Menu Close

(8.12) តើ​ខ្ញុំ​អាច​ដឹងពី​សេវា​បង្វែរ​ដែល​មាន​ដោយ​របៀប​ណា?

(8.12) តើ​ខ្ញុំ​អាច​ដឹងពី​សេវា​បង្វែរ​ដែល​មាន​ដោយ​របៀប​ណា?

សូម​ទាក់​ទង​ទៅ​កាន់​អ្នក​សម្រប​សម្រួល​សេវា​មជ្ឈមណ្ឌលថ្នាក់​​តំបន់របស់​អ្នក។​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​គួរ​តែ​ណែ​នាំ​អ្នក​បន្ត​​សម្រាប់ការ​វាយ​តម្លៃ​​ប្រ​សិន​បើ​ការ​ដាក់ឱ្យ​រស់នៅ​តាម​សហគមន៍​របស់អ្នក​កំពុង​តែ​ប្រ​ឈមនឹង​ការ​បរាជ័យ​នោះ។ ករណី​នេះ​ហៅ​ថា​ការ​វាយតម្លៃ​ 4418.7​។​ គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ថ្នាក់​តំបន់ (RRDP) នឹង​បញ្ចប់​នូវការវាយ​តម្លៃ​នេះ​ឱ្យ​អ្នក។ វា​នឹង​បង្ហាញ​ពី​អ្វី​ដែល​ជា​ការដាក់ឱ្យ​ស្នាក់នៅ សេវាកម្ម និង​ការ​គាំ​ពារ​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ជួយ​ដល់អ្នក​ឱ្យ​បាន​ស្នាក់នៅ​ក្នុង​សហគមន៍។ សូម​មើល​សំណួរ 14 សម្រាប់​ព័ត៌​មាន​លម្អិត​អំពី RRDP។

ធន​ធាន​មួយ​ទៀត​គឺ​សេវាចល័ត​ពេលជួបវិបត្តិ។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​មាន ​សេវាចល័ត​ពេលជួបវិបត្តិផ្តល់ដល់​អតិថិជន។ សេវាចល័ត​ពេលជួបវិបត្តិអាច​ធ្វើ​ឱ្យ​មាន​លំនឹង​និង​គាំ​ពារ​អ្នក​នៅក្នុង​ការរៀប​ចំ​ការ​រស់នៅ​បច្ចុប្បន្ន​របស់អ្នក កម្មវិធី​ពេល​ថ្ងៃ​ ឬ​ សាលារៀន។ សូមមើល​គេហទំព័រ DDS សម្រាប់ព័ត៌​មាន​បន្ថែម​អំពី​ សេវាចល័តពេលជួបវិបត្តិ

ក៏​មាន​ផង​ដែរ​នូវ​សេវាពេលជួបវិបត្តិ​ដែល​ធ្វើប្រតិបត្តិការដោយរដ្ឋ​ផ្តល់​ជូន​នៅ​ជុំវិញ​រដ្ឋ ដែល​មាន​ឈ្មោះថា ក្រុម​ការងារ​វាយតម្លៃ​ភាព​លំនឹង​ពេលជួបវិបត្តិ (CAST)។

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​នឹង​ណែ​នាំ​អ្នក​បន្ត​ទៅ​កាន់ CAST ដើម្បី​ទទួ​ល​បាន​ជំនួយ ប្រ​សិន​បើ​ពួ​ក​គេ​បានប្រើ​​គ្រប់​ធន​ធាន​ពេលជួបវិបត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​តំបន់​អ្នក​រួច​មក។​ CAST អាច​ជួយ​​បាន​ប្រ​សិន​បើ​អ្នក​កំពុង​ប្រ​ឈម​នឹង​ការ​ត្រូវ​ប្តូរ​ចេញ​ពី​សហគមន៍​ឱ្យ​ទៅ​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​ការ​រឹតត្បិត​ជាង​មុន​នោះ។​

អ្នក​អាច​ទទួល​បាន​នូវ ស្ថាប័ន​សម្រាប់​សេវាផ្លាស់ប្តូរ​ជំនួស​ជំងឺ​ផ្លូវចិត្ត (IITS)។ IIT​S គឺ​សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់ និង​ពិការភាព​ផ្នែក​សតិបញ្ញា​កើត​ឡើង​ព្រមគ្នា​​ កំពុង​ប្រ​ឈម​ទៅ​នឹង​ការ​ដាក់​ចូល​ទៅ​ក្នុង IMD ឬ កំពុង​ឆ្លង​កាត់​​ពី​ IMD ឬ កំពុង​ឆ្លង​កាត់​​ចេញ​ពី IMD ក្រោយ​ធូរស្បើយ​ចូល​មក​ក្នុង​សហគមន៍​។

