Menu Close

(8.21) តើ​ខ្ញុំ​អាច​សុំ​ឱ្យ​តុលាការ​ពិនិត្យ​ឡើងវិញទៅ​លើ​ការ​ដាក់​ឱ្យ​រស់​នៅ​របស់ខ្ញុំ​បានទេ ក្នុង​ករណី​ដែល​​ខ្ញុំ​កំពុង​រស់នៅក្នុង DC នោះ?

(8.21) តើ​ខ្ញុំ​អាច​សុំ​ឱ្យ​តុលាការ​ពិនិត្យ​ឡើងវិញទៅ​លើ​ការ​ដាក់​ឱ្យ​រស់​នៅ​របស់ខ្ញុំ​បានទេ ក្នុង​ករណី​ដែល​​ខ្ញុំ​កំពុង​រស់នៅក្នុង DC នោះ?

បាទ/ចាស។ ប្រសិន​បើ​អ្នក​គិត​ថា​ការ​ដាក់​អ្នក​ឱ្យ​ស្នាក់​នៅក្នុង DC មិន​ស្រប​ច្បាប់​នោះ ឬ មិន​សម​រម្យ​នោះ សូម​សុំឱ្យ​បុគ្គលិក DC ឬ បុគ្គលិក​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ដោះ​លែង​អ្នក។ ឬ ឱ្យ​នរណា​ម្នាក់​ផ្សេង​សុំ​ឱ្យ​អ្នក។ បន្ទាប់មក អ្នក​មានសិទ្ធិ​ទទួលបាន​ការធ្វើសវនាការ​តុលាការ​តាមរយៈ ដីកាបញ្ជាឲ្យដោះលែង​។​ [1]ក្រមស្តីពី​សុខុមាលភាព​និង​ស្ថាប័ន​ ផ្នែក​ 4800-4801.

បុគ្គលិក DC ឬ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ដែល​អ្នក​ប្រាប់​ថាអ្នក​ចង់​ឱ្យ​គេ​ដោះ​លែង​អ្នក​នោះ ត្រូវ​តែ​បំពេញ​ពាក្យ​ស្នើ​សុំ​ការ​ដោះ​លែង។ (ការតស៊ូមតិដើម្បីសិទ្ធិ​របស់​អតិថិជន នៅ DC អាច​ជួយ​អ្នក​ក្នុង​ដំណើរ​ការ​នេះ​បាន។) DC ត្រូវ​តែ​បញ្ជូន​សំណើ​នេះ​ទៅកា​ន់​​តុលាការ និង​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​កាន់​ឪពុក​ម្តាយ​របស់អ្នក ឬ អ្នក​មើល​ថែ​របស់អ្នក​និយាយ​ថា​តុលា​ការ​ត្រូវ​បាន​ជូន​ដំណឹង​ហើយ។ ប្រ​សិន​បើ​ DC មាន​ចេតនា មិន​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​តម្រូវ​ទាំង​នេះ​ទេ វា​ជា​ទោសមជ្ឈឹម។ [2]ក្រមស្តីពី​សុខុមាលភាព​​និង​ស្ថាប័ន ផ្នែក​ 4800(c). តុលាការ​អាច​ចេញ​ដីកា​បញ្ជា​ឱ្យ DC ត្រូវ​តែ​ដោះ​លែង​អ្នក។​ ឬ​ អាច​នឹង​មាន​សវនាការ។

អ្នក​មាន​សិទ្ធិ​ទទួល​បាន​មេធាវី​នៅ​ក្នុង​សវនាការ។ ប្រ​សិន​បើ​អ្នក​មិន​អាច​រក​មេធាវី​បាន​ទេ តុលាការ​នឹង​ចាត់​តាំង​មេធាវី​ម្នាក់​ឱ្យ​អ្នក។​ ប្រ​សិន​បើ​​តុលាការ​កំណត់ថា​អ្នក​មិន​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់​ ឬ ថា​អ្នក​អាច​បំពេញ​បាន​ដោយ​សុវត្ថិភាព​​តាម​តម្រូវការ​ផ្ទាល់​ខ្លួន​របស់អ្នក​នោះ DC មាន​ពេល 72 ម៉ោង​ដើម្បី​ដោះ​លែង​អ្នក។ ប្រ​សិន​បើ​អ្នក​មិន​អាច​បំពេញ​បាន​​តម្រូវការ​ផ្ទាល់​ខ្លួន​របស់អ្នក​ទេ ប៉ុន្តែ​អ្នក​មាន​មនុស្ស​ទទួល​ខុស​ត្រូវ ឬ ទី​ភ្នាក់​ងារ​ដែល​អាច ​​នឹងបំពេញ​តម្រូវការ​ផ្ទាល់​ខ្លួន​របស់​អ្នក​នោះ អ្នក​អាច​នឹង​ត្រូវ​ដោះ​លែង​​ដោយ​មាន​លក្ខ​ខណ្ឌ​ដែល​​តុលា​ការ​យល់​ថា​សម​ស្រប​និង​មាន​សុគតិភាព​​ទៅ​នឹង​ច្បាប់ Lanterman។ [3]ក្រមស្តីពី​សុខុមាលភាព​​និង​ស្ថាប័ន ផ្នែក 4801(c)(2). ឧទាហរណ៍ តុលាការ​អាច​បញ្ជា​ឱ្យ DC ដោះ​លែង​អ្នក និង​បញ្ជា​ឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់ ​ដើម្បី ​ផ្តល់​ដល់​អ្នក​​នូវ​សេវាកម្ម​និង​ការ​គាំ​ពារ​ទាំង​ឡាយ​ដែល​អ្នក​ត្រូវការ។ ប្រ​សិន​បើ​ សេវាកម្ម​មិន​មា​ន​ទេនោះ តុលាការ​អាច​បញ្ជាឱ្យ​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​ស្វែងរក ឬ អភិវឌ្ឍ​សេវាកម្ម​​នោះ​​ ហើ​យរាយការណ៍​ជូន​តុលាការ​អំពី​វឌ្ឍនភាព​របស់​វា។

References
1 ក្រមស្តីពី​សុខុមាលភាព​និង​ស្ថាប័ន​ ផ្នែក​ 4800-4801.
2 ក្រមស្តីពី​សុខុមាលភាព​​និង​ស្ថាប័ន ផ្នែក​ 4800(c).
3 ក្រមស្តីពី​សុខុមាលភាព​​និង​ស្ថាប័ន ផ្នែក 4801(c)(2).