Menu Close

(8.11) តើការបង្វែរ​ជាអ្វី​?

(8.11) តើការបង្វែរ​ជាអ្វី​?

ការបង្វែរ​ជា​ដំណើរ​ការ​នៃ​ការ​កំណត់​និង​ការ​រៀប​ចំ​ឡើង​នូវ​សេវាកម្ម​និង​ការ​គាំ​ពារ​ទាំង​ឡាយ​ដែលអ្នក​ត្រូវ​ការ​ដើម្បី​ឱ្យ​បាន​ស្នាក់​នៅ​ខាង​ក្រៅ​ស្ថាប័ន។ មាន​ច្បាប់ពិសេស​អំពី​ការបង្វែរ​​ ដើម្បី​​ឱ្យ​អ្នក​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់​មិន​ត្រូវ​បាន​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​​ផ្នែក​​​លូត​លាស់។ សេវាបង្វែរ​​អាច​រក្សា​អ្នក​ឱ្យ​ស្ថិត​នៅ​ក្រៅ​​ស្ថាប័ន​បាន​ដោយ៖

  • ជួយ​ដល់អ្នក​ឱ្យ​ស្នាក់​នៅ​ក្នុង​កន្លែង​ដែលអ្នក​បាន​ដាក់​ឱ្យ​រស់នៅ។ ឧទាហរណ៍ អ្នក​អាច​ទទួល​បាន​សេវាសុខ​ភាព​ផ្លូវចិត្ត និង​សេវា​អន្តរាគមន៍​​ផ្នែក​ឥរិយាបថ ដើម្បី​រក្សា​អ្នក​ឱ្យ​ស្នាក់​នៅ​តាម​ការ​រៀប​ចំ​របស់អ្នក​ប្រ​សិន​បើអ្នក​កំពុង​មាន​​វិបត្តិនោះ​។
  • ជួយ​អ្នក​ឱ្យ​ស្វែង​រក​ការ​ដាក់​ឱ្យ​ស្នាក់​នៅ​ផ្សេង ប្រ​សិន​បើ​អ្នក​មិន​អាច​ស្នាក់​នៅ​ក្នុងកន្លែង​ដែលអ្នក​ឱ្យ​ស្នាក់នៅក្នុង​ពេល​បច្ចុប្បន្ន​។
  • សម្រាប់​កុមារ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​អាច​នឹង​ត្រូវ​សាកល្បង​នូវ​មធ្យោបាយ​ថ្នី​និង​មាន​លក្ខណៈ​ច្នៃ​ប្រ​ឌិត ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់គ្រួសារ និង​រក្សា​ឱ្យ​គ្រួសារ​បាន​រស់​នៅ​ជុំ​គ្នា។ [1]ផ្នែក​ 4685(c)(2).

ពេលខ្លះ​ការ​បង្វែរ​មាន​ន័យ​ថា​អ្នក​ត្រូវការ​សេវាកម្ម​បន្ថែមទៀត។ ទាំង​នេះ​​ត្រូវ​បាន​គេ​ហៅ​ថា​សេវាបំពេញ​បន្ថែម។ ឧទាហរណ៍ ក្រុម​ការងារ IPP អាច​នឹង​ឯកភាព​ថាអ្នក​ត្រូវការ​​បុគ្គលិក​គាំ​ពារ​បន្ថែម​ទៀត។ [2]ផ្នែក​ 4648(a)(9)(C). អ្នក​អាច​ទទួល​បាន ​​សេវាអន្តរាគមន៍​នៅក្នុង​សហគមន៍​របស់​អ្នក។​ ប្រ​សិន​បើ​ពុំ​មាន​មធ្យោបាយ​ដើម្បី​ស្នាក់នៅ​ក្នុង​សហគមន៍​ទេ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​សាកល្បងយក​អ្នក​​ត្រ​ឡប់​ទៅ​កាន់​ការ​រៀប​ចំ​ការ​រស់​នៅ​ដែល​អ្នក​ជ្រើស​រើស ដោយ​មាន​ការ​គាំ​ពារ​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ ឱ្យ​បាន​ឆាប់​តាមដែល​​អាច​ធ្វើ​បាន។​ [3]ផ្នែក​ 4648(a)(10).

References
1 ផ្នែក​ 4685(c)(2).
2 ផ្នែក​ 4648(a)(9)(C).
3 ផ្នែក​ 4648(a)(10).