ស្ថាប័ន​សម្រាប់​ជំងឺ​ផ្លូវ​ចិត្ត​​ត្រ​ឡប់​មក​ផ្ទះ​វិញ​ក្រោយ​បានធូរស្រាល គឺ​សម្រាប់​អ្នក​ដែ​ល​ចេញ​ពី IMDs ឬ ប្រ​ឈម​ទៅ​នឹង​ការ​ចូល​ទៅ​កាន់ IMDs វិញ។ ផ្ទះ​ផ្តល់​​សេវាកម្ម ​និង​ការ​គាំ​ពារ​ជំនួស​ ដែល​ផ្តោត​ទៅលើបុគ្គល ត្រៀម​រៀប​ចំ​ទុក​ជា​មុន និង​ការ​ផ្តោត​​ទៅ​លើ​ការ​អភិវឌ្ឍជំនាញ។

គ្រប់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ត្រូវ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ទី​ភ្នាក់ងារ​សុខភាព​ផ្លូវ​ចិត្ត​ខោនធី។ កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា អនុស្សរណៈនៃការយោគ​យល់​គ្នា (ហៅកាត់ថា MOUs)។ ពួក​គេ​រួម​បញ្ចូល​នូវ​ផែនការ​អន្តរាគមន៍​ក្នុង​ពេលមាន​វិបត្តិ សម្រាប់អ្នក​ដែល​ជា​អតិថិជន​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ និង​អតិថិជន ​សុខ​ភាព​ផ្លូវចិត្ត​ខោនធី (ឬ អ្នក​ដែល​អាច​មាន​សិទ្ធិ​ទទួល​បាន)។

ផែនការអន្តរាគមន៍​ក្នុង​ពេលជួបវិបត្តិ​អាច​រួមមាន៖

  • ប្រ​ព័ន្ធឆ្លើយតប​ទាំង​ឡាយ​សម្រាប់​ការ​សង្គ្រោះ​បន្ទាន់​ក្រោយ​ម៉ោងធ្វើការ។​
  • គោលការណ៍​ណែ​នាំ​ដើម្បី​ជូន​ដំណឹង​ដល់​ទី​ភ្នាក់​ងារ​ផ្សេង​ទៀត និង​
  • ពិធីសារតាមដាន​​។[1]ផ្នែក​ 4696.1(b)(2).

អ្នក​ក៏​អាច​នឹង​ត្រូវ​ការ​ជម្រើស​ការ​ស្នាក់​នៅ​ពេលសង្គ្រោះ​បន្ទាន់ដូច​ជា៖

  • ផ្ទះ​ស្នាក់​នៅ​រួម​គ្នា​​ក្នុង​ពេល​ជួប​វិបត្តិ​
  • គ្រែ​ពេលជួប​វិបត្តិ​នៅ​តាម​ផ្ទះ​ស្នាក់​នៅ​រួម​គ្នា​ធម្ម​តា​
  • ផ្ទះចិញ្ចឹម​បណ្តោះ​អាសន្ន​ពេល​ជួប​វិបត្តិ​ និង​
  • ផ្ទះ​សំណាក់ សណ្ឋាគារ ឬ គិលានដ្ឋាន​​ព្យាបាលជំងឺ​​ផ្លូវចិត្ត​។ [2]ផ្នែក​ 4696.1(f).

ដើម្បីស្វែងយល់បន្ថែម​ទៀត​អំពី​សេវាកម្មដែលមានផ្តល់ជូន​នៅ​មជ្ឈមណ្ឌល​ក្នុង​តំបន់​របស់អ្នក អ្នកអាច​ស្នើសុំ​មជ្ឈមណ្ឌលក្នុងតំបន់​ឲ្យ​ផ្តល់ជូននូវ​ MOU​ របស់​ពួកគេចំនួនមួយច្បាប់​​ ឬ​ទទួលបាន​សេចក្តី​ចម្លង មួយច្បាប់​ពី​ DDS។ [3]ផ្នែក​ 4696.1 (e).​ DDS មានព័ត៌មាន​ស្តីពី​ជម្រើសការស្នាក់នៅ​ក្នុងគ្រាមានអាសន្ន​របស់​មជ្ឈ​ម​ណ្ឌ​លក្នុងតំបន់​នីមួយៗ​ រួមទាំង​ព័ត៌មានថា​តើ​ពួកគេ​បម្រើសេវា​ដល់កុមារ​ ឬ​មនុស្សពេញ​វ័យ​ ឬ​ថាតើ​​ពួកគេ​មានលទ្ធភាព​ចូល​ជួប​ដោយផ្ទាល់​ ជាមួយ​អ្នកដែល​មានពិការ​ភាពរាងកាយ​ដែរឬអត់​។ [4]ផ្នែក​ 4696.1(f). DDS ក៏​មាន​ផង​ដែរ​នូវ​ព័ត៌​មាន ​អំ​ពី​សេវាកម្ម​ពេលជួបវិបត្តិ​របស់​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​នី​មួយៗ។

References
1 ផ្នែក​ 4696.1(b)(2).
2, 4 ផ្នែក​ 4696.1(f).
3 ផ្នែក​ 4696.1 (e).​