Menu Close

(8.9) តើ​អ្វីទៅ​​ជា​ការ​រឹត​ត្បិតនិង​ពេល​កំណត់​សម្រាប់​ IMD?

(8.9) តើ​អ្វីទៅ​​ជា​ការ​រឹត​ត្បិតនិង​ពេល​កំណត់​សម្រាប់​ IMD?

មុន​នឹង​ដាក់​អ្នក​ទៅ​ក្នុង IMD មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​បញ្ចប់ការ​វាយ​តម្លៃ​ជា​មុន​ សិន​។ ការ​វាយ​តម្លៃ​ត្រូវ​តែ​ពន្យល់​ពី​ការ​គាំ​ពារសហគមន៍​ទាំង​អស់​ដែល​មជ្ឈ​មណ្ឌល​ ថ្នាក់​តំបន់​បាន​ពិចារណា រួម​មាន៖ [1]ផ្នែក​ 4648(a)(9)(C)(iii)(I).

  • អត្រា​កែ​សម្រួល​
  • សេវា​បំពេញ​បន្ថែម​
  • សេវាអន្តរាគមន៍​បន្ទាន់​និង​វិបត្តិ
  • ផ្ទះ​មាន​វិបត្តិ​តាម​សហគមន៍ (CCH) និង​
  • ការ​ពន្យល់​ពី​មូល​ហេតុ​ដែល​សេវាកម្ម​ទាំង​នោះ​អាច​មិន​បំពេញ​បាន​ទៅ​តាម​តម្រូវការ​របស់អ្នក។

មុន​នឹង​ដាក់​អ្នក​ចូល​ទៅ​ក្នុង​ IMD នាយក​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​បញ្ជាក់​ថា​ពុំ​មាន​ជម្រើស​តាម​សហគមន៍​ណា​ផ្សេង​ដែល​អាច​បំពេញ​ទៅ​តាម​តម្រូវការ​របស់អ្នក​បានទេ។​ [2]ផ្នែក​ 4648(a)(9)(C)(iii)(II).

នៅពេលអ្នក​ត្រូវបានអនុញ្ញាត​ឲ្យចូល​ទៅក្នុង​ IMD មជ្ឈមណ្ឌលក្នុងតំបន់គួរតែ​​ព្យាយាមឲ្យអ្នក​វិលត្រឡប់​ទៅ​កាន់​​សហគមន៍​វិញ​ក្នុងរយៈពេល​ 72ម៉ោ​ង។ [3]ផ្នែក​ 4648(a)(9)(C)(v)(I) ប្រសិនបើអ្នក​មិនអាច​វិលត្រឡប់​ទៅកាន់​សហគមន៍វិញ​ក្នុង  រយៈពេល​ 72ម៉ោង​នោះទេ មជ្ឈមណ្ឌលក្នុងតំបន់​ត្រូវតែ​៖

  • បំពេញ​សំណុំឯកសារ​ដើម្បី​គាំ​ទ្រ​ដល់​បណ្តឹង​ទាម​ទារ​សម្រាប់​ការ​បញ្ជាបង្ខាំង​ទុក​ក្រោម​ក្រម​សុខុមាលភាព​និង​ស្ថាប័ន ផ្នែក​ 6500។ [4]ផ្នែក​ 4648(a)(9)(C)(v)(I)(ia)
  • បញ្ចប់ការ​វាយ​តម្លៃ​​ពេញ​លេញ​មួយ​ដែល​កំណត់​ទៅ​លើ​សេវាកម្ម​និង​ការ​គាំ​ពារ​ដែល​អ្នក​ត្រូវការ​សម្រាប់​ការ​ធ្វើ​ឱ្យ​វិបត្តិ​មាន​លំនឹង​ និង​ពេល​វេលា​កំណត់​សម្រាប់​ការ​អភិវឌ្ឍ​សេវាកម្ម​និង​ការ​គាំ​ពារ​ទាំង​ឡាយ​​សម្រាប់​អ្នក​ដើម្បី​ត្រ​ឡប់​មក​រស់​នៅ​ក្នុង​សហគមន៍​វិញ។​ [5]ផ្នែក​ 4648(a)(9)(C)(v)(I)(ib) មជ្ឈមណ្ឌលក្នុងតំបន់​ ត្រូវតែ​ប្រគល់ការវាយតម្លៃនេះ​ទៅកាន់តុលាការ​ជាបន្ទាន់​។ 
  • រៀប​ចំ​កិច្ច​ប្រ​ជុំ​ IPP នៅ​ក្នុង​រយៈ​ពេល​ 30 ថ្ងៃ​នៃ​ការ​ទទួល​យក​ ដើម្បី​កំណត់ទៅ​លើ​សេវាកម្ម​និង​ការ​គាំ​ពារ​ដែល​អ្នក​ត្រូវការ​សម្រាប់​ធ្វើ​ឱ្យ​វិបត្តិ​មាន​លំនឹង​ឡើង​វិញ និង​ដើម្បី​អភិវឌ្ឍ​ផែន​ការ​​ប្តូរ​អ្នក​មក​ចូល​ក្នុង​សហគមន៍​វិញ។ [6]ផ្នែក​ 4648(a) (9)(C)(v)(I)(ib).

