមតិរបស់អ្នកអាចសុំដីកាដែលមិនកំណត់ពីរយៈពេលដែលអ្នកត្រូវស្ថិតក្នុង DC។ ជំនួសមកវិញ ពួគេអាចសុំដីកាដែលកំណត់ថាអ្នកអាចចាកចេញពី DC បាននៅពេលដែលមានសេវាកម្មទាំងឡាយដែលអ្នកត្រូវការដើម្បីឱ្យអ្នកអាចត្រឡប់មករស់នៅក្នុងសហគមន៍វិញបាន។ មេធាវីរបស់អ្នកក៏អាចសុំឱ្យតុលាការតាមដានពីវឌ្ឍនភាពរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នៅក្នុងការស្វែងរក ឬ អភិវឌ្ឍសេវាកម្មនិងការគាំពារទាំងឡាយដែលអ្នកត្រូវការ។
(8.23) តើមាននរណាម្នាក់នៅក្នុង DC អាចជួយខ្ញុំបានទេ?
បាទ/ចាស។ ក្រុមប្រឹក្សារដ្ឋស្តីពីពិការភាពផ្នែកការលូតលាស់ផ្តល់សេវាតស៊ូមតិសិទ្ធិរបស់អតិថិជន ទៅដល់អ្នកទាំងឡាយដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ Porterville និង Canyon Springs។ [[ផ្នែក 4433.5.]]
CRA អាច៖
- ប្រាប់អ្នកអំពីសិទ្ធិស្របច្បាប់របស់អ្នក រួមទាំងសិទ្ធិរបស់អ្នកដើម្បីទទួលបាននូវការវាយតម្លៃ ហើយ IPP កំណត់ពីសេវាកម្មនិងការគាំពារដែលអ្នកត្រូវការដើម្បីវិលត្រឡប់មកសហគមន៍វិញ។
- ជួយអ្នកដោយផ្តល់នូវដំណោះស្រាយផ្នែករដ្ឋបាលនិងផ្នែកច្បាប់ និង
- ការតស៊ូមតិសម្រាប់អ្នកក្នុងខណៈដែលត្រូវបានដាក់នៅទីនោះ។
DC ក៏មានកម្មវិធីជំនួយអ្នកស្ម័គ្រចិត្តតស៊ូមតិផងដែរ។ អ្នកតស៊ូមតិស្ម័គ្រចិត្ត អាចជួយធ្វើជាតំណាងឲ្យអ្នកនៅ IPP និងនៅពេលអ្នកត្រូវការផ្លាស់ត្រឡប់ទៅកាន់សហគមន៍វិញ។ [[ផ្នែក 4548(d), មើលផងដែរសេវាតស៊ូមតិស្ម័គ្រចិត្តនៅលើ៖ scdd.ca.gov/volunteeradvocacyservices/.]]
(8.24) តើខ្ញុំអាចចូលរួមកម្មវិធីស្វ័យសម្រេចបានដែរឬទេ ប្រសិនបើខ្ញុំរស់នៅក្នុងស្ថាប័នណាមួយ?
បាទ/ចាស ប្រសិនបើអ្នកកំពុងធ្វើផែនការ ឬចង់ធ្វើផែនការ ដើម្បីផ្លាស់ទៅកាន់សហគមន៍។ ប្រសិនបើអ្នករស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ការលូតលាស់ ឬមណ្ឌលសុខភាពរយៈពេលវែង ដូចជា ICF សូមប្រាប់ដល់អ្នកសម្របសម្រួលសេវានៃមជ្ឈមណ្ឌលក្នុងតំបន់ថាអ្នកចាប់អារម្មណ៍លើកម្មវិធីស្វ័យសម្រេច (SDP) នេះ។ អ្នកអាចចាប់ផ្តើមកិច្ចដំណើរការរៀបចំផែនការដែលផ្តោតលើបុគ្គល។ អ្នកអាចស្នើសុំឲ្យមជ្ឈមណ្ឌលក្នុងតំបន់ចាប់ផ្តើមធ្វើផែនការសម្រាប់ការផ្ទេរទៅកាន់ SDP ប្រសិនបើអ្នកត្រូវបានរំពឹងថានឹងផ្លាស់ទៅកាន់សហគមន៍វិញក្នុងរយៈពេល 90ថ្ងៃ។