ប្រ​សិន​បើ​អ្នក​មិន​អាច​ប្តូរ​ចូល​មក​ក្នុង​សហគមន៍​វិញ​ក្នុង​រយៈ​ពេល 90 ថ្ងៃនៃការទទួលយក​បានទេ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ត្រូវ​តែ​រៀប​ចំ​កិច្ច​ប្រ​ជុំ​ IPP ដើម្បី​ពិភាក្សា​ទៅ​លើ​ការ​ប្តូរ​មក​រស់នៅ​ក្នុង​សហគមន៍​វិញ និង​ថាតើ​អ្នក​នៅ​តែ​ត្រូវ​ការ​ធ្វើ​ឱ្យ​វិបត្តិ​មាន​លំនឹង​តទៅ​ទៀតដែរ​ឬទេ។​ [7]ផ្នែក​ 4648(a)(9)(C)(v)(II).

អ្នក​មិន​អាច​ស្នាក់​នៅ​ក្នុង​ IMD លើស​ពី​ 6 ខែ​បាន​ទេ លើក​លែង​តែ​នៅ​មុន​ខែទី6៖ [8]ផ្នែក​ (a)(9)(C)(v)(III).

  • មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​ពេញលេញមួយ​ដោយផ្អែក​លើ ​ព័ត៌​មាន​បច្ចុប្បន្ន​ដែល​បង្ហាញ​ថា​អ្នក​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​បន្ទាន់ និង[9]ផ្នែក​ 4648(a)(9)(C)(v)(III)(ia).
  • ក្រុមការងារ​​ IPP បាន​អភិវឌ្ឍ​ឡើង​នូវ​ផែនការ​ដែល​កំណត់​ពី​សេវាកម្ម​និង​ការ​ គាំ​ពារ​ជាក់​លាក់​ទាំង​ឡាយ ដែល​អ្នក​ត្រូវការ​ដើម្បី​ប្តូរ​មក​រស់​នៅ​ក្នុង​សហគមន៍​វិញ ហើយ​ផែនការ​​នោះ​ត្រូវ​ដាក់​បញ្ចូល​នូវ​ពេល​វេលា​កំណត់​ដើម្បី​ទទួល​បាន​និង​អភិវឌ្ឍ​នូវ​សេវាកម្ម​និង​ការ​គាំ​ពារ​ និង[10]ផ្នែក​ 4648(a)(9)(C)(v)(III)(ib).
  • តុលា​ការ​ដែល​ចេញ​បញ្ជាបង្ខាំង​ទុក បានពិនិត្យ​មើលឡើងវិញ​ និង​បាន​ពន្យារ​ពេល​ការបង្ខាំង​ទុក​នោះ។​[11]ផ្នែក​ 4648(a)(9)(C)(v)(III)(ic).

អ្នក​មិន​អាច​ស្នាក់​នៅ​ក្នុង​ IMD បាន​យូរ​ជាង​មួយ​ឆ្នាំ​បាន​ទេ លុះត្រា​តែ៖

  • មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​បង្ហាញ​ពី​​វឌ្ឍនភាព​ដ៏​ធំធេង​ឆ្ពោះ​ទៅកាន់​ផែនការ​ប្តូរ​អ្នក​ចូល​ទៅ​រស់នៅ​ក្នុង​សហគមន៍​វិញ និង​
  • ស្ថាន​ភាព​ពិសេស​កើតឡើង​ហួស​ពី​លទ្ធភាព​គ្រប់​គ្រង​បាន​របស់​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់ ដែល​រារាំង​​ពួ​ក​គេ​មិន​អាច​ឱ្យ​ទទួល​បាន​នូវ​សេវាកម្ម​​និង​ការ​គាំ​ពារ​ទាំង​ឡាយ​តាម​​ពេលវេលា​កំណត់​នៅ​ក្នុង​ផែនការ។ [12]ផ្នែក​ 4648(a)(9)(C)(v)(IV)(ia).

ប្រ​សិន​បើអនុវត្ត​ករណី​ទាំង​ពី​រ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​អាច​សុំ​ឱ្យ​តុលា​ការ​ដែល​ចេ​ញ​បញ្ជាបង្ខាំង​ទុក​​ពន្យារពេល​​ហួស​ពី​មួយ​ឆ្នាំ​បានដោយ​មិន​ហួស​ពី​ 30 ថ្ងៃ​ឡើយ​។ [13]ផ្នែក​ 4648(a)(9)(C)(v)(IV)(ib).

References
1 ផ្នែក​ 4648(a)(9)(C)(iii)(I).
2 ផ្នែក​ 4648(a)(9)(C)(iii)(II).
3 ផ្នែក​ 4648(a)(9)(C)(v)(I)
4 ផ្នែក​ 4648(a)(9)(C)(v)(I)(ia)
5 ផ្នែក​ 4648(a)(9)(C)(v)(I)(ib)
6 ផ្នែក​ 4648(a) (9)(C)(v)(I)(ib).
7 ផ្នែក​ 4648(a)(9)(C)(v)(II).
8 ផ្នែក​ (a)(9)(C)(v)(III).
9 ផ្នែក​ 4648(a)(9)(C)(v)(III)(ia).
10 ផ្នែក​ 4648(a)(9)(C)(v)(III)(ib).
11 ផ្នែក​ 4648(a)(9)(C)(v)(III)(ic).
12 ផ្នែក​ 4648(a)(9)(C)(v)(IV)(ia).
13 ផ្នែក​ 4648(a)(9)(C)(v)(IV)(ib).